ស្តែនទឹក ១៦ វិច្ឆិកា

0 178

ស្តែ​ន​ទឹក (​អាង​ស្តុ​ប​ទឹក​) ដែល លោក ថាច់ ភី យុទ្ធជន​ខ្មែរក្រោម នៅ​លើ​នោះ​ហើយ ប្រើការ​អាវុធ​គ្រប់​ធុន ដូចជា​គ្រាប់បែក M79,12,8l បាញ់​ពីលើ​សំដៅ​ចូលទៅ​សាលា ស្រុក​កញ្ចោង​នៃ​រដ្ឋា ភិ​បាល​យួន ក្នុង​ព្រឹត្តិការណ៍ ១៦ វិច្ឆិកា នា​ឆ្នាំ ១៩៧៦ នៅ​ទី​រួម ស្រុក កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ។​

ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។
ស្តែនទឹក (អាងស្តុបទឹក) ដែល លោក ថាច់ ភី យុទ្ធជនខ្មែរក្រោម នៅ លើនោះហើយ ប្រើការអាវុធគ្រប់ធុន ដូចជាគ្រាប់បែក M79,12,8l បាញ់ពីលើសំដៅចូលទៅសាលា ស្រុកកញ្ចោងនៃរដ្ឋា ភិបាលយួន ក្នុងព្រឹត្តិការណ៍ ១៦ វិច្ឆិកា នាឆ្នាំ ១៩៧៦ នៅទីរួម ស្រុក កញ្ចោង ខេត្តព្រះត្រពាំង ។

​ពេល​ផ្ទុះអាវុធ​នៅវេលា​ម៉ោង ០៩ ព្រឹក លុះដល់​ពេល រសៀល​រដ្ឋា ភិ​បាល​បក្ស កុ​ម្មុយ​និ​ស្ត  យួន​ក៏បាន​នាំ ទ័ព​ជំនួយ​របស់គេ​មកពី ខេត្ត​លង់​ហោរ  (Vinh Long)​ធ្វើ​អន្តរាគមន៍ មាន​ទាំង​រថក្រោះ កាំភ្លើង​ធំ មក​ផង ។ ពេលនោះ កម្លាំង​របស់​យុទ្ធជន ខ្មែរក្រោម​មិន អាច​ទប់ទល់ នឹង​កម្លាំង​របស់​រដ្ឋា​ភិ​បាល​យួន​បាន ក៏​នាំគ្នា​ដកថយ នៅ សល់​តែ ៣ នាក់​ប៉ុណ្ណោះ​ដែល​នៅលើ​ស្តែ​ន​ទឹក​នេះ ។ គ្រា នោះ កងទ័ព​យួន បាន​ឡោមព័ទ្ធ​ជុំវិញ​ស្តែ​ន ទឹក ហើយ​បញ្ជា​ឲ្យ​រថ ក្រោះ​កាំភ្លើង ធំ​បាញ់​សម្រុកចូល​ស្តែ​ន​ទឹក​ធ្វើ​ឲ្យ យុទ្ធជន ថាច់ ភី និង​យុទ្ធជន ខ្មែរក្រោម​ពីររូប​ទៀត​បាន ពលី​ជីវិត​ក្នុង​សមរភូមិ​នេះ ។​

​ពេល​បាន ឃើញ រថក្រោះ​កំពុង​បាញ់​សម្រុក​ស្តែ​ន​ទឹក​ដូច្នោះ យុទ្ធ ជន  ថាច់ ភឿង  និង​កូនប្រុស​របស់គាត់​ម្នាក់​ទៀត​ឈ្មោះ ថាច់  ភឿន  បាន​ឱប​គ្រាប់បែក​លោត​ឡើងលើ​រថ ក្រោះ​ហើយ បោក​ធ្វើ អត្តឃាត​បណ្តាល​ឲ្យ​សត្រូវ​ងាប់​ជាច្រើន ៕ រូបថត​៖ ថាច់ វៀន​

Leave A Reply

Your email address will not be published.