ពលរដ្ឋខ្មែរ​ក្រោម​មួយចំនួន​អះអាង​ថាត្រូវ​លាក់​ប្រវត្តិ​ដើម្បីកុំឲ្យ​ខ្មែរក្រហម​សម្លាប់

0 326

ដោយ គឹម សាវ​តា

​ខណៈ​ដែល​ពលរដ្ឋខ្មែរ​ក្រោម​ជាច្រើន នៅ​កម្ពុជា ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់​ដោយ​ចោទ ថា ជា​ជនជាតិ​យួន​នោះ ពលរដ្ឋខ្មែរ​ក្រោម​មួយចំនួន ដែល​ធ្លាប់​រស់នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬហៅ​ថា​ប៉ុ​លព​តអះអាង ថា ត្រូវ​រស់នៅ​ដោយ​លាក់​ប្រវត្តិ ដើម្បី​គេច​ចេញពី​ការ​សម្លាប់ ។

លោក ខៀវ សំផន ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) លោក​ធ្លាប់​បម្រើ​ជា​ប្រមុខរដ្ឋ និង​ ជា​នាយករដ្ឋមន្ត្រី​នៃ​របប​នោះ ។
លោក ខៀវ សំផន ​ជា​អតីត​អ្នក​មាន​ឥទ្ធិពល​ម្នាក់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (ខ្មែរ​ក្រហម) លោក​ធ្លាប់​បម្រើ​ជា​ប្រមុខរដ្ឋ និង​ ជា​នាយករដ្ឋមន្ត្រី​នៃ​របប​នោះ ។

អ្នកស្រី គឹម បុប្ផា ដែល​មាន​ស្រុកកំណើត នៅ​ខេត្ត​ព្រះត្រពាំង បាន​ឲ្យ​សំឡេង​កម្ពុជាក្រោម ដឹង​ថា អ្នកស្រី​បាន​ចាកចេញ​ពី​ស្រុកកំណើត​មក​រស់នៅ​កម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៧០ ជាមួយ​លោកឪពុក ដែល​ជា​ទាហាន​ម៉ៃ​ហ្វ​ក ដែល​ត្រូវ​មក​កម្ពុជា ដើម្បី​ច្បាំង​ក្នុង​ចលនា​ខ្មែរសេរី ហើយ​បាន​ស្នាក់នៅ​ក្នុង​តំបន់​បុរី ១០០ ខ្នង រាជធានី​ភ្នំពេញ ប៉ុន្តែ ឪពុក​អ្នកស្រី​បាន​ស្លាប់ ក្នុង​អំឡុង​របប​ខ្មែរក្រហម​កាន់កាប់ ។ អ្នកស្រី​បន្ត​ថា បន្ទាប់ពី​ទាហាន​ខ្មែរក្រហម​កាន់កាប់​ប្រទេស​កម្ពុជា អ្នកស្រី​បាន​ភៀសខ្លួន​ទៅ​ខេត្តបាត់ដំបង ដោយ​រស់នៅ​ជាមួយ​ម្ដាយ​ក្រោយ ក្នុង​ឃុំ​តា​ម៉ឺ​យ ស្រុក​បវិល ។

អ្នកស្រី គឹម បុប្ផា ​«១៧ មេសា​ហ្នឹង យើង​ភៀសចេញ​ពី​បាត់ដំបង​ចេញទៅ​ថ្មគោល ចេញទៅ​ដល់​ថ្មគោល គេ​ដក​ឡាន គេ​សម្លាប់​ឪពុក​ខ្ញុំ​បាត់​ហើយ ។ មិនដឹង​ថា គេ​សម្លាប់​នៅ​គាល់​ក្រឡ ឬ ខាង​បត់​កង​អី​មិនដឹង​ទេ អញ្ចឹង​ពួក​យើង​មានតែ​ដើរ​យំ ដើរ​គេច​ៗ ទៅ ។ ហ្នឹងហើយ​ចេះតែ​ដើរ​ដើរទៅ​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច​ដើ ម្បី​លាក់​ប្រវត្តិ»

អ្នកស្រី គឹម បុប្ផា បាន​រៀបរាប់​ទៀត ថា ទាំង​អ្នកស្រី និង ម្ដាយ​ក្រោយ គឺជា​កម្លាំង​សំខាន់​ក្នុង​ការ​បំពេញការងារ ផ្សេង​ៗ ក្នុង​របប​ខ្មែរក្រហម បូករួម​ទាំង​ការ​លាក់​ប្រវត្តិ​ផង​នោះ គឺ​គាត់​អាច​រស់នៅ​ដោយ​មិន​មានការ​ធ្វើទារុណកម្ម​នោះ​ទេ គឺ​គ្រាន់តែ​ហូប​អាហារ​មិន​គ្រប់គ្រាន់ ដោយពេល​ខ្លះ​អ្នកស្រី បាន​លួច​របស់​បន្តិចបន្តួច​មក​ហូប​បន្ថែម តែ​ក៏​ត្រូវ​គេ​ចាប់បាន​ផង​ដែរ ។

អ្នកស្រី គឹម បុប្ផា «យើង​ប្រឹង​ធ្វើការ​ឲ្យ​គេ គេ​អធ្យាស្រ័យ អញ្ចឹង​ខ្ញុំ​ក៏​ក្លាយជា​កងចល័ត អ្នក​ម៉ាក់​ក៏​ក្លាយជា​សេនាជន ស្រី្ត​មេម៉ាយ ហើយ​ម៉ាក់​គាត់​កាន់​កងធំ​វរៈ​របស់​នា​រីៗ ធ្វើការ​អីចឹង​ដែរ ។ អាហ្នឹង ចំពោះ​អ្នក​ម៉ាក់​ចុង​ខ្ញុំ ចំណែកខ្ញុំ​កងចល័ត អញ្ចឹង​ដើរ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង ។ ខ្ញុំ​ក៏បាន​មក​លើកទំនប់​កំពីងពួយ រហូតដល់​ក្អក​ធ្លាក់ឈាម តែ​ក៏​យើង​មិន​ហ៊ាន​ឈប់​ដែរ ព្រោះអី​ពាក្យ​តថា​សកម្ម​ដើម្បី​លុបលាង​កំហុស» ។

លោក ចៅ នី មាន​ដើមកំណើត នៅក្នុង​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក កម្ពុជាក្រោម ជា​សាក្សី​មួយ​រូប​នៃ​ដើមបណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលាក្ដី​ខ្មែរក្រហម ដែល​នៅ​មានជីវិត​ដល់​សព្វថ្ងៃ បាន​ផ្តល់​សក្ខីកម្ម​ក្នុង​អង្គ​សវនាការ​សាលា​ក្តី​ខ្មែរក្រហម ថា លោក​មាន​បង និង​ក្មួយ​ពីរ​នាក់ ក្នុងចំណោម​ប្រជាពលរដ្ឋ ខ្មែរ​កម្ពុជាក្រោម រាប់ពាន់​នាក់​ផ្សេងទៀត​ដែល​បាន​ស្លាប់ ក្នុង​របប​ខ្មែរក្រហម ក្នុង​នោះ​ប្រុស របស់​លោក​ឈ្មោះ ចៅ សៅ ក៏បាន​ស្លាប់​ដោយ​អា​ថ៍​កំបាំង ។ លោក​បន្ត​ថា ក្រុម​លោក ដែលគេ​ជម្លៀស​ពីទី​ក្រុងភ្នំពេញ​នោះ ត្រូវ​បាន​គេដាក់​ឈ្មោះថា ជា​ក្រុម ១៧ ហើយ​ត្រូវ​បាន​គេ​ជម្លៀស​បន្តិច​ម្តង​ៗ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត តាម​រថភ្លើង​ហើយ​លោក ព្រមទាំង​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ផ្សេងទៀត​នោះ មិនដឹង​ថា គោលដៅ ដែលគេ​បញ្ជូន ទៅ​នោះ នៅ​ទីណា​ទេ គេ​នាំទៅ​កន្លែង​ស្លាប់​ឬរស់​នោះ​មិនដឹង​ទេ ក្នុង​អារម្មណ៍​បាន​ត្រឹមតែ​ភិតភ័យ ស្លន់​ស្លាំង​តែប៉ុណ្ណោះ ។ លោក​បាន​ថ្លែង​ទៀត​ថា គ្រប់​ទីសំចត​រហូតដល់​ទីសំចត​ចុងក្រោយ គឺ នៅ​ភូមិ​ចក​ធំ ក្នុង​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​នោះ ។

កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១២ សាលាក្ដី​ខ្មែរក្រហម បាន​ស្ដាប់​សក្ខីកម្ម​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ ចៅ នី ជាខ្មែរ​មួយ​រូប ចោទសួរ​ទៅ​លោក ខៀវ សំ​ផន ។

លោក ចៅ នី ជាដើម​បណ្ដឹង​រដ្ឋប្បវេណី បាន​ជម្រាប​ទៅ​តុលាការ​ថា លោក ខៀវ សំ​ផន កាលពី​ថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ គឺ​លោក ខៀវ សំ​ផន សរសេរ​លិខិត​ឲ្យ​ទៅ​ទាហាន ២ នាក់ ប្រាប់​ឲ្យ​លោក ចៅ សៅ ជា​អ៊ំ​របស់​លោក ចៅ នី ឲ្យ​ចូល​មក​ក្រុងភ្នំពេញ​វិញ ខណៈ​ទ័ព​ខ្មែរក្រហម កំពុង​បណ្ដេញ​លោក ចៅ សៅ ទៅដល់​ព្រែក​ក្តាម ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​សម្រង់​សម្តី លោក ខៀវ សំ​ផន ឆ្លើយតប​នឹង​ការ​សួរ​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី លោក ចៅ នី ដែល​កម្រ​និយាយ​ក្នុង​តុលាការ និង មិនដែល​និយាយ​ផ្ទាល់​ទៅ​ដើម​បណ្តឹ​ងរ​ដ្ឋ​ប្ប​វេណី​ក្នុង​សំណុំរឿង ០០២ បាន​ថ្លែង​ថា ៖ «ជាអកុសល​លោក​មិន​មាន​ព័ត៌មាន​អ្វី​ទាល់តែសោះ អំពី​វាសនា​ឪពុកមា​របស់​លោក នី» ។ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ តមក​បាន «សុំទោស» ដែលគេ​កម្រ​ឃើញ ។ លោក​ថ្លែង​ថា៖ «ខ្ញុំ​និយាយ​នេះ ចេញពី​បេះដូង​របស់ខ្ញុំ​ដើម្បី​ឲ្យ​អ្វី​ៗ ច្បាស់ និង ប្រាកដ​នៅក្នុង​ចិត្ត​របស់​អ្នក ។ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ ដែល​មិនដឹងជា​មាន​វិធី​អី​អាច​ឆ្លើយតប​ទៅ​សំណើ​អ្នក»

លោក ចៅ នី ជាខ្មែរ​ក្រោម​ទី ១ ដែល​ផ្តល់​សក្ខីកម្ម​នៅ​សាលា​ក្តី​ខ្មែរក្រហម បាន​ទន្ទឹងរង់ចាំ​ការ​ត្រឡប់មកវិញ​របស់ ខៀវ សំ​ផន តាំងពី​ការ​ចូល​បង្ហាញខ្លួន​ក្នុង​ខែវិច្ឆិកា ពេល​ដែល​គាត់​ធ្វើការ​តទល់​ទៅ​នឹង​ចុងចោទ​មាន​វ័យ​ជរា​នេះ អំពី​វាសនា​របស់​ឪពុកមា​ប្រពន្ធ​គាត់ គឺ​លោក ចៅ សៅ ជា​មនុស្សម្នាក់​ក្នុងចំណោម​អ្នក​ដែល ខៀវ សំ​ផន ស្គាល់ និង បាត់​ខ្លួ​នភ្លាមៗ បន្ទាប់ពី​ខ្មែរក្រហម​កាន់កាប់​ទីក្រុង​ភ្នំពេញ​ក្នុង​ខែមេសា​ឆ្នាំ ១៩៧៥ ។

លោក ចៅ នី ដែលមានអាយុ ៥៩ ឆ្នាំ មានដើមកំណើត នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម ជាសាក្សីមួយរូបនៃដើមបណ្ដឹងខ្មែរក្រោម បានផ្តល់សក្ខីកម្មក្នុងអង្គសវនាការ កាលពីថ្ងៃទី ២៣ វិច្ឆិកា ២០១២ ។
លោក ចៅ នី ដែលមានអាយុ ៥៩ ឆ្នាំ មានដើមកំណើត នៅស្រុកស្វាយទង ខេត្តមាត់ជ្រូក កម្ពុជាក្រោម ជាសាក្សីមួយរូបនៃដើមបណ្ដឹងខ្មែរក្រោម បានផ្តល់សក្ខីកម្មក្នុងអង្គសវនាការ កាលពីថ្ងៃទី ២៣ វិច្ឆិកា ២០១២ ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដដែល បាន​សម្រង់​សម្តី​លោក ខៀវ សំ​ផន ដោយសារ​ភាព​ថា គាត់​ស្គាល់ ចៅ សៅ សមាជិក​សហគមន៍​ខ្មែរក្រោម ល្បីឈ្មោះ​ម្នាក់ និង ថា ក្នុង​ទសវត្សរ៍ ៦០ គាត់​ជា​ប្រធាន​ធនាគារ​មួយ ។ ប៉ុន្តែ លោក​មិនដែល​ឃើញ​គាត់​ទេ​បន្ទាប់ពី​ទីក្រុង​ភ្នំពេញ​ត្រូវ​ជម្លៀស​ប្រជាជន​អស់ ។ លោក​បដិសេធ​ថា មិនធ្លាប់​សរសេរ​លិខិត​ទៅ លោក ចៅ សៅ ឲ្យ​គាត់​ត្រឡប់​ពី​ព្រែក​ក្តាម នោះ​ទេ ដែល​ការ​សរសេរ​លិខិត​នេះ លោក ចៅ នី បានដឹង​ពី​អ្នក​បើកឡាន​របស់​លោក ចៅ សៅ ដែល​បាន​ជួប​នៅ​ឯពិធី​មង្គលការ​មួយ នៅក្នុង​ឆ្នាំ ១៩៧៩ ។

បើ​ទោះជា​ចម្លើយ នៅ​មាន​ភាព​ខ្វះខាត លោកស្រី Jennifer Holligan សហការី​ផ្នែក​ច្បាប់​ជាន់ខ្ពស់​ក្នុង​ក្រុម​តំណាង​លោក ចៅ នី ពី​អង្គការ Access to Justice Asia បាន​រំឭក​អំពី​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ នៃ​សហគមន៍​ខ្មែរ​ក្រ​ក្រោម និង​ដើម​បណ្តឹ​ងរ​ដ្ឋ​ប្ប​វេណី ។

ប្រជាជន​ខ្មែរក្រោម បាន​ស្ថិត​ក្នុង​គោលដៅ​ត្រូវ​សម្លាប់​ដោយ​ខ្មែរក្រហម ព្រោះតែ​ពួក​គេ​ស្ថិតនៅ​តំបន់​ដីស​ណ្ត​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​វៀតណាម ។ លោក ចៅ នី ដែល​មាន​អាយុ ៦០ ឆ្នាំ និង រស់នៅ​ក្នុង​ខេត្តតាកែវ បាន​លាក់បាំង​អំពី​ការ​ជាប់ពាក់ព័ន្ធ​សម្ព័ន្ធភាព​របស់​គាត់​ជាមួយ​ក្រុម​ជនជាតិ​ខ្មែរក្រោម ដើម្បី​រស់រាន​មានជីវិត ។ សាច់ញាតិ​គាត់​ជាច្រើន បាន​ស្លាប់​ដោយសារ​ភាព​អត់ឃ្លាន ហើយ​ពូ​របស់​ប្រពន្ធ​គាត់​គឺ លោក ចៅ សៅ ត្រូវ​ពួក​គេ​សម្លាប់​ដោយសារ​គេ​បានដឹង​អត្តសញ្ញាណ​របស់​គាត់ តែ​ប្រសិនបើ​គាត់​ស្លាប់​តើ​ឆ្អឹង​របស់​គាត់ នៅឯណា​? ។ បើសិនជា​សម្លាប់ តើ​នៅកន្លែង​ណា គាត់​អាច​សុំ​ឆ្អឹង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ នេះ ជា​ការ​ចោទ​សួ​របស់​លោក ចៅ នី ទៅ​លោក ខៀវ សំ​ផន ។

លោក នួន សុ​វណ្ណ​រឹ​ទ្ធ នាយក​ប្រតិបត្តិ អង្គការ​ការ​ពាសិ​ទ្ធិ ជនជាតិភាគតិច ជា​នមន្ត្រី​អង្គភាព​គាំពារ​ជនរងគ្រោះ មាន ប្រសាសន៍​ថា តាម​កា​រសា្រ​វជ្រា​វរ​បស់​លោក គឺ​ខ្មែរក្រោម ដែល​ឆ្លងកាត់​របប​ខ្មែរក្រហម​ភាគច្រើន​គឺ ត្រូវ​បាន សម្លាប់​ដោយហេតុ​ផល ថា​ជា​ជន​ជាត​យួន​បង្កប់ និង​មិន​ងាយ​រួចខ្លួន​នោះ​ទេ ជាពិសេស​ពេល​ដែល​និយាយ​ភាសាខ្មែរ​មិន​ច្បាស់ ។ លោក​បន្ត​ថា បើ​ទោះជា​អ្នក​ដែល​ខ្មែរក្រហម​សង្ស័យ ហើយ​ចាប់ទៅ​សួរ​បាន​ឆ្លើយ​ថា ជាខ្មែរ​ក្រោម​ក្តី ប៉ុន្តែ​ទាហាន​ខ្មែរក្រហម នៅតែ​សម្លាប់ចោល​ដដែល ។

លោក នួន សុ​វណ្ណ​រឹ​ទ្ធ «ពេល​ពួក​គាត់​( ខ្មែរក្រោម​)ឡើ ងមក​គឺ​ទាក់ទង​នឹង​ការ​និយាយ​ស្តី​របស់​គាត់ កម្ពុជាក្រោម​គឺ​គាត់​និយាយ​ស្តី​គឺ​កាត់​ទៅ​វៀតណាម អញ្ចឹង​ខ្មែរក្រហម​គឺ​គិតថា គាត់​ជា​វៀតណាម ហើយ​បាន​សម្លាប់​ដូច​នៅ​ពោធិ៍សាត់ អ្នកខ្លះ​អស់ទាំង​គ្រួសារ ។ ហើយ​មួយទៀត​គឺជា​ទាក់ទង​នឹង​ការ​ឲ្យ​ការ​នៅក្នុង​កន្លែង​ដែល​គាត់​រស់នៅ គេ​ឲ្យ​ការណ៍​ចោទ​គាត់​ថា​ជា​ជនជាតិ​វៀតណាម ជនជាតិ​យួន​អី​ក៏​គាត់​មាន​បញ្ហា​ដែរ»

តែ​ទោះជាយ៉ាងណា​លោក លោក នួន សុ​វណ្ណ​រឹ​ទ្ធ មិនបាន​ដឹង​ថា តើ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬរបប​ខ្មែរក្រហម​នេះ ពលរដ្ឋខ្មែរ​ក្រោម​ស្លាប់​អស់​ប៉ុន្មាន​នាក់​នោះ​ទេ ខណៈ​ដែល​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬហៅ​ថា​សាលា​ក្តី​ខ្មែរក្រហម​បាន​ទទួលពាក្យ​បណ្ដឹងសុំ​ធ្វើជា​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចំនួន​ជាង ១ ពាន់​នាក់ ៕

Leave A Reply

Your email address will not be published.