សារ​អំពាវនាវ​របស់​ស្ត្រី​សកម្មជន​ប្រឆាំង​តវ៉ា​ទៅ​អាជ្ញាធរ​វៀតណាម រឿង​រមណីយដ្ឋាន​ស្រះ​គូ ដែល​ត្រូវ​គោក សុំ​ជំនួយ​សប្បុរស​ធម៌ ដើម្បី​ព្យាបាល​មហារីក​ខួរឆ្អឹង ដំណាក់កាល​ចុងក្រោយ​

223

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

​នៅពេល​ថ្មីៗ នេះ ស្ត្រី​សកម្មជនខ្មែរ​ក្រោម​​មួយរូប​ ដែល​ធ្លាប់​ចូលរួម​ប្រឆាំង​តវ៉ា​ទៅ​អាជ្ញាធរ​វៀតណាម រឿង​រមណីយដ្ឋាន​ស្រះ​គូ ដែល​ត្រូវ​គោក បានចេញ​សារ​អំពាវនាវ​មួយ ទៅដល់​​សប្បុរសជន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដែលមាន​ទឹកចិត្ត​សប្បុរស​ធម៌​អាណិតអាសូរ ដល់​រូបនាង ជួយ​បរិច្ចាគ​ប្រាក់​កាក់​ខ្លះៗ ដើម្បី​​ព្យាបាលជើងរបស់​នាង ដែលមាន​ជម្ងឺ​ឥត​មុខ​ដ៏​កាច​សាហាវ​ជិត​ឈានដល់​ដំណាក់កាល​ចុងក្រោយ នៅឯ​មន្ទីរពេទ្យប្រទេស​ថៃ ។​

កញ្ញា ស្រី ណេត ​ត្រូវអង្គុយរទេះរុញ​ ដោយមិនអាចក្រោកដើរបាន ។
កញ្ញា ស្រី ណេត ​ត្រូវអង្គុយរទេះរុញ​ ដោយមិនអាចក្រោកដើរបាន ។

យោងតាម​សារ​អំពាវនាវ​មួយ ដែល​បង្ហោះ​ឡើង​ក្នុង​បណ្តាញ​សង្គម Facebok របស់​នាង ស្រី​ណែ​ត កាលពី​ថ្ងៃទី ២២ ខែមីនា ២០១៦ កន្លងទៅនេះ បាន​បញ្ជាក់ថា កជើង​ខាងឆ្វេង​របស់​នាង​ត្រូវ​មេរោគ​ស៊ីដល់​ឆ្អឹង ដែល​គ្រូពេទ្យ​ស្នើ​ឲ្យនាង​​ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ បើ​ពុំ​នោះទេ អាច នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត ។

កញ្ញា ស្រី ណេត ​សម្រាកព្យាបាលជម្ងឺក្នុងពេទ្យមួយ នៅទីក្រុងព្រៃនគរ ។
កញ្ញា ស្រី ណេត ​សម្រាកព្យាបាលជម្ងឺក្នុងពេទ្យមួយ នៅទីក្រុងព្រៃនគរ ។

​សារ​អំពាវនាវ​របស់​នាង ស្រី ណេ​ត បាន​សរសេរ​យ៉ាងនេះ​ថា ៖

​នាង​ខ្ញុំព្រះករុណា​សូម​អរ​ព្រះ​គុណ និង​អរគុណ​ទុកជាមុន !!!!

«​សារ​អំពាវនាវ​»

​នាង​ខ្ញុំព្រះករុណា ស្រី ណេ​ត សូម​ក្រាបថ្វាយបង្គំ​ព្រះសង្ឃ និង​លោកយាយ លោកតា អ៊ំ ធំ ពូ មា មីង បង ប្អូន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដោយ​សេចក្តី​គោរព ។​

​ថ្ងៃនេះ​នាង​ខ្ញុំព្រះករុណា​ដាច់ចិត្ត​សរសេរ​សារ​អំពាវនាវ​នេះ បង្ហោះ​ក្នុង Facebook ដើម្បី​ប្រគេន និង​ជូន ដំណឹង​អាសន្ន​ពី​ជំងឺ​របស់​នាង​ខ្ញុំ ដល់​ព្រះសង្ឃ និង​លោកយាយ លោកតា អ៊ំ ធំ ពូ មា មីង បង ប្អូន​ឲ្យ​បាន​ជ្រា​ថា កជើង​ខាងឆ្វេង​របស់​នាង​ខ្ញុំ មាន​អា​ការឈឺ​ចុកចាប់​ដោយ​គ្មាន​រោគសញ្ញា​អ្វី​ទាំងអស់ ជាង ១ ឆ្នាំ​មកហើយ គឺ​ឈឺ​ដល់​ថ្នាក់​ដើរ​មិន​រួច កម្រើក​មិនបាន ដេក​មិន​លក់ អង្គុយ​មិន​ស្រណុក ដើរ​ដោយ​លោត​ជើង​ម្ខាង ហើយ​ពេល​ខ្លះទៅ​រៀន​ក៏ត្រូវ​ប្រើ​ឈើច្រត់ ។ ឪ​ម៉ែ​នាង​ខ្ញុំ​ធ្លាប់បាន​ជូនទៅ​ព្យាបាល នូវ​មន្ទីរពេទ្យ​ចឺ​រ៉ៃ (Cho Ray) ក្រុង​ព្រៃនគរ​អស់ ២ លើក តែ​ការព្យាបាល​នោះ​គ្មាន​ប្រសិទ្ធិភាព​អ្វី​បន្តិចបន្តួច សោះ គឺ​កាន់តែ​ផឹកថ្នាំ​តាម​បណ្តាំគ្រូ​ពេទ្យ ជើង​ខ្ញុំ​បែរជា​កាន់តែ​ហើម កាន់តែ​ឈឺចាប់ ធ្វើ​ឲ្យ​នាង​ខ្ញុំ អស់សង្ឃឹម​ខ្លាំងណាស់ ។ ដោយ​ទ្រាំ​នឹង​ការឈឺ​ចុកចាប់​មិនបាន នាង​ខ្ញុំ​មានតែ​ប្រើ​ថ្នាំ​កាត់បន្ថយ​ការឈឺ ចាប់​ប៉ុណ្ណោះ និង​ថ្នាំ​ចិន​មួយ​រយៈពេល ព្រមទាំង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពុ​ហុ​វិជ្ជា​ខេត្ត​ព្រះ​ត្រពាំង ស្ទើរតែ រាល់​សប្តាហ៍ ក៏​ឃើញថា​ហាក់ដូចជា​បាន​ធូរស្រាល​ដើរទៅ​មក​បាន​ចង់​ដូច​ធម្មតា តែ​នៅតែមាន​អាការ ឈឺចាប់​ក្នុង​ឆ្អឹង ។ ប៉ុន្តែ​ក្រោយមក​ប្រហែល​រវាង ១ ខែ​នេះ​ការឈឺ​ចុកចាប់​នោះ បាន​ដរ​រើ​ហើម​ឡើង​លើស មុន​ជា​ទ្វេដង គឺ​ឈឺ​ហួស​ពី​ឈឺ រក​អ្វី​ប្រៀប​ពុំបាន មិត្ត​ភ័ក្តិ​ជាច្រើន​បាន​ដេញ​ឲ្យ​ខ្ញុំ​ទៅ​ពេទ្យ​ជា​ប្រញាប់ ប៉ុន្តែ​នាង​ខ្ញុំ​សូរ​ទ្រាំ​ឈឺ ហើយ​លេបថ្នាំ​កាត់បន្ថយ​ការឈឺចាប់​ជា​បន្តបន្ទាប់​បាន​ពេលណា គឺ​អាស្រ័យ​ពេល នោះ ដើម្បី​រង់ចាំ​ឲ្យ​ដល់​ថ្ងៃទី ១៣ មីនា​ទៅ​ជួបជុំគ្នា​ជាមួយ​ព្រះសង្ឃ និង​យុវជន​នៅ​គូ​ស្រះស្រី (​ស្រះ​គូ​) ដើម្បី​រួមគ្នា​ដាក់​ញត្តិ​ទៅ​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ត​ព្រះ​ត្រពាំង សូម​ឲ្យ​គេ​ជួយ​ការពារ​ស្រះ​គូ ជា​បេតិកភណ្ឌ​វប្បធម៌ ប្រវត្តិសាស្ត្រ​ជាតិខ្មែរ​យើង កុំ​ឲ្យ​បាត់បង់ រួច​កិច្ចការ​នេះហើយ ទើប​នាង​ខ្ញុំ​ពឹង​មិត្ត​ភ័ក្តិ គ្រាហ៍​យកទៅ​ពេទ្យ​ជា​ខាងក្រោយ គឺ​នៅ​ថ្ងៃអាទិត្យ​ទី ២០ មីនា​កន្លង​នេះ បងស្រី សុខន បាន​ជូន​នាង​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ (Dai Hoc Y Duoc TPHCM) ព្រៃនគរ ហើយ​បាន​ចូល​ពេទ្យ​ពិនិត្យ​ថត​កាំរស្មី អ៊ិ​ច (X–Ray) និង​ថត MRI នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២១ ខែមីនា​នេះ ។

​លទ្ធផល​គួរ​ឲ្យ​តក់ស្លុត​គឺ លោកគ្រូ​ពេទ្យ​គ្រវីក្បាល ហើយ​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ប្រុងប្រៀប​ទប់​ស្មារតី ថា​ជំងឺ​នេះ ធ្ងន់​ណាស់​ហើយ គឺ​មេរោគ​បាន​ស៊ី​ដល់​ឆ្អឹង ត្រូវតែ​ធ្វើការ​វះកាត់​ជាបន្ទាន់ ប៉ុន្តែ​ការវះកាត់​នេះ ប្រហែលជា មានការ​លំបាក​បន្តិច​ហើយ មិន​រលូន​ទេ ? មិនដឹង​ជា​យ៉ាងណាទេ ? ពេល​នាង​ខ្ញុំ​សួរ​បញ្ជាក់ លោកគ្រូ​ពេទ្យ​បាន​ប្រាប់​នាង​ខ្ញុំ​ថា “​ការវះកាត់​នេះ មិន​ធានាថា​ជា ១០០ % ទេ​” ហើយ​ថវិកា​វះកាត់ ប្រមាណ​ជា ១០០ លាន​ឡើងទៅ បើ​គិត​ជា​ដុល្លារ ប្រមាណ​ពី ៥០០០ ដុល្លារ​ឡើង តែ​ពេលនោះ ក្នុង​ខ្លួន​នាង​ខ្ញុំ នៅសល់​ប្រាក់​តែ​ជាង ៤០០ ពាន់​ដុង (​ប្រមាណ​ជាង ៣០ ដុល្លារ​) នាង​ខ្ញុំ និង​បងស្រី​សុខន ស្តាប់​ហើយក៏​បានត្រឹមតែ​ឱប​គ្នា​ទ្រហោយំ​ប៉ុណ្ណោះ គ្មានអ្វី​ត្រូវ​និយាយ នឹង​គ្រូពេទ្យ ថា​ពេលនេះ​ខ្ញុំ​គ្មាន​ប្រាក់ ទេ ឲ្យ​នាង​ខ្ញុំ​សូម​វិល​ទៅផ្ទះ​សិន ចាំមើល​បើ​មាន​ប្រា​ក់នាង​ខ្ញុំ​នឹង​គិត​បន្តទៀត ។ រឿង​ថវិកា​ជា​រឿង​មួយ​ធំ ឱប​មិន​ជុំ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទៅហើយ ប៉ុន្តែ​រឿង​លោកគ្រូ​ពេទ្យ​ថា​មិន​ហ៊ាន​អះអាង​ធានាថា ការវះកាត់​បាន ជោគជ័យ​ជានា ១០០ % វា​អាច​ប្រឈម នឹង​ការពិការ​នោះ ទើប​ជាការ​គួរ​ឲ្យ​តក់ស្លុត​ទន់ជង្គង់ ។​

​សារ​អំពាវនាវ​របស់​នាង ស្រី ណេ​ត បាន​សរសេរបន្ថែមយ៉ាងនេះ​ទៀតថា ៖

​បពិត្រ​ព្រះសង្ឃ​ជាទី​សក្ការៈ​!

​លោកយាយ លោកតា អ៊ំ ធំ ពូ មា មីង បង ប្អូន ជាទី​គរ​ព !

​នាង​ខ្ញុំ​មិន​ចង់​ពិការ នាង​ខ្ញុំ​ពិត​ភ័យខ្លាច​តក់ស្លុត​ណាស់ នាង​ខ្ញុំ​ចង់​ជា​ដូចដើម ចង់​ដើរ​បាន ចង់ទៅ​ធ្វើ កិច្ចការ​បាន ចង់ទៅ​សិក្សា​រៀនសូត្រ​បាន ចង់ទៅ​ចូលរួម​ការងារ​សង្គម​ជាមួយ​ព្រះសង្ឃ និង​ជនរួមជាតិ​បន្ត ទៀត​បាន ដែលជា​គោលបំណង ជា​មន​សិ​ការៈពិត ៗ របស់​នាង​ខ្ញុំ គឺ​នាង​ខ្ញុំ​ត្រូវការ​ជើង​មាំមួន​ដើរទៅ​មុខ​រួច និង​បន្ត​ដើរ​ទៅមុខទៀត ដើម្បី​ធ្វើ​កិច្ចការ​ណា​ដែល​អាច​ធ្វើបាន ដើម្បី​ជាតិ សាសនា វប្បធម៌​ជាតិ ដ៏​កម្សត់ របស់​យើង ។ ហេតុដូច្នេះ បានជា​នាង​ខ្ញុំ​សរសេរ​សារ​នេះ ដើម្បី​សូម​ព្រះទ័យ​មេត្តា និង​មេត្តា​ផ្តល់ជំនួយ សប្បុរសធម៌​ដល់​នាង​ខ្ញុំ ដោយ​សេចក្តី​អនុគ្រោះ​អាណិតអាសូរ​ផង ព្រោះ​បំណង​នាង​ខ្ញុំ ចង់បាន​ទៅ ព្យាបាល នៅ​ប្រ​ទ​សេស​ថៃ ព្រោះ​បាន​ឮថា ពេទ្យ​នៅ​ប្រទេស​ថៃ​មានសង្ឃឹម​ច្រើនជាង ។​

​សូម​សប្បុរសជន​ទាំងឡាយ​ព្រះមេត្តា និង​មេត្តា ជួយសង្គ្រោះ​នាង​ខ្ញុំ​ផង ។ នាង​ខ្ញុំព្រះករុណា សូម​អរ​ព្រះ​គុណ និង​អរគុណ​ជា​អនេកប្បការ ។​

​សូម​ឲ្យ​សប្បុរសជន​ទាំងឡាយ នៅ​គ្រប់ទិសទី​មាន​សុខ​ភាពល្អ​បរិបូណ៌ ជានិច្ច​និរន្តរ៍​កុំបី​ខាន ។​
​សូម​ទទួល​ការគោរព​ពី​នាង​ខ្ញុំ​!

​ព្រះ​ត្រពាំង​ថ្ងៃទី ២២ មីនា ឆ្នាំ ២០១៦

​ក្រោយ​ពីសារ​អំពាវនាវ​របស់​នាង ស្រី ណេ​ត សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រួចមក ។ សប្បុរសជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ក៏បានផ្តល់​ជំនួយ​សប្បុ​រសធម៌​ដល់​នាង ស្រី ណេ​ត ជា​បន្តបន្ទាប់ ។

លទ្ធផល ថតកាំរស្មី អ៊ិច (X–Ray) ។
លទ្ធផល ថតកាំរស្មី អ៊ិច (X–Ray) ។

​លោក សឺ​ន ជុំ​ជួន ដែលជា​តំណាង​ឲ្យ​នាង ស្រី ណេ​ត នៅ​ប្រទេស​កម្ពុជា ចាំ​ទទួល​ជំនួយ​សប្បុរសធម៌ ពី​សប្បុរសជន​នានា បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តាម​ទូរស័ព្ទ អំពី​ស្ថានភាព​អាកា​រៈ​ជម្ងឺ​របស់​នាង ស្រី ណេ​ត យ៉ាងនេះ​ថា ។​

​នៅពេលដែល​សួរថា តើ​នាង ស្រី ណេ​ត ជា​នរណា​? ហើយ​នាង​ជា​សកម្មជន​តំណាង​ឲ្យ​អង្គការ​ណាមួយ ដែរ​ឬ ? ហេតុអ្វី​បានជា​នៅពេល​នាង ចេញ​សារ​អំពាវនាវ​មួយ​បង្ហោះ​ក្នុង Facebok ភ្លាម ក៏មាន​អ្នក​ចែករំលែក​សារ​នេះ ជាច្រើន ។ បន្ទាប់មក​សប្បុរសជន​ទាំង​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ដែល​អាណិតអាសូរ​ដល់​នាង ហើយក៏​បរិច្ចាគ​ប្រាក់​កាក់​មក​នាង​ជា​ហូរហែរ ដើម្បី​ជួយសង្គ្រោះ​ព្យាបាលជម្ងឺ​ដល់​នាង ។ លោក សឺ​ន ជុំ​ជួន បានបញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ​ថា ៖

លោក​បញ្ជាក់បន្ថែម ​៖

​លោក សឺ​ន ជុំ​ជួន បានធ្វើ​ការពា​វ​នាវ​ដល់​​សប្បុរសជន​ទាំងឡាយ ដែលមាន​ចិត្តសប្បុរស​ធម៌ ជួយ​បរិច្ចាក​ប្រាក់​កាក់​ខ្លះ តាម​លទ្ធភាព និង​តាម​កម្លាំង​សទ្ធា ដើម្បី​សម្រួល​ដល់​ការវះកាត់​នេះ ។ បើតាម​ការបញ្ជាក់​ក្នុង​សារ​អំពាវនាវ​របស់​នាង ថ្លៃ​សេវា​ក្នុងការ​វះកាត់​នេះ មាន​ទឹកប្រាក់​ប្រមាណ​ជា ១០០ លាន​ដុង​ឡើងទៅ បើ​គិត​ជា​ប្រាក់​ដុល្លារ​ប្រមាណ​ពី ៥០០០ ដុល្លារ ។ សូម​ស្តាប់​សារ​អំពាវនាវ​របស់ លោក សឺ​ន ជុំ​ជួន​ ៖

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ កន្លងទៅនេះ ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​មួយក្រុម​ប្រមាណ ១០០ អង្គ និង​រូប ក្នុងនោះ​ក៏មាន​នាង ស្រី ណេ​ត ដែរ បាន​ណាត់គ្នា​តាមរយៈ​បណ្ដាញ​សង្គម Facebook មក​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រះ​គូ នាទី​រួម​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​សម្ដែង អំពី​កង្វល់​របស់ខ្លួន និង​តវ៉ា​ដោយ​សន្តិវិធី​ទៅ​អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះគូ​ដែល​ត្រូវ​គោក ។​

ព្រឹក​ឡើង ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៦ នាង ស្រី ណេ​ត តំណាង​ឲ្យ​ព្រះសង្ឃ និង​ក្រុមយុវជន​ខ្មែរក្រោម បាន​នាំ​ញត្តិ​តវ៉ា​នោះ ទៅដាក់​ជូន​ដល់​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង​ដោយផ្ទាល់ ។ តែ​មកទល់ នឹង​ពេលនេះ នៅ​មិនទាន់មាន​ចម្លើយ​អ្វី​ដល់​ព្រះសង្ឃ និង​អ្នក​តវ៉ា​នៅឡើយ ។ អ្នក​តវ៉ា​បាន​អះអាងថា ពួកគេ​កំពុងតែ​រងចាំ​ចម្លើយ​ពី​អាជ្ញាធរ​វៀតណាម​សិន តែ​ថាបើ​មិនមាន​ដំណោះស្រាយ​ណាមួយ​ឲ្យ​បាន​សមស្រប​នោះទេ ក្រុមយុវជន និង​ព្រះសង្ឃ នឹង​ចេញ​ត​វ៉ា​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ ៕

​បើ​សប្បុរសជន​ទាំងឡាយ ដែលមាន​ទឹកចិត្ត​អាណិតអាសូរ​ដល់នាង ស្រី​ណេ​ត ហើយ​មានបំណង​ចង់បរិច្ចាគ​ប្រាក់ ដើម្បី​ជួយសង្គ្រោះ​ដល់​នាង ស្រី ណេ​ត សូម​ទាក់ទង​តាម​លេខ​ទូរ​សព្ទ ដូចខាងក្រោម​៖

នៅ​ប្រទេស​កម្ពុជា សូម​ទាក់ទង​៖

  • ១. លោក សឺ​ន ជុំ​ជួន តាមរយៈ​លេខ​ទូរស័ព្ទ 011 724 583 ។​
  • ២. ព្រះតេជព្រះគុណ ពៅ សុខ​កឿ តាមរយៈ​លេខ​ទូរស័ព្ទ 093 959 919 ។​
  • ៣. កញ្ញា ទី​តា ភូ តាមរយៈ​លេខ​ទូរស័ព្ទ 016 545 864 ។

នៅ​កម្ពុជា​ក្រោម សូម​ទាក់ទង​៖

  • កញ្ញា ស្រី សុខន តាមរយៈ​លេខ​ទូរស័ព្ទ 016 99 695 309 ។​

ខាងក្រោមនេះ ជារូបភាព អំពីសកម្មភាពខ្លះៗ ក្នុងការចូលរួមការងារសង្គមរបស់កញ្ញា ស្រី ណេត

​កញ្ញា ស្រី ណេត (ស្លៀក សារុង​ ពណ៌លឿ) ចូលរួមតវ៉ាទៅ អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។​
​កញ្ញា ស្រី ណេត (ស្លៀក សារុង​ ពណ៌លឿ) ចូលរួមតវ៉ាទៅ អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។​
​កញ្ញា ស្រី ណេត (ស្លៀក សារុង​ ពណ៌លឿ) ចូលរួមតវ៉ាទៅ អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។​
​កញ្ញា ស្រី ណេត (ស្លៀក សារុង​ ពណ៌លឿ) ចូលរួមតវ៉ាទៅ អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។​
​កញ្ញា ស្រី ណេត (ស្លៀក សារុង​ ពណ៌លឿ) ចូលរួមតវ៉ាទៅ អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។​
​កញ្ញា ស្រី ណេត (ស្លៀក សារុង​ ពណ៌លឿ) ចូលរួមតវ៉ាទៅ អាជ្ញាធរ​វៀតណាម អំពី​បញ្ហា​ស្រះ គូ​ដែល​ត្រូវ​គោក កាលពី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៦ ។​
​កញ្ញា ស្រី ណេត ដាក់ញត្តិ​តវ៉ា​ ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​កញ្ញា ស្រី ណេត ដាក់ញត្តិ​តវ៉ា​ ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​កញ្ញា ស្រី ណេត ដាក់ញត្តិ​តវ៉ា​ ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​កញ្ញា ស្រី ណេត ដាក់ញត្តិ​តវ៉ា​ ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​ញត្តិរបស់ក្រុមអ្នក​តវ៉ា​ ដាក់ជូន​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។
​ញត្តិរបស់ក្រុមអ្នក​តវ៉ា​ ដាក់ជូន​ទៅ​មន្ទីរ​វប្បធម៌ ទេសចរណ៍ និង​កីឡា​ខេត្ត​ព្រះ​ត្រពាំង ។

Comments are closed.