លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ចូល​ប្រទេស​កម្ពុជា​មុនពេល​បោះឆ្នោត​

0 112

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​វិល​ចូល​ប្រទេស​កម្ពុជា​មុនពេល​បោះឆ្នោត នៅ ក្នុង​ខែកក្កដា នេះ ។ នេះ​បើ​យើង​តាម​សេចក្ដីជូនដំណឹង​មួយ ដែល លោក សម រង្ស៊ី បាន​ថ្លែង​តាមរយៈ វីដេអូ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អិន​ធើ​ណិ​ត កាលពី​ថ្ងៃទី ០៥ ខែកក្កដា នេះ ។​

លោក សម រង្សី ថ្លែងនៅក្នុងវីដេអូ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៣ ។
លោក សម រង្សី ថ្លែងនៅក្នុងវីដេអូ ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០១៣ ។

លោក សម រង្សី បានបញ្ជាក់​ពី​គោលជំហរ​របស់ខ្លួន​នៅក្នុង​វីដេអូ​នោះ​ថា “​អ្វីៗ​ទាំងអស់ ដែល​លោក បានធ្វើ​មកទល់នឹង​ពេលនេះ គឺ​ដើម្បី​ការពារ​ទឹកដី និង​ការពារ​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា​, ព្រមទាំង បំរើ​ប្រជារាស្ត្រ​ខ្មែរ អស់ពី​កំលាំងកាយ​កម្លាំងចិត្ត​”   និង  លោក​សុខចិត្ត​បូជាជីវិត  “​ដើម្បី​ជាតិ​មាតុភូមិ គឺ  ហ៊ាន​ស្លាប់​ខ្លួនឯង ដើម្បី​សង្គ្រោះ​ជាតិ​ឱ្យ​រួច​ផុតពី​មហន្តរាយ​” ។

​លោក សម រង្សី ក៏បាន​សូម​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួយ​គាំទ្រ​លោក​តាម​អ្វីមួយ​ដែល​លោក ហៅថា ការចូលរួម “​ក្នុង​បេសកកម្ម​សង្គ្រោះ​ជាតិ​” ៕​

Leave A Reply

Your email address will not be published.