ព្រះ​នាង​ទុ​ង្សា​ទេវី រាយការណ៍​បញ្ហា​រំលោភ សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​កម្ពុជា​ជូន​ព្រះ​នាង​គោ​រាគ​ទេវី​

0 104

ដោយ ថាច់ ប្រីជា គឿន

​ដូច​រៀងរាល់ឆ្នាំ មុនពេល​ពួក​ទេវធីតា​នៃ​កបិល​មហាព្រហ្ម​ចុះមក​បន្តវេន​អភិបាល​មនុស្សលោក ពួកគេ បាន​នាំ​ព្រះ សិរ​សាក បិ​ល មហាព្រហ្ម ចេញមក​ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រួចហើយ ក៏​យាង​ត្រឡប់​ទៅ​ស្ថាន​ទេវលោក តម្កល់ ទុក​វិញ ។ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ ព្រះ​នាង គោ​រាគ​ទវី ជា​បុត្រី​ទី ២ មក​បន្តវេន​ពី​ព្រះ​នាង ទុ​ង្សា​ទេវី បុត្រី​ទី ១ នៃ​កបិល​មហាព្រហ្ម ដើម្បី​អភិបាល​មនុស្សលោក ។​

ព្រះនាងទុង្សាទេវី រាយការណ៍បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម និងកម្ពុជាជូនព្រះនាងគោរាគទេវី
ព្រះនាងទុង្សាទេវី រាយការណ៍បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម និងកម្ពុជាជូនព្រះនាងគោរាគទេវី

ក្នុង​ពិធី​ផ្ទេរតំណែង​ព្រះ​នាង​ទុ​ង្សា​ទេវី​បានធ្វើ​សេចក្ដីរាយការណ៍​អំពី​ស្ថានការណ៍​ការរំលោភ​សិទ្ធិ​មនុស្ស ពី​សំណាក់រ​ដ្ ឋា​ភិ បាល​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម និង ស្ថាន ភាព​ការបាញ់សម្លាប់​ពល រដ្ឋ​ខ្មែរ ដោយ​របប​ផ្ដាច់ការ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ប្រទេស កម្ពុជា ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

គោ​រាគ​ទេវី​៖ ម្ចាស់​ប្អូន សូម​គោរព​ម្ចាស់​បង !

ទុ​ង្សា​ទេវី​៖ លើកដៃ​ថ្វាយ​ព្រះ​ម្ចាស់​ប្អូន ! ក្នុង​មួយឆ្នាំ​កន្លងទៅនេះ តើ​ម្ចាស់​ប្អូន​សុខ​សប្បាយ​ដែរឬទេ ?

គោ​រាគ​ទេវី​៖ ម្ចាស់​ប្អូន​សុខ​សប្បាយ​ជា​ទេ ។ ចុះ​ម្ចាស់​បង​វិញ ?

​ទុ​ង្សា​ទេវី​៖ ម្ចាស់​បង​មិនបាន​សុខកាយ​សប្បាយ​ព្រះទ័យ​ទេ ម្ចាស់​ប្អូន ! ព្រោះ​ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ម្ចាស់​បង បំពេញការងារ​មិនបាន​ល្អ ដោយបាន​បណ្ដា​យ​ឲ្យ​របប​កុ​ម្មុយ​និ​ស្ត​វៀតណាម នៅតែ​ជិះជាន់​លើ ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម និង​របប​ផ្ដាច់ការ ហ៊ុន សែន នៅតែ​បាញ់សម្លាប់​ពល រដ្ឋ​ខ្មែរ​ឥត ស្រាកស្រាន្ត ។​

គោ​រាគ​ទេវី​៖ តើ​រឿង​យួន​ជិះជាន់ រំលោភសិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​នោះ យ៉ាងណា ដែរ​ម្ចាស់ បង​?

​ទុ​ង្សា​ទេវី​៖ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ អាជ្ញាធរ​វៀតណាម បាន​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម ចំនួន ៣ អង្គ និង ពលរដ្ឋ​ចំនួន ៦ រូប ផ្សឹក ធ្វើ​រុណ​កម្ម និង​ដាក់គុក យ៉ាង​ព្រៃផ្សៃ ។ អ្នក​ទាំងនោះ​រួមមាន ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់ ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក ហើយ​ច្រកចូល​បាវ​យកទៅ ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ ។ ក្រៅពីនេះ ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃ​វត្ត​សិរី​តាសេក ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ពលរដ្ឋ​អ្នកភូមិ​ព្រៃ​ជាប់ និង អ្នកភូមិ​តាសេក ៦ រូប​ទៀត ត្រូវបាន​តុលាការ​បក្ស​កុ​ម្មុយ និ​ស្ត​យួន​ផ្ដន្ទា ទោស​ឲ្យ​ជាប់គុក​ម្នាក់ៗ​ពី ១០ ខែ​ទៅ ៦ ឆ្នាំ ពីបទ​អ្វី មួយ​ដែល​បក្ស​កុ​ម្មុនិ​ស្ត យួន​ហៅថា “​ប្រឆាំង​រដ្ឋាភិបាល​” ។​

គោ​រាគ​ទេវី​៖ តើ​មាន​អ្នកណា​ឈឺឆ្អាល​រឿងនេះ​ដែរ ឬ ទេ​ម្ចាស់​បង​?

​ទុ​ង្សា​ទេវី​៖ ម្ចាស់​ប្អូន តាម​សេចក្ដីរាយការណ៍​របស់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង សារព័ត៌មាន ព្រៃនគរ ជា​ហូរហែ​មក ឃើញថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក ក៏បាន​ដឹកនាំ ពលរដ្ឋ​ខ្មែរក្រោម ធ្វើបាតុកម្ម នៅមុខ​ស្ថានទូត​វៀតណាម​ទូទាំង​ពិភពលោក​ដែរ ដើម្បី​ទាមទារ​ឲ្យ​របប​កុ​ម្មុយ និ​ស្ត​ផ្ដាច់ការ​យួន ផ្ដល់​សេរី ភាព​ដល់​ពលរដ្ឋ​ខ្មែរក្រោម ម្ចាស់​ស្រុក ។ ម្យ៉ាងទៀត នៅក្នុង​ខែឧសភា ខាង មុខ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល ថ្លែងការណ៍​ស្ដីអំពី​បញ្ហា​ទាំងអស់នេះ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ផងដែរ ។ នៅក្នុង​ព្រឹត្តិការ​ដ៏​សំខាន់​មួយ​នេះ បញ្ហា​ដែល​រដ្ឋាភិបាល​វៀតណាម​រំលោភ សិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរ ក្រោម នឹង ត្រូវបាន​លាតត្រដាង​នៅ​ចំពោះមុខ សហគមន៍​អន្តរជាតិ​ជាក់​ជាមិនខាន ។​

​គោ​រាគ​ទេវី​៖ ក្រាបទូល​ម្ចាស់​បង ! ម្ចាស់​ប្អូន នៅ​ឋាន​លើ​ឯណោះ​អផ្សុក​ខ្លាំងពេក ក៏បាន​បើក Internet ចូល​មើល គេហទំព័រ VOKK ម្ដងម្កាល​ដែរ ។ ម្ចាស់​ប្អូន​បាន​អាន​អត្ថបទ​វិចារណកថា មួយ​ដែលមាន ចំណងជើង​ថា “​ខ្ញុំ​មាន​សុបិន មួយ សម្រាប់​ខ្មែរក្រោម​” ថា អាជ្ញាធរ​វៀតណាម​មិនបាន​ឲ្យ​ស្ថាប័នរដ្ឋ និង ក្រុមហ៊ុន​ផ្សេងៗ​នៅ​កម្ពុជា​ក្រោម​បិទទ្វារ ដើម្បី​ឲ្យ​ខ្មែរក្រោម​ម្ចាស់​ស្រុក​បាន​ឈប់សម្រាក​ដើម្បី​បានទទួល ឆ្នាំ​ថ្មី​ប្រណី​ជាតិ​របស់ខ្លួន​ទេ ។​

​ទុ​ង្សា​ទេវី​៖ ប្រក​ដ​ណាស់​ម្ចាស់​ប្អូន ! មកដល់ពេលនេះ ដល់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ហើយ តែ​និស្សិត​ខ្មែរក្រោម​ដែល រៀន​នៅ តាម សាលារៀន​យួន​នៅតែ​កំពុង​នៅ​សាលា​រឿន​នៅឡើយ កម្មករ​រោងចក្រ​ដែល​ចេញពី​ស្រុក ទៅធ្វើ​ការបំរើ ចិន​យួន នៅ ទីក្រុង ព្រៃនគរ នៅតែ​មិនបាន​ឈប់សម្រាក​មក​ផ្ទះ​លេង​ចូលឆ្នាំ​នឹង​គេ​ទេ ។​

​រឿង​មាន​ច្រើនណាស់ ! បង​មិនអាច​រៀបរាប់​អស់​បានទេ ។ ពេល​ម្ចាស់​ប្អូន​ចូលកាន់​មុខតំណែង​ហើយ សូម​ចូល​មើល ព័ត៌មាន​នៅលើ​គេហទំព័រ VOKK និង សារព័ត៌មាន ព្រៃនគរ ទៅ​ចុះ អ្វីៗ​ទាំង​ដែល​ទាក់ ទិន​នឹង​រឿងរ៉ាវ​ខ្មែរ ក្រោម​មាន នៅ​ទីនោះ​ហើយ ។​

​គោ​រាគ​ទេវី​៖ ម្ចាស់​បង ! ងាក​ទៅ​ម​លើ​រឿងរ៉ាវ​ស្រុក​ខ្មែរ​វិញ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ តើ​ផែនដី​នៃ​ប្រទេស កម្ពុជា ក្រោម ការដឹកនាំ​របស់ លោក ហ៊ុន សែន មាន​ស្ថានភាព​យ៉ាងណាដែរ ម្ចាស់​បង ?

​ទុ​ង្សា​ទេវី ៖ ម្ចាស់​ប្អូន ! ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ផែនដី​ប្រទេស​កម្ពុជា មានការ​ប្រែប្រួល​យ៉ាងខ្លាំង ដែល មិន​នឹកស្មាន ដល់​ណា​ម្ចាស់​ប្អូន ។​

​គោ​រាគ​ទេវី​៖ តើ​ប្រែ​ប្រួស​រឿង​អ្វី​ទៅ​ម្ចាស់​បង ?

ទុ​ង្សា​ទេវី​៖ ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត ក្នុង​ខែកក្កដា ឆ្នាំ ២០១៤ មក ប្រជាពលរដ្ឋ​កម្រើក​គ្រប់​ទីកន្លែង ធ្វើ​បាតុក​ម្ ម​ដេញ ហ៊ុន សែន ឲ្យ​ចុះ​ចេញពី​អំណាច ណា​ម្ចាស់​ប្អូន ។ ប្រជាពលរដ្ឋ ត្រូវ​របប ហ៊ុន សែន បាញ់សម្លាប់ ជា​បន្តបន្ទាប់ និង​អ្នក​តវ៉ា​ត្រូវ​តុលាការ​អាយ៉ង ហ៊ុន សែន ចាប់​ដាក់គុក​រាប់សិប​នាក់ នៅ មិនទាន់​លែង​នៅឡើយ ក្នុងនោះ មាន​លោក វន ពៅ ជាដើម ។​

ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេចក្ដីក្លាហាន​ណាស់ ដោយ​ពួកគេ​នាំគ្នា​ចាប់​ជនជាតិ យួន​ដែល​បាន មក បោះឆ្នោត​ខុសច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​ការតវ៉ា​ដុត​ឡាន​ប៉ូ​លិ​ស្ត​ទៀតផង ព្រោះ​ពួក​ប៉ូលិស​ទាំងនោះ ជួយ​ការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់​យួន​មក​បោះឆ្នោត​សម្រេច​ជោគ វាសនា​ខ្មែរ ។​

អ្នកភូមិ​បឹងកក់ បុរី​កីឡា និង​ប្រជាពលរដ្ឋ​ដទៃទៀត ត្រូវ​ពួក​មន្ត្រី​ស្និទ្ធ​នឹង ហ៊ុន សែន ឆុះ​ឆាយ​ផ្ទះសម្បែង ដេញចេញ ដូច​សត្វ ដូច​ធាតុ ។ នៅ​រឿង​ច្រើន​ទៀត​ដែល​របប ហ៊ុន សែន បាន​ធ្វើបាប​ប្រជាជន​ខ្មែរ​ម្ចាស់ ស្រុក ដើម្បី​ក្ដាប់​អំណាច និង​បំរើ​ផលប្រយោជន៍​បរទេស​យួន ។ ម្ចាស់​បង​មិនអាច​រៀបរាប់​ពេលនេះ ប្រាប់ ម្ចាស់​ប្អូន​ឲ្យ​អស់​សេចក្ដី​បានទេ បើ​ម្ចាស់​ប្អូន​ចង់ដឹង​ព័ត៌មាន​ពិស្ដារ សូម​ចូល​មើល​សេច​ល​ក្ដី​រាយការណ៍ នៅលើ គេហទំព័រ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Right Watch និង​អង្គការ លីកាដូ ជាដើម​ចុះ ។​

គោ​រាគ​ទេវី​៖ ម្ចាស់​បង ! តើ​រឿង​ដែល​អាជ្ញាធរ​ក្នុង​របប ហ៊ុន សែន បាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នេះ មាន អ្នកណា​គេ ដឹងឮ​ដែរឬទេ ? តើ​ម្ចាស់​បង​មាន​ដំណោះស្រាយ​យ៉ាងណាខ្លះ​ក្នុង​មួយ​កន្លងទៅនេះ​?

ទុ​ង្សា​ទេវី​៖ ម្ចាស់​ប្អូន ! បច្ចុប្បន្ន ជនរងគ្រោះ​កំពុងតែ​ដាក់ពាក្យ​ប្ដឹង ហ៊ុន សែន ទៅ​តុលាការ​ព្រហ្មទណ្ឌ អន្តរជាតិ (ICC) ហើយ ដោយ​មានការ​ជ្រោមជ្រែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ណា​ម្ចាស់​ប្អូន ។ យើង​កំពុង រង​ចាំមើល​លទ្ធផល ។ រឿងរ៉ាវ នៅ​កម្ពុជា​ក្រោម និង​នៅ​ប្រទេស​កម្ពុជា ដែល​ម្ចាស់​បង​រៀបរាប់​ប៉ុណ្ណេះ​នេះ ក៏​សមល្មម​ម្ចាស់ ប្អូន​អាច​ជ្រាប ច្បាស់ ហើយ ។ ក្នុងឱកាស​នេះដែរ ម្ចាស់​បង​ក៏​សូម​ផ្ទេរ​មុខតំណែង​នេះ​ទៅ ម្ចាស់​ប្អូន​ដើម្បី​គ្រប់គ្រង​ផែនដី នេះ​ពេញ មួយឆ្នាំ ចាប់ពី​ថ្ងៃនេះ​តទៅ ។​

​គោ​រាគ​ទេវី​៖ ក្រាបទូល​ម្ចាស់​បង ។ ម្ចាស់​ប្អូន​នឹង​ខិតខំ​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ដើម្បី​ធ្វើ​ឲ្យ មនុស្ស លោក ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ព្រមទាំង​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា បាន​ក្ដី សុខ​ចម្រើន ជា​ភេ​យ្យោ​ភាព តរៀង​ទៅ ។​

ទុ​ង្សា​ទេវី​៖ ដូច្នេះ ម្ចាស់​បង សូម​ជម្រាបលា​ម្ចាស់​ប្អូន​សិន​ហើយ ។ សូម​ម្ចាស់​ប្អូន​ថែរក្សា​ព្រះកាយ ។​

គោ​រាគ​ទេវី​៖ ក្រាបទូល​ម្ចាស់​បង ! សូម​ម្ចាស់​បង​យាង​ត្រឡប់​ទៅ​ឋាន​លើ​វិញ​ដោយ​សុវត្ថិភាព ៕​

 

Leave A Reply

Your email address will not be published.