បង្កើតសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៧ សហព័ន្ធខ្មែរកម្ពុជាក្រោមបានបើកកិច្ចប្រជុំមួយ នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពី ការរៀបចំបុណ្យបាត់បង់ ទឹកដីកម្ពុជាក្រោម នៅខែមិថុនា, រៀបចំឲ្យមាន ទិវាវប្បធម៌នៃសហព័ន្ធខ្មែរកម្ពុជាក្រោម, ដាក់សំណើទៅគណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងរៀបចំរចនាសម្ព័ន្ធសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose ។
គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានចូលរួមកិច្ចប្រជុំ រួមមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ជាប្រធាននាយកដ្ឋានព័ត៌មាន, លោក ចៅ សេរី ជាអនុប្រធានប្រតិបត្តិ និងមានការចូលរួមពីថ្នាក់ដឹកនាំ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួនទៀតដូចជា លោក ថាច់ តង ជាប្រធានតំបន់ ប្រចាំភាគខាងលិច, ព្រះតេជព្រះគុណ ត្រឹង ថាច់ យុង ជាអ្នកនាំពាក្យ, ព្រះតេជព្រះគុណ ថាច់ ប្រជា គឿន ជាអនុប្រធាននាយកដ្ឋានព័ត៌មាន, លោក លី ឃោន ជាប្រធានសាខាប្រចាំទីក្រុង San Jose, លោក ថាច់ វឿង, លោក ថាច់ វិន, លោក ឡឹម ស៊ីវេត និង លោក ថាច់ ជូន ។
ក្រោយពីកិច្ចពិភាក្សា កិច្ចប្រជុំបានសម្រេចបង្កើតគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំ ទីក្រុង San Jose ដោយបានជ្រ់ើសរើស
ទី ១. លោក លី ឃោន ជាប្រធាន
ទី ២. លោក ថាច់ ជូន ជាអនុប្រធាន
ទី ៣. លោក ថាច់ វឿង ជាលេខាធិការ
ទី ៤. លោក ថាច់ វិន ជាហេរញ្ញិក
ទី ៥. លោក ឡឹម ស៊ីវេត ជាហេរញ្ញិក
Comments are closed.