សឺ​ង ធី មយូរា ត្រូវ​ជម្រុះ​ចេញ​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

241

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នាង សឺ​ង ធី មយូរា បេ​ក្ខ​នារី​ខ្មែរក្រោម និង​ជា​អតីត​បវរកញ្ញា​រង​នៅ​ប្រទេស​វៀតណាម ឆ្នាំ ២០១១ ត្រូវ​គណៈកម្មការ ប្រឡង​បវរកញ្ញា​វៀតណាម​ឆ្នាំ ២០១៥ ជម្រុះ​ចេញ​នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​យប់​ថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញ​នេះ ។ ការ​ជម្រុះ​នេះ បន្ទាប់ពី​នាង​បាន​ចូលរួម​ក្នុងការ​ប្រកួត​ដែល​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣ ម៉ោង ជាមួយ នឹង​បេ​ក្ខ​នារី​ជនជាតិ​នានា​ជាង ៦០ រូប​ផ្សេងទៀត មកពី​គ្រប់​តំបន់​នៅក្នុង​ប្រទេស​វៀតណាម ។ បេ​ក្ខ​នារី​ជាង ៦០ រូប នោះ មានតែ ៤៥ រូប​ប៉ុណ្ណោះ ដែល​ត្រូវ​គណៈកម្មការ​ជ្រើសរើស​សម្រាប់​បន្ត​ឈានចូល​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នាពេល ខាងមុខ តែ​មិនមាន​ឈ្មោះ បេ​ក្ខ​នារី មយូរា ឡើយ ។​

កម្មវិធីប្រឡងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មបិធីប្រឡងបវរកញ្ញា ឆ្នាំ ២០១៥ កាលពីរាត្រី ថ្ងៃទី ១៥ ខែកញ្ញា ២០១៥ ។
កម្មវិធីប្រឡងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃកម្មបិធីប្រឡងបវរកញ្ញាវៀតណាម ឆ្នាំ ២០១៥ កាលពីរាត្រី ថ្ងៃទី ១៥ ខែកញ្ញា ២០១៥ ។

វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រឡង​បវរកញ្ញា​វៀតណាម ឆ្នាំ ២០១៥ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១៦ ខែកញ្ញា ដល់​ថ្ងៃទី ៣ ខែតុលា ខាងមុខនេះ ។ រាត្រី​ប្រឡង​នឹង​ប្រព្រឹត្ត​នៅ​វេទិកា Crown Center ទី​ដែល​ប្រឡង​បវរកញ្ញា​វៀតណាម ឆ្នាំ ២០០៨ ។​

សឺង ធី មយុរា ។
សឺង ធី មយុរា ។

​បន្ទាប់ពី​ការប្រកួត​លើ​ផ្នែក​ទាំង ២ គឺ ការ​ស្លៀកពាក់​បែប Bikini និង​ការ​ស្លៀកពាក់​បែប​ពិធីការ គណៈកម្មការ​បាន​ជ្រើស រើសយក​បេ​ក្ខ​នារី​ចំនួន ៤៥ រូប សម្រាប់​បន្ត​ចូល​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ប្រកាស​លទ្ធផល​នៅ​រាត្រី​ថ្ងៃទី ៣ ខែតុលា ខាងមុខនេះ ។ យោងតាម​គេហទំព័រ​ផ្លូវការ​នៃ​កម្មវិធី​ប្រឡង​នេះ បេ​ក្ខ​នារី​ដែល​បានទទួល​មកុដ​បវរ​កញ្ញា​ឆ្នាំ ២០១៥ នឹង​បានជ្រើសរើស​ធ្វើជា​បវរកញ្ញា​តំណាង​ប្រទេស​វៀតណាម​សម្រាប់​ចូលរួម​ប្រកួត​បវរកញ្ញា​ទូទាំង​ពិភពលោក នាពេលខាងមុខ ។​

យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​នៃ​កម្មវិធី​ប្រឡង​ដដែល បាន​បញ្ជាក់ថា បេ​ក្ខ​នារី ដែល​បានទទួល​មកុដ​បរ​វក​ញ្ញា ឆ្នាំ ២០១៥ នេះ នឹង​បានទទួល​រង្វាន់​សរុប​ទឹកប្រាក់​ចំនួន ១០ កោដ​ដុង ក្នុងនោះ រួមមាន មកុដ​បវរ​ញ្ញា​ដែលមាន​តម្លៃ​ស្មើ ២,២ កោដិ​ដុង​, រថយន្ត​ទំនើប​, អាគារ​វីឡា និង​បាន​សម្រាក លម្ហែកាយ​មួយឆ្នាំ​នៅ​កន្លែង​កម្សាន្ត​នៅ​ទីក្រុង​ដា​ឡាក​, ប្រទេស​វៀតណាម ជាដើម ។​

សឺ​ង ធី មយូរា បេក្ខជន​ដែល​ត្រូវ​ជម្រុះ​ចេញពី​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ជា​អ​តី​តៈ​បវរកញ្ញា​រង​តំណាង​ឲ្យ​ខ្មែរក្រោម ក្នុង ពិធី​ប្រឡង​បរ​វ​កញ្ញា​ជនជាតិ​ទូទាំងប្រទេស​វៀតណាម កាលពី ឆ្នាំ ២០១១ ។ នាង កើត​នៅ​ឆ្នាំ ១៩៩២ ឆ្នាំនេះ អាយុ ២៣ ឆ្នាំ មាន​កម្ពស់ ១ ម៉ែត្រ ៧៤,៥ មកពី​ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ។​

​ទោះបី នាង មយូរា ត្រូវ​ជម្រុះ​ចេញពី​វគ្គ​ផ្ដាច់ព្រ័ត្រ​យ៉ាងណាក៏ដោយ ក៏​នាង​នៅមាន​ឱកាស​មួយទៀត សម្រាប់​ការ​ប្រជែង នៅក្នុង​កម្មវិធី​”​បេ​ក្ខ​នារី​ដែល​ត្រូវគេ​ចូលចិត្ត​បំផុត​”​ផងដែរ ។ កម្មវិធី​នេះ នឹង​ប្រកួត​តាមរយៈ​ការផ្ញើ​សារ​ចូល​គណៈ​កម្ម ការប្រឡង​រយៈពេល ១ ខែ គឺ ចាប់ពី​ថ្ងៃទី ៣ ខែកញ្ញា ដល់ទី ៣ ខែតុលា ខាងមុខនេះ ៕​

Comments are closed.