សឺង ង៉ុក ថាញ់
ដោយ ថាច់ ប្រីជា គឿន

វីរបណ្ឌិត សឺង ង៉ុក ថាញ់ (ភាសាអង់គ្លេសៈ Son Ngoc Thanh , ភាសា យួនៈ Sơn Ngọc Thành) កើតឆ្នាំ ១៩០៨ ស្លាប់ ១៩៧៧ នៅក្នុងគុកជីវ៉ា (Chí Hòa) របស់បក្សកុម្មុយនិស្តយួន ។ ជាអតីត នាយក រដ្ឋមន្រីខ្មែរឆ្នាំ ១៩៤៥ និង ១៩៧២ , ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំង ពិសេសខ្មែរ និងជាអ្នក បានបង្កើតសារព័ត៌មានជា ភាសាខ្មែរមុនដំបូងនៅកម្ពុជា ឈ្មោះ«នគរវត្ត»នាឆ្នាំ ១៩៣៦ ។
ប្រវត្តិ៖
បណ្ឌិត សឺង ង៉ុក ថាញ់ កើតថ្ងៃច័ន្ទ ១៤ កើត ខែមិគសិរ ឆ្នាំរកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស. ១៩០៨ នៅ ភូមិ គគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្នយួនៈẤp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)
សម្ព័ន្ធភាពគ្រួសារ៖
បណ្ឌិត សឺង ង៉ុក ថាញ់ ជាបុត្ររបស់លោកអភិបាលខេត្តព្រះត្រ ពាំង សឺង ណែវ និងលោកស្រី ថាច់ ធី តុប ។ បណ្ឌិត សឺង ង៉ុក ថាញ់ មានបងប្អូនប្រុសស្រី រួមផ្ទៃច្រើននាក់ដូចជា៖
លោក សឺង ថាយ ស៊ុន (បងប្រុស)
លោក សឺង ថាយ ហ្វៀន (បងប្រុស)
អ្នកស្រី សឺង ធី ចាវ (បងស្រី)
អ្នកស្រី សឺង ធី សឹម (បងស្រី)
បណ្ឌិត សឺង ង៉ុក ថាញ់ (រូបលោក)
លោក សឺង ថាយ ង្វៀង (ប្អូនប្រុស)
អ្នកស្រី សឺង ធី ថែម (ប្អូនស្រី)
ក្រៅពីនេះ បណ្ឌិត សឺង ង៉ុក ថាញ់ នៅមាន បងប្រុសស្រីរួមឱពុកម្តាយទីទៃ ៣ នាក់ ទៀត ត្រូវជាកូនរបស់ ប្រពន្ធទី ១ នៃលោក អភិបាលខេត្ត សឺងណែវ ។ ក្រោយពីប្រ ពន្ធទី ១ មានជម្ងឺស្លាប់ ទើបលោកអភិបាលខេត្ត សឺងណែវ បានរៀបមង្គលការជាមួយ លោកយាយ ថាច់ ធី តុប ត្រូវជា ម្តាយរបស់បណ្ឌិត សឺង ង៉ុក ថាញ់ ។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ១៩៣៨ បណ្ឌិត សឺង ង៉ុក ថាញ់ បានរៀប អាពាហ៍ពិពាហ៍នឹងលោកស្រី ឡាំ ធីអ៊ុក (អក្សរយួនៈLâmThị Út អង់គ្លេសៈ Lam Thi Ut) ត្រូវជាកូនស្រីទី ១០ របស់មហាសេដ្ឋី ឡាំ ទន់ (១៨៦៣_១៩៣៩)(ភាសាយួនៈ LâmTòan, អង់គ្លេសៈ Lam Toan) និងលោកយាយ ត្រឹង ធី ស៊ុក(ភាសាយួនៈTrần Thị Xúc , អង់គ្លេសៈTran Thi Xuc) នៅភូមិបាស្រែ(ក្បែរស្រះគូ) ខេត្តព្រះត្រពាំង ។

លោកតាមហាសេដ្ឋី ឡាំ ទន់ (១៨៦៣ _១៩៣៩) និង លោកយាយ ត្រឹងធី ស៊ុក នៅភូមិ បាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ (Châu Thành) ខេត្តព្រះត្រពាំង (Trà Vinh) ដែល ត្រូវជា ម្តាយ ឪពុក របស់ លោកស្រី ឡាំ ធី អ៊ុក ជាភរិយារបស់បណ្ឌិត សឺង ង៉ុក ថាញ់ មានកូនប្រុសស្រី ចំនួន ១២ នាក់គឺ៖
- ឡាំ ធី សែន (ស្រី)
- ឡាំ ធី ឡែន (ស្រី)
- ឡាំ និញ (ប្រុស
- ឡាំ ធី យឿន (ស្រី)
- ឡាំ សឹម (ប្រុស)
- ឡាំ ធី ញ៉ី (ស្រី)
- ឡាំ ធី តូ (ស្រី)
- ឡាំ ធី ទ្រឿង (ស្រី)
- ឡាំ ធី ហាក (ស្រី)
- ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
- ឡាំ ធី លន់ (ស្រី)
- ឡាំ ថាញ់ វិញ (ប្រុស)
បណ្ឌិត សឺង ង៉ុក ថាញ់ និង លោកស្រី ឡាំ ធីអ៊ុក មានបុត្រប្រុស ស្រីចំនួន ៤ នាក់ គឺ៖
- សឺង ហ្វា យ៉ិន (ស្រី)
- សឺង សេរីវុធ (ប្រុស)
- សឺង ទី ឡាយ (ប្រុស)
- សឺង ង៉ុក ម៉ាយ (ស្រី)
ការសិក្សាអប់រំ៖
បណ្ឌិត សឺង ង៉ុក ថាញ់ អាយុបាន ១១ ឆ្នាំ លោកអភិបាលខេត្តសឺង ណែវ ជាឪពុកបានស្លាប់ចោលទុកឲ្យនៅក្រោមការបីបាច់ ថែរក្សាពីអ្នកម្តាយឈ្មោះ ថាច់ ធី តុប ។ កាលនៅកុមារលោក បានរៀនអក្សរខែ្មរនៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង។ ក្រោយមកលោកយាយ ថាច់ ធី តុប បាន បញ្ជូនលោកឲ្យទៅរៀននៅសាលាបឋមសិក្សាជាន់ដំបូង នាទីរួម ខេត្តព្រះត្រពាំង និងទៅបន្តការសិក្សាថ្នាក់បឋមសិក្សា បំពេញវិជ្ជា នៅសាលា ឌូដាឌឺឡាក្រេ នាទីក្រុងភ្នំពេញ ។ ពេលបានបញ្ចប់ ថ្នាក់បឋមសិក្សាបំពេញវិជ្ជាហើយ លោកក៏បានទៅបន្តការសិក្សា នៅទីក្រុងព្រៃនគរ ។ លុះធំពេញវ័យលោកបានទៅបន្តការ សិក្សា នាទីក្រុងប៉ារិស ប្រទេសបារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយ ង្វៀង ជាប្អូនប្រុសរបស់លោកក៏បានទៅ បន្ត ការសិក្សានៅប្រទេសបារាំង ជាមួយលោកផងដែរ ។
ការបង្កើតសារព័ត៌មាន «នគរវត្ត» ពីឆ្នាំ ១៩៣៦ដល់ ឆ្នាំ ១៩៤២៖
នាំ ១៩៣៦ បណ្ឌិត សឺង ង៉ុក ថាញ់ , លោក ប៉ាច ឈឹន និង លោក សឹម វ៉ា បានរួមគ្នាបង្កើតសារ ព័ត៌មានជាភាសាខ្មែរលើកដំបូង នៅស្រុកខ្មែរឈ្មោះ «នគរវត្ត»ដែលមានលោក ប៉ាច ឈឹន ជាចាងហ្វាង នយោបាយសារព័ត៌មានមួយនេះ ។ រដ្ឋបុរសទាំងបីរូប នេះ កាលនោះមានវ័យខ្ទង់ ៣០ ឆ្នាំ បានធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយពុទ្ធសាសនបណ្ឌិត្យ និងក្រោយមកគេ បានតែងតាំង បណ្ឌិត សឺង ង៉ុក ថាញ់ ជាបណ្តាគាររក្សនៃពុទ្ធ សាសនាបណ្ឌិត្យ ។
គោលជំហររបស់កាសែត«នគរវត្ត»ពេលនោះ គឺសរសេរគាំទ្រខ្មែរដោយមិនប្រឆាំងបារាំងសែស ។ កាសែតនេះ បានសរសេរប្រ ឆាំងនឹងការគ្របសង្កត់របស់ជនជាតិយួនមកលើរាជការនៃ ប្រ ទេសកម្ពុជា,ការគ្របសង្កត់របស់ចិន មកលើពាណិជ្ជកម្មព្រមទាំង និយាយអំពីកង្វះខាតការ ងារសមរម្យសម្រាប់បញ្ញវន្តខ្មែរ ។
បទនិពន្ធក៏បានបន្ទោសឈ្មួញចិននៅតាមជនបទដែលប្រកប របរឲ្យខ្ចីប្រាក់ដោយយកការប្រាក់ខ្ពស់បានបន្ទោសការយឺតយ៉ាវ របស់បារាំងសែសក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធ សិក្សាអប់រំ បានបន្ទោសការខ្វះខាតឥណទានសំរាប់ កសិករខ្មែរខ្ចី និង បន្ទោសការបើកប្រាក់បៀវត្សតិចដល់ អ្នករាជការខ្មែរទាំងឡាយផងដែរ ។ តែការសំខាន់ជាង នេះទៅទៀត កាសែតនគរវត្ត បានប្រឹង ប្រែងបង្ហាញថា ប្រវត្កិសាស្ត្រនិងការប៉ងប្រាថ្នាផ្សេងៗរបស់ខ្មែរខុសប្លែក គ្នាពីប្រវត្តិសាស្ត្រ និងការប៉ងប្រាថ្នារបស់ យួន ។ មានវិចារណកថាមួយក៏បានប្រៀបធៀបការវាតទីទឹកដី របស់ ហ៊ីត្លែរ នៅក្នុង ទ្វីអ៊ឺរុបទៅនឹងការពង្រីកទឹកដីរបស់ ប្រទេស យួនមកលើកម្ពុជាក្នុងសតវត្ស ទី ១៩ ។ គំនិតប្រឆាំងយួនលេចឡើងជាបណ្តើរៗ នៅក្នុង អត្ថបទកាសែត នគរវត្ត ដែលជាគំនិត មួយបាន ហូរចូលទៅ ក្នុងមនោគមវិជ្ជានៃគ្រប់រដ្ឋាភិបាល ខ្មែរទាំងឡាយក្រោយឯករាជរហូតដល់ឈ្លានពាន របស់យួននៅ ចន្លោះឆ្នាំ ១៩៧៨-១៩៧៩ ។ ប៉ុន្តែនៅក្នុងបរិបទប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ផ្ទាល់អ្វីដែល សំខាន់ពីកាសែត នគរវត្ត នោះ គឺ ថា ជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ១៨៦៣ មក ដែលមានការសាសងទាក់ទងគ្នារវាង«មេកម្លាំង» បារាំងសែលជាមួយនឹង «កូនក្មួយ» ខ្មែរ ដែលបារាំង សែសប្រកាន់ចោទថា «ដេកសំងំ» ព្រមទាំងវរជន ខ្មែរផងដែរ ។ នៅដើមឆ្នាំ ១៩៣៧ កាសែតនេះ មួយ លេខៗ មានបោះពុម្ភចេញផ្សាយឲ្យច្រើនលើសពី ៥០០០ ច្បាប់ ហើយអ្នកអាន ប្រកដជាមានចំនួនច្រើន លើសពីនោះទៅទៀត ។
តើអ្នកណាជាអ្នកអានកាសែតនេះ ? អ្នកណាជាវរជនថ្មី ? ភាគច្រើនហាក់ដូចជាបុរសខ្មែរក្មេងៗដែល ធ្លាប់មានតួនាទីទាបនៅ ក្នុងរាជការដែលបានសិក្សាយ៉ាង ហោចណាស់ក៏មួយរយៈ ពេលដែរ តាមប្រ ព័ន្ធសិក្សា បារាំងសែស ។ ពួកអ្នកទាំងនោះភាគ ច្រើនសុទ្ធសឹងតែជាអ្នករស់នៅទីក្រុងភ្នំពេញ ។ នៅក្នុងកំណត់ ប្រវត្តិរូបអំពីសម័យនោះ លោក បុណ្ណ ចន្ទ ម៉ុល ដែលជាមន្ត្រី ជាន់ខ្ពស់ក្នុង របបសាធារណរដ្ឋខ្មែរ បានថ្លែងថា កាសែតនេះ ទុកខ្លួនថា មានបេសក កម្មដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យភ្ញាក់ រឮក។ រូបភាពនេះឋិតនៅរហូតមកដល់ទសវត្សឆ្នាំ ១៩៥០ គឺពេលដែល លោក សឺង ង៉ុក ថាញ់ ត្រឡប់មកពី ការនីរទេសវិញក៏ បានបង្កើតកាសែតជាតិនិយមមួយ ផ្សេងទៀត ដោយដាក់ចំណងជើងថា ខ្មែរក្រោក ។ កាសែត នគរវត្ត មានសារៈសំខាន់ណាស់ ដោយ សារបានផ្តល់ ឱកាស ដល់ខ្មែររាប់ពាន់នាក់ ឲ្យអាន ព័ត៌មានផ្សេងៗ ស្តីពីពិភពលោកខាងក្រៅដែលតែង ជាភាសាខ្មែរជា លើកដំបូងក្នុងសម័យនោះ ។
ការធ្វើបាតុកម្មទាមទារឲ្យដោះលែងអាចារ្យហែម ចៀវ និងការគេចពីការតាមចាប់ខ្លួន៖
ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ១៩៤៣ បារាំងបានចាប់ អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ។ រឿងនេះបានក្លាយ ទៅជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យមជ្ឈដ្ឋាន ព្រះសង្ឃ និងនិស្សិត សាលាបាលីជាន់ខ្ពស់និងវត្តអារាមនា នាទូទាំងប្រទេសកម្ពុជា មានការរំជើបរំជួលយ៉ាងខ្លាំង ។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក) ក៏ត្រូវបារាំងចាប់ខ្លួនទៀត ។ដំណឹង ស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោកនួន ឌួង ត្រូវបានលេចឮសុះសាយគ្រប់ ទិសទី ។
ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៤២ បណ្ឌិត សឺង ង៉ុក ថាញ់ក៏សម្រេចធ្វើបាតុកម្ម ដើម្បីទាមទារ ឲ្យបារាំង ដោះលែងព្រះអាចារ្យ ហែម ចៀវ និង លោក នួន ឌួង មកវិញ ។នេះគឺជាមហាបាតុកម្មបានកើត ឡើងជាលើដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដែល មានព្រះសង្ឃចូលរួមជាង ៥០០ អង្គ និងប្រជា ពលរដ្ឋជាង៥០០ នាក់ ។ ការធ្វើបាតុកម្មនេះ ត្រូវបានបារាំង និងពួកបរិវារបង្ក្រាប់ យ៉ាង ចាស់ដៃព្រមទាំងបានរកចាប់ ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ ដែលបារាំងចោទថាមេបះបោរយកទៅដាក់ គុករួច និរទេសទៅកោះត្រឡាចរហូតដល់បានបាត់បង់ជីវិត ដូចជា ព្រះអាចារ្យ ហែម ចៀវ ជាដើម ។ ចំណែកបណ្ឌិត សឺង ង៉ុក ថាញ់ បន្ទាប់ពីធ្វើបាតុ កម្មមិនបានសម្រេច «ឯករាជ្យបារាំងមិនព្រមប្រគល់ឲ្យ, ព្រះអាចារ្យ ហែម ចៀវ បារាំងក៏មិនព្រមដោះលែង ហើយថែមទាំងបង្ក្រាប់អ្នកតស៊ូដទៃទៀត» លោក ក៏បានភៀសខ្លួនទៅទីក្រុងបឹងកក់ ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បាន យល់ព្រមផ្តល់សិទ្ធិជ្រក កោននយោបាយនៅប្រទេសជប៉ុន ។
ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជា៖
ការឡើងធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាពី ថ្ងៃ ១៤ សីហា ១៩៤៥ ដល់ ១៦ តុលា ១៩៤៥។ នៅថ្ងៃទី ០៩ ខែមិនា ឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើរដ្ឋ ប្រហារឥណ្ឌូចិន រួចបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួក អាជ្ញាធរ បារាំងដាក់ គុកព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន ។ ពេលដែលកងទ័ពជប៉ុនគ្រប់គ្រងនៅប្រទេសកម្ពុជា បណ្ឌិត សឺង ង៉ុក ថាញ់ បាន ត្រ ឡប់ចូលស្រុកវិញ ហើយបានធ្វើជាទេសរដ្ឋមន្ត្រីទទួលកិច្ចការបរទេស ។ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៤៥ បណ្ឌិតសឺង ង៉ុក ថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី និង ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ បារាំងបានចូល មកត្រួតត្រាឥណ្ឌូចិនម្តងទៀតក៏បានចាប់ខ្លួន នាយក រដ្ឋមន្ត្រី សឺង ង៉ុក ថាញ់ ទៅដាក់គុកនៅ ព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយ មកបារាំងក៏បាននិរទេស បណ្ឌិត សឺង ង៉ុក ថាញ់ ទៅបង្ខាំងទុកនៅ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសពេលនោះ បណ្ឌិត សឺង ង៉ុក ថាញ់ បាន ឆ្លៀតរៀនបន្តរហូតដល់ បានប្រលង ជាប់បរិញ្ញា ប័ត្របណ្ឌិតផ្នែកច្បាប់ ។
ការបង្កើតសារព័ត៌មាន«ខ្មែរក្រោក»
ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ១៩៥១ បណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅ ប្រទេសកម្ពុជា ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេស បារាំងអស់រយៈ ពេល ៦ ឆ្នាំ ។ ក្រោយពីត្រឡប់ទៅដល់ភ្នំពេញ បណ្ឌិត សឺង ង៉ុក ថាញ់ បានបង្កើតកាសែតមួយដែលមានឈ្មោះ ថា «ខ្មែរក្រោក» ដោយ បានធ្វើការពន្យល់អំពីឈ្មោះកាសែតនេះនៅក្នុងលេខចេញផ្សាយ ដំបូងថា«យើងដឹងហើយថា ប្រ ជារាស្ត្រ ខ្មែរដែល ត្រូវបានគេចាក់ថ្នាំ សណ្តំអស់រយៈពេលជាយូរមកហើយនោះឡូវនេះដឹងខ្លួនវិញហើយ… ពេលនេះគ្មានឧបសគ្គណាមួយរារាំងការភ្ញាក់រឮកនេះមិនឲ្យវិវត្តទៅ មុខបានឡើយ » ។ ទិសដៅរបស់កាសែត «ខ្មែរក្រោក» គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដ ទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានរដ្ឋា ភិបាលបិទនៅដំណាច់ខែ កុម្ភៈ ឆ្នាំ ១៩៥២ ។
ការចូលរួមជាមួយ «ចលនាខ្មែរឥស្សរៈ»
នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ ១៩៥២ ដែលជាទិវាខួបលើកទី ៧នៃពលប្រ ហាររបស់កងទ័ពជប៉ុន បណ្ឌិត សឺង ង៉ុក ថាញ់បានភៀស ខ្លួនចេញ ពីរាជធានីដោយបានយកទៅនូវវិទ្យុទាក់ទងមួយគ្រឿង និង រត់ទៅ ជាមួយបក្សពួកមួយចំនួនតូចដែលនៅក្នុង នោះ មានបញ្ញវន្តឆ្វេង និយមដ៏ល្បីម្នាក់គឺលោកអៀ ស៊ីចូវ ។ ក្នុងរយៈពេលមួយខែ បណ្ឌិត សឺង ង៉ុក ថាញ់ បានចាត់តាំងបញ្ជាការដ្ឋាន នៅតាមព្រំ ដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាបដែលចូលកម្លាំង ជាមួយ«ខ្មែរឥស្សរៈ» មួយក្រុមដែលដឹកនាំ ដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទក្រុង ហ្សឺណែវបាន ប្រកាសប្រគល់ឯករាជ្យដល់ប្រ ទេសឥណ្ឌូចិន ដែលមានកម្ពុជា កណ្តាល, លាវ និង យួន ចំណែកកូសាំងស៊ីន (កម្ពុជាក្រោម) ត្រូវ រាប់ជា ដីខាងត្បូង (Nam Kỳ) ។ ពេលនោះ ប្រទេសយួនត្រូវ ចែកជាពីរភាគដាច់ដោយឡែកពីគ្នាគឺ ខាងជើងចាប់ ពីខ្សែស្របទី ១៧ ទៅទិសខាងជើងត្រូវឋិតនៅក្រោមការគ្រប់គ្រង របស់ រដ្ឋាភិបាល សាធារណរដ្ឋប្រជាមា និតយួន ( Việt Nam DânChủ Cộng Hòa) ដែលមាន ហូ ជី ម៉ិញ ជាមេដឹកនាំឯភាគខាងត្បូង ចាប់ពីខ្សែស្រប ទី ១៧ ទៅទិសខាងត្បូងដែលមានដែន ដីចម្ប៉ា និង ដែនដីកម្ពុជា ក្រោម ត្រូវបានឋិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋាភិបាល សាធារ ណរដ្ឋយួន (Việt Nam Cộng Hòa) ដែលមាន ង៉ូ ដិញ យ៉េម (Ngô Đình Diệm) ជាប្រធានាធិបតី ។ នៅក្នុងឆ្នាំនេះដែរ បណ្ឌិត សឺង ង៉ុក ថាញ់ និងក្រុម «ចលនាខ្មែរឥស្សរៈ» បានធ្វើបុណ្យឯករាជ្យជាតិនៅភ្នំដងរែក ។ ក្នុងពិធីនេះ ដែរបណ្ឌិត សឺង ង៉ុក ថាញ់ បានផ្តែផ្តាំថា «ពេលការ តស៊ូរបស់យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជហើយ តែបេសកកម្មកូនខ្មែរនៅមិន ទាន់ចប់នៅឡើយទេ ក្នុងការការពារទឹកដីខ្មែរឲ្យបានគង់វង្ស និង ជាពិសេស គឺការទាម ទារទឹកដី កម្ពុជាក្រោម ដែលបានបាត់បង់មកវិញ» ។ ក្រោយមកកងទ័ព «ចលនាខ្មែរឥស្សរៈ» ក៏បានដាក់អាវុធចុះចូលរួមរស់ ក្នុងសង្គមជាតិវិញ ។ ចំណែក បណ្ឌិត សឺង ង៉ុក ថាញ់ពេលនោះបំរុង នឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរតែសម្តេចនរោត្តម សីហនុ បានជំទាស់ដំណើររបស់ លោក ។
ការបង្កើត«ចលនាខ្មែរសេរី»
ក្រោយពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីបារាំងបណ្ឌិត សឺង ង៉ុក ថាញ់ បានត្រឡប់ទៅកម្ពុជា ក្រោមវិញនាខែមីនា ឆ្នាំ ១៩៥៧ ហើយបានលក់ នូវកេរមត៌កផ្តាល់ខ្លួនដើម្បី បង្កើត ចលនា មួយហៅថា «ចលនាខ្មែរសេរី» ក្នុងគោលបំណង «តស៊ូ ដើម្បីសេរីភាពខ្មែរក្រោម»ដែលត្រូវបានកំពុង ឋិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីយួនផ្តាច់ការកាន់សាសនា កាតូលិក ម្នាក់ឈ្មោះ ង៉ោ ដិញ យ៉េម នៃរបបសាធារណ រដ្ឋយួននិងការ ឈ្លានពាននៃពួកយួនកុម្មុយនិស្តចូលទឹកដីកម្ពុជាក្រោម ។
«ចលនាខ្មែរសេរី» នេះត្រូវបានបង្កើតនៅថ្ងៃទី១៦ តុលា ១៩៥៨ ជាលើដំបូងនៅភូមិធំ សង្កាត់ឡុក និញ (Lộc Ninh) ខេត្ត នាគគរី (Bình Long) កម្ពុជាក្រោម ដោយមាន សមាជិក ចូលរួមប្រ មាណជា ១៤០ អង្គ និង រូប ។ កងទ័ព «ចលនាខ្មែរសេរី» ភាគច្រើនសុទ្ធតែជា ខ្មែរក្រោមដែលមាន គំនិតជាតិសាសន៍ខ្ពស់ មានសតិសម្បជញ្ញៈស្នេហា ជាតិយ៉ាងមុះមុត មានចរិតរឹងប៉ឹងអង់អាចក្លា ហាន និងមានការអត់ធ្មត់ក្នុងការលំបាកគ្រប់បែបយ៉ាង ។ ក្នុងចំណោមកងទ័ពនេះ ក៏មានបងប្អូនកូនក្មួយជាច្រើន នាក់របស់ បណ្ឌិតសឺង ង៉ុក ថាញ់ ទាំងខាងត្រកូលសឺងនិងទាំងខាងត្រកូល ឡាំ ដែលបានចូលរួមនិងពលកម្មក្នុងការតស៊ូនេះដែរ ។
អំពីយុទ្ធសាស្ត្ររបស់«ចលនាខ្មែរសេរី»
ប្រាំខែក្រោយពីបានបង្កើត«ចលនាខ្មែរសេរី»បណ្ឌិត សឺង ង៉ុក ថាញ់ និង សហការីបានបង្កើតមូលដ្ឋានទី ២ ហៅថា មូលដ្ឋាន ខូវណាម សម្រាប់រៀនអំពីគោលនយោបាយ វិជ្ជាយុទ្ធសាស្ត្រ ចារកិច្ចឃោសនា និង សេដ្ឋកិច្ច ។ល។ មូលដ្ឋាននេះ មានចម្ងាយ ពីមូលដ្ឋានភូមិធំ ប្រហែលជា ១០ គីឡូម៉ែត្រនៅខាងទិសពាយព្យ ។ ខូវណាម គឺជាឈ្មោះរបស់យុវជនខ្មែរក្រោមមួយរូប ដែល បានស្លាប់ បាត់ជីវិតដោយជម្ងឺគ្រុនចាញ់នៅក្នុងមូលដ្ឋានភូមិធំ ក្រោយពេលបាន រៀនវិជ្ជាយុទ្ធសាស្ត្រចប់ភ្លាម ។ បណ្ឌិត សឺង ង៉ុក ថាញ់ បានប្រសិទ្ធិ នាមយុវជនតស៊ូជំនាន់នោះថា សិស្សជំនាន់ខូវណាម និង មូលដ្ឋាន នោះថា មូលដ្ឋានខូវណាម ។ ក្រោយ មកបណ្ឌិត សឺង ង៉ុក ថាញ់ បាន បង្កើតមូលដ្ឋានមួយទៀតនៅទីក្រុងព្រៃនគរ សម្រាប់ហ្វឹកហាត់វិជ្ជាចារ កិច្ច ឃោសនា អប់រំ និង បណ្តុះបណ្តាលកម្លាំងស្នូលនៃ «ចលនាខ្មែរសេរី» ដែលមានឈ្មោះថាមូលដ្ឋាន គឹម សេដ្ឋា មានសិស្សប្រមាណ ៥០ រូប ដែល ស្ម័គ្រចិត្តចូលរៀន ។ ក្នុងចំណោម សិស្សទាំង នេះមាន សិស្សនារី ម្នាក់ឈ្មោះ គឹម សេដ្ឋា ត្រូវបានស្លាប់ក្នុងពេលកំពុងបំពេញ សកម្មភាពខាងវិទ្យុ ទើបបណ្ឌិត សឺង ង៉ុក ថាញ់ ជាប្រមុខនៃចលនានេះ បានប្រ សិទ្ធិនាមដល់មូលដ្ឋាននេះថាមូលដ្ឋាន គឹម សេដ្ឋា និង សិស្សជំនាន់នោះថា សិស្សជំនាន់ គឹម សេដ្ឋា ។ មូលដ្ឋាន គឹម សេដ្ឋា គឺជា មូលដ្ឋាននយោ បាយខាងធ្វើសង្គ្រាម ដែលបុគ្គលិក ជំនាន់នោះបានចុះ ទៅគ្រប់ខេត្ត ទាំង អស់នៅដែនដីកម្ពុជាក្រោម ជាពិសេស នៅតំបន់តាម បណ្តោយជាយដែនកម្ពុជា និងកម្ពុជា ក្រោម ដើម្បីបណ្តុះបណ្តាលកម្លាំង ចលនាខ្មែរសេរីស្នូល ។ ចលនាខ្មែរសេរីមានសកម្មភាពរីកឆាប់ រហ័សណាស់ ដោយបានផ្សព្វផ្សាយសកម្មភាពរបស់ខ្លួនពាសពេញកម្ពុជា ក្រោមរហូតឆ្លងចូលដល់ប្រទេសកម្ពុជាទៀតបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅកម្ពុជា មួយចំនួនធំភាគ ច្រើនជាមិត្ត ភក្តិរបស់លោកបានភៀសខ្លួន ពីកម្ពុជាទៅកម្ពុជាក្រោមរួមសហការជាមួយលោក ដើម្បីជួយបង្រៀន វិជ្ជាភូមិសាស្ត្រ ប្រវត្តិសាស្ត្រប្រវត្តិតស៊ូនិងអប់រំវិន័យទ័ព ។ល។
អំពីសង្គ្រាមនៅវៀតណាម៖
ចាប់ពីឆ្នាំ ១៩៥៤ ដល់ ឆ្នាំ ១៩៧៥ គឺជារយៈ ពេលមួយដែលឥណ្ឌូចិន ក្នុងនោះមានកម្ពុជាក្រោមផងដែរត្រូវបានឋិតនៅក្នុងភ្លើង សង្គ្រាម ។ នេះគឺជាសង្គ្រាមដែលបាន កើតឡើង ដោយភាគី ទាំងពីរដែល មានភាគី សាធារណរដ្ឋវៀតណាម (Viet Nam Cong Hoa ) និង សហរដ្ឋអាមេរិក នៅវៀតណាមខាងត្បូង (កម្ពុជាក្រោម) រួមជាមួយក្រុមសម្ព័ន្ធមិត្តនៃប្រ ទេសមួយចំនួនផ្សេងទៀត មានដូចជាអូស្ត្រាលី , New Zealand , កូរេ, ថៃឡង់ និង ភីលីភីន ដែលបានចូលរួមផ្ទាល់ ភាគីម្ខាងទៀតគឺខាង សាធារណរដ្ឋប្រ ជាធិបតេយ្យយួន ( Việt Nam Dân Chủ Công Hòa) នៅ វៀតណាមខាងជើងក្រោមការដឹកនាំរបស់គណបក្សពល កម្មវៀតណាម (ឈ្មោះបក្សកុម្មុយនិស្តយួនក្នុងសម័យសង្គ្រាមឥណ្ឌូចិន) រួមជាមួយក្រុមបក្សកុម្មុយនិស្ត នៅខាងវវៀតណាម ខាងត្បូង (កម្ពុជាក្រោម) ហើយមានការគាំទ្រពីប្រទេសសង្គមនិយម (កុម្មុយនិស្ត) មួយចំនួន ជាពិសេសគឺ សូវៀត និង ចិន ។ សង្គ្រាមនេះ ពិត មែនតែគេហៅថា« សង្គ្រាមនៅវៀតណាម» តែវាត្រូវបាន រាលដាលទូទាំងតំបន់ឥណ្ឌូចិន ក្នុងនោះ ប្រទេស លាវ និង កម្ពុជា ត្រូវ បានចូលរួមនៅក្នុងសង្គ្រាមនេះ ដែរ ។ ហេតុនេះហើយ បានជាគេចាត់ទុកសង្គ្រាមនេះ គឺជាសង្គ្រាម ឥណ្ឌូចិនលើកទីពីរ ។
នៅវៀតណាម សារព័ត៌មាន និង សៀវភៅ យួន បានសរសេរព័ណ៌នា សង្គ្រាមនេះដោយដាក់ឈ្មោះថា «ការតស៊ូប្រឆាំង អាមេរិកដើម្បីរំដោះ ប្រទេស» (Kháng Chiến Chống Mĩ Cứu Nước) និង ដើម្បីកំណត់ សំគាល់ឲ្យបានច្បាស់រវាងសង្គ្រាមដទៃ ៗ ទៀតដែលបានកើតឡើងនៅ ប្រទេសយួន ដូចជា សង្គ្រាមប្រឆាំងបារាំង,ប្រឆាំងជប៉ុន, និងប្រឆាំងចិន របស់ជនជាតិយួន ។ ក្រុម មនុស្ស មួយ ចំនួនគេបានចាត់ឈ្មោះថា«ការតស៊ូ ប្រឆាំងអាមេរិកដើម្បីរំដោះប្រទេស» គឺជាឈ្មោះមួយមិនទាន់មានភាព សត្យានុម័ត ព្រោះនៅមានកត្តាសង្គ្រាមផ្ទៃក្នុង ។ មនុស្ស មួយចំនួនផ្សេងទៀត បានចាត់ទុកឈ្មោះ «សង្គ្រាមនៅវៀតណាម» គឺជាឈ្មោះមួយដែលមានការពេញនិយមហៅ ចំពោះតែអ្នកនៅក្រៅ ប្រទេសឬនៅអ៊ឺរុប ។ តែចំពោះប្រវត្តិវិទូទាំងក្នុង និងក្រៅប្រទេសយួន បានឲ្យ ឈ្មោះសង្គ្រាមនេះថាជា «សង្គ្រាមនៅវៀត ណាម» ព្រោះវា មានភាពសត្យានុម័តជាង ។ «សង្គ្រាមនៅវៀតណាម» បានបញ្ចាប់ ដោយ ព្រឹត្តិការណ៍ ៣០ មេសា ឆ្នាំ១៩៧៥ ពេលដែលប្រធានាធិ បតី យួនឈ្មោះ យឿង វ៉ាំង ម៉ិញ (Dương Văn Minh) នៃរបបសាធា រណរដ្ឋយួន (Việt Nam Cộng Hòa) សុំចុះចាញ់រណសិរ្សប្រជា ជនរំដោះវៀតណាមខាងត្បូង (Mặt Trận Dân Tộc Giải Phóng Miền Nam Vịệt Nam) បន្ទាប់មក រដ្ឋាភិបាលបណ្តោះ មួយឈ្មោះសាធារណរដ្ឋវៀតណាមខាងត្បូង (Cộng Hòa Miền Nam Việt Nam) ត្រូវ បានកើតឡើង ។ ក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិត យួនខាងជើង និង រដ្ឋាភិបាសាធារណរដ្ឋវៀតណាមខាងត្បូង បានរួបរួមគ្នានៅ ឆ្នាំ ១៩៧៦ ហើយដាក់ឈ្មោះថា សាធារណ រដ្ឋសង្គមនិយមវៀតណាម (Cộng Hòa Xã Hội Chủ Nghĩa Việt Nam ) រហូតដល់ បច្ចុប្បន ។
ការបបង្កើតកងកម្លាំងពិសេសខ្មែរ៖
ក្នុងពេលដែលឥណ្ឌូចិនកំពុងតែឋិតនៅក្នុងភ្លើងសង្គ្រាម លើកទី ២ ដែនដីកម្ពុជាក្រោមត្រូវបានឋិតនៅក្រោមការត្រួរត្រារបស់ រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម ហើយមាន ការប្រ ទាញប្រទង់សង្គ្រាមផ្ទៃក្នុង នៃជនជាតិយួន (លោកសេរី និង កុម្មុយនិស្ត) ខណៈនោះ ខ្មែរក្រោម ម្ចាស់ស្រុកជាច្រើនរួមទាំង ព្រះសង្ឃផង ត្រូវបានរបបសាធារណរដ្ឋ វៀតណាម ចាប់ផ្សឹក ឲ្យទៅធ្វើជាទា ហានកំណែនរបស់ពួកគេ និងខ្មែរ ក្រោមខ្លះចាញ់បោក យួនកម្មុយនិស្តក៏ចូលទៅបំរើឲ្យកងទ័ពរបស់ យៀកកុងដើម្បីប្រឆាំង របបសាធារណរដ្ឋយួននិងអាមេរិកកាំង ។ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៦៣ បណ្ឌិត សឺង ង៉ុក ថាញ់ និងសហ ការីរបស់លោកបាន បង្កើតកងកម្លាំងពិសេសខ្មែរនៅមណ្ឌលឡុកនិញ ។ បន្ទាប់មក កងទ័ពនៃ កងកម្លាំងពិសេសខ្មែរ ត្រូវបានដាក់ពង្រាយនៅតាម បណ្តោយព្រំដែនប្រទេសកម្ពុជានិងកម្ពុជាក្រោម (វៀតណាម ខាងត្បូង) សហការជាមួយកងកម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារ ពួកកងទ័ពយៀងកុងចូលទឹកដីកម្ពុជា ។ កងកម្លាំង ពិសេសខ្មែរ មានសហរដ្ឋអាមេរិកជាទីប្រឹក្សា មិនមែនជាទាហាន កំណែន របស់យួនសេរីនៃរដ្ឋការសាធារណរដ្ឋយួនឡើយ ។ គោលជំហររបស់ កងកម្លាំងពិសេសខ្មែរគឺប្រឆាំងនឹងយួន កុម្មុយនិស្ត ដែល ចូលឈ្លានពានទឹកដីកម្ពុជាក្រោម និង កម្ពុជាកណ្តាលមិនមែនប្រឆាំងសម្តេច នរោត្តមសីហនុ ឡើយ (សម័យនោះ សម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យពួក យៀកកុង យកទឹកដីកម្ពុជាធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និងបានផ្តល់ ស្បៀងអាហារជាដើមដល់កងទ័ពយៀកកុងទៀតផង ) ។
ទាហានរបស់កងកម្លាំងពិសេសខ្មែរដែលបានពលីជីវិតរួមមានដោយជំងឺ៖
- យុវជន ខូវ ណាម
- កញ្ញា គឺម សេដ្ឋា
- លោក ញ៉ឹក ញ៉ុក
- លោក ថាច់ ធ្វឹង សាវី
- លោក គឹម តុង
- លោក សឺង យឹម
- លោក ថា សី
- អ្នកស្រី ថាច់ ធី សោន ។ល។
ដោយប្រយុទ្ធជាមួយកងទ័ពយួន៖
- លោក សឺង សុវណ្ណ ( កូនប្រុស សឺង ង៉ុក ថាញ់ )
- លោក ឡាំ ថាញ់ ស៊ឺ
- លោក ថាច់ សួន
- លោក ថាច់ ដូប
- លោក ថាច់ សិក្សា
- លោក ថាច់ សុខ
- លោក ថាច់ លឿង
- លោក ថាច់ នេ
- លោក តោ ត្រាន់
- លោក ថាច់ សឹម
- លោក ថាច់ ខ្លាំង
- លោក ថាច់ ស៊ីវត្ថា
- លោក គឹម វង់
- លោក ថាច់ សាយ
- លោក ថាច់ ញៀន
- លោក ថាច់ ឃ្លាំង
- លោក គឹម វែន
- លោក គង់ សូត្រ ។ល។
ដោយខ្មាំងលបសម្លាប់៖
- លោក ថាច់ តួង
- លោក ឡាំ លី
- លោក ថាច់ ចាន់
- លោក សម ហ៊ឹម
- លោក ថាច់ សូរី
- លោក ថាច់ ជាយ
- លោក ត្រឹង ហឹម
- លោក គឹម ចក់
- លោក គឹម វៀង ។ល។
យុទ្ធជនដែលបានពលីជីវិតនៅប្រទេសកម្ពុជា៖
- លោក ព្រាប ឥន្ទ
- លោក ថាច់ យ៉ាំង
- លោក សៅ ង៉ុយ
- លោក ចៅ បរី
- លោក មធុរា
- លោក ថាច់ សីហា
- លោក ថាច់ ញើង
- លោក សំសាវ៉ាត
- លោក សាម សមេធ
- អាចាសរ្យ ប្រុក
- លោក ទាវ
- លោក សាន ។ល។
យុទ្ធជនដែលបានបាត់ខ្លួន៖
- ថាច់ សុផល
- លោក ថាច់ វឿង ។ល។
ការឡើងធ្វើនាយករដ្ឋមន្ត្រីនៅប្រទេសកម្ពុជាលើក ទី ២៖
ក្រៅពីនេះនៅមានយុទ្ធជនចលនាពិសេសខ្មែរជាច្រើនរូបទៀត ដែលត្រូវ បានពលីជីវិតក្នុងពេល បំពេញបេសកម្មបំរើជាតិ ។
អវសានជីវិត៖
អវសានជីវិតរបស់ បណ្ឌិត សឺង ង៉ុក ថាញ់ គឺស្លាប់នៅក្នុងគុកបក្សកុម្មុយនិស្តយួន ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ យួនកុម្មុយនិស្ត ខាងជើងបានទទួលជ័យជំនះ លើរបបយួនសេរីភាគខាងត្បូង ពួកគេបានចូលធ្វើអាណានិគមលើជនជាតិ ដើមខ្មែរក្រោមជំនួស យួនសេរីវិញ ។

យោងតាម លិខិតជូនដំណឹងមរណៈ មួយ ច្បាប់ចេញពីក្រសួងមហាផ្ទៃបក្ស កុម្មុយនិស្តយួន ជូន ដល់ក្រុមគ្រួសារបណ្ឌិត សឺង ង៉ុក ថាញ់ ចុះថ្ងៃទី ០៨ ខែ កក្ដដា ឆ្នាំ ១៩៧៧ ថា បណ្ឌិត សឺង ង៉ុក ថាញ់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ ចោទពីបទធ្វើនាយករដ្ឋមន្ត្រីនៅកម្ពុជា និងបានស្លាប់នៅទីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ១៩៧៧ វេលាម៉ោងៈ១១ និង ៤០ នាទី ក្នុង គុកជីវ៉ា ( Trại Cải Tạo Chí Hòa ) អាយុ ៦៩ ឆ្នាំ ។
សូមបញ្ជាក់ថា បណ្ឌិត សឺង ង៉ុក ថាញ់ កើតឆ្នាំ ១៩០៥ តែថ្ងៃខែឆ្នាំ ជាផ្លូវការគឺថ្ងៃទី ០៧ ធ្នូ ១៩០៨ ការឡើងធ្វើនាយករដ្ឋមន្ត្រី នៅប្រទេសកម្ពុជាលើក ទី ២ ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ ដល់ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ ។ ថ្ងៃទី ១៨ខែមីនា ឆ្នាំ ១៩៧០ នៅទីក្រុងភ្នំពេញសភាទាំងពីរ និងរដ្ឋាភិបាល ស្រោចស្រង់ជាតិ បានសម្រេចជាឯកច្ឆន្ទទម្លាក់ស្តេចសីហនុចេញពីតំណែងប្រ មុខរដ្ឋខ្មែរ ដោយលោកសេនាប្រមុខលន់នល់ ។ ការទម្លាក់ សម្តេច នរោត្តម សីហនុ ចេញពីតំណែងសម័យនោះត្រូវបានគេ មើលឃើញថា ដោយស្តេចសីហានុ បានគាំទ្រវៀតកុងនិងចិនប៉ែកាំងដោយឲ្យយួន កម្មុយនិស្ត យកទឹកដីប្រទេសកម្ពុជាធ្វើជា ទីតាំងសមរភូមិប្រយុទ្ធ នឹងយួនខាងត្បូងនិងអាមេរិកកាំង ។
ក្រោយពីទម្លាក់សម្តេច នរោត្តម សីហនុចេញពីតំណែងប្រទេសកម្ពុជាបានប្តូរឈ្មោះទៅ ជាសាធារណរដ្ឋខ្មែរហើយរបបថ្មីមួយ នេះត្រូវបានតាំងនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥ ។
ថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានឡើងធ្វើជាយក រដ្ឋមន្ត្រីម្តងទៀតនៅក្នុងរបបសាធារណរដ្ឋខ្មែរនៃប្រទេស កម្ពុជា ។ សមសភាពរដ្ឋាភិបាលរបស់លោក នាពេលនោះ រួមមាន រដ្ឋមន្ត្រីទី ១ មួយរូប ទេសរដ្ឋមន្ត្រី ៥ រូបរដ្ឋមន្ត្រី ១១ហើយរូប លោកផ្ទាល់ត្រូវបានបំ ពេញតួនាទីជារដ្ឋមន្ត្រីទី ១ ផង និង រដ្ឋមន្ត្រីក្រសួងការបរ ទេសផង ។
ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ១៩៧២ បណ្ឌិត សឺង ង៉ុក ថាញ់ បានសុំលាចេញពីតំណែង នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ហើយបានវិលត្រ ឡប់មករស់នៅកម្ពុជាក្រោមធ្វើវិញ ៕
———————————————-
អានប្រវត្តិ សឺង ង៉ុក ថាញ់ នៅលើទំព័រ Wikipedia: