ផែនការ ឆ្នាំ ២០១៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម

0 318

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ ក្រោម ទើបតែ​បានបញ្ចប់​កិច្ចប្រជុំ​ដំណាច់ឆ្នាំ នៅ​ទីក្រុង​អ័​រ​ឡេ​ន​ដូ រដ្ឋ​ផ្លរីដា សហរដ្ឋ អាមេរិក រយៈពេល ៣ ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៣-១៤-១៥ ខែធ្នូ កន្លងទៅនេះ ។ កិច្ចប្រជុំ​នេះ​មានការ​ចូល រួម​ពី​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​រដ្ឋ​នានា​ក្នុង ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​នានា ក្នុង​ពិភពលោក មានបារាំង អ៊ីតាលី កាណាដា អូស្ត្រាលី និង​កម្ពុជា ។ ក្រោយពី​កិច្ច ប្រជុំ​រយៈពេល ៣ ថ្ងៃ ដោយមាន​ចែកជា ៤ ក្រុម សម្រាប់ ពិភាក្សា និង​បានសម្រេច​អ​ម័​តិ​ពី បណ្ឌិត Joshua Cooper មក សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បានចេញ​សេចក្ដីសម្រេច​នូវ​ផែនការ “​ដំណើរ ឆ្ពោះទៅកាន់​មាតុភូមិ​” ផ្តោត លើ​កិច្ចការ​ធំៗ ៣ គឺ ទី ១ កិច្ចការ​អន្តរជាតិ កិច្ចការ​នៅ​កម្ពុជា​ក្រោម និង​កិច្ចការ​នៅ​កម្ពុជា និង​តំបន់ ។​

លោក សឺង ហួរ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំពីសេចក្ដីសម្រេចឆ្នាំ ២០១៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក សឺង ហួរ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្លែងអំពីសេចក្ដីសម្រេចឆ្នាំ ២០១៤ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។

​ចំពោះ កិច្ចការ​អន្តរជាតិ លោក សឺ​ង ហួរ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​នូវ សេចក្ដីសម្រេច ផែនការ ឆ្នាំ ២០១៤ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ៣ នៃ​កិច្ចប្រជុំ​ថា ផែនការ​មួយ​នេះ រួមមាន ពង្រឹងពង្រីក ទំនាក់ទំនង​សម្រាប់​ជួយ​សំឡេង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ កាន់តែ​ប្រសើរឡើង​ដោយ​ធ្វើការ និង​ចូល រួម ជា​ដៃ គូ​ជាមួយ​អង្គការ​សិទ្ធិ មនុស្ស អង្គការ​ជនជាតិដើម និង ក្រុម​ជនជាតិភាគតិច​ដទៃ ទៀត​លើ​រាល់​បញ្ហា​ណា សំខាន់ៗ​ចំពោះ​ខ្មែរក្រោម , ធ្វើ​សន្និបាត​នៅក្នុង​ទីក្រុង បាងកក ប្រទេស​ថៃ​, បង្កើនល្បឿន​ការប្តេជ្ញា ចិត្ត​ទាមទារ វាសនា ខ្លួន ដោយ​ខ្លួនឯង ដោយ​ប្រើ​គោលដៅ សំអាង​លើ​អង្គការ UNPO, សេចក្ដីប្រកាស​ជាស​កល​ស្ដី ពី សិទ្ធិមនុស្ស​អន្តរជាតិ និង សេចក្ដី​ប្រ កាស​ជាស​កល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ជា​យន្តការ​យុទ្ធសាស្ត្រ , អនុវត្ត​យុ​ទ្ឋ សាស្ត្រ និង​ការងារ​ភាព​ឆ្លាត វៃ ជាមួយនឹង​ការ​ទីភ្នាក់ងារ​អន្តរជាតិ​នៃ​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង អាស៊ាន ។​

លោក សឺ​ង ហួរ បាន​ថ្លែងថា​៖

“​កិច្ចការ​អន្តរជាតិ តើ​យើង​ត្រូវ​ធ្វី​អ្វី ? យើង​ត្រូវ​ពង្រឹងពង្រីក និង​ធ្វើ​សហប្រតិបត្តិការ ជាមួយ​អង្គការ​ផ្សេងៗ …​និង​ធ្វើ​មហាសន្និបាត​មួយ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​” ។​

ចំពោះ​កិច្ចការ​នៅ​កម្ពុជា​ក្រោម លោក សឺ​ង ហូរ បាន​បញ្ជាក់ថា ផែនការ​នេះ រួមមាន ការបង្កើត​ទំព័រ Facebook របស់​សហព័ន្ធ​មួយ​ដោយ​គណៈកម្មាធិការ​យុវជន​សម្រាប់​គោលបំណង​ផ្សាយ​ព័ត៌មាន​និង ជួយ​អប់រំ , អនុវត្ត​ផែនការ បណ្ដុះ បណ្ដាល​យុវជន​ខ្មែរក្រោម ឲ្យ​មាន​សមត្ថភាព​ដើម្បី​ជំនួស​តួនាទី​របស់ គណៈនាយក​នៃ​សកម្មជន សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម​, ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការអនុវត្ត​ធម្មតា និង​ទទួល ខុសត្រូវ​ក្នុងការ​អនុលោម តាមច្បាប់ គណនេយ្យ ,​ធ្វើឱ្យ​ទាន់សម័យ​សៀវភៅ​គម្រោង និង​ចងក្រង​សៀវភៅ “​នរណា​ជា​នរណា​នៅ​កម្ពុជា​ក្រោម​” ។​

លោក សឺ​ង ហួរ បាន​ថ្លែងថា​៖

“​បន្ទាប់មកទៀត គឺថា យើង​នឹង​កែប្រែ​ឡើងវិញ នូវ​សៀវភៅ ម​គ្គុ​ទ្ទេស​ដែល​យើង​បាន​បោះពុម្ព​ហើយពី​ភាសា​ខ្មែរ​ទៅជា​ភាសា​អង់គ្លេស យើង​ត្រូវតែ​កែប្រែ និង​បន្ថែម​ឡើងវិញ នូវ​អ្វីដែល​យើង​ត្រូវ​បន្ថែម “​។​

សម្រាប់ កិច្ចការ​នៅ​កម្ពុជា និង តាម​តំបន់ វិញ លោក សឺ​ង ហួរ បាន​ថ្លែងថា កិច្ចការ​នេះ រួមមាន ទស្សនកិច្ច នៅ ប្រទេស​ទាំងបី កម្ពុជា​ក្រោម – កម្ពុជា – ថៃ ដោយ​គណៈប្រតិភូ សហព័ន្ធ ដំណើរ​ទស្សន កិច្ច​នេះ​នឹង​ត្រូវធ្វើ បុណ្យផ្កា ឬ ពិ​ធីប​ណ្យ​នៅ​អាមេរិក ផ្កា​នៅ​រាជធានី​ភ្នំពេញ និង រៀបចំ​កិច្ចប្រជុំ​ជាមួយ សហគមន៍ និង​អ្នកដឹកនាំ​នៅ មូលដ្ឋាន ខ្មែរក្រោម នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក សឺ​ង ហួរ ថ្លែងថា​៖

“​យើង​ត្រូវ​ពិនិត្យ​ម​លើ​ហិរញ្ញវត្ថុ​យើង​ឲ្យ​បាន​ម្ម៉​ត់​ចត់ ។ ចំណូល​ប៉ុន្មាន ចំណាយ​ប៉ុន្មាន ចំណូល​បាន​មកពីណា ចំណាយ​ចេញទៅ​ណា​?” ។​

នៅក្នុង​កិច្ចប្រជុំ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​តែងតាំង​នូវ​សម​សភាព​ថ្មី​មួយចំនួន ចូលក្នុង​គណៈ កម្ម​ការ ប្រតិបត្តិ ដូចជា លោក ចៅ សេរី ជា​ប្រធាន​គណៈកម្មការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បានតែ​សម្រេច តែងតាំង​ជា អនុប្រធាន​ទី ២ ដែលមាន​តួនាទី​បន្ទាប់ពី លោក ប្រាក់ សេរី​វុ​ឌ្ឍ , អ្នក នាង កៀង សុធី ជា​អនុ ប្រធាន​គណៈកម្មការ​យុវជន ត្រូវបាន​សម្រេច​តែងតាំង​ជា​ប្រធាន គណៈកម្មការ យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, លោក សឺ​ង សម្រេច អតីត​ប្រធាន នាយកដ្ឋាន​ព័ត៌មាន​បាន​តែង តាំង ជា​ឧត្ដមប្រឹក្សា​, លោក ថាច់ ស៊ី​ចន្ទ ជា អនុប្រធាន​សភា​តំណង​, លោកស្រី គឹម រស្មី ជា នាយករង​ខាង​ស្ត្រី និង លោក ថាច់ សាម៉ន , លោក ហាង វឿ​ងុំ លី សេដ្ឋ (Ly Seth) , ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជា​សមាជិក​គណៈកម្មកា​រ​ហិ​រ​ញ្ញិ​ក ។​

​នៅក្នុង​កិច្ចប្រជុំ ៣ ថ្ងៃនេះ មានការ​ចូលរួម​ពី បណ្ឌិត Joshua Cooper ដើម្បី​ជួយ​ពិនិត្យ និង​អនុម័តិ​លើ សេចក្ដី ពិភាក្សា របស់​ក្រុម​គោលដៅ​អនុវត្ត​ផែនការ​ទាំង ៤ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ ក្រុម​ទាំង ៤ នោះ រួមមាន យុវជន ស្ត្រី ចាស់ព្រឹទ្ធាចារ្យ និង យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​ថវិកា ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដែលជា​អង្គការ​តំណាង​ឲ្យ​ខ្មែរក្រោម​នៅ​ជុំវិញ ពិភព ដើម្បី​ធ្វើការ​តស៊ូ​មតិ​ដោយ​អហិង្សា​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា ក្រោម និង​ដើម្បី​ឆ្ពោះទៅរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ស្របតាម​សេចក្ដី​ប្រ កាស​ជាស​កល ស្ដីពី​សិទ្ធិ ជន ជាតិ​ដើម ។​

រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​បើក​កិច្ចប្រជុំ​ដំណាច់ឆ្នាំ នៅក្នុង​ខែធ្នូ ដើម្បី​ធ្វើ​សេចក្ដី​រាយ ការណ៍ កិច្ចការ ដែល​បាន​អនុវត្ត​ក្នុង​មួយឆ្នាំ​កន្លងទៅ និង​ចេញ​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ៕​

Leave A Reply

Your email address will not be published.