ផលប្រយោជន៍ដ៏អស្ចារ្យរបស់ពោតបារាំង
សឺង វិចិត្រ – VOKK – ពេលនៅក្នុងប្រព័ន្ធរំលាយអាហារ ពោតបារាំងនឹងក្លាយជាបរិស្ថានសម្រាប់បាក់តេរីមានប្រយោជន៍ក្នុងលូតលាស់ ផលប្រយោជន៍មិនចាញ់ទឹកដោះជូរប៉ុន្មានទេ វាជម្រុញឲ្យដំណើរការបង្កើតវីតាមីនស៊ី ។
ពោតបារាំងមានឈ្មោះជាភាសាអង់គ្លេសជា Okra និងឈ្មោះវិទ្យាសាស្ត្រ ជា Hibicus enculentus L. (Albelmoschus enculentus Wight et Arn) មានប្រភពកំណើតពីអាហ្វ្រិកខាងលិច មានសមត្ថភាពទ្រាំនឹងក្ដៅរាំងបានល្អ ហើយបានដាំដុះនៅតំបន់ត្រូពិក ដូចជាអាមេរិកខាងត្បូង ។ នៅកម្ពុជា និង កម្ពុជាក្រោម ពោតបារាំងនេះបានដាំដុះជាច្រើនណាស់ ហើយអាចប្រមូលផលបានក្នុងមួយរដូវ ឬ ច្រើនរដូវ ។

សម្បូរដោយអាស៊ីទហ្វ័រលិក៖
ជាយូរមកហើយ ខ្មែរយើងធ្លាប់ប្រើ ដើម ស្លឹក និង ផ្លែពោតបារាំងនៅតូច ដែលមានរសជាតិ ជូរៗ ត្រជាក់ សម្រាប់ព្យាបាលជំងឺពិបាកបត់ជើងតូច រោគប្រមេះ ។ ឫស និង ស្លឹកខ្ចីសម្រាប់ព្យាបាលក្អកស្ងួត ឈឺបំពងក ។ល។ បរិភោគពោតបារាំងជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺ បេះដូងនិងសរសៃឈាម ទឹកនោមផ្អែម ឡើងទម្ងន់ និង មហារីកទៀតផង ។ ការបរិភោគទឹកស្ងោរផ្លែពោតបារាំងជារៀងរាល់ថ្ងៃ ក្នុងច្រើនខែ អាចបណ្ដាលឲ្យមានស្បែកស្រស់ស្អាត ពិសេសមានគុណប្រយោជន៍សម្រាប់ស្ត្រីទើបនឹងសម្រាលបុត្រណាស់ ។
ពោតបារាំងអាចរារាំងបានជំងឺទឹកនោមផ្អែម ចំពោះជាតិសរសៃមានក្នុងពោតបារាំងបានធ្វើឲ្យដំណើរការស្ករជ្រាបចូលឈាមបានយឺតទៅ ។ ពោតបារាំងក៏មានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងចំនួនជាតិខ្លាញ់ ដោយសារមានជាតិសរសៃអាចរំលាយ ប៉េកទីន (Pectin) អាចកាត់បន្ថយចំនួន សារធាតុខ្លាញ់ (Cholesterol) ក្នុងឈាម ។
ពោតបារាំងសម្បូរដោយអាស៊ីទហ្វ័រលិក (Folic acid) ។ នេះជាសារធាតុសំខាន់សម្រាប់មនុស្ស ជាពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះ អាស៊ីទហ្វ័រលិកមានសារសំខាន់ណាស់ព្រោះអាចការពារទារកក្នុងផ្ទៃជៀសវាងបានជំងឺសរសៃប្រសាទនិងភាពមិនពេញលក្ខណៈផ្សេងទៀត ។
សម្រាប់ប្រព័ន្ធរំលាយអាហារ ពោតបារាំងបណ្ដាលឲ្យបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនលូតលាស់ល្អ ពោះវៀនបានមាំ ។ ដូច្នោះហើយ បរិភោគពោតបារាំងរៀងរាល់ថ្ងៃ នាំឲ្យមានប្រយោជន៍សម្រាប់រាងកាយនិយាយរួម និង ប្រព័ន្ធរំលាយអាហារជាពិសេស ។
មិនចាញ់ទឹកដោះជូរឡើយ
ជាតិរំអិល និង ជាតិសរសៃ ដែលមានក្នុងពោតបារាំង អាចកែតម្រូវចំនួនស្ករក្នុងឈាមចំពោះសកម្មភាពរបស់វាក្នុងពោះវៀនតូច ។ ជាតិសរសៃក្នុងពោតបារាំងការពារប្រព័ន្ធរំលាយអាហារ ។ ម្យ៉ាងទៀតពេលបានជ្រាបចូលក្នុងប្រព័ន្ធរំលាយអាហារហើយ ពោតបារាំងនឹងក្លាយជាផ្ទៃដីសម្បូរនូវជីជាតិសម្រាប់ពួកបាក់តេរីមានប្រយោជន៍ ។ អត្ថប្រយោជន៍នេះ មិនចាញ់ទឹកដោះជូរសោះ ។ យ៉ាងណាមិញ ពោតបារាំងក៏ជំរុញឲ្យដំណើរការបង្កើតវីតាមីនអំបូរ ប៊ី ។
ជាតិសរសៃបានជ្រាប់ទឹក ធ្វើឲ្យលាមកមានជាតិសើម នាំឲ្យងាយបត់ជើងធំ ។ ជាពិសេស ជាតិរំអិល ធ្វើឲ្យប្រព័ន្ធរំលាយអាហាររអិល រារាំងជំងឺ កើតឫសដូងបាត ជម្រុញដំណើរការរំលាយអាហារបានល្អ ។
ម្យ៉ាងទៀង ក្នុងពេលកំពុងមានផ្ទៃពោះ និង ក្រោយពេលសម្រាលបុត្រ ស្ត្រីជាច្រើន ត្រូវជ្រុះសក់ មុខកើតមុន ស្បែកអស់ក្រហម មិនសូវរលោងទៀត ប្រសិនបើទទួលទានពោតបារាំងជាប្រចាំ មុខសញ្ញាទាំងនេះ មិនអាចកើតមានបានឡើយ ។ ពោតបារាំងអាចបានប្រៀបធៀបស្មើនឹងថ្នាំថៃសម្រស់ស្ត្រីមួយប្រភេទ ជួយឲ្យមានស្បែកស្រស់ស្អាត សក់រលោង រក្សាភាពក្មេងខ្ចីឲ្យភ្នែក ។ ពោតបារាំងសម្បូរនូវ វីតាមីន អា ស៊ី កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម នាំឲ្យមានរាងកាយតូចស្ដើង ។ ក្រៅពីនោះ ពោតបារាំងនៅអាចជួយឲ្យអ្នកម្ដាយទើបនឹងសម្រាលបុត្រចុះទម្ងន់ ចំពោះសម្បូរនូវជាតិសរសៃ រួមមានជាតិសរសៃរលាយនិងជាតិសរសៃ មិនរលាយ ៕
Comments are closed.