សុន្ទរកថា និងសារសំខាន់ៗ របស់វាគ្មិន ថ្លែងក្នុងពិធីខួប ៦៨ ឆ្នាំ នៃទិវាកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន
ដោយ ស៊ឺន ចែងចើន| VOKK
នៅថ្ងៃទី ២៤ ខែមិថុនា ចុងសប្ដាហ៍កន្លងទៅនេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា បានប្រារព្ធពិធីរំឭកខួប ៦៨ ឆ្នាំ ថ្ងៃទឹកដីកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន ។

ពិធីរំឭខួបនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណវត្តពោធិយារាម ហៅវត្តចាស់ នាត្រើយម្ខាងទល់មុខព្រះបរមរាជវាំង ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ដែលប្រជាពលរដ្ឋប្រមាណជាង ១០០០ នាក់ បានចូលរួម។ ក្រៅពីមានការចូលរួមរបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ ក៏មានវត្តមានរបស់បុគ្គលមួយចំនួនផ្សេងទៀត រួមជាមួយ នឹងវត្តមានសម្តេច ស៊ីសុវត្ថិ ពង្សនារីមុនីពង្ស តំណាងព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី ជាអធិតី និងគណបក្សនយោបាយមួយចំនួន ក៏បានចូលរួមផង ។
ក្រៅពីពិធីរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩ អង្គ គេសង្កេតឃើញក្រុមយុវជនខ្មែរ ដែលបានចូលរួមក្នុងកម្មវិធីនេះ ស្លៀកពាក់ប្រពៃណីខ្មែរ និងពាក់ពានាព័ណ៌ខៀវ លឿង ក្រហម ជាពណ៌ទង់ជាតិកម្ពុជាក្រោម បាននាំគ្នា ប្រគុំតន្ត្រី និងច្រៀងបទចម្រៀងជាតិនិយមខ្មែរក្រោមជាច្រើនបទ ដើម្បីរំឭកឡើងវិញ នូវប្រវត្តិសាស្ត្រជាតិខ្មែរ និងទុក្ខសោករបស់ពលរដ្ឋខ្មែរក្រោម ដែលត្រូវយួនធ្វើទុក្ខបុកម្នេញ ។

ដោយឡែក នៅក្នុងពិធីរំឭកខួប ៦៨ ឆ្នាំនោះ វាគ្មិន និងមន្ត្រីគណបក្សប្រឆាំងជាច្រើនរូប បានឡើងថ្លែងសុន្ទរកថា និងសារ ទាក់ទិន នឹងពិធីខួប ៦៨ ឆ្នាំ នៃទិវាកម្ពុជាក្រោម នៅក្រោមនឹមអាណានិគមយួន នេះផងដែរ ។
ខាងក្រោមនេះវិទ្យុសំឡេងកម្ពុជាក្រោម សូមលើកយកខ្លឹមសារនៃសុន្ទរកថា សំខាន់ៗ របស់វាគ្មិនទាំងនោះ មកផ្សាយជូនលោកអ្នកបានស្តាប់ ។
សុន្ទកថារបស់ លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម រំឭកឡើងវិញនូវប្រវត្តិសាស្ត្រ ការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោម ដោយសារតែការធ្វើទុក្ខបុកម្នេញ ពីរដ្ឋាភិបាលវៀតណាម ដែលបានថ្លែង នៅក្នុងកម្មពិធីនេះ ដូចតទៅ៖

សុន្ទកថារបស់ លោក គឹម ស៊ីសំណា តំណាងឲ្យលេខាធិការដ្ឋាននៃអង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា ដែលបានថ្លែង នៅក្នុងកម្មពិធីនេះ ដូចតទៅ៖

មតិចាប់អារម្មណ៍របស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ អតីតលេខាផ្ទាល់របស់សម្តេចឪ និងជាប្រធានអនុគណៈកម្មាធិការ កិច្ចការបរទេសក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍របស់គណបក្សសង្គ្រោះជាតិមានបន្ទូល ដូចតទៅ៖

មតិចាប់អារម្មណ៍របស់លោក ហូរ វ៉ាន់ ជាសមាជិកនៃគណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មាធិការវិន័យ ដែលបានថ្លែង នៅក្នុងកម្មពិធីនេះ ដូចតទៅ៖

មតិចាប់អារម្មណ៍របស់លោក លោក ឃឿន វីរ៉ាត់ តំណាងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ ដែលបានថ្លែង នៅក្នុងកម្មពិធីនេះ ដូចតទៅ៖

មតិចាប់អារម្មណ៍របស់លោក លោក សាន្ត សាង តំណាងសហគមន៍ខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ដែលបានថ្លែង នៅក្នុងកម្មពិធីនេះ ដូចតទៅ៖

Comments are closed.