ជីវិត​តស៊ូ​របស់​យុវជន​ ​ថា​ច់ កឿង ​ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​

0 586

ដោយ គឹម សាវតា

ក្រោយ​បាន​ដឹងឮ​ប្រវត្តិ​ ​និង​ការឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​បន្ទាប់ពី​ស្ថិត​ក្រោម​ការ​ត្រួ​ត្រា​របស់​វៀតណាម​ ​យុវជន​ខ្មែរក្រោម​ ​បាន​ព្យាយាម​ផ្សព្វផ្សាយ​ ​និង​តស៊ូ​មតិ​ ​ដើម្បីឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​យល់​ល​ដឹង​ ​ពី​សិទ្ធិ​របស់​ខ្លួន​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​ ​។​ ​ការ​ផ្សព្វផ្សាយ​ ​និង​តស៊ូ​មតិ​ ​ដោយ​អហិង្សា​នេះ​ ​បាន​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម​ ​ជា​រឿង​ៗ​ ​ផង​ដែរ​ ​។​ ​យុវជន​ ​ថា​ច់ ​កឿង​ ​គឺជា​យុវជន​ខ្មែរក្រោម​មួយ​រូប​ ​ដែល​រង​ការ​គំរាមកំហែង​ជាបន្តបន្ទាប់​ ​ដោយសារ​ការ​ផ្សព្វផ្សាយ​ ​និង​តស៊ូ​មតិ​ ​អំពី​ការរំលោភ​សិទ្ធិ​ខ្មែរក្រោម​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​តែ​ទោះជាយ៉ាងណា​ ​យុវជន​វ័យ​ ​៣​៤​ ​ឆ្នាំ​រូប​នេះ​ ​អះអាង​ថា​ ​ខ្លួន​នៅតែ​បន្ត​ធ្វើ​កិច្ចការ​នេះ​ ​ព្រោះ​ចង់​ឃើញ​ពលរដ្ឋ​ខ្មែរក្រោម​ ​មាន​សិទ្ធិ​សេរីភាព​ក្នុងនាម​ជា​ម្ចាស់​ស្រុក​ ​។​ ​

យុវជន​ខ្មែរ​ក្រោម​ ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង វៀតណាម ដូរ​ទៅជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ ។ រូប៖ ហ្វេសប៊ុក ថាច់ កឿង
យុវជន​ខ្មែរ​ក្រោម​ ឈ្មោះ ថាច់ កឿង រស់​នៅ​ខេត្ត​ព្រះត្រពាំង វៀតណាម ដូរ​ទៅជា​ខេត្ត​ត្រាវិញ (Tra Vinh) ដែល​អាជ្ញាធរ​វៀតណាម​ ។ រូប៖ ហ្វេសប៊ុក ថាច់ កឿង

​យុវជន​ ​ថា​ច់ ​កឿង​ ​«​មុនដំបូងបង្អស់​ ​ឆ្នាំ​ ​២​០​១​៨​ ​នោះ​ ​ខ្ញុំ​មាន​ដាក់​ញត្តិ​ទៅ​ខាង​រដ្ឋសភា​វៀតណាម​ ​ខាង​ប្រធាន​នាយករដ្ឋមន្ត្រី​ ​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្មករ​ខ្មែរ​ ​នៅ​កម្ពុជាក្រោម​ ​បាន​សម្រាក​ឈប់​ ​ដើម្បី​ទទួល​បុណ្យជាតិ​ខ្មែរ​របស់​ខ្លួន​ ​ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ​ ​បុណ្យ​សែនដូនតា​ ​ហើយ​ខ្ញុំ​ក៏​មានការ​រក្សា​វប្បធម៌​ខ្មែរ​មួយ​រឿង​ទៀត​ ​»​ ​។​

​នេះ​ជា​ការ​លើកឡើង​របស់​យុវជន​ ​ថា​ច់ ​កឿង​ ​ដែល​មាន​ស្រុកកំណើត​ ​នៅ​ក្នុង​ឃុំ​ដើម​ជ្រៃ​ ​ស្រុក​ ផ្នោ​ដាច់​ ​ខេត្ត​ព្រះត្រពាំង​ ​ក្នុង​ទាមទារ​សិទ្ធិ​ ​និង​កិច្ចការ​រក្សា​វប្បធម៌​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​។​ ​យុវជន​វ័យ​ ​៣​៤​ ​ឆ្នាំ​រូប​នេះ​ ​ឲ្យដឹង​ថា​ ​លោក​​​មាន​បងប្អូន​ ​៤​ ​នាក់​ក្នុង​នោះ​លោក​ជា​កូន​ទី​ ​២​ ​ដោយមាន​ឪពុក​ជាជាង​សំណង់​ ​ម្ដាយ​ជា​មេផ្ទះ​ ​។​ ​និយាយ​ពី​ការសិក្សា​ ​លោក​ឲ្យដឹង​ថា​ ​លោក​បាន​ចូលរៀន​ភាសា​វៀតណាម​ ​តាំងពី​ឆ្នាំ​ ​១​៩​៩​៤​ ​នៅ​ថ្នាក់​ទី​ ​១​ ​និង​បាន​ឈប់​សិក្សា​ ​នៅ​ថ្នា​ក​ទី​ ​៦​ ​ដោយ​ជីវភាព​ខ្វះខាត​ ​។​

​យុវជន​ ​ថា​ច់ ​កឿង​ ​«​ចាប់ផ្ដើម​ខ្ញុំ​រៀន​ដល់​ថ្នាក់​ទី​ ​៦​ ​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​ហ្នឹង​ក្រ​ ​ហើយ​មិន​គ្រប់គ្រាន់​ក្នុង​ការសិក្សា​បន្ត​ ​ដូច្នេះ​ ​ខ្ញុំ​ផ្អាក​ការសិក្សា​ ​ដើម្បី​ជួយ​រកលុយ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ហ្នឹង​តែម្ដង​ ​»​ ​។​

​សព្វថ្ងៃ​លោក​ ​ថា​ច់ ​កឿង​ ​រស់នៅ​ទីក្រុង​ព្រៃនគរ​ ​ដែល​ដី​កម្ពុជាក្រោម​ ​ដោយ​ប្រកបរបរ​ជា​អ្នក​សំអាង​ការ​ ​និង​ថតរូប​ ​ក្នុង​ពិធី​ផ្សេងៗ​ ​។​ ​ចាប់ពី​លោក​ចូលរួម​ចែករំលែក​ព័ត៌មាន​សង្គម​ ​ស្តីពី​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ​គឺ​ទទួលរង​ការ​ធ្វើទុក្ខបុកម្នេញ​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​ដែល​បញ្ហា​នេះ​ ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​លោក​ជាបន្តបន្ទាប់​ ​។​

​លោក​ ​ថា​ច់ ​កឿង​ ​«​ចាប់ផ្ដើម​ខ្ញុំ​ចូលរួម​ក្នុង​រឿង​សង្គមជាតិ​ខ្មែរ​កម្ពុជាក្រោម​ហ្នឹង​ ​មាន​ជួប​ឧបសគ្គ​ជាច្រើន​ ​មាន​ទី​ ​១​ ​គឺ​ប្រកបមុខរបរ​នៅ​ព្រៃនគរ​នេះ​ ​គឺ​មាន​នគរបាល​នៅ​ព្រៃនគរ​ ​គេ​មក​គំរាមកំហែង​ខ្ញុំ​ ​គេ​ចុះ​មក​ធ្វើ​លិខិតសន្យា​ជាមួយ​ខ្ញុំ​ ​២​ ​ដង​ ​ហើយនិង​គេ​មិន​ឲ្យ​ខ្ញុំ​បំំ​ផុស​បំផុល​ ​ខាងនយោបាយ​ ​ខាង​ស្នេហាជាតិ​ ​ខាង​អន្តរជាតិ​ ​បងប្អូន​ខ្មែរក្រោម​នៅ​ក្រៅ​ប្រទេស​ ​និង​ការគាបសង្កត់​យ៉ាង​ច្រើន​» ​។​

​ទោះជាយ៉ាងណា​លោក​ ​ថា​ច់ គឿ​ង​ ​អះអាង​ថា​ ​បើ​ទោះ​ជា​លោក​រង​ការ​គំរាមកំហែង​ ​ជារឿយៗ​ ​ក្តី​ប៉ុន្តែ​ ​នៅពេលដែល​លោក​ឃើញ​ខ្មែរក្រោម​ ​ជា​ម្ចាស់​ស្រុក​ ​មិនបាន​សិទ្ធិ​គ្រប់គ្រាន់​ ​លោក​ហាក់​នៅ​មិន​សុខ​នោះ​ទេ​ ។​

​លោក​ ​ថា​ច់ ​កឿង​ ​«​ខ្ញុំ​ចង់ឲ្យ​បងប្អូន​ខ្មែរក្រោម​ ​ហ្នឹង​មាន​សិទ្ធិ​ពេញលេញ​ ​ដូច​គេ​ដទៃ​ ​ហើយ​ខ្ញុំ​ស្ម័គ្រចិត្ត​ ​ដល់​សង្គមជាតិ​ខ្មែរក្រោម​ហ្នឹង​ ​ទោះបី​មាន​ឧបសគ្គ​ ​ទោះបី​គេ​ចាប់​នៅ​ពន្ធ​នាគា​រ​ ​ក៏​ខ្ញុំ​មិន​ដកថយ​ដែរ​ ​ខ្ញុំ​នឹង​បូជាជីវិត​ ​ដើម្បី​សិទ្ធិ​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​ទឹកដី​កម្ពុជាក្រោម​»​ ​។​

​យុវជន​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​ ​ហ៊ាន​បញ្ចេញមតិ​ ​និង​តស៊ូ​មតិ​ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្របតាម​ច្បាប់អន្តរជាតិ​ ​ដែល​មាន​ចែង​ ​ប៉ុន្តែ​ បែ​ជា​រដ្ឋាភិបាល​វៀតណាម​ ​ព្យាយាម​ហាមឃាត់​ ​និង​គំរាម​ ​កំហែង​ ​តាមដាន​ ​ធ្វើទុក្ខបុកម្នេញ​ ​និង​ឈាន​ទៅដល់​ការ​ចាប់​ដាក់​ពន្ធ​នាគា​រ​ជាបន្តបន្ទាប់​ផង​ដែរ​ ​។​ ​តែ​ទោះជាយ៉ាងណា​យុវជន​ទាំងនោះ​ ​មិនបាន​រារែក​ក្នុង​ការ​បន្ត​ស្វែងរក​សិទ្ធិ​ ​និង​ ​សេរីភាព​របស់​ខ្លួន​ ​ក្នុងនាម​ជា​ជនជាតិ​ដើម​នោះ​ទេ​ ​។​

​អគ្គលេខាធិការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ដើម្បី​សិទ្ធិមនុស្ស​ ​និង​អភិវឌ្ឍន៍​ ​លោក​បណ្ឌិត​ ​សឺ​ន​ ​ជុំ​ជួន​ ​មានប្រសាសន៍ថា​ ​កន្លងមក​ ​ដែល​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ក្តី​ ​ទាំង​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ក្ដី​ ​គឺ​បាន​ធ្វើ​កិច្ចការ​ជាច្រើន​ ​ដើម្បី​សិទ្ធិ​សេរីភាព​ល​រដ្ឋ​ខ្មែរក្រោម​ ​តែ​អ្វី​ដែល​គួរឲ្យ​កត់​សម្គាល់​មួយ​នេះ​ ​គឺ​ពេលនេះ​មាន​ការចូលរួម​ពី​យុវជន​ ​ដែល​រស់នៅ​ដែនដី​កម្ពុជាក្រោម​ ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ ​ដែល​នេះ​ ​លោក​ចាត់ទុកថា​ជា​លទ្ធផល​មួយ​ ​ដែល​មានប្រសិទ្ធិភាព​ ​។​

​លោក​ ស៊ឺ​ន​ ​ជុំ​ជួន​ ​«​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​នេះ​ ​ខ្ញុំ​គិតថា​នឹង​មាន​លទ្ធផល​ជា​វិជ្ជមាន​មិនខាន​។​ ​សម្រាប់​ការ​តស៊ូ​មតិ​តាមធម្មតា​ ​ជាពិសេស​ដែល​យើង​មើលឃើញ​ក្រុម​យុវជន​របស់យើង​ ​យើង​ធ្វើ​ទៅ​បើ​យើង​ទាមទារ​លទ្ធផល​ឲ្យបាន​ជា​វិជ្ជមាន​ភ្លាម​ៗ​ ​នោះ​គឺ​មិន​អាច​ទទួលយក​បានទេ​ ​ប៉ុន្តែ​ការ​ធ្វើហើយធ្វើទៀត​ ​ការ​តស៊ូ​មតិ​របស់យើង​ ​ទៅតាម​បែប​អហិង្សា​ ​សកម្ម​ ​លទ្ធផល​នឹង​ទ​ទួ​បាន​ក្នុង​ថ្ងៃណាមួយ​មិនខាន​នោះ​ទេ ​» ។​​

​បើ​តាម​លោក​ ស៊ឹ​ន​ ​ជុំ​ជួន​ ​វៀតណាម​ គួ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​ដែល​អនុវត្ត​នៅ​ក្នុង​ប្រទេស​សព្វថ្ងៃ​ ​ដើម្បីឲ្យ​ស្រប​ជាមួយ​ច្បាប់អន្តរជាតិ​ ​ដើម្បី​ឆ្លើយតបនឹង​វិ​ស័​យ​សិទ្ធិមនុស្ស​ ​៕​

Leave A Reply

Your email address will not be published.