លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម ជ្រើសតាំងប្រធានថ្មី សម្រាប់អាណតិ្តទី ៩ ឆ្នាំ ២០២១-២០២២

0 325

ដោយ គឹម សាវតា

បន្ទាប់ពី​ដំណើរការ​ក្នុង​ការ​សម្របសម្រួល​ការងារ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​រយៈពេល​ ​៨​ ​អាណត្តិ​កន្លងមក​ ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ បាន​ធ្វើ​ស​និ្ន​បាត​ដើម្បី​បន្ត​ការងារ​ក្នុង​អាណត្តិ​ទី​ ៩​ ក្នុង​នោះ​ក៏បាន​ផ្ដល់​សេចក្តីទុកចិត្ត​ឲ្យ​លោក​ សម្បត្តិ​ ​ស៊ីណា​ ​ដែល​ជា​អគ្គលេខាធិការ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ ​ក្រោម​ឲ្យ​ធ្វើជា​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ផង​ដែរ​។​

លោក​ ​សម្បត្តិ​ស៊ីណា​ ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជា​អា​ណ​តិ្ត​ទី​ ​៩​
លោក​ ​សម្បត្តិ​ស៊ីណា​ ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជា​អា​ណ​តិ្ត​ទី​ ​៩​

​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ថ្ងៃ​ទី​ ​២​១​ ​ខែកុម្ភៈ​នេះ​ ​បាន​ធ្វើ​សន្និបាត​តែងតាំង​ លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​ជា​ប្រធាន​ក្នុង​អាណត្តិ​ទី​ ​៩​ ​ដើម្បី​បន្ត​សម្របសម្រួល​ការងារ​ ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​ឲ្យ​កាន់តែ​រលូន​ ​និង​មានប្រសិទ្ធិភាព​ ​។​

​ក្នុង​អង្គ​សន្និបាត​ ​ដែល​មាន​ការចូលរួម​ពី​សមាជិក​ ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​ជាច្រើន​នោះ​ ​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជា​ ​ទើប​ឡើង​កាន់​តំណែង​ថ្មី​ ​គឺ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​បាន​មានប្រសាសន៍ថា​ ​នេះ​ជា​ពេល​មួយ​ ​ដែល​អាចឲ្យ​លោក​បញ្ចេញ​សមត្ថភាព​ ​ដើម្បី​បំ​ពេញការ​ងារ​ជូន​ អង្គការ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ឲ្យ​កាន់តែ​មានប្រសិទ្ធិភាព​ ​។​ ​លោក​បន្ត​ថា​ ​កន្លងមក​ ​លោក​បាន​សិក្សា​ពី​ការងារ​របស់​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​អាចឲ្យ​លោក​ដឹង​ពី​អី្វ ​ដែល​ជា​បញ្ហា​ប្រឈម​ ​និង​អ្វី​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរក្រោម​កាន់តែ​ច្បាស់​ ​។​

​ថ្លែង​ក្នុង​ពិធី​ឡើង​កាន់​តំណែង​ ​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​បាន​លើកឡើង​នូវ​ផែនការ​ចំនួន​ ​១​៤​ ​ចំ​នុ​ច​ ​សំខាន់​ៗ​ ​ក្នុងរយៈពេល​ ​២​ ឆ្នាំ​នៃ​អាណត្តិ​ទី​ ​៩​ ​នេះ​ ​ដែល​មាន​ដូចជា​ ​ពង្រឹង​រចនា​ស​ម្ព័ន្ធ​ការងារ​របស់​លេខាធិការដ្ឋាន​ឲ្យ​កាន់តែ​ប្រសើរ​ ​និង​ធ្វើឲ្យ​មាន​តម្លា​ភាព​ ​ជាពិសេស​គឺ​ផ្នែក​ហិរញ្ញវត្ថុ​ ​រៀបចំ​ឲ្យ​មានការ​ជួយ​ជ្រុ​ម​ជ្រែង​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​ធ្វើ​យ៉ាងណា​មិន​ជ្រៀតជ្រែក​ ​និង​ប៉ះទង្គិច​កិច្ចការនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​បណ្ដា​ស្ថានទូត​ ​និង​ ​អគ្គ​កុងស៊ុល​ប្រទេស​នានា​ ​ដែល​មាននៅ​កម្ពុជា​ឲ្យ​គេ​ទទួលស្គាល់​ខ្មែរក្រោម​ ​កាន់តែ​ទូលំទូលាយ​ ​រៀបចំ​លិខិត​បទដ្ឋាន​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​រស់​កម្ពុជា​ដោយ​ស្រប​ច្បាប់​ ម​ទាំង​រៀបចំ​ព្រឹត្តិការណ៍​សំខាន់​ៗ​ ទាក់ទង​នឹង​ខ្មែរ​កម្ពុជាក្រោម​ ​ជាដើម​ ​។​

លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​«​ខ្ញុំ​សូម​ប្តេជ្ញា​ថា​ ​នឹង​អនុវត្ត​តាម​ការ​ផែនការ​ដែល​បាន​គ្រោងទុក​ ​និង​ព្យាយាម​រៀនសូត្រ​ ​ពី​រៀមច្បង​បន្ថែម​ទៀត​ ​ដើម្បី​ជា​ទុន​បំពេញ​ដើម្បីឲ្យ​ជោគជ័យ​បន្ថែម​គ្រប់​ជំ​ហ៊ាន​ ។​

ទិដ្ឋភាពអង្គសន្និបាតឆ្នាំ ២០២០ ។
ទិដ្ឋភាពអង្គសន្និបាតឆ្នាំ ២០២០ ។

​ក្នុង​ផែនការ​ទាំង​ ​១​៤​ ​ចំ​នុ​ច​ដែល​លោក​ ​សម្បត្តិ​ ​ស៊ីណា​ ​បាន​លើក​នោះ​ ​គឺ​មានការ​គាំទ្រ​ពី​បណ្ដា​អង្គការ​ សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ទាំង​ ​៩​ ​ដែល​ជា​សមាជិក​ ​។​ ​ជាមួយគ្នា​នេះ​តំណាង​អង្គការ​ ​សមាគម​ ​មួយ​ចំនួន​ក៏បាន​សំណូមពរ​នូវ​ចំ​នុ​ច​មួយ​ចំនួន​ផង​ដែរ​ដូចជា​ ​ការចូលរួម​ជាមួយ​អង្គការ​ ​សមាគម​ផ្សេងៗ​ ​ទៀត​ ​នៅ​កម្ពុជា​ ​និង​នៅ​លើឆាកអន្តរជាតិ​ ​ឲ្យបាន​កាន់តែ​ច្រើន​ ​ជាពិសេស​ផ្នែក​សិទ្ធិមនុស្ស​ ​ប្រមូល​មតិ​ ​ពី​អង្គការ​សមាគម​ជា​សមាជិក​ឲ្យបាន​កាន់​ច្រើន​មុននឹង​សម្រេច​ចិត្ត​ ​លើ​កិច្ចការ​ណាមួយ​ ​និង​ចែករំលែក​ព័ត៌មាន​ដល់​អង្គការ​ ​សមាគម​ជា​សមាជិក​ឲ្យបាន​ទូលំទូលាយ​ជាដើម​ ​។​

​អតីតប្រធាន​លេខាធិការដ្ឋាន​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​លោក​ ស៊ឺ​ន​ យឿ​ង​ ​មានប្រសាសន៍ថា​ក្នុង​អាណត្តិ​ទី​៨​ ​ដែល​លោក​ធ្វើជា​ប្រធាន​ឃើញ​ថា​ ​ការ​រួបរួម​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​គឺ​មានការ​ផុស​ផុល​ ​និង​សាមគ្គី​គ្នា​ច្រើន​ ​ដូចជា​ការ​ធ្វើ​សេចក្តីថ្លែង​ការណ៍​រួមគ្នា​ ​ដើម្បី​ដាក់​ជូន​អង្គការសហប្រជាជាតិ​ ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​នៅ​ដែនដី​កម្ពុជាក្រោម​ជាដើម​ ​។​ ​តែ​ទោះជាយ៉ាងណា​លោក​ថា​ ​លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​មើលឃើញ​ថា​ធនធានមនុស្ស​ ​សម្រាប់​បម្រើ​ដល់​កិច្ចការ​សង្គម​ខ្មែរ​កម្ពុជា​ ​ហាក់​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​។​

​លោក​ ស៊ឺ​ន​ យឿ​ង​«​ ​ខ្ញុំ​គិតថា​ធម្មតា​បើ​សិន​បើ​យើង​មាន​សកម្មភាព​ជា​បន្ទាប់​បន្ត​អញ្ចឹង​ ​អា​ក្រោយ​វា​កាន់តែ​ល្អ​​​ជាង​មុន​ដោយសារតែ​វា​មាន​ភាព​ឆ្លុះបញ្ចាំង​ពី​ការងារ​មុន​ ​ហើយ​យើង​ធ្វើការងារ​ក្រោយ​ ​ដើម្បី​តប​ទៅ​នឹង​អ្វី​ដែល​យើង​មិនទាន់​បាន​ធ្វើ​។​»​

លោក​ ស៊ឺ​ន​ យឿ​ង​ ប្រធាន​លេខាធិការដ្ឋានអាណត្តិចាស់ (ឆ្វេង) ប្រគល់ត្រាជូន លោក​ ​សម្បត្តិ​ ​ស៊ីណា​ ជាប្រធានអាណត្តិថ្មី ។
លោក​ ស៊ឺ​ន​ យឿ​ង​ ប្រធាន​លេខាធិការដ្ឋានអាណត្តិចាស់ (ឆ្វេង) ប្រគល់ត្រាជូន លោក​ ​សម្បត្តិ​ ​ស៊ីណា​ ជាប្រធានអាណត្តិថ្មី ។

លេខាធិការដ្ឋាន​ ​អង្គការ​ ​សមាគម​ ​ខ្មែរ​កម្ពុជាក្រោម​ ​គឺជា​ស្ថាប័ន​មួយ​ដែល​សម្របសម្រួល​ការងារ​ដល់អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​ឲ្យបាន​រលូន​ ​និង​មាន​ភាព​ស៊ីចង្វាក់គ្នា​ ​។​ ​ស្ថាប័ន​មួយ​នេះ​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២​០​១​១​ ​ដោយដំណើរ​ការបាន​ ​៨​ ​អាណត្តិ​មក​ហើយ​ក្នុង​នោះ​ ​ពី​អាណត្តិ​ទី​ ​១​ ​ដល់​ទី​ ​៧​ ​មាន​រយៈ​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ចាប់ពី​អា​ណិត្ត​ទី​ ​៨​ ​មក​ ​គឺ​មាន​រយៈពេល​ ​២​ ​ឆ្នាំ​ទើប​ដូរ​ប្រធាន​ម្ដង​ ​។​

​គួរ​ជម្រាប​ជូន​ថា​ ​បច្ចុប្បន្ន​លេខាធិការដ្ឋាន​នេះ​ ​មាន​អង្គការ​ ​សមាគម​ ​និង​ស្ថាប័ន​ចំនួន​ ​៩​ ​ដែល​ជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​មាន​មូលដ្ឋាន​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ទាំងនោះ​រួម​មាន​ ​ស​ម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជាក្រោម​, ​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម​, ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​សិទ្ធិមនុស្ស​ ​និង​ អភិវឌ្ឍន៍​, ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​, ​មូលនិធិ​សម្រាប់​អ្នក​ក្រីក្រ​, ​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជាក្រោម, ក្រុមប្រឹក្សា​យុវជន​ខ្មែរក្រោម​, ​សារ​ព័ត៌មាន​ព្រៃនគរ​ ​និង​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជាក្រោម​ ​៕​

Leave A Reply

Your email address will not be published.