ខេត្ត​មួយចំនួន​នៅ​កម្ពុជា​ក្រោម​ត្រូវ​រងគ្រោះ​ដោយ​ព្យុះសង្ឃរា Tembin

0 593

ដោយ ថាច់ ប្រីជា គឿន​ | VOKK

​ព្យុះសង្ឃរា Tembin ដែល​បាន​បោកបក់​នៅ​ប៉ែក​ខាងត្បូង​ប្រទេស​ហ្វីលីពីន​តាំងពី​ថ្ងៃ​សុក្រ ទី ២២ ធ្នូ​បាន​បន្តដំណើរ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ឆ្ពោះទៅកាន់​ដែនដី​កម្ពុជា​ក្រោម ឬ ភាគខាងត្បូង​នៃ​ប្រទេស​វៀត ណា​ម នៅ​ថ្ងៃទី ២៤ និង ២៥ ខែធ្នូ នេះ ។ រដ្ឋាភិបាល​វៀតណាម​បានចាត់ទុក​ហេតុការណ៍​នេះ ថា​ជា “​ជា​ព្យុះ​សង្ឃរាជា​ប្រវត្តិសាស្ត្រ​” ហើយ​បាន​ជ​ម្លៀ​ង​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់ ចេញពី​តំបន់​ដែលមាន ព្យុះ ខ្លាំង​ទៅកាន់​តំបន់​សុវត្ថិភាព ។

ពលរដ្ឋខ្មែរក្រោម និងជនជាតិយួន ត្រូវជម្លៀសចេញពីតំបន់មួយចំនួន នៅដែនដីកម្ពុជាក្រោម
ពលរដ្ឋខ្មែរក្រោម និងជនជាតិយួន ត្រូវជម្លៀសចេញពីតំបន់មួយចំនួន នៅដែនដីកម្ពុជាក្រោម

​យោងតាម​មជ្ឈមណ្ឌល​ឧតុនិយម​រដ្ឋ​វៀតណាម​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១ រសៀល ថ្ងៃទី ២៥ ខែធ្នូ ព្យុះសង្ឃរា​បានធ្វើ​ដំណើរ​បោកបក់​ខ្លាំង​ពី​សមុទ្រ​ចិន​ខាងត្បូង​កាត់​កោះ​ត្រឡាច​ចម្ងាយ ប្រមាណ ២០០ គីឡូម៉ែត្រ ហើយ​បន្តដំណើរ​ឆ្ពោះទៅ​ភាគ​ខាងកើត​ឈូង​សមុទ្រ​ថៃ ។ ទោះបី​ដំណើរ​របស់​ព្យុះ មិនបាន បោក​ចំ​ដែនដី​កម្ពុជា​ក្រោម ដែល​ឋិត​នៅ​ភាគខាងត្បូង​ប្រទេស​វៀតណាម យ៉ាង ណាក៏ដោយ តែ​ចំហាយ ព្យុះ​បណ្ដាល​ឲ្យ​មាន​ខ្យល់កំបុតត្បូង និង​ភ្លៀង​ធំ​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន នៅ តាម​បណ្ដោ​យ​មាត់សមុទ្រ ។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ស្រង់​ប្រភពពី​គណៈកម្មការ​គ្រោះមហន្តរាយ​វៀតណាម​រាយការណ៍​ថា មនុស្ស​ប្រមាណ ៧៤.០០០ នាក់ នៅក្នុង​ប្រទេស​វៀតណាម បាន​រដ្ឋាភិបាល​ជម្លៀស ចេញពី​តំបន់​ព្យុះ ខ្លាំង​បំផុត ។ ចំណែក​នៅ​ដែនដី​កម្ពុជា​ក្រោម មាន​ខេត្ត​មួយចំនួន​ដែល​រង​ផល​ប៉ះ ពាល់​ពី​ព្យុះសង្ឃរា​រួម មាន កោះ​ត្រឡាច យួន​ហៅថា កូ​ង​ដាវ (Con Dao), ខេត្ត​ឃ្លាំង (Soc Trang), ខេត្ត​មេស ដែល​យួន ហៅថា ខេត្ត​តៀង​យ៉ាង (Tien Giang), ខេត្ត កំពង់​ឫស្សី ឬ ខេត្ត​បេន​ត្រែ (Ben Tre), ខេត្ត​ព្រះ​ត្រពាំង (Tra Vinh), ខេត្ត​ទឹកខ្មៅ (Ca Mau) និង ខេត្ត​ពល​លាវ (Bac Lieu) ។

ពលរដ្ឋខ្មែរក្រោម និងជនជាតិយួន ត្រូវជម្លៀសចេញពីតំបន់មួយចំនួន នៅដែនដីកម្ពុជាក្រោម
ពលរដ្ឋខ្មែរក្រោម និងជនជាតិយួន ត្រូវជម្លៀសចេញពីតំបន់មួយចំនួន នៅដែនដីកម្ពុជាក្រោម

​នៅ​ប្រទេស​ហ្វីលីពីន ព្យុះសង្ឃរា Tembin បានសម្លាប់​មនុស្ស ២០៨ នាក់ បាត់​ខ្លួន ១៦៤ នាក់ និង​មាន ៤០.០០០ នាក់ បាន​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​ទៅ​ជ្រកកោណ​នៅតាម​មណ្ឌល​សង្គ្រោះ​រៀបចំ​ដោយ​រដ្ឋអំណាច ។ នេះ​បើ​យោងតាម​ព័ត៌មាន​ប្រកាស​ដោយ​ប៉ូលិស និង ក្រុម​អ្នក​ជួយសង្គ្រោះ នា​ថ្ងៃអាទិត្យ ទី ២៤ ខែធ្នូ នេះ ។ តែបើ​តាម​សហព័ន្ធ​អន្តរជាតិ​នៃ​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម មាន​អ្នករត់ ភៀសខ្លួន ឬ ជនរងគ្រោះ​ដោយ​ព្យុះសង្ឃរា Tembin សរុប ៧០. ០០០ នាក់ ។ ក្រៅពី​មាន​មនុស្ស​ស្លាប់ បាត់​ខ្លួន និង​រត់ចោល​ផ្ទះសម្បែង ព្យុះសង្ឃរា Tembin ក៏បាន​បោកបក់​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ជាច្រើន​រយ​ខ្នង ព្រមទាំង​នាំមក​ជាមួយ​នូវ​ភ្លៀង​ខ្លាំងក្លា​បង្ក​ជា​ទឹកជំនន់​ផងដែរ ៕

Leave A Reply

Your email address will not be published.