អ្នកស្រាវជ្រាវ​ថា វៀតណាម​ហាម​ការចែក​រំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ជា​ទង្វើ​ឆ្កួត​លីលា​

0 210

នៅក្នុង​អត្ថបទ​វិភាគ​មួយ​នៅលើ​គេហទំព័រ​ព័ត៌មាន Slate Magazine លោកស្រី Ariel Bogle បាន សម្ដែង​នូវ​ការ ភ្ញាក់ ផ្អើល​ចំពោះ​គោលនយោបាយ​បិទ​បណ្ដាញ​សង្គម​របស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។​B243F481-AA52-4745-ABB0-73AF8064420F_w640_r1_s​ផ្ដើមសេចក្ដី​នៃ​អត្ថបទ​នេះ លោកស្រី Ariel Bogle បាន​បញ្ជាក់ថា ទោះបី​រដ្ឋាភិបាល​គាបសង្កត់​លើ បណ្ដាញ​សង្គម យ៉ាងណាក៏ដោយ  តែ Facebook នៅតែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង នៅ​វៀតណាម ខណៈដែល​អ្នកប្រើប្រាស់ អិន ធើ​ណិ​ត​កើន​ឡើងដល់​ទៅ ៧០ % នោះ ។ សព្វថ្ងៃ មនុស្ស​ប្រមាណ ១/៣ ក្នុងចំណោម​ពលរដ្ឋ ៩០ លាន​នាក់ នៅ​វៀត ណា​ម បាន​ត​ភ្ជាប់​បណ្ដាញ​អិន​ធើ​ណិ​ត ។​

​មកដល់ពេលនេះ រដ្ឋអំណាច​វៀតណាម នៅ​មិនទាន់​យកតម្រាប់​តាម​ប្រទេស​ចិន​នៅឡើយ​ទេ ក្នុងការ ប្រើ​កម្មវិធី រាំងខ្ទប់​នូវ​អត្ថបទ​ណា​ដែលមាន​ខ្លឹមសារ​អ្វីមួយ​ដែល​បក្សកុម្មុយនិស្ត​វៀត​ណា​ម​ចាត់ទុកថា “​ប្រឆាំងនឹង​លទ្ធិ​កុ​ម្មុយ និ​ស្ត និង​រដ្ឋាភិបាល​” ។ រដ្ឋាភិបាល​វៀតណាម បាន​ប្រើ​នយោបាយ​បង្ក្រាប​ក្រុម​អ្នក ប្រើ​បណ្ដាញ​សង្គម និង​ក្រុម​អ្នក សរ សេរ​ប្លក់​ដែលមាន​មតិ​ផ្ទូ​យ ដោយ​ប្រើ​តុលាការ​ផ្ដន្ទាទោស​ដើម្បី ចាប់​អ្នកប្រឆាំង​ទាំងនោះ ដាក់ពន្ធនាគារ ។

លោកស្រី Bogle បាន​ឧទាហរណ៍​ករណី មេធាវី ឡេ ហ្វឹក ហ្វឹ​ង (Lê Quốc Quân) លោក ដិ​ន ញឹក វី (Ðinh Nhật Uy) ហើយ​នៅពេល​ថ្មីៗ​នេះ សកម្មជន​ចលនា​សង្គម ង្វៀង ឡឹង ថាំង (Nguyễn Lân Thắng ) ។
​មកដល់ពេលនេះ វៀតណាម​បាន​ចាប់​ក្រុម​អ្នកសរសេរ​ប្លក់ ឬ Blogger និង​សកម្មជន​សិទ្ធិមនុស្ស​ប្រមាណ ៤៦ នាក់​ដាក់ពន្ធនាគារ ។ វៀតណាម​ជាប់​លេខ​រៀង​ទី ១៧២ ក្នុងចំណោម​ប្រទេស​ទាំង ១៧៩ នៃ​តារាង​ប្រទេស ដែលមាន​សេរីភាព​សារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​គ្មាន​ព្រំដែន ។​

​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោកស្រី Bogle បាន​បញ្ជាក់ថា ដោយមាន​ពលរដ្ឋ​វៀតណាម​ជាច្រើន កំពុត​តែ ប្រើ​បណ្ដាញ​អិន​ធើ​ណិ​ត  រដ្ឋ​ភិ​បាល​វៀតណាម​ចង់​ធានា​ឲ្យ​បាន​ថា ពលរដ្ឋ​របស់ខ្លួន​ត្រូវតែ​ទទួល បាន​ព័ត៌មាន​អ្វី មួយ​ដែល​បក្ស​កុ​ម្មុយ​ន​ស្ត​វៀតណាម​ចាត់ទុកថា  “​ព័ត៌មាន​ត្រូវ និង ស្អាត​” ​លោកស្រី Bogle ជា​អ្នកស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី និង​អំពី​ឥទ្ធិពល​របស់​វា​ចំពោះ​សង្គម ។​

​គួរ​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ នេះ តុលាការខេត្ត​ឃ្លាំង នៃ​បក្ស​កុម្ម​វៀតណាម បាន​ផ្ដន្ទា ទោស ព្រះតេជព្រះគុណ ថាច់ ធឿន នៃ​វត្ត​សិរី​តាក​សេក​ឲ្យ​ជាប់គុក ៦ ឆ្នាំ ពីបទ​ថា ព្រះអង្គ​បាន​ទាក់ទង​ខ្មែរក្រោម នៅក្រៅ​ប្រទេស​តាមរយៈ​បណ្ដាញ​សង្គម ហើយ​បានផ្ដល់​ព័ត៌មាន​ចេញទៅ​ក្រៅប្រទេស​តាមរយៈ​បណ្ដាញ​អិន​ធើ ណិ​ត និង​បានផ្ដល់​បទសម្ភាសន៍​ដ​ល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) និង វិទ្យុ​អាស៊ីសេរី ដែលមាន​មូលដ្ឋាន នៅ​សហ​ដ្ឋ​អាមេរិក ៕

Leave A Reply

Your email address will not be published.