សង្ខេប​ព័ត៌មាន​ពី​កម្ពុជា​ក្រោម ប្រចាំឆ្នាំ ២០១៣

0 87

​ដោយ សឺ​ង វិចិត្រ និង ថាច់ ប្រីជា គឿន​

​នៅ​ថ្ងៃ ១១ ខែ កុម្ភៈ ព្រះសង្ឃ ២ អង្គ និង បុរស​ខ្មែរ​មួយរូប នៅ​ភូមិ​លិច​ចាក ឃុំ​តឹង​ហ្វា ស្រុក​កញ្ចោង ខេត្ត​ព្រះ​ត្រពាំង ត្រូវ​ក្រុមយុវជន​ជនជាតិ​យួន​ស្កាត់ផ្លូវ​វាយ​ឲ្យ​របួស​ជា​ទម្ងន់ ។ ប៉ុន្តែ​ក្រុម​ជនជាតិ​យួន​ទាំង ២១ នាក់​នេះ មិន​ត្រូវបាន​ផ្ដន្ទាទោស​ឡើយ ដោយ​អាជ្ញាធរ​វៀតណាម​អះអាងថា ជនដៃដល់​ទាំងនេះ មិនទាន់​គ្រប់​អាយុ​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ព្រហ្មទណ្ឌ នៃ​ប្រទេស​វៀតណាម ។​

ព្រះតេជព្រះគុណ ថាច់ ធឿន និង លី នី នៅក្នុងតុលាការវៀតណាម ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។
ព្រះតេជព្រះគុណ ថាច់ ធឿន និង លី នី នៅក្នុងតុលាការវៀតណាម ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ។

ដើមខែ​ឧសភា កសិករ​ខ្មែរក្រោម​នៅ​ខេត្ត​ក្រមួនស បាន​ចោទ អាជ្ញាធរ​វៀតណាម​ថា បានធ្វើ​លិខិត​ក្លែងបន្លំ​ដើម្បី​រឹប​យក​ដី​កេរ​របស់គាត់​ទៅ​ចែក​ឲ្យ​បក្សពួក​របស់ខ្លួន​ទាំង​បំពាន ។ លោក យ័​ញ ស៊ី អាយុ ៦១ ឆ្នាំ នៅ​ភូមិ ថា​ន់​បិ​ន ឃុំ​ថា​ន់​ឡុ​ក ស្រុក​ចូ​វ​ថា​ញ់ ខេត្ត​ក្រមួនស ត្រូវបាន​អាជ្ញាធរ​វៀតណាម ចេញ​សម្រេច​ក្លែង បន្លំ​ស៊ី​ញ៉េ របស់​ចៅហ្វាយខេត្ត ដើម្បី​រឹប​យក​ដី​របស់​គ្រួសារ​គាត់ ចំនួន ៩ កុង ៣ កន្សែង ប្រហាក់ប្រហែល ១ ហែក​តា ។​
​ថ្ងៃទី ០៥ ខែឧសភា សង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម នៅ​កោះត្រល់ ឋិត​នៅ ក្នុង​ខេត្ត​ក្រមួនស បាន មូល មតិ​គ្នា​បញ្ចុះបឋមសិលា ចាប់ផ្ដើម​កសាង​វត្ត​ថ្មី​មួយ វត្ត​ដែល​ចាប់ផ្ដើម​កសាង​ថ្មី​នៅ​ចំ​កណ្ដាល កោះ ត្រល់ នោះ មាន​ឈ្មោះថា “​វត្ត​ពោធិ​ទី​បា​រាម​-​កោះត្រល់​” ។ វត្ត​នេះ ផ្ដួចផ្ដើម​ក សាង​ដោយ​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ ខេត្ត​ក្រមួនស ។ ព្រះចៅអធិការ​ដំបូង នៃ​វត្ត​នេះ ព្រះនាម ត្រឹង ភឿង ។ ពិធី​បញ្ចុះបឋមសិលា វត្ត​នេះ ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ គឺ​នៅ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ៤ និង ៥ ខែឧសភា ឆ្នាំ ២០១៣ ។​

​ថ្ងៃ ១៦ ខែឧសភា ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ឃ្លាំង ត្រូវបាន​កងកម្លាំង​នគរ បាល​វៀតណាម ចាប់​ផ្សឹក​ហើយ​យកទៅ​ធ្វើ​ទារុណកម្ម​នៅ​សាលាខេត្ត ។ ព្រះអង្គ​ត្រូវបាន​អាជ្ញាធរ​ចាប់ ទៅធ្វើ​ទារុណកម្ម និង​ចាក់​ថ្នាំ រួច​ដោះលែង​មក​វត្ត​វិញ ។ ប្រភព​បាន​អះអាងថា ពេល​អាជ្ញា​វៀតណាម​យក​ព្រះតេជព្រះគុណ លី ចិន្ដា មក​សង​វិញ​នោះ ព្រះអង្គ​និយាយបាន​ពី​បី​ម៉ាត់​ក៏​សន្លប់​បាត់ស្មារតី​ទៅ ។ មូលហេតុ ដែល​នាំ​ឲ្យ​អាជ្ញាធរ​ចាប់ខ្លួន​ព្រះសង្ឃ​អង្គ​នេះ ព្រោះ​ព្រះអង្គ​ចង់​បង្កើត​សាលារៀន​អក្សរ​ខ្មែរ​នៅ ក្នុង​វត្ត​ព្រៃ​ជាប់ ដើម្បី​បង្រៀន​ដល់​ព្រះសង្ឃ និង កូនចៅ​ខ្មែរ​នៅ​ចំណុះជើងវត្ត​នេះ ។​

​ថ្ងៃ ២១ ខែឧសភា ព្រះសង្ឃ ២ អង្គ ព្រះតេជព្រះគុណ លីវ នី ប្រសូត ឆ្នាំ ១៩៨៦ ជា​ព្រះចៅអធិការ​វត្ត​សេរី​តាសេក ព្រះតេជព្រះគុណ ថាច់ ធឿន ប្រសូត ឆ្នាំ ១៩៨៥ ជា​គ្រូសូត្រ​វត្ត​សេរី​តាសេក និង​ប្រ ជា​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​គឺ លោក ថាច់ ភូមិ​រិ​ទ្ធ និង លោក ត្រា វណ្ណ ថា ត្រូវបាន​អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន ។

​នៅ​ព្រឹក ​ថ្ងៃទី ០១ ខែកក្កដា រដ្ឋាភិបាល​វៀតណាម បាន​ចូលទៅ​បង្ក​អុកឡុក នៅក្នុង​វត្ត​ចំនួន​ពីរ គឺ​វត្ត ទឹក សាប និង វត្ត​ដូន​ទ្រូ ឋិត​នៅក្នុង​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង បន្ទាប់ពី​ពួកគេ​បាន​ចាប់​ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ និង សិរី​តាសេក ផ្សឹក និង​ដាក់ពន្ធនាគារ កាលពី​ខែឧសភា ។ ការ​មក​អុកឡុក​ពី​អាជ្ញាធរ​វៀតណាម​នេះ បានធ្វើ​ឲ្យ​ព្រះតេជព្រះគុណ ឡាយ ឡា​ត ព្រះចៅអធិការ​វត្ត​ដូន​ទ្រូ ភៀស​ព្រះកាយ​ទៅ​ប្រទេស​កម្ពុជា ។​

ខែសីហា អាជ្ញាធរ​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ស្រុក​ផ្នោ​ដាច់ ឬ ស្រុក​កូវ​ង៉ាង នៃ​ខេត្ត​ព្រះ​ត្រពាំង បាន​ហាម​ពលរដ្ឋ​ខ្មែរក្រោម ដំឡើង​ខ្សែកាប​មើល​ទូរទស្សន៍​ដែល​ផ្សាយ​ចូល​ពី​ប្រទេស​កម្ពុជា ។ ករណីនេះ ប្រ សិន​ពលរដ្ឋ​ខ្មែរក្រោម​រូប​ណា​នៅតែ​ដំឡើង​ខ្សែកាប នឹងត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិន័យ​ប្រាក់ ១០ លាន​ដុង ប្រហែល ៥០០ ដូ​ល្លារ​សហរដ្ឋអាមេរិក ។​

​ថ្ងៃ ២២ ខែសីហា ព្រះសង្ឃ ២ អង្គ មាន ព្រះតេជព្រះគុណ ត្រឹង វ៉ាំ​ង វៀង ព្រះជន្ម ២៣ វស្សា ព្រះ​តេជ ព្រះ​គុណ ថាច់ វ៉ាំ​ង កឹង ព្រះជន្ម ២៣ ព្រះវស្សា និង លោក កៀង សាវ​ណ្ណ អ្នកបើក​ម៉ូតូ ត្រូវ​រថយន្ត​ដឹក ទំនិញ​របស់​ជនជាតិ​យួន បុក​បណ្ដាល​ឲ្យ​រង​គ្រោះជា​ទម្ងន់ ខណៈដែល​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ​ធ្វើដំណើរ​ពី វត្ត​រំដួល ទៅ​វត្ត​ចា​រ៉ិ៍ ដើម្បី​សិក្សា​វគ្គ​បំពាក់បំប៉ន់​ការពារជាតិ ដែល​រៀបចំ​កម្មវិធី​ដោយ​មន្ទីរ​សាសនា​ខេត្ត​ព្រះ​ត្រពាំង របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ។​

​នៅក្នុង ខែសីហា នេះដែរ មន្ទីរ​មហាផ្ទៃ និង មន្ទីរ​សាសនា ខេត្ត​ព្រះ​ត្រពាំង ឬ ខេត្ត​ត្រា​វិញ នៃ​រដ្ឋាភិបាល វៀតណាម បានចេញ​លិខិត​កោះ​និមន្ត និង អញ្ជើញ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ទៅ​ចូលរួម​វគ្គ​សិក្សា​អ្វី មួយ​ដែល​គេ​ហៅថា “​វគ្គ​បំពាក់បំប៉ន​ចំណេះដឹង​ស្ដីពី​យុទ្ធសាស្ត្រ​ការពារជាតិ​” នៅ​វត្ត​អារាម​នានា នៅក្នុង ខេត្ត ។ វគ្គ​សិក្សា​នេះ គេ​ត្រូវ​បង្រៀន រយៈពេល ៣ ថ្ងៃ ក្នុង​វត្ត​នីមួយៗ ។ នេះ​ជា​កម្មវិធី​មួយ​ដែល​រដ្ឋា​ភិ បាលប​ក្សក​ម្មុយ​និ​ស្ត​វៀតណាម​ធ្វើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម ភ្លេច​នូវ​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម ។

​យោងតាម​លិខិតអញ្ជើញ​ព្រះចៅអធិការ​វត្ត​មួយច្បាប់ ចេញ​ថ្ងៃ ទី ១៥ ខែសីហា ឆ្នាំ ២០១៣ បោះត្រា និង ចុះ​ហត្ថ លេខា ដោយ លោក ម៉ា​យ ហ៊ី​វ ទ្វឹ​ង (Mai Hieu Thuan) ប្រធាន​មន្ទីរ​សាសនា​ខេត្ត ព្រះ​ត្រពាំង នៃ​រដ្ឋាភិបាល​វៀតណាម បានបញ្ជាក់​ពី​កម្មវត្ថុ​របស់ខ្លួន​ថា “​មន្ទីរ​សាសនា និង មហាផ្ទៃ បាន​សហការ​ជា មួយ​នឹង​សាលា​នយោបាយ និង​អគ្គ​បញ្ជ​ការ​ខេត្ត​បានរៀបចំ​វគ្គ​បំពាក់បំប៉ន​ស្ដីពី​ចំណេះដឹង​ការពារជាតិ និង សន្តិសុខសម្រាប់​ព្រះសង្ឃ និង​អ្នកបួស​នៅក្នុង​មណ្ឌល​សាសនា (​លើក​ទី ២ ) ឆ្នាំ ២០១៣” ។ លិខិត​បានបញ្ជាក់​អំពី​សម​សភាព​ដែល​ត្រូវបាន​រដ្ឋាភិបាល​អញ្ជើញ ចូល​សិក្សា រួមមាន “ ព្រះសង្ឃ​ទាំង អស់​ដែល មិន​ធ្លាប់បាន​ចូលរួម​សិក្សា នាពេល​កន្លងមក ក្នុង​វគ្គ​សិក្សា កាលពី​ឆ្នាំ ២០០៩ និង​ ២០១០” ។​

ថ្ងៃ ២៥ ខែកញ្ញា តុលាការ​សាលាដំបូង នៃ​បក្សកុម្មុយនិស្ត​វៀតណាម បានប្រកាស​សាលក្រម​ឲ្យ​អ្នក ភូមិ​ព្រៃ​ជាប់ នៃ​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ដែល​ជាប់​ទាក់ទិន​នឹង​ករណី​ព្រះតេជព្រះគុណ លី ចិន្ដា នៃ វត្ត​ព្រៃ​ជាប់ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ ពី ១០ ខែ​ទៅ ១ ឆ្នាំ ពីបទ “​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ២៤៥ នៃ​ច្បាប់ព្រហ្មទណ្ឌ របស់​ប្រទេស​វៀតណាម ។ ជនរងគ្រោះ​ទាំងនេះ ត្រូវ​តុលាការ​សម្រេច​សាល ប្រកាស​សាលក្រម​ឲ្យ​ជាប់គុក​ដូចតទៅ ៖

១. អ្នកស្រី លី ធី​សា​ប៊ុត ១ ឆ្នាំ
២. ង្ន​ក​ស្រី លី ធី​យន់ ១ ឆ្នាំ
៣. អ្នកស្រី ឡឹម ធី​ឡង ១ ឆ្នាំ
៤. លោក លី មិញ​ហាយ ១១ ខែ និង លោក តាំង ផល្លា ១០ ខែ ។

​ចំណែក​លោកស្រី លី ធី សា​ប៊ុត ត្រូវ​កាត់ទោស​កំបាំងមុខ​ព្រោះ​គាត់​បាន​ភៀសខ្លួន​ចេញ​ក្រៅ​ស្រុក ។​

ថ្ងៃ ២៧ ខែកញ្ញា តុលាការខេត្ត​ឃ្លាំង​សម្រេច​ផ្ដន្ទាទោស​ព្រះសង្ឃ ២ អង្គ និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប​ឲ្យ ជាប់គុក​ពី ២ ឆ្នាំ ទៅ ៦ ឆ្នាំ ។ ជនរងគ្រោះ​ទាំងនេះ រួមមាន ព្រះតេជព្រះគុណ ថាច់ ធឿន ជាប់គុក ៦ ឆ្នាំ​, ព្រះតេជព្រះគុណ លីវ នី ជាប់ពន្ធនាគារ ៤ ឆ្នាំ​, លោក ថាច់ ភូមិ​រិ​ទ្ធ កើត ឆ្នាំ ១៩៨៩ ជាប់ពន្ធនាគារ ៣ ឆ្នាំ ពីបទ “​ភៀសខ្លួន​ទៅ​ប្រទេសក្រៅ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​” និង លោក ត្រា វណ្ណ ថា ជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទ “​ចាត់តាំង​នាំ​មនុស្ស​រត់ចេញ​ទៅ​បរទេស​” ។

​នៅក្នុង ខែកញ្ញា ដែរ អាជ្ញាធរ​វៀតណាម បាន​ហៅ​អ្នកភូមិ​ព្រៃ​ជាប់ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រៃ​ជាប់ ២០ នាក់ ឲ្យ​ទៅ​សាលាឃុំ ដើម្បី​ពិន័យ​ប្រាក់​ម្នាក់ៗ ៧៥០ ពាន់​ដុង ពីបទ អ្វីមួយ​ដែល​ក្រុម​សមត្ថកិច្ច​យួន​ចោទថា អ្នក​ទាំងនេះ​បានរួម​ដៃ​ជាមួយ​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់​ផ្សឹក និង​ច្រកចូល​បាវ​ទៅធ្វើ​ទារុណកម្ម កាលពី​ខែឧសភា ។ ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ មិនបាន​បង់ប្រាក់​ដល់​សមត្ថកិច្ច​ទេ​ទេ ហើយ​ពួកគាត់​ថា នឹង​ប្ដឹង​ពួក​មន្ត្រី​អាជ្ញាធរ​ទាំងនេះ ពីបទ​គំរាម​ពលរដ្ឋ​យកលុយ ។​

​នៅ​ថ្ងៃ ទី ០៩ និង ទី ១០ ខែកញ្ញា មន្ត្រី​សង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង បានធ្វើ​មហាសន្និបាត លើក​ទី ០៦ សម្រាប់ អាណត្តិ​កាល ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ ។ របៀបវារៈ​នៅក្នុង​អង្គ​មហាសន្និបាត​នេះ ត្រូវបាន​មតិ​ខ្មែរក្រោម​រិះគន់ថា ធ្វើឡើង​ក្រោម​ការរៀបចំ​របស់​បក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម ដើម្បី​បញ្ចុះបញ្ចូល​មនោ គម​ន៍​វិជ្ជា​កុ​ម្មុយ​និ​ស្ត ហូ ជី មិញ ដល់​ស្រទាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​កត្តា​នេះ វា​អាចធ្វើ​ឲ្យ​បាត់​លក្ខណៈ​ព្រះពុទ្ធសាសនា និង អត្តសញ្ញាណ​ជាតិខ្មែរ ដោយ​កម្មវិធី​ភាគច្រើន​និយាយ​តែ​ភាសា​យួន និង​មាន​តាំង​រូប ហូ ជី មិញ ខ្ពស់ និង ធំ​ជាង​រូប​ព្រះ​ពុទ្ធបដិមា ។​

នៅក្នុង ខែវិច្ឆិកា មានការ​ជ្រួលជ្រើម និង​ភ្ញាក់ផ្អើល​អំពី នាង ត្រឿ​ង ធី ម៉ៃ ថា​ជា “​ខ្មែរក្រោម​” ត្រូវបាន​ជ្រើស​ជ្រើស​ជា បេក្ខភាព​បវរកញ្ញា​តំណាង​ឲ្យ​ប្រទេស​វៀតណាម​ម្នាក់ ទៅ​ប្រកួត​បវរកញ្ញា​ចក្រវាល​ពិភពលោក នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្ស៊ី បន្ទាប់ពី​នាង​បានផ្ដល់​បទ​សម្ភាស​ខ្លី​មួយ​ជា​ភាសា​ខ្មែរ និង​យួន ជាមួយ​វី​អូ​អេស​ឡេង​សំឡេង​សហ រដ្ឋ​អាមេរិក ។ នាង មៃ បាន​ប្រាប់​វី​អូ​អេ​ថា នាង​មាន​ដើមកំណើត​នៅ​ទីក្រុង​ភ្នំពេញ ជា​កូនកាត់​ខ្មែរ ៥០% និង​យួន ៥០ % ។ សម្ដី​នេះ វា​ផ្ទុយ​នឹង​អ្វីដែល​នាង​បាន​អះអាង​កាលពី​ឆ្នាំ ២០០៧ នៅក្នុង​កម្មវិធី​ប្រកួត​បវរកញ្ញា​ជនជាតិ ភាគតិច​ទូទាំងប្រទេស​វៀតណាម​ថា នាង​ជា “​ខ្មែរក្រោម​” ។ នៅ​ឆ្នាំ ២០១៣ នាង​បាន​ប្រាប់ VOA ថា នាង​កើត​នៅ ភូមិ​ព្រៃ​ជាប់ ខេត្ត​ពល​លាវ ខណៈ​កាលពី​ឆ្នាំ ២០០៧ កាសែត​អាង​និ​ន (An Ninh ) របស់​បក្សកុម្មុយនិស្ត វៀតណាម បានចេញ​ផ្សាយ​លាតត្រដាង​ប្រវត្តិ​របស់​នាង ដោ​យោងតាម​លិខិតស្នាម​ផ្លូវការ​របស់​នាង​ថា គ្រួសារ នាង​រស់នៅ​អចិន្ត្រៃយ៍ នៅ​សង្កា​ត់ទី ៧ ខ័​ណ្ឌ ភូ​ញឹ​ង ទីក្រុង​ព្រៃនគរ ( Phường 7 Quận Phú Nhận TP.HCM) តាំងពី​ឆ្នាំ ១៩៧៥ ម្ល៉េះ តាម​អនុ​ក្រិ​ត្យ​លេខ ២៨ ។ យោងតាម​បញ្ជី​គ្រួសារ​របស់ ម៉ៃ បាន​ដាក់ថា គ្រួសារ​នាង ជា​ជនជាតិ​យួន ឬ ជនជាតិ​កិន (Kinh ) កើត​នៅ​ខេត្ត​មាត់ជ្រូក ឬ អាងយ៉ាង (An Giang) បានមក​រស់នៅ​បណ្តោះ អាសន្ន​លក្ខណៈ​ជា​អនិកជន​យួន​មកពី​ប្រទេស​កម្ពុជា ៕

Leave A Reply

Your email address will not be published.