ព្រះតេជព្រះគុណ មហា សឺង វ៉ង់
ដោយ ថាច់ ប្រីជា គឿន
ព្រះតេជព្រះគុណ មហា សឺង វ៉ង់ អតីតព្រះបាឡាតគណខេត្តព្រះត្រពាំង ជាអនុប្រធាននៃគណៈកម្មការការពារសន្តិភាពពិភព លោកនៅកម្ពុជាក្រោម ។ ព្រះអង្គប្រសូត ឆ្នាំ ១៨៨៦ សុគត ឆ្នាំ ១៩៦៣ ជា អ្នកចលនាអក្សរសាស្ត្រខ្មែរនិងជាអ្នកប្រឆាំង នឹងរបបអាណានិគមយួននិងបារាំង ក្នុងការទាមទារសិទ្ធិជូនខ្មែរក្រោមនៅកម្ពុជាក្រោម ។

ប្រវត្តិសង្ខេប៖
ព្រះតេជព្រះគុណ មហា សឺង វ៉ង់ ប្រសូត្រឆ្នាំ គ.ស.១៨៨៦ នៅភូមិចេកជ្រុំ(ấp Kim Hòa) ឃុំ ចេកជ្រុំ (Xã Kim Hòa) ស្រុកផ្នោ ដាច់ (huyện Cầu Ngang) ខេត្តព្រះត្រពាំង ។ ពេលធំដឹងក្តីម្តាយឪពុកបាននាំព្រះអង្គចូល ទៅស្នាក់នៅក្នុងវត្តជយសត្ថារតន ឧត្តម (ចេក ជ្រុំ) ឋិតនៅក្នុងភូមិឃុំស្រុកខាងលើ ហើយបានសាងផ្នួសជាសមណេរនាឆ្នាំគ.ស.១៩០១ ពេលព្រះអង្គអាយុបាន ១៥ ឆ្នាំ ។ ក្រោយ ពីបានសាងផ្នួស ព្រះអង្គបាននិមន្តចេញពីវត្តកំណើតរបស់ខ្លួនទៅគង់នៅក្នុងវត្តមួយចំនួន នៅខេត្តព្រះត្រពាំង ដូចជាវត្តពោធិស្យារាម (កាន់ស្នម) ស្រុកផ្នោដាច់វត្តពោធិវង្ស ពង់ដូង ស្រុកកញ្ចោង វត្តអង្គររាជបុរី (អង្គ)និងវត្តពោធិសាលរាជ (កំពង់) ជាដើម ដើម្បីស្វែងរកចំណេះវិជ្ជាផ្សេងៗ ដូចជាអក្សរសាស្ត្រខ្មែរ និងក្បួនគម្ពីរធម៌អាថ៌ នៅក្នុងព្រះពុទ្ធសាសនា ។ ឆ្នាំ ១៩២៦ ព្រះតេជព្រះគុណ សឺង វ៉ង់ ត្រូវបានពុទ្ធបរិស័ទខ្មែរក្រោម ចំណុះងវត្តចេកជ្រុំតែងតាំងឲ្យធ្វើជាព្រះចៅអធិការវត្ត ។
ចលានាអក្សរសាស្ត្រខ្មែរ៖
ក្រោយមក ព្រះអង្គបានផ្តើមឲ្យមានចលនាការសិក្សាអក្សរសាស្ត្រខ្មែរ ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ពុទ្ធិកសិក្សា នៅតាម វត្តនានាទូទាំងខេត្តព្រះត្រពាំង ។ ចលនាសិក្សាអក្សរសាស្ត្រ នេះបានរីកដុះដាលគួរឲ្យកត់សម្គាល់ ដោយបណ្តុះបណ្តាលបានព្រះ សង្ឃខ្មែរក្រោមឲ្យក្លាយទៅជាអ្នកស្នេហាជាតិនិង បញ្ញវន្តជាច្រើនអង្គនិងរូប ។
ចលនាប្រឆាំងយួនសេរីរណបអាមេរិចកាំងដើម្បីការពារពូជសាសន៍ខ្មែរក្រោម៖
ឆ្នាំ ១៩៥៧ ព្រះតេជព្រះគុណ សឺង វ៉ង់ ត្រូវ បានព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តព្រះត្រពាំង តែងតាំងឲ្យធ្វើជាមេគណ ខេត្ត ។ គោលនយោបាយរំលាយ ពូជសាសន៍ ខ្មែរនៅកម្ពុជា ក្រោមឲ្យក្លាយទៅជាជនជាតិយួន និងការបិទសិទ្ធិខ្មែរក្រោមគោរពព្រះ ពុទ្ធសាសនាតាមអនុក្រិត្យលេខ ១០/៥៩ របស់រដ្ឋាភិបាលផ្តាច់ការយួន ង៉ូ ដិញយ៉េម (Ngô Đình Diệm) បានធ្វើឲ្យព្រះសង្ឃ និង ពលេដ្ឋខ្មែរក្រោមមានការឈឺចាប់យ៉ាងខ្លាំង ។
ខែកញ្ញា ឆ្នាំ ១៩៦០ ក្នុងឪកាសបុណ្យសែន ដូនតា (បុណ្យភ្ជុំបិណ្ឌ)ព្រះតេជព្រះគុណ មហា សឺង វង្ស បានដឹកនាំក្រុមបាតុករជាព្រះ សង្ឃនិងពលរដ្ឋខ្មែរក្រោមជាង ៤០.០០០ អង្គនិងរូបធ្វើ មហាបាតុកម្មមួយ នៅមុខការិយាល័យ ប្រធានខេត្តព្រះត្រពាំង ក្នុងការទាម ទារឲ្យរដ្ឋាភិបាលអាណាគមយួនបញ្ឈប់ការ ចាប់ព្រះសង្ឃផ្សឹកទៅធ្វើទាហាន និងសុំកុំឲ្យមានការទម្លាក់ គ្រាប់បែក នៅតាមវត្តអារាម ខ្មែរក្រោមនានាជាដើម ។ ការធ្វើមហាបាតុកម្មនេះរបស់ ខ្មែរក្រោម ដើម្បីប្រឆាំងនឹងការរំលាយពូជសាសន៍ និងព្រះពុទ្ធសាសនាខ្មែរ ក្រោម ពីសំណាក់អាណា និគមយួនខាងត្បូង ដែលជារដ្ឋាភិបាលមួយអាយ៉ងរបស់អាមេរិចកាំង នោះពួកយួនកុម្មុយនិស្តខាងជើង បានកេងប្រវ័ញ្ចផលប្រយោជន៍ន យោបាយពីការតស៊ូ របស់ខ្មែរក្រោមមិនតិច ឡើយដោយ ពួកគេបាន ស្រែក និងប្តឹងដល់អន្តរជាតិ ថាសហរដ្ឋអាមេរិចបានរំលោភសិទ្ធិ សេរី ភាពសាសនាខ្មែរនៅកម្ពុជាក្រោម(យួនខាងត្បូង) ។
តួនាទីនៅក្នុងបក្សកុម្មុយនិស្តយួន៖
ក្រោយពីការធ្វើមហាបាតុកម្មនោះមក បក្សកុម្មុយនិស្តយួនបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អន្តរជាតិ និងដើម្បីទទួលបាន ផលប្រយោជន៍ដ៏មហិមានេះតទៅទៀត នៅខែមីនា ឆ្នាំ ១៩៦១ ព្រះតេជព្រះគុណមហា សឺង វ៉ង់ ត្រូវបានបក្សកុម្មុយនិស្តយួនតែង តាំងឲ្យព្រះអង្គធ្វើជាទីប្រឹក្សានៃរណ សិរ្សជាតិរំដោះភាគខាងត្បូង(Mặt Trận Dân Tộc Giải Phóng Miền Nam) ។ ក្រោយមក ព្រះអង្គត្រូវ បានជាប់ឆ្នោតជាអនុប្រធាននៃគណៈ កម្មការការពារ សន្តិភាពពិភពលោកនៅកម្ពុជាក្រោម(យួនខាង ត្បូង) (Phó chủ tịch Hội đồng bào hòa bình thếgiới miền nam Việt Nam) ។
ព្រះអង្គត្រូវបានយួនកុម្មុយនិស្តធ្វើឃាតនៅខេត្តទឹកខ្មៅ៖
ដោយបក្សកុម្មុយនិស្តយួនបារម្ភពីឥទ្ធិពល របស់ព្រះអង្គក្នុងការ ចលនាឲ្យខ្មែរក្រោមប្រឆាំងនឹង ពួកគេវិញ នៅពេលអនាគតដើម្បី សិទ្ធិសេរីភាពជូនខ្មែរក្រោមនោះ នៅ ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ១៩៦៣ ពួកយួនបានធ្វើឃាតព្រះអង្គនៅក្នុងតំបន់តស៊ូមួយឋិតនៅក្នុង ខេត្តទឹកខ្មៅ ។ ក្រោយពីបញ្ចប់សង្គ្រាមនៅប្រទេសយួន និងក្រោយពី រដ្ឋាភិបាលបក្សកុម្មុយនិស្តយួនបានចូលត្រួតត្រាខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នោះចលនាអក្សរ សាស្ត្រខ្មែរបានបន្តស្នាព្រះហស្ថរបស់ព្រះអង្គដោយ ព្រះតេជព្រះគុណ គឹម តុក ចើង ។

ពេលព្រះតេជព្រះ គុណ មហា សឺង វ៉ង់ បានសគតទៅសមាគមព្រះ សង្ឃសាមគ្គីស្នេហាជាតិខេត្តព្រះត្រពាំង បានយកព្រះនាម ព្រះអង្គដាក់ឈ្មោះសាលាពុទ្ធកវិទ្យាល័យទូទាំងខេត្តព្រះត្រពាំង ថា «សាលា ពុទ្ធិកវិទ្យាល័យ សឺង វ៉ង់» ។ បច្ចុប្បន្ន សាលានេះមិន បានប្រើជាផ្លូវការទៀតទេព្រោះមានការផ្លាស់ប្តូរកម្មវិធីសិក្សា ។
វណ្ណកម្មជាស្នាព្រះហស្ថរបស់ព្រះអង្គ៖
នៅខេត្តព្រះត្រពាំង ប្រជាពលរដ្ឋខ្មែរក្រោមគ្រប់ស្រទាប់តែងតែចេះសូត្រ បទគោរពដួងវិញ្ញាណក្ខ័ន្ធវីរបុរស ដែលជាស្នាព្រះហស្ថ និពន្ធរបស់ព្រះអង្គ ។ បទនេះសម្រាប់សូត្រក្នុងវត្ត អារាមផ្ទះពុទ្ធ បរិស័ទ ខ្មែរក្រោមមុនពេលផ្តើមធម៌នមស្សការក្នុងពិធីបុណ្យទានផ្សេងៗ ឬមុនពេលគោរពទង់ ព្រះពុទ្ធសាសនានៅក្នុងវត្ត ៕
បទគោរពដួងវិញ្ញាណក្ខ័ន្ធវីរបុរស
[twocol_one]ចិត្តអើយសែននឹកដល់ជនដែលឃ្លាត
ព្រោះប្រយោជន៍ជាតិពូជពង្សខេមរា
ខំប្រឹងតស៊ូដល់ប្តូរជីវ៉ាការពារនូវជាតិសាសនា
ឲ្យបានឋិតស្ថេរស្ថាពរ ។
វីរបុរសដែលឃ្លាតទៅហើយ
យើងកុំកន្តើយត្រូវប្រុងប្រយ័ត្ន
រក្សាមរតកនេះកុំឲ្យបាត់
កុំឲ្យអណ្តែតរសាត់ទៅដោយព្យុះសង្ឃរា ។
[/twocol_one]
ហេតុនេះយើងត្រូវខំប្រឹងពុះពារនឹងមិនឲ្យសៅហ្មង
ថ្វីដ្បិតជាតិយើងជាប់ក្នុងចំណង
ខំប្រឹងតស៊ូដល់ប្តូរជីវ៉ាការពារនូវជាតិសាសនា
ក៏គង់នឹងបានសម្រេច ។
តែនឹកដល់ជនដែលឃ្លាតកាលណា
ស្រក់ទឹកនេត្រាដែលថ្លាដូចពេជ្រ
យើងខ្ញុំនឹកណាស់គ្មានពេលណាភ្លេច
ពេលព្រះសូរិយាហៀបលិចនឹកដល់ព្រលឹងឃ្លាតទៅ ៕