ស្រៈស្រីសម្បត្តិវប្បធម៌ខ្មែរ‬

174
ទិដ្ឋភាពស្រះគូកាលនៅមិនទាន់គោក ។
ទិដ្ឋភាពស្រះគូកាលនៅមិនទាន់គោក ។

[twocol_one]ឱ!សម្រែកស្រៈស្រី
នាដែនដីព្រះត្រពាំង
ដើមមកគ្មានហួតរាំង
ស្រៈចែងចាំងដោយរុក្ខជាតិ ។

មានឈូកស្មៅព្រលិត
រីកស្អាតពិតបង្ហាញ់ញាតិ
ឈើទាលដុះព្រោងព្រៀត
តំណាងជាតិឲ្យខ្មែរក្រោម។

រីបក្សាបក្សី
មានទាំងរៃច្រៀងលួងលោម
រន្ទឺហើរប្រលោម
ល្អទាំងព្រមគូស្រៈស្រី។

ប្រទីបបទរចនា
ខ្មែររក្សាលើនទី
មនុស្សម្នាសែនរមណី
ល្អគ្មានពីរវប្បធម៌ខ្មែរ។

សារមន្ទីរទៀត
អង្គររាជបុរីថែ
វត្តប្រវត្តិសាស្ត្រខ្មែរ
ជាប់ជាខ្សែនិងស្រៈស្រី។[/twocol_one] [twocol_one_last]

ខេមរាអើយភ្ញាក់ឡើង
លើកដម្កើងហើយសាមគ្គី
ការពារនៅរមណី
ស្ថានវារីស្រៈគូណា។

រួមការពាររក្សា
ជាតិដួនតាឈាមខេមរា
មិនឲ្យខ្មាំងឬស្យា
មកប្រហារសម្បត្តិជាតិ។

ស៊ូៗកូនខ្មែរក្រោម
ក្រោកឈរឡើងចិត្តខ្មីឃ្មៀត
ទាមទារយួនចោលម្សៀត
រក្សាជាតិសម្បត្តិពង្ស។

បើខ្មែររួមសាមគ្គី
ប្រៀបគិរីរឹងគង់វង្ស
ទោះមារមករេរុង
មិនអាចផុងរលំឡើយ។​[/twocol_one_last]

ដោយ ភិក្ខុ មាស វិចិត្រ វត្តជ្រៃតាសូ

Comments are closed.