លទ្ធផល KKF ចូលរួម​សន្និបាត ជាមួយនឹង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​

347

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបបាន​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ លើក​ទី ៩ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការ សហប្រជាជាតិ​យើង​ជាម​នុស្ស​” នៅ​ទីក្រុង San Francisico នៅ​ថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ ។ សន្និបាត នេះ ជួបជុំគ្នា ក្នុង​លក្ខណៈ​វេទិកា​តុមូល​រវាង​តំណាង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយចំនួន ក្នុងនោះ មាន លោក Joshua Cooper ប្រធាន​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ Hawaii និង ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការ International Bill of Rights ។​

លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាតុមូល “ធម្មនុញ្ញនៃអង្គការ សហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisico នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន
លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាតុមូល “ធម្មនុញ្ញនៃអង្គការ សហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisico នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន

​តំណាង​អង្គការសិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​ក្នុង​សន្និបាត​នេះ បាន​លើក​អំពី​កង្វល់​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការ រំលោភ សិទ្ធិមនុស្ស​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ក្នុង​ពិភពលោក ។ ចំណែក​តំណាង​អង្គការ​ផ្សេងៗ​ដែល មិនបាន​ចូលរួម ដោយ ផ្ទាល់ ក៏បាន​ស្ដាប់ និង​និយាយ​ទៅកាន់​សន្និបាត​តាមរយៈ​ប្រព័ន្ធ Internet Conference និង អាន​មើលឃើញ សន្និបាត​នេះ តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គេហទំព័រ VOKK និង សារព័ត៌មាន ព្រៃនគរ ។​

​លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ប្រចាំ​ទីក្រុង San Jose ចូលរួម​ក្នុង​សន្និបាត​នេះ ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​ឲ្យ​បាន​ដឹងឮ​អំពី​បញ្ហា សិទ្ធិមនុស្ស នៅ​កម្ពុជា ក្រោម និង​អំពី​ដំណើរការ​តស៊ូ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឆាក​អន្តរជាតិ សព្វថ្ងៃ ។​

លោក សឺ​ន ថា​យ ធន សម្ភាសន៍ លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពី​បញ្ហា​នេះ ដូចតទៅ​៖

លទ្ធផល KKF ចូលរួម​សន្និបាត ជាមួយនឹង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​

Comments are closed.