កិច្ចពិភាក្សា​៖ ព្រះសង្ឃ និង​ពលរដ្ឋ ខ្មែរក្រោម​ត្រូវ​រួមគ្នា ស្ដារ​ស្រះ​គូ​ឡើងវិញ ដោយ​ខ្លួនឯង​

118

​នៅពេល​ថ្មី​នេះ មរ​ណី​ដ្ឋា​ន​ស្រះ​គូ នៅ​ខេត្ត​ព្រះ​ត្រពាំង ត្រូវ​រីងស្ងួត​ដែល​មិន​ធ្លាប់មាន​តាំង​មុន​មក ធ្វើ​ឲ្យ​មានការ ងឿង ឆ្ងល់ និង​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ថា រដ្ឋាភិបាល បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម មិនបាន​គិតគូរ​ដល់​បញ្ហា​នេះ ហើយ​មានបំណង​ចង់​លុប​បំបាត់ដាន ទីតាំង​ប្រវត្តិ សាស្ត្រ នៅ​ដែនដី​កម្ពុជា​ក្រោម ។​

 ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ប្រធាននាយដ្ឋាន ព័ត៌មាន សហ ព័ន្ធខ្មែរកម្ពុជាក្រោម និងជាអភិបាល សារព័ត៌មាន ព្រៃនគរ (ស្ដាំ) ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យវិជ្ជាស្ថាន ពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី ដែនដីកម្ពុជា ក្រោម ។
ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា (សុវណ្ណប្បញ្ញោ) ប្រធាននាយដ្ឋាន ព័ត៌មាន សហ ព័ន្ធខ្មែរកម្ពុជាក្រោម និងជាអភិបាល សារព័ត៌មាន ព្រៃនគរ (ស្ដាំ) ព្រះតេជព្រះគុណ នាថសីលោ ត្រឹង ថាច់ យុង អតីតសាស្ត្រាចារ្យវិជ្ជាស្ថាន ពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី ដែនដីកម្ពុជា ក្រោម ។

​ទិដ្ឋភាព​រមណីយដ្ឋាន​ស្រះ​គូ​ត្រូវ​រីងស្ងួត​ដី​បែក​ល្ហែ​ង ត្រូវបាន​ក្រុមព្រះ​សង្ឃ និង​យុវជន​ខ្មែរក្រោម ថត​ជា​រូបថត និង​វីដេអូ បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook ព្រោងព្រាត អម​ជាមួយនឹង​ពាក្យរិះគន់​ដោយ​ប្រការ ផ្សេងៗ​ទៅលើ​រដ្ឋាភិបាល យួន និង​មន្ត្រី​សង្ឃ​ខ្មែរ​នៅ​ខេត្ត​ព្រះ​ត្រពាំង​ថា បាន​ព្រងើយកន្តើយ​ចំពោះ​រឿងនេះ ។​

នៅ​ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១៦ នេះ ទូរទស្សន៍ ព្រៃនគរ (PTV) បានធ្វើ​កិច្ចពិភាក្សា​មួយ​ស្ដីអំពី​បញ្ហា​ស្រះ​គូ ដែល​ត្រូវ​រីង ស្ងួត ដោយ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា (​សុវណ្ណ​ប្ប​ញ្ញោ​) ប្រធាន​នាយដ្ឋាន​ព័ត៌មាន សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ជា​អភិបាល សារព័ត៌មាន ព្រៃនគរ ជាមួយនឹង ព្រះតេជព្រះគុណ នាថ​សី​លោ ត្រឹង ថាច់ យុង អតីត​សាស្ត្រា ចា​រ្ យ​វិជ្ជា​ស្ថាន​ពុទ្ធសាសនា​ខ្មែរ នៅ​ទីក្រុង​ព្រែក​ឫស្សី ដែនដី​កម្ពុជា​ក្រោម ដើម្បី​ស្វែង រក​ហេតុផល​ផ្សេងៗ ដែល​ស្រះ​គូ ត្រូវ រីងស្ងួត ហើយ​រក​ដំណោះស្រាយ​យ៉ាងណា​ដើម្បី​ការពារ​ដល់ទី​តាំង​ប្រវត្តិ សាស្ត្រ​ដែនដី​កម្ពុជា​ក្រោម ដ៏​ល្បី​មួយ​នេះ ។​

​សូម​លោកអ្នក ស្ដាប់​កិច្ចពិភាក្សា​នេះ ពិស្ដារ​ដូចតទៅ​៖​

Comments are closed.