Steve Jobs ៖ អំណាច​នៃ​ភាព​ខុសគ្នា​

329

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​កម្លាំង​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​របស់ Steve Jobs ដើម្បី​ធ្វើ​ឲ្យ Apple ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​នាំមុខ​ពិភព លោក វា​កើតចេញពី​ភាពខុសគ្នា ។ តើ​ចំណុច​នៃ​ភាពខុសគ្នា​មួយណា​ដែល​នាំ​ឲ្យ Steve Jobs និង ក្រុមហ៊ុន Apple ទទួលបាន​ជោគជ័យ​។​

​ជីវិត​ខុសគេ​

​ភាពខុសគ្នា​ទី ១៖

រៀន​បាន​ច្រើន បើ​គ្មាន​គំនិត គ្មាន​ប្រយោជន៍​ឡើយ​Front

​មាន​លក្ខណៈ​ខុសពី​មនុស្ស​គ្រប់គ្នា Steve Jobs ចាត់ទុកថា ទោះបី​មានការ​រៀនសូត្រ​បាន​ច្រើន​នៅ ក្នុង​សាលា មិនមាន​ប្រយោជន៍​អ្វី​ទេ វា​នាំ​ឲ្យ​តែ​បង្ហិន​ដល់​ទ្រព្យសម្បត្តិ​របស់​គ្រូ​សារ​តែប៉ុណ្ណោះ ។​

“​ខ្ញុំ​មិន​គិតថា អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​នៅក្នុង​ជីវិត​របស់ខ្ញុំ ហើយក៏​មិន​ចាត់ទុកថា នៅក្នុង​សាលា​មហាវិទ្យាល័យ វា​ជួយ​ខ្ញុំ​ឲ្យ រកឃើញ​នូវ​អ្វីដែល​ខ្ញុំ​ធ្វើ​នោះទេ​” ។​

​ភាពខុសគ្នា​ទី ២៖

​ចង់បាន​ជោគជ័យ​ត្រូវ​ហ៊ាន​បរាជ័យ ៩ ដង​Steve Jobs 1

​អ្នកដទៃ​មិន​ហ៊ាន​ធ្វើ​ពាណិជ្ជកម្ម​ទេ ព្រោះ​ខ្លាច​បង់ទ្រព្យ  ។ ចាប់ពី​អាយុ​មិនទាន់​គ្រប់ ២០ ឆ្នាំ Steve Jobs បាន​អះអាងថា ទោះបី​ខាតបង់​យ៉ាងណា ត្រូវមាន​ក្រុមហ៊ុន​មួយ ដើម្បី​បញ្ជាក់​អំពី​ខ្លួនឯង និង​ធ្វើ​ឲ្យ មានការ​ផ្លាស់ប្ដូរ​ពិភពលោក ។​

“​ជីវិត​របស់​អ្នកមាន​កំណត់  ដូចនេះ​ចូរ​កុំ​ចំណាយពេល​ដើម្បី​អ្នកដទៃ ។ កុំ​ជាប់ជំពាក់​នឹង​ការលើកឡើង ដោយ​ប្រការ​ផ្សេងៗ ។ កុំ​រស់នៅ​ជោរ​ទៅតាម​ការគិត​របស់​អ្នកដទៃ ។ កុំ​បណ្ដា​យ​ឲ្យ​សំឡេង​រំពង​ខាងក្រៅ ជ្រៀត​ជ្រែកចូល​លុបបំបាត់​សំឡេង​នៅក្នុង​បេះដូង​របស់​អ្នក ។ អ្វីដែល​សំខាន់បំផុត ត្រូវមាន​សេចក្ដី ក្លាហាន​រស់នៅ​ទៅតាម​បេះដូង និង​វិចារណញ្ញាណ​របស់ខ្លួន ។ មានតែ​បេះដូង និង វិចារណញ្ញាណ តែប៉ុណ្ណោះ​ដែល​ដឹងថា អ្នក​ចង់បាន​អ្វី និង ចង់​ក្លាយជា​មនុស្ស​បែបណា ។ អ្វីដែល​ដែល​នៅ​សេសសល់ ជា​របស់​កម្សោយ​” ។​

​ភាពខុសគ្នា​ទី ៣៖

​កុំព្យូទ័រ​នៅពេល​ខាងមុខ វា​មិនមាន​អ្វី​អស្ចារ្យ​ជាង​ទោចក្រយាន​ទេSteve Jobs 2

​ខុសពី​ថៅកែ​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត ដែល​មើលឃើញ​ផលិតផល​របស់ខ្លួន​ថា ជា​សមិទ្ធិផល ដែល​កើតចេញពី​ប្រាជ្ញា​ដ៏​អស្ចារ្យ ។ Steve ចង់​ប្រែក្លាយ​ផលិតផល​របស់ខ្លួន​ឲ្យ​ទៅជា​របស់​សាមញ្ញ និង ពេញនិយម​សម្រាប់​មនុស្ស​ដែល​អន់​បំផុត​ក៏​អាច​ប្រើ​វា​បាន​នៅក្នុង​ជីវិត​របស់ខ្លួន ។​

“​នេះ​គឺជា​គាថា​មួយ​របស់ខ្ញុំ  ការផ្ដោត​អារម្មណ៍ និង ភាពសាមញ្ញ ។ ភាពសាមញ្ញ ពេលខ្លះ​វា​ពិបាក​ជាង ភាព​ស្មុ​គ្រ​ស្មាញ  ។ អ្នក​ត្រូវ​ខ្នះខ្នែង​ធ្វើការ​ដើម្បី​បានការ​គិត​មួយ​ប្រកបដោយ​ភាពសាមញ្ញ  តែ​វា​នាំមក​នូវ លទ្ធផល​ដ៏​មានតម្លៃ​នៅ​ទីបំផុត ។ ពេល​សម្រេចបាន​នូវ​រឿង​នោះ អ្នក​អាចធ្វើ​ឲ្យ​ក្រឡាប់​សូម្បីតែ​ភ្នំ​” ។​

ភាពខុសគ្នា​ទី ៤៖

សុខចិត្ត​ធ្វើជា​ចោរ​សមុទ្រ ប្រសើរ​ជាង​ចូលធ្វើ​ទាហាន​Steve Jobs 3

​មនុស្ស​ធម្មតា​សុខចិត្ត​ដើរ​តាម​គន្លង​ប្រពៃណី ដើម្បី​ការពារ​តួនាទី និង​សន្តិសុខ ។ Steve មើលស្រាល រឿង​នោះ ។ សម្រាប់ Steve សុខចិត្ត​ធ្វើជា​មនុស្ស​កម្រោល​ដើម្បី​ផ្លាស់​ប្ដូរជីវិត ប្រសើរ​ជាង​ការទទួលយក នូវ​អ្វីដែល​ចាស់គំរិល​ដដែលៗ ដែល​មិនមាន​តម្លៃ​នៅក្នុងពេល​បច្ចុប្បន្ន និង អនាគត ។

“​មនុស្ស​ដែលមាន​លក្ខណសម្បត្តិ​កម្រោល​ដោយ​គិតថា នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ពិភពលោក ក៏​ជា​ប្រការ មួយ​ដែល​មនុស្ស​អាចធ្វើ​បាន​នូវ​ទង្វើ​ទាំង​នោះដែរ​” ។​

​ភាពខុសគ្នា​ទី ៥៖

​ជ្រើសរើស​យកតែ​មនុស្ស “​កំពូល​របស់​កំពូល​”Steve Jobs 4

Steve Jobs  មិន​ទទួលយក​មនុស្ស​ធ្វើ​ការដែល​ពូកែ​ត្រឹមតែ​លំដាប​លេខ ២ ទេ ។ ខុសពី​ក្រុមហ៊ុន​ដទៃ ដែល​ជ្រើសរើស​មនុស្ស​ពូកែ​មធ្យមៗ  ដើម្បី​សង​ប្រាក់ខែ​មធ្យមៗ ។ Steve ជ្រើស​រើសយក​មនុ​ស្សណា ដែល​ពូកែ​បំផុត ព្រោះ​លោក​គិតថា ទំហំ​នៃ​លេខ ១ និង លេខ ២ វា​ធំ​ដូចជា​មហាសាគរ ។​

“Apple តែងតែ​ជ្រើស​រើសយក​មនុស្ស​ណា​ដែល​តែងតែ​គិតថា ខ្លួន​នៅតែ​មិនចេះ​ស្កប់ស្កល់ ។ អ្នក​រចនា ត្រូវ​ផ្ចិតផ្ចង់​យកចិត្តទុកដាក់​ដល់​គ្រប់​ចំណុច​ល្អិត​បំផុត​នៃ​ផ្នែក​ខាងក្រោយ​របស់​កុំព្យូទ័រ​ដៃ  Macbook Air  និង​ចំណុច​ល្អិត​បំផុត​ដែល​លាក់ខ្លួន​នៅ​ខាងក្រៅ​ដែល​គេ​ចាត់ទុកថា វា​មិន​សំខាន់ ។ ប្រសិនបើ​កែវភ្នែក ទាំង​គូ​របស់​លោកអ្នក​មិន​ភ្លឺ​ថ្លា​ពេល​ជជែក​អំពី​កុំព្យូទ័រ Mac ទេ  លោកអ្នក​មិនអាច​ឈាន​ជើង​ចូលដល់ មាត់​ទ្វារធំ​របស់ Apple បានទេ​” ។​

​ភាពខុសគ្នា​ទី ៦៖

​មិនមាន​ចំណុច​ណា​ដែលថា សូម្បី​តូចតាច​បំផុត ជា​ចំណុច​ធម្មតា​Steve Jobs 5

​អ្នកជំនួញ​ផ្សេង​ចូលចិត្ត​សម្ដែង​ឲ្យ​ឃើញថា ខ្លួន​មើល​តែ​ការងារ​ណា​ដែល​ធំ ហើយ​មើលរំលង​ការងារ​តូច តាច​បំផុត ។ Steve ខុសពី​នេះ លោក​មើលឃើញ​នូវ​កិច្ច​ការដែល​តូច និង​សាមញ្ញ​បំផុត ជាការ​សម្រេច ចិត្ត​នាំមក​នូវ​ជោគជ័យ​ទាំង​ផលិតផល និង​ទាំង​ដំណើរ​ធ្វើ​ពាណិជ្ជកម្ម ។​

“​ជាងឈើ​ពូកែ មិនដែល​យក​ឈើ​អាក្រក់​ធ្វើ​ខ្នង​ទូ​ទេ សម្បី​មិនមាន​អ្នកណា​មើលឃើញ​ក៏ដោយ​” ។​

​ភាពខុសគ្នា​ទី ៧៖

​ជោគជ័យ​បានមកពី​ការ​ចៃដន្យ​Steve Jobs 6

​ពេល​សម្លឹងមើល​មក​ជីវិត​របស់ខ្លួន  មនុស្ស​ដែល​ជោគជ័យ​តែងតែ​ទទួលស្គាល់​នូវ​មូលហេតុ​ដែល​នាំ​ឲ្យ មាន​ភាពជោគជ័យ​មក​ពី​កត្តា​ឯកជន​របស់​ពួកគេ ។  Steve ក៏​ធ្លាប់​ទទួលស្គាល់​សមត្ថភាព​ផ្ទាល់ខ្លួន របស់គាត់​ដែរ  តែ​លោក​ក៏​មិនដែល​បាន​បដិសេធថា ជោគជ័យ​បានមកពី​ចំណុច​ដៅ​ដែល​ជាប់​ពាក់ព័ន្ធ គ្នា​នឹង​រឿង​ចៃដន្យ​ដែរ ។​

“​យើង​មិនអាច​ដឹងបាន​ថា មាន​ចំណុច​ដៅ​ដែល​ជាប់ទាក់ទង​នឹង​គ្នា​ទៅ​អនាគត​ដែរឬទេ ។ លោកអ្នក អាច​ដឹង​នូវ​ចំណុច​នេះ តាមរយៈ​ការ​ងាក​សម្លឹង​មក​ក្រោយ​តែប៉ុណ្ណោះ  ។ ដូច្នេះ លោកអ្នក​អាចមាន​ជំនឿ តាមរបៀប​ណាមួយ  ។ ចំណុច​ដៅ​នឹង​ជាប់ទាក់ទង​គ្នា​នៅក្នុង​អនាគត​របស់​អ្នក  ។ លោកអ្នក​ក៏ត្រូវ​ជឿ ទៅលើ​ចំណុច​មួយចំនួន​ដូចជា ការសម្រេចចិត្ត​,  វាសនា​,  ជីវិត​,  កម្មផល ឬ អ្វី​ផ្សេងទៀត​” ។​

​ភាពខុសគ្នា​ទី ៨៖

​ភាពល្អ​ឯក និង ភាព​ជក់ចិត្ត​បង្កើត​ទៅជា​ភាពល្អ​ឥតខ្ចោះ​Steve Jobs 09

នរណា​ក៏​ថា លទ្ធិប្រជាធិបតេយ្យ​ទើប​នាំមក​នូវ​ការ​ច្ឆៃ​ប្រឌិត  ។ សម្រាប់ Steve និង Apple គេ​មាន​វិធី សាស្ត្រ​ជំនាញ​ផុត​លេខ  ដែល​នាំ​ឲ្យ​ផលិតផល​របស់​ពួកគេ​បាន​ផលិត​ចេញ​ជា​រូបរាង​ជា​បន្តបន្ទាប់ ។​

“​ខ្ញុំ​មិនបាន​គិតថា អ្វីដែល​ខ្ញុំ​ធ្វើ​នោះ វា​សម​ហេតុផល​ដែរឬទេ នោះឡើយ ។ ខ្ញុំ​ចាប់អារម្មណ៍​តែ​អ្វីដែល​ខ្ញុំ​ធ្វើ នោះ វា​ជោគជ័យ​ដែរឬទេ តែប៉ុណ្ណោះ​?”

​ភាពខុសគ្នា​ទី ៩៖

​ពាណិជ្ជកម្ម​មិនមែន​មានន័យ ធ្វើតាម​បំណង​របស់​ភ្ញៀវ​នោះទេ​Americans Mourn Passing Of Apple Co-Founder Steve Jobs

​ខណៈដែល​មនុស្ស​គ្រប់គ្នា ខំប្រឹង​ដេញតាម​វត្ថុបំណង​បច្ចុប្បន្ន និង​ខំប្រឹង​ដេញតាម​ចំណូលចិត្ត​របស់​ភ្ញៀវ តាមរបៀប​ធ្វើការ​សិក្សា​ស្រាវជ្រាវ​នៅលើ​ទីផ្សារ ។ Steve បាន​បដិសេធ​រាល់​គំនិត​ទាំងនេះ  ដោយ​វិធី ផលិត​នូវ​ផលិតផល​ដែល​គេ​គិតថា​ជា​រឿង “ ឆ្កួត​លីលា​”  តែ​ទីបំផុត​មនុស្ស​គ្រប់គ្នា ត្រូវតែទទួលស្គាល់​នូវ រឿង “​ឆ្កួត​លីលា​” នោះ ដែល​វា​ជា​អនាគត​ទាំង​ស្រុក​របស់របរ​អា​ឡិច​ត្រូ​និ​ច ។​

“​អ្នក​មិនអាច​សួរ​ភ្ញៀវ​ថា គេ​ចូលចិត្ត​អ្វី  ហើយ​ខំព្យាយាម​បំពេញ​តាម​តម្រូវ​ចិត្ត​របស់​ពួកគេ  ពីព្រោះ​អ្នក ធ្វើបាន​រឿង​នោះ  ពួកគេ​នឹង​ចង់បាន​របស់​អ្វីដែល​ថ្មី​ជាងនេះទៀត​” ។​

​ចំណុច​ខុសគ្នា​ទី ១០៖

​មិន​ត្រឹមតែ​ដើរ​ឲ្យ​បាន​មុន​ទេ តែ​ត្រូវ​លោត​ឲ្យ​ឆ្ងាយ​ពី​មហាជន​Steve Jobs 11

​នរណា​ក៏​និយាយថា ត្រូវ​មើល​ឲ្យ​ឃើញ​នូវ​អនាគត និង​ដើរ​ឲ្យ​បាន​មុន​មួយ​ជំហាន ។ ចំពោះ Steve ប៉ុណ្ណឹង វា​មិន​គ្រប់គ្រាន់​ទេ ។ លោក​ចង់​លោត​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​នូវ​ចម្ងាយ​ផ្លូវ​មួយ​ដ៏​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​មាន អ្នកណា​ដេញតាម​ទាន់ និង​កំណត់​នូវ​ទីលាន​សម្រាប់​លេង​របស់ខ្លួន ។​

“​ក្លាយជា​មនុស្ស​ដែលមាន​បំផុត​ក្នុង​ពិភពលោក នៅ​ទី​បញ្ចុះសព​គ្មានអ្វី​សំខាន់​សម្រាប់​ខ្ញុំ​ទេ  ។ ចូល ដំណេក​ពេល​រាត្រី និង​គិតថា ខ្លួន​បានធ្វើ​សម្រេច​នូវ​អ្វីមួយ​ដ៏​អស្ចារ្យ  ប្រការ​នោះ ទើប​សំខាន់​សម្រាប់​ខ្ញុំ​” ។​

​ចំណុច​ខុសគ្នា​ទី ១១៖

​សេចក្ដីស្លាប់ ជាការ​ជម្រុញ​ឲ្យ​មានគំនិត​ច្ឆៃ​ប្រឌិត​Steve Jobs 12

​មាន​នរណាម្នាក់​ធ្លាប់​គិត​អំពី​សេចក្ដីស្លាប់​ថា ជា​រឿង​មួយ​ជម្រុញ​ឲ្យ​ជោគជ័យ​ដែរឬទេ ?  មាន​នរណា   ម្នាក់ អាច​រស់​រាល់ថ្ងៃ​ដោយ​គិតថា ថ្ងៃស្អែក​ខ្លួន​នឹង​ស្លាប់​ដែរ​ឬ ? មានតែ​មនុស្ស​ខុសគេ​បែបនេះ គឺ Steve Jobs ។​. Now you can create an app using best free app builder.

“​ពេល​ខ្ញុំ​អាយុ​បាន ១៧ ឆ្នាំ ខ្ញុំ​បាន​អាន​នូវ​សុភាសិត​មួយ​ឃ្លា​ថា «​ប្រសិនបើ​អ្នករស់នៅ​រាល់ថ្ងៃ ហាក់ដូចជា នោះ​ជា​ថ្ងៃ​ចុងក្រោយ​របស់​អ្នក  ថ្ងៃ​ណាមួយ​ប្រការនេះ​ពិតជា​ត្រឹមត្រូវ​» ។ វា​ពិតជា​បាន​ដក់​ជាប់​នៅក្នុង មនោគតិ​របស់ខ្ញុំ  និង​ចាប់តាំងពី ៣៣ ឆ្នាំ កន្លងមកនេះ ខ្ញុំ​តែងតែ​សម្លឹងមើល​កញ្ចក់​រៀងរាល់​ព្រឹក និង​សួរ ខ្លួនឯង​ថា «​ប្រសិនបើ​ថ្ងៃនេះ ជា​ថ្ងៃ​ចុងក្រោយ​របស់ខ្ញុំ តើ​ខ្ញុំ​អាចធ្វើ​នូវ​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​នៅក្នុង​ថ្ងៃនេះ​ដែរឬទេ ? ចម្លើយ​ថា ទេ រាល់​ថ្ងៃជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវការ​ផ្លាស់ប្ដូរ​ជាច្រើន​មុខ​” ។​

​ចំណុច​ខុសគ្នា​ទី ១២៖

​មិនត្រូវ​ឈប់​នៅ​មួយកន្លែង​

​មនុស្ស​មួយចំនួន​បាន​ជោគជ័យ​បន្តិចបន្តួច ហើយ​ឈប់​មក ព្រោះ​គិតថា ខ្លួន​ត្រូវបាន​កត់ត្រា​ចូល         ប្រ​វ​តិ​សាស្ត្រ​រួចហើយ ។ Steve មិនដែល​គិត​យ៉ាងនេះ​ទេ ។ ជោគជ័យ​សម្រាប់​រូបលោក​មានន័យថា មិនត្រូវ​ឈរ​នៅ​មួយកន្លែង  ។ ត្រូវតែ​បន្ត​បង្កើត​ភាព​ច្ឆៃ​ប្រឌិត​ដោយ​ក្ដី​ជក់ចិត្ត និង​ស្រេកឃ្លាន​ជាទីបំផុត   ដើម្បី​ផលិត​ចេញ​ជា​រូបរាង​ផលិតផល​ដ៏​ប្រណិត​ឈានទៅរក​ផ្លូវ​ជោគជ័យ​ជា​អមតៈ ។​

“​ប្រសិនបើរ​កវា​មិនទាន់​ឃើញ ចូរ​បន្ត​ស្វែងរក​តទៅទៀត  កុំ​ឈប់​ឲ្យ​សោះ ។  ចូរ​តម្រង់​បេះដូង​របស់​យើង សម្រាប់​ប្រឈម​នឹង​រាល់​បញ្ហា  ។ អ្នកនឹង​ដឹង​ពេលដែល​អ្នករក​ឃើញ​វា ដែល​វា​ហាក់ដូច​ជាមាន​ភាព​ទាក់ ទង​គ្នា​ដ៏​អស្ចារ្យ ។ វា​នឹង​ក្លាយទៅជា​របស់​មួយ​ប្រសើរ​ជាង​មុន បន្ទាប់ពី​បាន​ឆ្លងកាត់​ជាច្រើន​ឆ្នាំ​មក​” ។​

​ចំណុច​ខុសគ្នា​ទី ១៣៖

មិន​ស្កប់ស្កល់​នឹង​ភាពល្អ​ឥតខ្ចោះ​

​មនុស្ស​តែងតែ​ពេញ​ចិត្តនឹង​អ្វីដែល​គេ​បានធ្វើ ។ លើកទឹកចិត្ត​ខ្លួន​ឲ្យ​ខំ​ធ្វើ​នូវ​ផលិតផល​ដែល​ខ្លួន​ធ្វើបាន ទទួលជោគជ័យ ។ Steve ខុសពី​មនុស្ស​ភាគច្រើន​ទាំងនោះ  ។ សម្រាប់​លោក ល្អជា​សត្រូវ​របស់​ភាព អស្ចារ្យ  ។ រាល់​ផលិតផល​ទោះបី​ល្អ​យ៉ាងណា  នៅតែ​ត្រូវ​ឆ្លើយ​នឹង​សំនួ​រថា “​តើ​វា​អាច​ល្អ​ជាង​នេះ​បានដែរ ឬទេ​?” ។

“​ដរាបណា​នៅតែ​មិន​ស្កប់ស្កល់​ ​វា​នៅតែ​ល្ងង់ខ្លៅ​” ៕

Comments are closed.