សេចក្ដីអំពាវនាវ​ជួយឧបត្ថម្ភ​ដល់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ចូល​​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ​

193

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងចូលរួម​ប្រជុំ និង​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការសហប្រជាជាតិ នា​បុរី New York សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ៩ ដល់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៦ នេះ ។ នេះ​ជា​កិច្ចប្រជុំ​លើក​ទី ១៥ របស់​អង្គការសហប្រជាជាតិ និង​ជា​លើក​ទី ១២ ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលប្រជុំ និង​ថ្លែងការណ៍​នៅក្នុង​វេទិកា​មួយ​នេះ​ជា​រៀងរាល់ឆ្នាំ បន្ទាប់ ពី​ខ្លួន​បាន​ចូល​ជា​សមាជិក ចាប់តាំងពី​ឆ្នាំ ២០០៤ មក ។​

អ្នកនាង កៀង សូធី ប្រធានគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ។
អ្នកនាង កៀង សូធី ប្រធានគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​នៅក្នុង​បេសកម្ម​អន្តរជាតិ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បញ្ជូន​ក្រុមយុវជន​របស់ខ្លួន​ដែលមាន ឈ្មោះថា គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ទៅ​ថ្លែងការណ៍​តំណាង សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​អង្គការសហប្រជាជាតិ ដើម្បី​ជម្រាប​ដល់​អង្គការសហប្រជាជាតិ បាន​ជ្រាប​អំពី​បញ្ហា​ដែល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​រំលោភសិទ្ធិ​លើ​ជនជាតិដើម ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ក្រុមយុវជននៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក​, ប្រទេស​កាណាដា និង​កម្ពុជា បានចូល​ស្ដាប់ និង​ថ្លែងការណ៍​ នៅក្នុង​វេទិការ​អចិន្ត្រៃយ៍​នៃ​អង្គកាសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យអង្គការសហប្រជាជាតិ នាទី​ក្រុង New York ។
​ក្រុមយុវជននៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅតាម​បណ្ដា​រដ្ឋ​នានា នៃ​ទឹកដី​សហរដ្ឋអាមេរិក​, ប្រទេស​កាណាដា និង​កម្ពុជា បានចូល​ស្ដាប់ និង​ថ្លែងការណ៍​ នៅក្នុង​វេទិការ​អចិន្ត្រៃយ៍​នៃ​អង្គកាសហប្រជាជាតិ ស្ដីអំពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​ការិយាល័យអង្គការសហប្រជាជាតិ នាទី​ក្រុង New York ។

អាស្រ័យហេតុនេះ តាងនាម​គណៈកម្មាធិកា​រ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ​ដល់ សមាជិក និង សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទូទាំង​ពិភពលោក​ជួយឧបត្ថម្ភ​ដល់​ក្រុម យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន ដើម្បី​ទ្រទ្រង់​ដល់​ការប្រើ ប្រាស់​ផ្សេងៗ ដូចជា ការ​ស្នាក់នៅ ការហូបចុក និង​ការធ្វើដំណើរ​រយៈពេល ២ សប្ដាហ៍​របស់​ក្រុម យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មកពី​ប្រទេស​នានា​ក្នុង​ពិភពលោក ចូលរួម​សង្កេតការណ៍ និង​ថ្លែង ការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​របស់​ជនជាតិ​ដើម​ខ្មែរក្រោម​នៅក្នុង​អង្គការសហប្រជាជាតិ នៅក្នុង​ខែ ឧសភា នេះ ។​

​សូម​ថ្លែងអំណរគុណ​ទុកជាមុន​សម្រាប់​ការឧបត្ថម្ភ​របស់លោក​អ្នក​នៅ​គ្រប់ទិសទី ។ ពុទ្ធពរ ៤ ប្រការ​ចូរ​កើតមាន​ដល់​លោកអ្នក​គ្រប់ពេលវេលា ។​

ធ្វើ​នៅ​សហរដ្ឋអាមេរិក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៦

​                                                                                                                             កៀង សុធី​

​ប្រធាន​គណៈកម្មាធិការ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFCY)

Comments are closed.