ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​ប្រារព្ធ​ពិ​ធិ​បុណ្យ​សែនដូនតា​

169

ដោយ សឺន ថាយ ធន l VOKK

​កាលពី​ថ្ងៃទី ៤ និង​ទី ១១ ខែតុលា ឆ្នាំ ២០១៥ ត្រូវ​នឹង​ថ្ងៃ ៧ ទី ១៤ រោច​ខែភទ្របទ ពុទ្ធសករាជ ២៥៥៩ ព្រះសង្ឃ​ជាស​មណ​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ថៃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ២០០ អង្គនា​ក់បាន​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​សែនដូនតា នា​វត្ត​ប្រយូរ​ធ​ម្មា​រាម ជាយ​ទីក្រុង​បាងកក ។​

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ។

កម្មវិធី​បុណ្យ​បាន​ចាត់តាំង​ទៅតាម​សាសន​និយម​កិច្ច​មាន​ធ្វើ​ពិធីរាប់បាត្រ​ព្រះសង្ឃ នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​និច្ចសីល ព្រះសង្ឃ​សម្ដែង​ព្រះ​បរិត្ត​សម្ដែង​ព្រះធម៌​ទេសនា​ជាដើម ។ ចូលរួម​ក្នុង​ពិធី​ភ្ជុំបិណ្ឌ​នេះដែរ មានព្រះអង្គ​ម្ចាស់​ស៊ី​សុ​វត្ថ ធម្មិកោ​លេខា​ផ្ទាល់​សម្ដេច នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ អតីតព្រះមហាក្សត្រ​ប្រទេស​កម្ពុជា ។​

ព្រះអង្គម្ចាស់​មានបន្ទូល​ថា​៖

​លោក សាន សាង បេក្ខជន​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មានប្រសាសន៍ថា​៖

ពលរដ្ឋ​ខ្មែរក្រោម​ម្នាក់​មកពី​ខេត្ត​ឃ្លាំង​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​៖

​ព្រះសង្ឃ​ជាស​មណ​និស្សិត​ភិក្ខុ ថាច់ សុវណ្ណ​តារា បាន​យក​ឱកាស​នេះដែរ​អាន​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ជូន​ព្រះសង្ឃ​និង​អ្នកចូលរួម​ក្នុង​ពិធីបុណ្យ​ដែលមាន​ខ្លឹមសារ​ដូច្នេះ​ថា​៖

​ចុងបញ្ចប់​នៃ​ពិធីបុណ្យ សម្ព័ន្ធ​សមណ​និស្សិត និស្សិត​ខ្មែរក្រោម​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ បាន​ចែក​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរក្រោម​ទើប​មក​ថ្មី​និង​បន្ត​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅតាម​សកល​វិទ្យាល័យ​នានា​ក្នុងប្រទេស​ថៃ រួច​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ប្រគេន​និង​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វ​វីរ​សមណៈ និង​វីរបុរស​ខ្មែរក្រោម​គ្រាប់​ជំនាន់ ៕​

IMG_3135

IMG_3189

IMG_3159

IMG_3275

Comments are closed.