ការស្នើ​ទៅ​វៀតណាម ឲ្យ​មានច្បាប់​ឈប់សម្រាក​ទូទាំង​កម្ពុជា​ក្រោម ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​

0 356

នៅ​ថ្ងៃទី ១៤, ១៥ និង ១៦ ខែមេសា នេះ ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភពលោក ​នឹង​ឈប់សម្រាក​ពី​ការងារ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឆ្នាំ ច សំរឹទ្ធិស័ក ព​. ស​. ២៥៦២ ។ នៅក្នុងព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​សប្បាយរីករាយ​នេះ យើង​មិនអាច​បំភ្លេច​បានឡើយ​ថា ពលរដ្ឋខ្មែរ​នៅ​កម្ពុជា​ក្រោម ឬភាគខាងត្បូង នៃប្រទេស​វៀតណាម ក៏មាន​ប្រពៃណី វប្បធម៌ ទំនៀម ទម្លាប់ ភាសា អក្សរសាស្ត្រ និង​កាន់​ពុទ្ធសាសនា ដូចជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ដែរ ។ ពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម បាន​ក្លាយជា​ជនជាតិ​ភាគតិច ហើយ​រស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​របស់​រដ្ឋាភិ​បាលវៀតណាម ។ តើពលរដ្ឋ​ខ្មែរក្រោម​មាន​ប្រពៃណី​នៃ​ការ​ប្រារព្ធ​បុណ្យចូលឆ្នាំ​ខ្មែរ​យ៉ាងណាខ្លះ ហើយ​ប្រឈម នឹង​បញ្ហា​អ្វីខ្លះ​ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​របស់ខ្លួន? នៅក្នុង​ឱកាស​នេះ អ្នកស្រី នាង នាង ណា​រី បានធ្វើ​បទសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជា​និពន្ធ​នាយក នៃសារព័ត៌មាន ព្រៃនគរ និងជា​អនុប្រធាន នៃនាយកដ្ឋាន​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​រឿងនេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចតទៅ​៖

Leave A Reply

Your email address will not be published.