លោក ថាច់ ចាន់ សហ​ស្ថាបនិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​អនិច្ចកម្ម ក្នុង ជន្មាយុ ៩៣ ឆ្នាំ នៅ​ប្រទេស​កាណាដា

0 1,109

លោកតា ថាច់ ចាន់ ជា​សហ​ស្ថាបនិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​មរណភាព ក្នុង​ជន្មាយុ ៩៣ ឆ្នាំ ដោយ​ជរាពាធ នៅ​ប្រទេស​កាណាដា ។

លោក ថាច់ ចាន់ កើត​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩២៤ នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ក្នុងសម័យ​រដ្ឋ​កូស័ងស៊ីន ដែល​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគមនិយម​បារាំង ។​
លោក ថាច់ ចាន់ កើត​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩២៤ នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ក្នុងសម័យ​រដ្ឋ​កូស័ងស៊ីន ដែល​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគមនិយម​បារាំង ។​

​យោងតាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា លោកតា ថាច់ ចាន់ បានទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍ ៤ រោច ខែ​មិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវ នឹង​ថ្ងៃទី ៧ ខែធ្នូ ២០១៧ ។​

​លោក ថាច់ ចាន់ កើត​នៅ​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ១៩២៤ នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ក្នុងសម័យ​រដ្ឋ​កូស័ងស៊ីន ដែល​កម្ពុជា​ក្រោម ឋិត​នៅក្រោម​នឹម​អាណានិគមនិយម​បារាំង ។​

​នៅក្នុង សន្និបាត​ប្រចាំឆ្នាំ ២០១៧ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ប្រព្រឹត្តទៅ​នៅ​វត្ត​ធ​ម្មិ​កា​រាម នាទី​ក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី ៩ ខែធ្នូ លោក តោ គិ​ម ថុង ជា​អតីត​អធិបតី និង​បច្ចុប្បន្ន​ជាទី​ប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងថា លោកតា ថាច់ ចាន់ ជា​សហ​ស្ថាបនិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចាប់តាំងពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បង្កើតជា​សភា​កម្ពុជា ក្រោម នា ឆ្នាំ ១៩៨៥ ។

​នៅក្នុង​សន្និបាត​នោះ ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រប់រូប​ក៏បាន់​កាន់ទុក្ខ ចំពោះ​មរណភាព​របស់លោក ថាច់ ចាន់ និង​និមន្ត​ព្រះសង្ឃ​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​រូបលោក​ផងដែរ ។ ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជា​ប្រធាន​គណៈកម្មការ​សាសនា​អន្តរជាតិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ដឹកនាំ​ប្រតិភូ​របស់ខ្លួន ចូលរួម​ពិធីបុណ្យ​ឈាបនកិច្ច​រប​ស់លោក ថាច់ ចាន់ នៅ​សប្ដាហ៍​ក្រោយ ។​

Leave A Reply

Your email address will not be published.