ស្រះគូត្រូវតស៊ូ

280

[twocol_one]ស្រះគូឈរយំកណ្ដាលព្រឹក្សា
ខ្មែរណែនឱរាពួនយំស្រណោះ
ប្រទីបដេកដួលទឹករីងហួតខ្សោះ
មច្ឆាត្រូវអស់ព្រោះជនអប្រិយ៍ ។

ស្រះគូដំណាងនៃភាពសាមគ្គី
ប្រុសស្រីមួលមីកសាងបុរី
ព្រះត្រពាំងពឹងស្រះទើបបានល្បាញល្បី
ដោយដៃស្រស់ស្រីរួបរួមសាមគ្គី ។

ពេលនេះខ្មែរយំព្រោះអ្នកមានទុក្ខ
យួនមកអុកឡុកបំផ្លាញ់នទី
កំទេចមរតកខ្មែរទុកលើទី
ស្រៈស្រង់វារីវប្បធម៌ខេមរា ។[/twocol_one] [twocol_one_last]

ឱ ! ស្រះគូអឺយអ្នកត្រូវតស៊ូ
ធ្វើជាគំរូកូនខ្មែរខេមរា
បង្កើតស្មារតីតតាំងបច្ឆា
រំដោះរដ្ឋាទារយកឯករាជ្យ ។

បើអ្នកលង់លក់ខ្មែរពិតមរណា
ពិតអានាថារស់គ្មានមិត្រញាតិ
ស្រៈត្រូវតស៊ូរស់បន្តទៀត
ឲ្យល្អឃ្មីឃ្មាតស្រស់ស្អាតដូចដើម ។

បើអ្នកធ្វើបានខ្មែរនឹងដើរតាម
យកអ្នកជាដានដំណើរដ៏ឆ្នើម
ឈានដល់ជោគជ័យដ៏ធំសម្បើម
ខ្មែរក្រោមចាប់ផ្ដើមប្រកាសឯករាជ្យ ៕​[/twocol_one_last]

ដោយ ភិក្ខុ មាស វិចិត្រ វត្តជ្រៃតាសូ

Srah Ko 2

Comments are closed.