សេចក្តីរាយការណ៍​រប​ស់លោក សឺ​ង ជុំ​ជួន អំពី​ដំណើរ​បំពេញបេសកកម្ម ទៅកាន់​សហរដ្ឋអាមេរិក

157

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

​លោក សឺ​ង ជុំ​ជួន នាយ​កម្មវិធី​យុវជន​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​ជា​ប្រធានការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃទី ១៧ មករា ម្សិលមិញ​នេះ បានធ្វើ​សេចក្តីរាយការណ៍ អំពី​ដំណើរ​បំពេញបេសកកម្ម​របស់​លោក ទៅកាន់​សហរដ្ឋអាមេរិក និង​បង្ហាញ​ពី​លទ្ធផល​នៃ​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

លោក សឺ​ន ជុំ​ជួន (ឆ្វេង) តំណាង​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
លោក សឺ​ន ជុំ​ជួន (ឆ្វេង) តំណាង​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

ការធ្វើ​សេចក្តីរាយការណ៍​របស់ លោក សឺ​ង ជុំ​ជួន ធ្វើឡើង នៅក្នុង​កិច្ចប្រជុំ​របស់​លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្តីពី​សេចក្តីព្រាង​ផែន​ការណ៍​សកម្មភាព សម្រាប់​អនុវត្ត​ឆ្នាំ ២០១៦ ។

លោក សឺ​ន ជុំ​ជួន ដែលជា​តំណាង​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ទាំងអស់ នៅ​កម្ពុជា បាន​ចេញទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​មួយខែ តាម​ការអញ្ជើញ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ក្រៅពី​ទៅ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក សឺ​ង ជុំ​ជួន ក៏បាន​អញ្ជើញ​ទៅ ជួប​បងប្អូន​ខ្មែរក្រោម នៅតាម​រដ្ឋ​នាៗ ផង ។​

រូបថតអនុស្សាវរិយ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៥ ។ រូបថត ថាច់ ប្រីជា គឿន
រូបថតអនុស្សាវរិយ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៥ ។ រូបថត ថាច់ ប្រីជា គឿន

​តើ​មាន​ព័ត៌មាន​សំខាន់ៗ អ្វីខ្លះ អំពី​ដំណើរ​បំពេញបេសកកម្ម​របស់​លោក នៅ​សហរដ្ឋអាមេរិក ? សូម​ស្តាប់​ប្រសាសន៍​របស់លោក សឺ​ង ជុំ​ជួន ដែលមាន​ខ្លឹមសារ​ទាំងស្រុង ដូចតទៅ​៖

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រជុំ​បញ្ចប់​កិច្ចប្រជុំ ៣ ថ្ងៃ​នៃ​សន្និបាត​ប្រចាំឆ្នាំ ២០១៥ របស់ខ្លួន ដើម្បី​បូកសរុប​លទ្ធផល​ការងារ នឹងដាក់​ចេញ​ទិសដៅ​ជា​យុទ្ធសាស្ត្រ សម្រាប់​ឆ្នាំ​ថ្មី ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង Tacoma រដ្ឋ Washington កាលពី​ចន្លោះ​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២០ ខែធ្នូ ២០១៥ ។ អង្គសន្និបាត មានការ​អញ្ជើញ​ចូលរួម ពី​ថ្នាក់ដឹកនាំ សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ក្នុង​ពិភពលោក ដូចជា ប្រទេស​កាណាដា អូស្ត្រាលី បារាំង អ៊ីតាលី និង​កម្ពុជា ជាដើម ៕

Comments are closed.