របាយការណ៍របស់ទេវតាឆ្នាំចាស់ អំពីស្ថានភាពនៅកម្ពុជាក្រោម

91

ពិធី​ផ្ទេរតំណែង​
​រវាង​ទេវតា​ឆ្នាំ​ថ្មី ព្រះ​នាង រា​គ្យ​ស​ទេវី និង ទេវតា​ឆ្នាំ​ចាស់ គោ​រាគ​ទេវី​
​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំមមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩
របាយការណ៍​ឆ្នាំ​ចាស់​អំពី​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ឆ្នាំ មមែ សប្ដស័ក ពុទ្ធសករាជ ២៥៥៩ នឹង​ចូលមក​នៅ​ថ្ងៃ​អង្គារ ១១ រោច ខែចេត្រ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៥ វេលា​ម៉ោង ១៤ និង ០២ នាទី ។ ពេលនោះ​ព្រះ អាទិត្យ​ចេញពី​មីនរាសី ទៅ​ស្ថិតនៅ​មេសរាសី តាមផ្លូវ​គោ​វិថី គឺ​ផ្លូវកណ្តាល ទើប​មាន​ទេព​ធិ​តា​មួយ​ព្រះ​អង្គជា មគ្គនាយិកា ព្រះនាម រា​គ្យ​សៈ​ទេវី ជា​បុត្រី​ទី ៣ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុម្ម​ហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌ ខ្មៅ លំអ​នៅ​ព្រះ​កាណ៌​ដោយ សៀតផ្កា​ឈូក អ​ភរ​ណៈ​ទ្រង់​ពាក់​កែវ មនោ​រា ភក្សាហារ ទ្រង់​សោយ លោហិត ព្រះហស្ត​ស្តាំ​ទ្រង់ ត្រីសូល៍ ព្រះហស្ត​ឆ្វេង​ទ្រង់ ធ្នូ ទ្រង់​គង់​លើ​ខ្នង អស្សតរ (​សេះ​) ជា​ពាហនៈ ។ ទើប​នាំ​អស់ ទេវបុត្រ ទេវធីតា​ទាំង មួយ​សែន​កោដិ​ហោះ​ទៅកាន់ គុហា​កែ​វធ​ម្មាលី​នា​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជាទី​តម្កល់ទុក​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់ទុក​លើ​ពានមាស​នាំមក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរ​ចំនួន ៦០ នាទី (២៤ ម៉ោង​) ទើប​នាំយកទៅ​ទុក​នៅ​កន្លែង​ដើម​វិញ ។ រួចហើយ ទើប​ប្រជុំ​ទេវបុត្រ ទេវធីតា​ទាំង មួយ​សែន​កោដិ​ចូលទៅ​ស្រង់ទឹក អ​នោ​ត្ត​មហា​ស្រះ ដែលមាន​ទឹក​ហូរ​ចេញពី​បំពង់​កែវ​ដែលជា​មាត់​គោ​ឧសភរាជ ទាំង ៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជហឫទ័យ ហើយ​ទើប​នាំគ្នា​ចូលទៅ​សមាទាន​រក្សាសីល​ដោយ​សោមនស្ស រីករាយ គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា​ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល​ឲ្យ​ជ្រះ​ស្រលះ ហើយ ចំរើន​នូវ​សិរី​សួស្តី ជ័យ​មង្គល​ជន្មាយុ​យឺនយូរ​ដល់​ទេវតា និង​មនុស្ស សត្វ​ផង​ទាំងឡាយ​តាំងពី​ឆ្នាំ​ថ្មី​ចូលមក​នេះ បាន​ទូលំ​ទួ​លាយ​សុខ​ក្សេម ក្សាន្ត​តរៀង​ទៅ ។​

Tevada

តើ​ព្រះ​នាង គោ​រាគ​ទេវី បុត្រី​ទី ២ នៃ​កបិល​មហាព្រហ្ម ទេវតា​ឆ្នាំ​ចាស់ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ដែល ផុត​អាណត្តិ​ឆ្នាំនេះ មាន​របាយការណ៍​អ្វីខ្លះ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​ជីវភាព​ទូទៅ​របស់​ពលរដ្ឋ ខ្មែរ​នៅ ដែនដី​កម្ពុជា​ក្រោម ?

ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) ព្រះសង្ឃ​វត្ត​ខេមររ​ង្សី នៅ​ទីក្រុង សាន់ ហូ​ស្សេ រដ្ឋ កាលី​ហ្វ​រ​ញ៉ា សហរដ្ឋ អាមេរិក និង ជា​និពន្ធ​នាយក នៃ សារព័ត៌មាន ព្រៃនគរ បាន​សរសរ និង រៀបរៀង​នូវ​កិច្ចសន្ទនា មួយ​ក្នុង​ពិធី​ផ្ទេរ តំណែង​រវាង​ទេវតា​ឆ្នាំ​ចាស់ និង​ទេវតា​ឆ្នាំ​ថ្មី ដែលមាន​ខ្លឹមសារ​ពិស្ដារ​ដូចតទៅ​៖

​រា​គ្យ​ស​ទេវី ៖ ខ្ញុំម្ចាស់ សូម​គោរព​ម្ចាស់​បង !

​គោ​រាគ​ទេវី​៖ ប្រពៃ​ណាស់ ម្ចាស់​ប្អូន ! នៅតាម​អាកាស​វិថី​ដែល​ម្ចាស់​ប្អូន​ធ្វើដំណើរ​យាង​មកនេះ បាន​សុខកាយ សប្បាយ​ក្នុង​ព្រះរាជហឫទ័យ ដែរឬទេ ? ម្ចាស់​ប្អូន !

​រា​គ្យ​ស​ទេវី ៖ ខ្ញុំម្ចាស់​សុខកាយ សប្បាយ​ព្រះរាជហឫទ័យ​ជាធម្មតា​ទេ ។ ម្ចាស់​បង !

​រា​គ្យ​ស​ទេវី ៖ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ ម្ចាស់​បង​បាន​យាង​ចុះមក​ដើម្បី​រក្សា​មនុស្សលោក តើ​ម្ចាស់​បង​បាន​សុខ កាយ សប្បាយ ក្នុង​ព្រះរាជហឫទ័យ​ដែរឬទេ ?

​គោ​រាគ​ទេវី​៖ ម្ចាស់​បង ក៏​សុខកាយ​សប្បាយ​ព្រះទ័យ​ដូច​ម្ចាស់​ប្អូន​ដែរ ។​

​រា​គ្យ​ស​ទេវី​៖ មួយឆ្នាំ​កន្លងទៅនេះ តើ​ស្ថានភាព​ការរស់នៅ​របស់​ពលរ​ដ្ឋ​ខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម មានការ​ប្រែប្រួល យ៉ាងណាខ្លះ ? ជាពិសេស ទាក់ទង​នឹង​ការរំលោភបំពាន​ផ្នែក​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​វៀតណាម ? សូម​ម្ចាស់​បង មេត្តាជួយ​ធ្វើ​សេចក្ដីរាយការណ៍​ផ្ដល់ព័ត៌មាន​ដល់​ខ្ញុំម្ចាស់​បាន​ជ្រាប​ផង ។​

​គោ​រាគ​ទេវី​៖ មួយឆ្នាំ​កន្លងទៅនេះ ការរស់នៅ​របស់​ពល​រដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម មានការ​រីកចម្រើន​ខ្លះ​ដែរ ដូចជា​គំនិត និង​ស្មារតី​ជាតិនិយម​របស់​ពួកគាត់​កាន់តែ​រីកដុះដាល តាមរយៈ​ការកសាង​វត្ត​អារាម និង ធ្វើ​ពិធី​អ្វី​នីមួយៗ​នៅតាម វត្ត​អារាម​តែងតែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​លក្ខណៈ​ជា​ខ្មែរ ប៉ុន្តែ​នៅមាន​ចំណុច​ជាច្រើន​ទៀត ត្រូវតែ​កែលម្អ​ឡើងវិញ ដើម្បី ឲ្យ​ពេញ​ជា​លក្ខណៈ​ខ្មែរ​ពិតប្រាកដ ។ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​វិញ រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្តធ្វើ​អាណានិគម លើ​ដែនដី​កម្ពុជា​ក្រោម និង​ធ្វើទុក្ខបុកម្នេញ​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក​ជា​បន្តបន្ទាប់ គ្មាន​ស្រាកស្រាន្ត​ឡើយ ។ ចំណែក ខ្មែរក្រោម​នៅក្រៅ​ប្រទេស​វិញ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅតែ​បន្តសកម្មភាព តស៊ូ​មតិ​ដោយ​សន្តិវិធី និង​អហិង្សា​លើ​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​អង្គការសហប្រជាជាតិ​ដាក់​សម្ពាធ​ទៅ​រដ្ឋា ភិ​បាល​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម​អ្នក​នៅក្នុង​ស្រុក ។ នេះ​ជា​ទិដ្ឋភាព​រួម​ដែល​ម្ចាស់ បង​សូម​ជម្រាប​ទៅ​ម្ចាស់ ប្អូន​ឲ្យ​បាន​ជ្រាប​ត្រួសៗ​សិន ។​

​រា​គ្យ​ស​ទេវី ​៖ សូម​ម្ចាស់​បង មេត្តាជួយ​ធ្វើ​របាយការណ៍​នេះ​ឲ្យ​បាន​ពិស្ដារ​បន្តិច ដើម្បី​ខ្ញុំម្ចាស់ និង​ពួក​ទេពនិករ​ទាំង ឡាយ​បាន​ជ្រាប​ផង ។​

​គោ​រាគ​ទេវី​៖ ដំបូង ម្ចាស់​បង​សូម​លើកយក​បញ្ហា​មួយចំនួន​ដែល​ទាក់ទង​នឹង​ការប្រើ​វប្បធម៌​កាឡៃ និង​ការរំលាយ វប្បធម៌​ខ្លួន​ដោយ​ខ្លួន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម មក​ជម្រាបជូន​ម្ចាស់​ប្អូន​បាន​ជ្រាប ។ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ យើង​សង្កេតឃើញថា ខ្មែរ​នៅ​កម្ពុជា​ក្រោម​មានការ​រីកចម្រើន​ដែរ ដូចជា ការកសាង​វត្ត​អារាម​, ការនិយម​ស្លៀកពាក់ តាមបែប​ប្រពៃណី​ខ្មែរ​, ការប្រើ​បដា​ជា​អក្សរ​ខ្មែរ និង​ការរៀនសូត្រ​អក្សរ​ខ្មែរ​នៅតាម​វត្ត​អារាម​នានា ជាដើម ។ ចំណែក បញ្ហា​មួយចំនួន​ដែល​គួរ​ឲ្យ​បារម្ភ និង​ត្រូវតែ​កែលម្អ​ឡើងវិញ​នោះ មានដូចជា ព្រះសង្ឃ​នាំគ្នា​និយាយ​ភាសា​យួន នៅក្នុង​កិច្ចប្រជុំ​របស់​ខ្មែរ​ដែល​ចាត់តាំង​ដោយ​រដ្ឋាភិបាល​វៀតណាម​, ក្រុម​ល្ខោន​ខ្លះ​ចូលចិត្ត​ច្រៀង​បទ​ចម្រៀង​ភាសា យួន និង​ប្រើ​ហ្គី​តា​បញ្ចូល​ទៅក្នុង​វង់ភ្លេង​បាសាក់ ឬ ភ្លេង​ប្រពៃណី​ខ្មែរ​, ចំណែក​ជនជាតិ​យួន​បាន​យក​របាំ គោះត្រឡោក របស់​ខ្មែរ​ទៅ​រាំ​ហត់​លោត​ច្រងេងច្រងាង​តាម​បទ​ច្រៀង​យួន​, នៅតាម​វត្ត​អារាម​មាន​ដាក់តាំង​រូប ហ៊ូ ជី មិញ មេ​បក្សកុម្មុយនិស្ត​វៀត​ណា​ម​ស្មើនឹង​អាសនៈ​ព្រះ​ពុទ្ធបដិមា​ទីកន្លែង​សក្ការបូជា​របស់​ព្រះសង្ឃ​, បដា​ឈ្មោះ​ខ្លោង ទ្វារ​វត្ត​នីមួយៗ និង​បដា​អក្សរ​កម្មវិធី​បុណ្យ​តែងតែ​ប្រើ​ពណ៌​លឿង និង​ក្រហម​ដែល​ពណ៌​របស់​កុ​ម្មុនិ​ស្ត និង​ពណ៌​ទង់ ជាតិ​របស់​បក្ស​កុ​ម្មុនិ​ស្ត​វៀតណាម​, ចំណែក សំលៀកបំពាក់​ប្រពៃណី​ខ្មែរ​វិញ ពួកគេ​បាន​ទៅ​ជួ​លពី​ហាង​មក​ស្លៀក ពាក់​ម្ដងម្កាល​ពេល​មាន​បុណ្យទាន​នៅក្នុង​វត្ត​, រីឯ​ក្បិន​ទៀតសោត ពួកគេ​បាន​យក “​ក្បិន​សិប្បនិម្មិត​” ឬ “​ក្បិន កាឡៃ​” ដែល​គេ​ធ្វើ​ហើយ​ស្រាប់​តាមបែប​ខោ​មក​ស្លៀក​ជំនួស​ឲ្យ​ការយក​សំពត់​មក​ចងក្បិន​វិញ ។ ការ​ស្លៀកពាក់ ប្រពៃណី​បែប​កាឡៃៗ​យ៉ាងនេះ ដោយ​អ្នកខ្លះ​បាន​លើក​ហេតុផល​ថា ដោយសារតែ​នៅ​កម្ពុជា​ក្រោម​នៅ​ខ្វះ​សំលៀក បំពាក់​ជា​លក្ខណៈ​ខ្មែរ​សុទ្ធសាធ ដែល​បាន​ផលិត​ចេញ​នៅ​ប្រទេស​កម្ពុជា និង​ម្យ៉ាងទៀត ដោយសារ​នៅ​កម្ពុជា ក្រោម ពលរដ្ឋ​ខ្មែរ​ខ្វះ​អ្នក​ដែល​យល់​ឲ្យ​បាន​ស៊ីជម្រៅ​ផ្នែក​វប្បធម៌​ខ្មែរ ជាដើម ។ បញ្ហា​នេះ ថា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ចុះ ពួកគាត់​នៅ​ខ្វះ​លទ្ធភាព សូម្បីតែ​វត្ត​អារាម និង​ក្រុម​សិល្បៈ​របាំ​ខ្មែរ​ខ្លះ​នៅក្រៅ​ប្រទេស​ក៏បាន​យក “​ក្បិន​កាឡៃ​” មក​ឲ្យ​ពុទ្ធបរិស័ទ និង​ក្រុម​របាំ​ប្រើ​ពេញ​ទឹក​ពេញ​ដី​ដែរ ។ ដោយសារ​ពេលវេលា​ខ្លី ម្ចាស់​បង​សូម​រៀបរាប់​បញ្ហា​នេះ ប៉ុណ្ណឹង​ចុះ ។​

​រា​គ្យ​ស​ទេវី ​៖ ចុះ​រឿង​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នោះ យ៉ាងណាដែរ ? ម្ចាស់ បង​!

​គោ​រាគ​ទេវី ​៖ បើ​ធ្វើ​សេចក្ដីរាយការណ៍​អំពី​រឿង​រដ្ឋាភិបាល​វៀតណាម​រំលោភសិទ្ធិ​លើ​ពលរដ្ឋ​ខ្មែរក្រោម​នោះ ម្ចាស់​បង មិនអាច​រៀបរាប់​ពិស្ដារ​បានទេ ។ ម្ចាស់​បង​គ្រាន់តែ​សូម​លើកយក​ចំណុចក្ដៅៗ និង​សំខាន់ៗ មក​ជម្រាបជូន​ម្ចាស់ ប្អូន​តែប៉ុណ្ណោះ ។ ក្រៅពីនេះ ម្ចាស់​ប្អូន​អាច​ចូល​មើល​ព័ត៌មាន​លម្អិត​នោះ​លើ​គេហទំព័រ សារព័ត៌មាន ព្រៃនគរ និង វិទ្យុ សំឡេង​កម្ពុជា​ក្រោម (VOKK.NET) បាន ដោយ​គេហទំព័រ​ទាំងពីរ​នេះ ជំនាញ​ខាង​នាំ​ដំណឹង​ស្ដីពី​ខ្មែរក្រោម តែមួយ​គាត់​នៅក្នុង​ពិភពលោក ។ ពេលនេះ ម្ចាស់​បង​សូម​លើកយក​ចំណុច​ខ្លះ​មករា​ការណ៍​ជូន​ម្ចាស់​ប្អូន ។ ក្នុង មួយឆ្នាំ​នេះ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម​នៅតែ​ជា​បញ្ហា​ដដែលៗ ដោយ​រដ្ឋាភិបាល​វៀតណាម​នៅ​មិនទាន់ ដោះលែង​ព្រះសង្ឃ​ពីរ​អង្គ​នៅ​វត្ត​សេរី​តាសេក ខេត្ត​ឃ្លាំង គឺ ភិក្ខុ ថាច់ ធឿន និង លីវ នី ឲ្យ​ចេញពី​ពន្ធនាគារ នៅឡើយ​, រដ្ឋាភិបាល​បាល​វៀតណាម​ព្យាយាម​រឹប​យក​ត្រា​កេរដំណែល ដែលមាន​ឆ្លាក់​អក្សរ​ខ្មែរ​ថា “​កម្ពុជា​ក្រោម​” ពី​ព្រះចៅអធិការ ថាច់ ហាន់ នៃ​វត្ត​ដីក្រហម ឋិត​នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង តែ​ព្រះអង្គ​មិន​ព្រម​ឲ្យ​ទៅ​រដ្ឋា ភិ​បាល​វៀតណាម​ឡើយ​, ខ្លោងទ្វារ​ខេត្ត​ព្រះ​ត្រពាំង ដែលមានរ​ចនាប​ទ្ម​ខ្មែរ ក៏ត្រូវ​រដ្ឋាភិបាល​វៀត​ណា​ម​កំទេចចោល និង​បាន​បញ្ជា​ឲ្យ​ព្រះសង្ឃ​រុះរើ​មណ្ឌប​ភ្នំ​ពាន់ នៅ​វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) ស្ថិតនៅ​ភូមិ​ផ្នោ​រាំង ឃុំ​ទួល​សំរោង ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ដែល​ព្រះសង្ឃ​វត្ត​នេះ​ខ្នះខ្នែង​តុបតែង​ឡើង​ដើម្បី​អបអរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ ដោយ​ការចោទប្រកាន់​ទៅលើ​ព្រះសង្ឃ​ថា មាន​ចេតនា​ជ្រោង​ទង់ជាតិ​កម្ពុជា​ក្រោម នៅលើ​ទឹកដី​កម្ពុជា​ក្រោម ដែល​កំពុង​ត្រូវ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កុ​ម្មុយ​និ​ស្ត​វៀតណាម ទៀតផង​ណា​ម្ចាស់​ប្អូន ។ ចឹ​ង​ហើយ ទើប​ប្រ ទេស​វៀតណាម ត្រូវ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការសហប្រជាជាតិ​រិះគន់ថា ជា​ប្រទេស​ដែលមាន​ការ រំលោភសិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​មួយ​នៅក្នុង​ពិភពលោក ។​

​រា​គ្យ​ស​ទេវី​ ៖ ខ្ញុំម្ចាស់​សូម​អរ​ព្រះ​គុណ​ចំពោះ​ម្ចាស់​បង​ដែល​បាន​រាយការណ៍​រឿងនេះ ។ ចុះ​រឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​តស៊ូ​ដើម្បី​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​នោះ មាន​សកម្មភាព​យ៉ាងណាដែរ ម្ចាស់​បង ?

​គោ​រាគ​ទេវី​ ៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សព្វថ្ងៃ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក តែ​អង្គការ​មួយ​នេះ មាន​សាខា នៅ​ទូទាំង​ពិភពលោក ហើយ​បាន​ចងបាច់​ក្រុម​ពលរដ្ឋ​ខ្មែរក្រោម​ឲ្យ​ទៅជា​ក្រុមគ្រួសារ​តែមួយ ដែលមាន លោក ថាច់ ង៉ុ​ក ថាច់ ជា​ប្រធាន​ប្រតិបត្តិ ។ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលប្រជុំ​នៅក្នុង​អង្គការ សហប្រជាជាតិ​នៅ បុរី New York សហរដ្ឋ​អា​រិ​ក និង ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ជាច្រើនលើក ដើម្បី​រាយការណ៍​ស្ដីពី បញ្ហា​ដែល​វៀតណាម​រំលោភសិទ្ធិ​មនុស្ស​លើ​ខ្មែរក្រោម ។ ក្នុង​មួយឆ្នាំ​កន្លងទៅនេះ តំណាង​ប្រទេស​វៀតណាម អាម៉ាស់​យ៉ាងខ្លាំង ក្នុងនាម​ជា​ប្រទេសមួយ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ផងដែរ​នោះ ត្រូវ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បកអាក្រាត​រាល់​ទង្វើ​ពុតត្បុត​ឃោរឃៅ​របស់ខ្លួន​ដែល​បាន​រំលោភសិទ្ធិ​មនុស្ស​លើ​ខ្មែរក្រោម ។ នៅក្នុង ឆ្នាំ​កន្លងទៅ​ដែរ ប្រេសិទ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរី​ជំនឿ​សាសនា បានធ្វើ​ដំណើរ​ទៅ​ទស្សន កិច្ច​នៅ​វៀតណាម ហើយ​តាមរយៈ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មន្ត្រី​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​ចុះទៅ​កម្ពុជា ក្រោម ដើម្បី​ជួប​ព្រះសង្ឃ​រងគ្រោះ​ដោយសារ​រដ្ឋាភិបាល​វៀត​ណា​ម​ធ្វើទុក្ខបុកម្នេញ​ផងដែរ ។ បន្ទាប់ពី​ឆ្នាំ​ថ្មី​រួច នៅ​ចុង ខែមេសា ឆ្នាំ ២០១៥ នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​បញ្ជូន​យុវជន​របស់ខ្លួន​ទៅ​ចូលរួម​ប្រជុំ និង​ថ្លែងការណ៍ នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) នៅ​បូរី New York សហរដ្ឋ អាមេរិក ដើម្បី​លើកយក​បញ្ហា​ខ្មែរ​នៅ​កម្ពុជា​ក្រោម​ទៅ​តតាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម​នៅក្នុង​អង្គការ​សហ​ប្រជា ជាតិ ។​

​រា​គ្យ​ស​ទេវី ​៖ ចុះ​សកម្មជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្រៅ​ប្រទេស​ខំតស៊ូ​នេះ ពួកគាត់​បានទទួល​ផល​ប្រ យោជន៍​អ្វីខ្លះ​សម្រាប់​ខ្លួន​ពួកគាត់ ?

​គោ​រាគ​ទេវី​ ៖ ពួកគាត់​នៅក្រៅ​ប្រទេស​មិន​ចង់បាន​អ្វី​ក្រៅតែពី​ចង់ឃើញ​ខ្មែរក្រោម​នៅក្នុង​ស្រុក​បានទទួល​សេរីភាព ពេញលេញ មិនមាន​ការគាបសង្កត់​ពី​រដ្ឋាភិបាល​វៀតណាម និង​ថ្ងៃ​ណាមួយ​សង្ឃឹមថា ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង ស្រុក​មានលទ្ធភាព​គ្រប់គ្រាន់​ធ្វើ​ម្ចាស់ការ​លើ​ខ្លួនឯង​គ្រប់ផ្នែក ដោយ​មិន​មានការ​លូកដៃ​ជ្រៀតជ្រែក​ត្រួតត្រា​ពីរ​ដ្ឋា ភិ​បាល​អាណានិគម​វៀតណាម ទៀតឡើយ ។​

​រា​គ្យ​ស​ទេវី​ ៖ និយាយ​បែបនេះ តើ​ខ្មែរក្រោម​ថ្ងៃក្រោយ​អាចមាន​សមត្ថភាព​រើខ្លួន​ចេញពី​ការត្រួតត្រា​របស់​អាណានិគម វៀតណាម​បានដែរ​ឬទេ ម្ចាស់​បង ?

​គោ​រាគ​ទេវី ​៖ បាន​ឬ​មិនបាន​វា​ស្រ័យ​លើ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ខ្លួនឯង​ថា តើ​ពួកគាត់​ចង់បាន​អ្វី ។ ក៏​គួរ រំឭក​ដែរ​ថា រដ្ឋាភិបាល​វៀតណាម​តែងតែ​អួត​គេ​ថា យួន​អាច​រើខ្លួន​ចេញពី​ការត្រួតត្រា​របស់​ចិន​ដែល​បាន​គ្រប់គ្រង ខ្លួន​ជាង ២០០០ ឆ្នាំ ។ ចំណែក​ខ្មែរក្រោម​វិញ ទើបតែ​នៅក្រោម​អាណានិគម​យួន ប្រមាណ ៦៥ ឆ្នាំ ប៉ុណ្ណោះ ការ​រើខ្លួន​បាន ឬ​មិនបាន​វា​អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​ព​ល​រដ្ឋ​ខ្មែរក្រោម​គ្រប់រូប ។​

រា​គ្យ​ស​ទេវី​ ៖ ខ្ញុំម្ចាស់​បាន​ជ្រាប​ហើយ​ម្ចាស់​បង ។ តើ​ម្ចាស់​បង​មាន​ព្រះបន្ទូល​អ្វី​ទេ ដើ​ម្ប​ជា​សារ​ផ្ដាំ​ដល់​មនុស្ស លោក ក្នុងឆ្នាំនេះ ថា​តើ​គួរ​ធ្វើខ្លួន​យ៉ាងណាខ្លះ​ដើម្បី​បាន​សេចក្ដីសុខ សេចក្ដីចម្រើន​ដល់​ខ្លួន​, គ្រួសារ និង សង្គមជាតិ ។​

​គោ​រាគ​ទេវី ​៖ នៅក្នុង​ព្រះពុទ្ធសាសនា សីល ៥ ជា​គ្រឿងអលង្ការ​សម្រាប់​លម្អ​ដល់​មនុស្ស​គ្រប់រូប ។ ដូច្នេះ អ្នក​ដែល​ចង់បាន​សេចក្ដីសុខ​ចម្រើន ត្រូវតែ​ខិតខំ​រក្សាសីល​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដូចជា មិន​សម្លាប់សត្វ​, មិន លួច​ប្លន់​, មិន​បំពាន​លើ​ប្រពន្ធ​កូន​អ្នកដទៃ​, មិន​ភូតភរ​កុហក់​ឆបោក​អ្នកដទៃ​ដោយ​ប្រការ​ផ្សេងៗ និង​មិន សេព​គ្រឿង​ស្រវឹង ឬ គ្រឿងញៀន​ជាដើម ។ ម្យ៉ាងទៀត សង្គម​ខ្មែរ យើង​នៅ​គ្រប់​ទីកន្លែង តែងតែ​មានការ យល់ឃើញ​ខុសគ្នា ហើយ​បង្កើតជា​គំនិត​ខ្វែង​ដែល​នាំទៅដល់​ការ​ឈ្លោះ​ទោះ​ទែង​គ្នា​ក្នុងសង្គម​ក៏មាន ។ ដើម្បី​ចៀសវាង​ការបែកបាក់ សាមគ្គី ខ្មែរ​គ្រប់រូប​ត្រូវមាន​អធ្យាស្រ័យ និង​គោរព​គ្នា​ទៅវិញទៅមក ហើយ​ត្រូវ រៀន​សម្លឹងមើល​អំពី​ចំណុច​ល្អ ឬ ចំណុច​វិជ្ជមាន​របស់​មនុស្ស​ម្នាក់ៗ​ដែល​គេ​បានធ្វើ​ឲ្យ​បាន​ច្រើន និង​ឲ្យ តម្លៃ​គ្នា​ទៅវិញទៅមក​ជាជាង​ការចាប់ កំហុស គ្នា​នោះ សង្គម​នឹងមាន​ការស្រុះស្រួល​សាមគ្គី​គ្នា រស់នៅ ដោយ​សុខសាន្ត​តរៀង​ទៅជា​ក់​ជាមិនខាន ។ ជាពិសេស អ្នក​រាប់អាន​ព្រះពុទ្ធសាសនា ត្រូវ​ប្រតិបត្តិ​តាម ឱវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ដោយ​តាំងចិត្ត​ឲ្យ​ឋិត​នៅក្នុង ព្រហ្មវិហារ ធម៌ ធម៌​ជាទី​នៅ​នៃ​ព្រហ្ម ឬ ធម៌​ជា​លំនៅ​នៃ​ចិត្ត​ដ៏​ប្រសើរ​ទាំង ៤ ប្រការ គឺ មេត្តា ផ្សាយ​សេចក្ដី​រាប់អាន​ទៅរក​គ្នា​, ករុណា ផ្សាយ​សេចក្ដី​អាណិត​ទៅរក​គ្នា​, មុទិតា ផ្សាយ​អំណរ​ទៅរក​គ្នា ឬ​អនុមោទនា​ត្រេកអរ​ពេលដែល​អ្នកជិតខាង​បានទទួល​សេចក្ដីសុខ​ចម្រើន និង ឧបេក្ខា ផ្សាយ​សេចក្ដី​ស្មោះស្មើ​ទៅរក​គ្នា​ទៅវិញទៅមក ។ សាររ​បស់បង​មាន តែ​ប៉ុណ្ណេះ ក្នុង​ឆ្នាំ​ថ្មី​នេះ សូម​ម្ចាស់​ប្អូន​យកទៅ​ឲ្យ​មនុស្សលោក​អនុវត្ត​ចុះ សង្គម​នឹង​បាន​សេចក្ដីសុខ សេចក្ដីចម្រើន ជាក់​ជាមិនខាន ។ ដូច្នេះ សូម​ម្ចាស់​ប្អូន​ទទួលយក​នូវ​ត្រា​តំណែង​ឆ្នាំ​ថ្មី​ពី​ម្ចាស់​បង ដើម្បី​គ្រប់គ្រង​ចក្រ​វា​ឡ ពីថ្ងៃ នេះ​តរៀង​ទៅ ។​

​រា​គ្យ​ស​ទេវី​ ៖ ខ្ញុំម្ចាស់ សូម​អរ​ព្រះ​គុណ​ចំពោះ​ម្ចាស់​បង​ដែល​បាន​រាយការណ៍​ព័ត៌មាន ដែល​បាន​កើតឡើង ក្នុង​មួយ ឆ្នាំ កន្លងទៅនេះ ដល់​ខ្ញុំម្ចាស់​បាន​ជ្រាប​ជា​ដំណឹង ។ ឆ្នាំនេះ ជា​តួនាទី​របស់ខ្ញុំ​ម្ចាស់ ខ្ញុំម្ចាស់​នឹង ខិតខំ​ប្រឹងប្រែង​អស់ ពី​ព្រះ កាយពល ដើម្បី​នាំមក​នូវ​សច​ក្ដី​សេចក្ដីចម្រើន​ដល់​មនុស្ស​តរៀង​ទៅ​ហោង ។​

​គោ​រាគ​ទេវី ​៖ ម្ចាស់​បង សូម​លា​ម្ចាស់​ប្អូន​សិន​ហើយ ឆ្នាំ​ថ្មី​នេះ សូម​ឲ្យ​ម្ចាស់​ប្អូន​បាន​សេចក្ដី​សុខកាយ សប្បាយ​ព្រះ រាជហឫទ័យ ពេញ​មួយឆ្នាំ ដើម្បី​ថែរក្សា​មនុស្សលោក​ឲ្យ​បាន​សេចក្ដីសុខ​ចម្រើន​ជានិច្ច​និរន្តរ៍ ផង ។​

​រា​គ្យ​ស​ទេវី ​៖ ខ្ញុំម្ចាស់​អរ​ព្រះ​គុណ​ម្ចាស់​បង ។ សូម​ម្ចាស់​បង​យាង​វិលត្រឡប់​ទៅកាន់​ឋាន​របស់ខ្លួន​វិញ​ឲ្យ មាន សុវត្ថិ​ភា តាម​អាកាស​វិថី​កុំបី​មាន​ឧបសគ្គ​អ្វី​ឡើយ ។ សន្យា​ជួប​ម្ចាស់​បង​ឆ្នាំក្រោយ ។ សួស្ដី​ឆ្នាំ​ថ្មី ម្ចាស់​បង ។​

Get Recruitment solutions online Now

Comments are closed.