បាតុកម្មប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស របស់វៀតណាមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ

0 246

ដោយ សឺ​ង វិចិត្រ l VOKK– ខណៈដែល​វៀតណាម​អបអរសាទរ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ឆ្នាំ នេះ ចំពោះ​ជ័យជំនះ​បាន ទទួល​កៅអី​មួយ​ក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ សហគមន៍​ជនជាតិ​យួន​នៅ​ឯនាយសមុទ្រ ក៏​អបអរ សាទរ​ថ្ងៃនេះ ដោយ​ធ្វើបាតុកម្ម ដើម្បី​ទាញ​ការចាប់អារម្មណ៍​ពី​អន្តរជាតិ អំពី​ការរំលោភបំពាន​សិទ្ធិ មនុស្ស​ដែល​កំពុង​កើត ឡើង នៅក្នុង​ប្រទេស​វៀតណាម ។​

ក្រុមជនជាតិយួនធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក នាពេលកន្លងមក ។
ក្រុមជនជាតិយួនធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក នាពេលកន្លងមក ។

ជនជាតិ​យួន​រាប់រយ​នាក់ មកពី​រដ្ឋ​នានា​នៃ​សហរដ្ឋអាមេរិក និង ប្រទេស​កាណាដា ផង គ្រោង​នឹង​ប្រជុំគ្នា​នៅ រដ្ឋធានី Washington DC ដើម្បី​បាតុកម្ម​នៅមុខ​អាគារ​រដ្ឋសភា​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ ៧ ខែធ្នូ នេះ ។ បាតុកម្ម​នេះ ពួកគេ​នឹងធ្វើ សកម្មភាព​មួយចំនួន​ដូចជា អង្គុយ​សមាធិ និង អុជ​ទៀន​បួងសួង ចាប់តាំងពី​ម៉ោង ១១ ថ្ងៃត្រង់ ដល់ ម៉ោង ៧ ល្ងាច ។​

​លោក ដាំង វៅ ចឹ​ង (Đặng Vũ Chấn ) សមាជិក​គណៈកម្មការ​បាតុកម្ម​នេះ បាន​ប្រាប់​ទ្យុ​សំឡេង​សហរដ្ឋអាមេរិក ជា​ភាសា យួន ថ្ងៃ ០៦ ខែ ធ្នូ អំពី​គោលដៅ​នៃ​សកម្មភាព​នេះ​ថា ៖

“​ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​រៀងរាល់ឆ្នាំ ។ ឆ្នាំនេះ ព្រឹត្តិការ​នេះ ស្ថិតក្នុង​បរិបទ​រដ្ឋាភិបាល បក្ស កុ​ម្មុយ​និ​ស្ត វៀតណាម បាន​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ។ នេះ​ជា ឱកាស ឲ្យ​ពួក ខ្ញុំ​ឆ្លុះ ពន្លឺ​ទៅលើ​ការ រំលោភ បំពាន សិទ្ធិមនុស្ស​របស់​រដ្ឋា​ភិ​បាល បក្សកុម្មុយនិស្ត​វៀត ណា​ម និង​ក៏​ចង់​ផ្ញើ​សារ​ដល់​ជនរួមជាតិ​ដែល កំពុង​រស់ នៅក្នុង​ប្រទេស​ថា ជនជាតិ​យួន​នៅក្រៅ​ប្រទេស បាន សហការ​ជាមួយ​ពួកគាត់ រៀងរហូត​ក្នុង​ចលនា​ប្រឆាំង​ដើម្បី​ប្រជា ធិបតេយ្យ​-​សិទ្ធិមនុស្ស​នៅ​វៀត ណា​ម​” ។​

លោក ដាំង វៅ ចឹ​ង (Đặng Vũ Chấn ) បាន​ឲ្យ​ដឹង​ទៀតថា គណៈកម្មការ​រៀបចំ​មិន​ជ្រើសរើស​ស្ថានទូត ហាណូយ ប្រចាំ សហរដ្ឋ អាមេរិក​ជា​កន្លែង​ជួបជុំ​ដើម្បី​សិទ្ធិមនុស្ស​ឆ្នាំនេះ​ទេ គឺធ្វើឡើង​នៅមុខ​ស្ថាប័ន​បង្កើត​ច្បាប់​របស់​អាមេរិក ប្រទេស​នាំមុខ ពិភពលោក អំពី​ការលើកកម្ពស់​សិទ្ធិមនុស្ស ។ ចំណុច​សំខាន់​របស់​ព្រឹត្តិការណ៍​នេះ គឺ​ធ្វើ​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍ ទាមទារ​ឲ្យ ក្រុង​ហាណូយ​ត្រូវ​លើកកម្ពស់​សិទ្ធិមនុស្ស ។​

​ក្នុង​ព្រឹត្តិការ​នេះដែរ ក្រៅពី​សកម្មភាព​មួយចំនួន​ខាងលើ សកម្មជន​ក្មេងៗ នឹងមាន​ការជួបជុំ​ជាមួយ​អ្នកបង្កើត ច្បាប់​របស់ អាមេរិក សូម​ពួកគាត់​ជួយ​ដាក់​សម្ពាធ​បន្ថែម​ទៅ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ពួកគេ​ដោះលែង​អ្នកទោស​មនសិការ និង​អ្នក បញ្ចេញយោបល​ខ្វែងគំនិត​ដែល​កំពុង​ត្រូវ​ជាប់​ឃុំឃាំង​ចំពោះ​ការបញ្ចេញមតិ​ដោយ​អហិង្សា ។​

​លោក ចឹ​ន ក៏​និយាយ​បន្ថែមទៀតថា ព្រឹត្តិការ​នេះដែរ ក៏បាន​ប្រារព្ធ​ធ្វើឡើង​កាល​ឆ្នាំមុន​នៅមុខ​ស្ថានទូត​វៀតណាម ប្រចាំ​រដ្ឋ ធានី Washington ដោយ​ធ្វើ​តស៊ូ​មតិ​អត់​អាហារ ជា​ក្រុម​ក្នុង ២៤ ម៉ោង ៕​

Leave A Reply

Your email address will not be published.