ព្រះមហាក្សត្រ​ខ្មែរ​មិនបាន​កាត់​ដី​កម្ពុជា​សូម្បី​មួយ​ចំអាម​ឲ្យ​វៀតណាម​

0 287

​ក្នុងឱកាស​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស កាន់ទុក្ខ​ចំពោះ ព្រះ​សព ព្រះបាទ សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ  ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​ទិវង្គត និង​ប្រារព្ធ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ថ្ងៃទី ០៤ ខែកុម្ភៈ នេះ សារព័ត៌មាន ព្រៃនគរ សូម​រំឭក​ឡើងវិញ​នូវ​រាជ​សកម្មភាព និង​ព្រះរាជបន្ទូល​ខ្លះ​របស់​ទ្រង់​ដែល​ជាប់​ទាក់ទិន​នឹង​ពលរដ្ឋ​ខ្មែរក្រោម និង​ដែនដី​កម្ពុជា​ក្រោម មក​ចុះផ្សាយ​ដើម្បី​ពលរដ្ឋ​ខ្មែរ​បាន​ជ្រាប ហើយ​ដើម្បី​កត់ត្រា​នូវ​ចំណែក​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ផងដែរ ។​

 ការយាង​ទៅ​សម្ពោធ​អាគារ  ពុទ្ធសាសនបណ្ឌិត្យ​រង​នៅ​កម្ពុជា​ក្រោម​៖

ព្រះករុណា ព្រះបាទ សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ បាន​យាង​ចុះទៅ ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ដើម្បី​សម្ពោធ អាគារ​ពុទ្ធសាសនបណ្ឌិត្យ​រង ឬ អាគារ​ក្រុម​សមាគម​សិក្សា​វិទ្យាល័យ​ខេ​មរ​ជាតិ​នៅ​ដែន​កូសាំងស៊ីន នា​ឆ្នាំ ១៩៤២ និង​បាន​ឧបត្ថម្ភ​ទឹកប្រាក់​សម្រាប់​កសាង​អា​អាគារ​នេះ ផងដែរ ។​

ខ្លោងទ្វារ ក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិ​នៅដែនកូសាំងស៊ីន បានកសាង ក្នុងឆ្នាំ ១៩៣៨ និងសម្ពោធ ឆ្នាំ ១៩៤២ មានការយាងចូលជាអធិបតីពី ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ។ អាគារនេះនៅជាប់វត្តឃ្លាំង ទីរួមខេត្តឃ្លាំង បច្ចុប្បន្ន ក្លាយទៅជាអាគារសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង ។ រូបថត៖ belleindochine.free.fr
ខ្លោងទ្វារ ក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិ​នៅដែនកូសាំងស៊ីន បានកសាង ក្នុងឆ្នាំ ១៩៣៨ និងសម្ពោធ ឆ្នាំ ១៩៤២ មានការយាងចូលជាអធិបតីពី ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ។ អាគារនេះនៅជាប់វត្តឃ្លាំង ទីរួមខេត្តឃ្លាំង បច្ចុប្បន្ន ក្លាយទៅជាអាគារសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង ។ រូបថត៖ belleindochine.free.fr

​អាគារ ក្រុម​សមាគម​សិក្សា​វិទ្យា   ល័យ​ខេ​មរ​ជាតិ នៅ​ដែន​កូសាំងស៊ីន (L’association pour l’amélioration morale, intellectuelle et physique des cambodgiens de Cochin chine ) ឬ វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​រង នៅ​ខេត្ត​ឃ្លាំង បាន​កសាង​នៅ​ឆ្នាំ ១៩៣៨ និង​សម្ពោធ​ឲ្យ​ប្រើប្រាស​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៩៤២  ។ បច្ចុប្បន្ន អាគារ​នេះ​បានក្លាយ​ទៅជា​សារមន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង ដែលមាន​ទីតាំង​ឋិត​នៅ​ខាងត្បូង វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង ។

​ក្រោយពី​បារាំង​បានប្រគល់​កម្ពុជា ក្រោម​ទៅជា​រដ្ឋា​ចំណុះ​វៀតណាម នា​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះមក ទំនាក់ទំនង​រវាង​ខ្មែរក្រោម និង​ព្រះរាជា ណា​ចក្រ​កម្ពុជា ត្រូវបាន​យួន​កាត់ផ្តាច់ បន្តិច​ម្តង ៗ ។ កត្តា​នេះ ហើយ​បាន ធ្វើ​ឲ្យ​វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ​រង​ប​លែង​ដំណើរការ ។ ក្រោយមក​ត្រូវបាន មេដឹកនាំ​ខ្មែរក្រោម​ក្នុង​កង​ជួរ នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​សំណូមពរ​ឲ្យ​ដាក់​អាគារ​នេះ ធ្វើជា​សារមន្ទីរ​ជនជាតិខ្មែរ​ខេត្ត​ឃ្លាំង​វិញ ដើម្បី​រក្សាទុក​នូវ​កេរ ដំណែល​ដូនតា​ខ្មែរក្រោម គ្រប់​ជំនាន់ មានដូចជា សាស្ត្រា​ស្លឹករឹត​, សម្លៀកបំពាក់​ខ្មែរ​ពី​បុរាណ​, ផ្ទះ​ខ្មែរ​សម័យបុរាណ​, វត្ត​អារាម និង​វង់​ភ្លេងខ្មែរ ជាដើម ។

​បាន​ចូល​ទស្សនា សារមន្ទីរ​នេះ យើង​នឹង​បាន​ជ្រាប​និង​បាន យល់​ពី​ជីវ ភាព របៀបរបប​នៃ​ការរស់នៅ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​នៅ​ខេត្ត​ឃ្លាំង ។​

អាគារ​ ក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិ​នៅដែនកូសាំងស៊ីន បានកសាង ក្នុងឆ្នាំ ១៩៣៨ និងសម្ពោធ ឆ្នាំ ១៩៤២ មានការយាងចូលជាអធិបតីពី ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ។ អាគារនេះនៅជាប់វត្តឃ្លាំង ទីរួមខេត្តឃ្លាំង បច្ចុប្បន្ន ក្លាយទៅជាអាគារសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង ។ រូបថត៖ belleindochine.free.fr
អាគារ​ ក្រុមសមាគមសិក្សាវិទ្យាល័យខេមរជាតិ​នៅដែនកូសាំងស៊ីន បានកសាង ក្នុងឆ្នាំ ១៩៣៨ និងសម្ពោធ ឆ្នាំ ១៩៤២ មានការយាងចូលជាអធិបតីពី ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ។ អាគារនេះនៅជាប់វត្តឃ្លាំង ទីរួមខេត្តឃ្លាំង បច្ចុប្បន្ន ក្លាយទៅជាអាគារសារមន្ទីរជនជាតិខ្មែរខេត្តឃ្លាំង ។ រូបថត៖ belleindochine.free.fr

​មិនបាន​កាត់​ដែនដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​សូម្បី​មួយ​ចំអាម​៖

​យោងតាម​ព្រះរាជសារ​មួយច្បាប់​ចុះ​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៣ របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ         ន​រោ​ត្ដម សីហនុ បាន​ជូន​ចំពោះ លោក ថាច់ សេដ្ឋា សមាជិក​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា ថា ព្រះអង្គ​មិនដែល​បានប្រគល់​ទឹកដី នៃ​មាតុ​កភូមិ​កម្ពុជា សម្បី​តែមួយ​ចំអាម ជូនទៅ​វៀតណាម ឡើយ ។

​រាជសារ​នេះ មាន​សេចក្ដី​ដើម​ថា​៖ “ ជូន ឯកឧត្ដម ថាច់ សេដ្ឋា​​សមាជិក​ព្រឹទ្ធសភា ​ឯកឧត្ដម​ជាទី​ស្រឡាញ់ និង​ជាទី​រាប់អាន​ដ៏​ជ្រាលជ្រៅ ខ្ញុំ​បានទទួល​រួចមកហើយ នូវ​លិខិត​របស់​ឯក​ឧត្ដម​ចុះ​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០០៣ ព្រមទាំង​ឯកសារ​មួយចំនួន ។​

​ខ្ញុំ​សូម​សម្ដែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ និង​សូម​ជម្រាប​ជា​ឪ​ឡា​រិ​កថា មហាក្សត្រ​នៃ​រាជាណាចក្រ​កម្ពុជា ជា​បន្តបន្ទាប់ និង ន​រោ​ត្ដម សីហនុ មិនដែល​បានប្រគល់​ទឹកដី​មាតុភូមិ​កម្ពុជា សូម្បី​តែមួយ​ចំអាម ជូនទៅ វៀតណាម ឬ ថៃ ឬ ឡាវ នោះទេ ។ នៅក្នុង​សម័យ​ណាក៏ដោយ ប្រទេស​វៀតណាម ប្រ ទេស​ថៃ ប្រទេស​ឡាវ​មិនដែល​មានគុណ​អ្វី មកលើ​រាជាណាចក្រ​កម្ពុជា ហើយ​មហាក្សត្រ​ខ្មែរ និង ន​រោ​ត្ដម      សីហនុ មិនដែល​ក្បត់ជាតិ ប្រជារាស្ត្រ មាតុភូមិ​កម្ពុជា ម្ដងណា​ឡើយ ។​

​សូម​ឯកឧត្ដម​ទទួល នូវ​សេចក្ដី​រាប់អាន និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​អំពីខ្ញុំ ។​

​ការផ្ដល់​សញ្ជាតិ​ខ្មែរ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​៖

​យោងតាម​ព្រះរាជសារ​មួយច្បាប់​ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ         ន​រោ​ត្ដម សីហនុ បានប្រកាស​ជា​សាធារណៈ​ថា ពលរដ្ឋ​ខ្មែរក្រោម​ដែល​កើត​នៅ​កម្ពុជា​ក្រោម ឬ ពលរដ្ឋ​ខ្មែរ​ដែល​កើត​នៅក្នុង​ប្រទេស​វៀតណាម​មា​ន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ​ស្របច្បាប់ ប្រសិនបើ​ពួកគេ​ចង់​មក​រស់នៅ​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា ។​

Men’s Grooming Salon With The Quality Services In Dubai

​ជម្រុញ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ពិនិត្យ​លើ​ករណី​ព្រះតេជព្រះគុណ ទឹម សា​ខន ៖

​យោងតាម​ព្រះរាជសារ​មួយច្បាប់​ចុះ​ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០០៧ របស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ         ន​រោ​ត្ដម សីហនុ ជូន​ចំពោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យឡើងវិញ​នូវ​សំណើ របស់ លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ជុំវិញ​ករណី​រដ្ឋាភិបាល​ខ្មែរ​ចាប់​ព្រះតេជព្រះគុណ ទឹម សា​ខន ផ្សឹក ហើយ​បញ្ជូនទៅ​ដាក់គុក​យួន​នៅ​កម្ពុជា​ក្រោម ។
​សេចក្ដី​ដើម​ក្នុង​រាជសារ​នេះ មាន​ខ្លឹមសារ​ថា​៖ “ ជូន សម្ដេច ហ៊ុន សែន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា
​សម្ដេច​ជាទី​រាប់អាន​ដ៏​ខ្ព​ង​ខ្ពស់បំផុត និង​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត

​ខ្ញុំ​បានទទួល​លិខិត​ចុះ​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០០៧ របស់ ឯកឧត្ដម     ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ  កម្ពុជា​ក្រោម ។​

​ខ្ញុំ​សូម​ផ្ញើលិខិត​ខាងលើ ជូន​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រះមេត្តា​ពី​និត្យ​ចំពោះ​សំណើ ដែល​ឯកឧត្តម​បាន​លើក  ឡើង​” ។​

​ក្រោយពី​បានទទួល​រាជសារ​នេះ​ពី ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ         ន​រោ​ត្ដម សីហនុ ភ្លាម លោក ហ៊ុន សែន បានទូល​ថ្វាយ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃ ២៨ ខែកញ្ញា ឆ្នាំ ២០០៧ តប​ចំពោះ​អតីតព្រះមហាក្សត្រ ដោយ​ធ្វើ​សេចក្ដីរាយការណ៍​ពិស្ដារ​ជុំវិញ​ការចាប់​ផ្សឹក​ព្រះតេជព្រះគុណ ទឹម សា​ខន និង​បាន​បញ្ជាក់ថា ព្រះតេជព្រះគុណ ទឹម សា​ខន កំពុង​ត្រូវបាន​ឃុំខ្លួន​ដោយ​រដ្ឋាភិបាល​វៀតណាម ។​

​លោក ហ៊ុន សែន បានបញ្ជាក់​នៅក្នុង​សារលិខិត​ថា “ តាម​ព័ត៌មាន​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា លោក ទឹម សា​ខន កំពុង​ត្រូវបាន​ឃុំ​ខ្លូន​ដោយ​អាជ្ញាធរ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​មូលហេតុ​ពិតប្រាកដ​នៃ​ការឃុំខ្លួន​នេះ  យើង​ពុំ​ដឹង​ច្បាស់ លាស់​ទេ ។​

​លិខិត​របស់ លោក ហ៊ុន សែន បាន​បន្តទៀតថា “ ព្រះចៅអធិការ​វត្ត​បោ​ក្ខ​ណា​រាម ព្រះនាម ទឹម សា​ខន សញ្ជាតិ​ខ្មែរ​កម្ពុជា​ក្រោម ស្រុកកំណើត ភូមិ​ខ្លា​គ្រហឹម ឃុំ    បា​ជុក ស្រុក​ស្វាយ​ទង ខេត្ត​អាងយ៉ាង [​ខេត្ត​មាត់ជ្រូក​] នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម គង់នៅ​វត្ត​បោ​ក្ខ​ណា​រាម (​ភ្នំ​ដិ​នខា​ង ជើង ) ស្ថិតនៅ​ក្នុងភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គិរីវង្ស ខេត្តតាកែវ  បាន​យក​វត្ត​អារាម​ធ្វើ​ជាទី​ចែកចាយ ព្រឹត្តិបត្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ក្នុង​មួយ    ក្បាលៗ​មាន​ចំនួន​ពី ១៤ ទៅ ២០ ទំព័រ មាន​ខ្លឹមសារ​ឃោសនា​ញុះញង់​ក្នុង​គោលបំណង​បង្កជម្លោះ រវាង​កម្ពុជា – វៀត    ណា​ម​….”​។​
​ទោះបី មាន​រាជ​អន្តរាគមន៍ ពី​អតីត ព្រះមហាក្សត្រ​ខ្មែរ​យ៉ាងណាក៏ដោយ​អាជ្ញាធរ​វៀតណាម​នៅតែ​ឃុំឃាំង ព្រះតេជព្រះគុណ ទឹម សា​ខន ដដែល រហូតដល់​គ្រប់​កំណត់ នៃ​ការប្រកាស​សាលក្រម របស់​តុលាការ​ប្រជាជន​វៀតណាម ទើបបាន​ដោះលែង ។​
​ក្រុម​អង្គការសិទ្ធិមនុស្ស អន្តរជាតិ​បាន​ផ្ដោ​ល​ទោស រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា​ថា រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ខ្មែរក្រោម ។ រីឯ​សង្គម​ស៊ីវិល​នៅ​ស្រុក​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​លោក មើលឃើញថា ករណី​រដ្ឋាភិបាល​ខ្មែរ​ចាប់​ព្រះតេជព្រះគុណ ទឹម សា​ខន ផ្សឹក​បញ្ជូនទៅ​ដាក់គុក​នៅ​វៀតណាម​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា វៀតណាម​នៅតែ​បន្ត​ជ្រៀតជ្រែក​ផ្ទៃក្នុង កិច្ចការ​នយោបាយ​រប​ស់​កម្ពុជា និង​កម្ពុជា​ឋិត​នៅក្រោម​ឥទ្ធិពល​នយោបាយ វៀតណាម  ៕

Leave A Reply

Your email address will not be published.