លោក សឺ​ន ហាយ អតីត​ព្រះសង្ឃ​ខ្មែរក្រោម ដែល​រដ្ឋាភិបាល​ខ្មែរ​ចាប់​ដាក់គុក បាន​ទៅ​តាំងទី​លំនៅ​នា​ប្រទេស​ស៊ុយអែត​

233

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

លោក សឺ​ន ហាយ អតីត​ព្រះសង្ឃ​ខ្មែរក្រោម នៅ​ប្រទេស​កម្ពុជា ដែល​តែងតែ​ធ្វើ​សកម្មភាព សង្គម​ជាច្រើន ដូចជា ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម នាទី​ក្រុងភ្នំពេញ ដើម្បី​ប្រ ឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ការចូលរួម​បាតុកម្ម​រក​ដំណោះស្រាយ បញ្ហាដីធ្លី​ជូន​ពលរដ្ឋ​ខ្មែរ ដែល​អ្នកមានអំណាច​រឹប​យក និង​បញ្ហា​ជាច្រើន​ទៀត ហើយ​ធ្លាប់ ត្រូវ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ផ្សឹក និង​ដាក់គុក​នោះ បាន​អគ្គស្នងការ អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​ទីក្រុង​បាងកក ប្រទេស ថៃ បញ្ជូន​ឲ្យ​ទៅ​តាំង​ទីលំនៅ នា​ប្រទេស​ស៊ុយអែត ក្នុងឋានៈ​ជា​ជនភៀសខ្លួន នយោបាយ ហើយ កាលពី​រាត្រី ថ្ងៃ ពុធ​ទី ១០ ខែកុម្ភៈ ម្សិលមិញ​នេះ ។​

លោក សឺន ហាយ ផ្ដល់បទសម្ភាសដល់ លោក សឺន ថាយ ធន (VOKK) នៅព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ។
លោក សឺន ហាយ ផ្ដល់បទសម្ភាសដល់ លោក សឺន ថាយ ធន (VOKK) នៅព្រលានយន្តហោះសុវណ្ណភូមិ ទីក្រុងបាងកក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦ ។

មុនពេល​ចេញដំណើរ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​ស៊ុយអែត នៅ​ព្រលានយន្តហោះ សុវណ្ណ​ភូមិ នាទី​ក្រុង​បាង កក លោក សឺ​ន ហាយ បានផ្ដល់​បទ​សម្ភាស​ខ្លី​មួយ​ដល់​លោក សឺ​ន ថា​យ ធន នៃ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម យ៉ាងនេះ​ថា លោក​ត្រូវបាន​អង្គការ UNHCR បញ្ជូនទៅ​តាំងទី​លំនៅ​នា​ប្រទេស​ស៊ុយអែត ។​

សូមបញ្ជាក់ថា លោក សឺ​ន ហាយ អាយុ ២៩ ឆ្នាំ ជា​អតីត​ព្រះសង្ឃ​មួយអង្គ មានស្រុក កំណើត នៅ​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម ហើយ​បានមក​រស់នៅ​ក្នុងប្រទេស កម្ពុជា​ចាប់តាំងពី ឆ្នាំ ២០០៧ មក ។​

​កាលពី​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក សឺ​ន ហាយ ត្រូវ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ព្រះកាយ​ខណៈដែល​លោក​នៅ​ជាស​ង្ឃ​នៅមុខ​សាលាដំបូង​រាជធានី ពេលដែល​លោក ចូលរួម​តវ៉ា​ឲ្យ​ដោះលែង​សកម្ម ជន​ដីធ្លី​ស្ត្រី​បឹងកក់ ៧ នាក់ ដែល​បាន​ចាប់ខ្លួន​មួយថ្ងៃ មុន ការចាប់ខ្លួន​រូបលោក ។ លោក​ត្រូវ​អាជ្ញាធរ​ខ្មែរ​ផ្សឹក​ទាំង​បង្ខំ និង​ត្រូវ​តុលាការ​ផ្តន្ទា ទោស​ឲ្យ ជាប់ពន្ធនាគារ ១ ឆ្នាំ ពីបទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ។ លោក​ក៏បាន​រង នូវ​បទ ចោទ​ផ្សេងៗ​ទៀត​ដូចជា ប្រើប្រាស់​ឆាយា​ក្លែងក្លាយ និង​គ្មាន​សិទ្ធិ​គ្របដណ្តប់​ស្បង់​ចីវរ ផងដែរ ។​

​ខណៈ​សមត្ថកិច្ច​ខ្មែរ​កំពុងតែ​គ្រៀក​លោក​បញ្ចូល​រថយន្ត​ដើម្បី​បញ្ជូនទៅ​ដាក់គុក​ព្រៃ​ស​នោះ លោក សឺ​ន ហាយ ព្យាយាម​ស្រែក​រិះគន់​រដ្ឋាភិបាល ហ៊ុន សែន ថា បាន​ធ្វើទុក្ខបុកម្នេញ ដល់​ព្រះសង្ឃ​ខ្មែរក្រោម ដែល​លោក​ចាត់ទុកថា​«​រាល់​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ខ្មែរ រដ្ឋាភិបាល ខ្មែរ​កំពុង​រើសអើង​ពូជសាសន៍​ចំពោះ​ខ្មែរ​កម្ពុជា​ក្រោម​…» ។​

​លោក សឺ​ន ហាយ បាន​ចេញពី​ពន្ធនាគារ​វិញ នៅ​ថ្ងៃទី ១៣ ខែមេសា ២០១៥ ហើយ​បាន ភៀសខ្លួន​ទៅសុំ សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន​នយោបាយ នៅ​ការិយាល័យ​ឧត្ដម​ស្នង ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក ជនភៀសខ្លួន (UNHCR) ប្រចាំ​ទីក្រុង​បាងកក ប្រ ទេស​ថៃ ។​

​សព្វថ្ងៃ មាន​ជនភៀសខ្លួន​ខ្មែរក្រោម​ជាច្រើន បាន​ភៀសខ្លួន​ចេញពី​ដែនដី​កម្ពុជា​ក្រោម ដើម្បី​គេច​ពី​ការធ្វើ ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម កំពុងតែ​សុំ​សិទ្ធិ ជ្រក កោន​ជា​ជនភៀសខ្លួន​នយោបាយ នៅ​ការិយាល័យ​ឧត្ដម​ស្នង ការ​អង្គការ សហ​ប្រជា ជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) ប្រចាំ​ទីក្រុង​បាង កក ដើម្បី​បាន​ទៅ​តាំង​ទីលំនៅ នា​ប្រទេស​ទី ៣ ៕​

Comments are closed.