ដំណឹងមរណភាព
លោក ថាច់ ចយ ទើបតែទទួលអនិច្ចកម្មដោយរោគាពាធ នៅ មន្ទីរពេទ្យ Keiser នាទីក្រុង San Jose រដ្ឋ California សហរដ្ឋ អាមេរិក នៅថ្ងៃពុធ ០៨ កើត អស្សុជ ឆ្នាំ មមី ឆស័ក ព. ស. ២៥៥៨ ត្រូវនឹងថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៤ វេលាម៉ោង ១០ និង ២៧ នាទីព្រឹក ក្នុងជន្មាយុ ៧០ ឆ្នាំ ។
លោក ថាច់ ចយ កើតនៅឆ្នាំរកា សប្ដស័ក ព. ស. ២៤៨៩ ត្រូវនឹងថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៤៧ នាភូមិអូរតាពៅ ឃុំកំពង់ទូក (Da Loc) ស្រុកកំពង់ធំ (Chau Thanh) ខេត្តព្រះត្រពាំង (Tra Vinh) កម្ពុជាក្រោម ។
លោក ថាច់ ចយ ត្រូវជាឪពុកក្មេករបស់ លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងត្រូវជាឪពុកបង្កើតរបស់ លោក ឆលី ថាច់ ជាសមាជិករបស់ ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ។ តាំងពីពេលបានភៀសខ្លួនមកតាំងទីលំនៅលើទឹកដីសហរដ្ឋអាមេរិក លោក ថាច់ ចយ និងក្រុមគ្រួសារជាអ្នកចូលរួមគាំទ្រ នូវសកម្មភាពតស៊ូដោយសន្តិវិធី និងអហិង្សានៅលើឆាក អន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមយ៉ាងសកម្មទាំងកម្លាំងថវិកា និងស្មារតី ។ ការគាំទ្រនេះ លោកតែងតែ លើកទឹកចិត្តកូនបង្កើត និងកូនប្រសារបស់ខ្លួនឲ្យចូលខ្លួនបំរើសហព័ន្ធខ្មែរកម្ពុជាក្រោមដោយស្មគ្រចិត្ត តាំងពីដើម រៀងមក ។
នេះចាត់ទុកជាសេចក្ដីជូនដំណឹងដល់ញាតិសាលោកហិតជិតឆ្ងាយ និងសមាជិកសហព័ន្ធខ្មែរកម្ពុជា ក្រោមទាំងអស់នៅគ្រប់ទិសទីឲ្យបានជ្រាបជាព័ត៌មាន ។
ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក ចៅ សេរី ទូរស័ព្ទ៖ 408-887-9374
អ្នកស្រី ណានស៊ី ថាច់ ទូរស័ព្ទ៖ 408-887- 9679
Comments are closed.