តៃវ៉ាន់ សុំទោស​ជនជាតិដើម​ជា​លើកដំបូង ក្នុង​ប្រវត្តិសាស្ត្រ​

176

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​ប្រ​ធានា​ប​តី​តៃវ៉ាន់ បាន​សុំ​អភ័យទោស ចំពោះ​ជនជាតិដើម នៅក្នុង​កោះ​តៃវ៉ាន់​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។​

ប្រធានាធិតីតៃវ៉ាន់ លោកស្រី សៃ អ៊ីង វិន សុំទោសជនជាតិដើមជាដំបូងក្នុងប្រវត្តិសាស្ត្រ ។ រូបថត AJ+
ប្រធានាធិតីតៃវ៉ាន់ លោកស្រី សៃ អ៊ីង វិន សុំទោសជនជាតិដើមជាដំបូងក្នុងប្រវត្តិសាស្ត្រ ។ រូបថត AJ+

​ប្រ​ធានា​ធិ​តី​តៃវ៉ាន់ លោកស្រី សៃ អ៊ីង វិ​ន បាន​ថ្លែង នៅ​ថ្ងៃ​ចន្ទ ទី ១ ខែសីហា សុំទោស​ចំពោះ​ជនជាតិដើម​នៅក្នុង ទឹកដី​កោះ​តៃវ៉ាន់​ថា​៖ «​ប្រសិនបើ​យើង​មានបំណង​ចង់​ប្រកាស​ខ្លួន​យើង​ជា​ប្រទេសមួយ​នៃ​ប្រជាជាតិ​តែមួយ ។ យើង ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​ប្រវត្តិសាស្ត្រ​ទាំងនេះ ។ យើង​ត្រូវតែ​ហ៊ាន​ប្រឈមមុខ​នឹង​ការពិត​» ។ នេះ​បើតាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press ។ លោកស្រី​បាន​ថ្លែង​នូវ “​ការសុំ​ទោស​ដ៏​ពេញលេញ​” ក្នុងនាម​រដ្ឋាភិបាលរ​បស់​របស់​លោកស្រី ។​

បើ​យោងតាម​សេចក្ដី រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន BBC ជីដូន​របស់ លោកស្រី សៃ អ៊ីង វិ​ន មាន​ដើមកំណើត មកពី កុលសម្ព័ន្ធ​ជនជាតិដើម Paiwan ។ អ្នកស្រី ជា​មេដឹកនាំ​ដំបូង​របស់​តៃវ៉ាន់ ដែលមាន​កំណើត​ជា​ជនជាតិដើម ។ នេះ​បើ​យោងតាម​កាសែត ឌឺ​អូស្ត្រាលី ( The Australian) ។​

​លោកស្រី សៃ អ៊ីង វិ​ន ក៏បាន​ប្រកាស​ការបង្កើត «​គណៈកម្មការ​យុត្ដិធម៌ និង​សំណង​ប្រវត្តិសាស្ត្រ​» មួយ​ដើម្បី​ពិនិត្យ មើល​ការព្យាបាល​ជា​ប្រវត្តិសាស្ត្រ​ដល់​ប្រជាជន Aboriginal នៅ​កោះ​តៃវ៉ាន់ ។​

សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​នៅក្នុង​ពិធី​មួយ​ដែលមាន​ការចូលរួម ដោយ​តំណាង​របស់​កុលសម្ព័ន្ធ​ជនជាតិដើម ចំនួន ១៦ ក្រុម ដែលមាន​ការទទួលស្គាល់​ពី​រដ្ឋាភិបាល​តៃវ៉ាន់ និង​ជាការ​សុំទោស​ជា​លើកដំបូង ដែល​មិន​ធ្លាប់មាន​ដោយ រដ្ឋាភិបាល​ចំពោះ​ពួក​កុលសម្ព័ន្ធ ទាំងនេះ ។​

ការសុំ​ទោស​នេះ​ធ្វើឡើង ដោយសារតែ​ក្នុង​ដំណើរការ​បង្កើត​រដ្ឋ​តៃវ៉ាន់​ប្រមាណ ៤០០ ឆ្នាំ កន្លងមកនេះ នៅក្នុង​របប​គ្រប់ គ្រង​នីមួយៗ តែងតែមាន​ការរំលោភ​បំពាន​យ៉ាង​ព្រៃផ្សៃ​លើ​ក្រុម​ជនជាតិដើម​ជា​បន្តបន្ទាប់ ៕​

Comments are closed.