សារកាន់ទុក្ខ ពីប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម
បន្ទាប់ពីបានទទួលដំណឹងថា លោក ថាច់ ធនារី កូនប្រុសរបស់ លោក ថាច់ ស៊ីច័ន្ទ បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី ១៧ ខែកម្ភៈ ឆ្នាំ ២០១៦ ភ្លាម ពីប្រទេសកាណាដា នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ញើសារកាន់ ទុក្ខជូនចំពោះគ្រួសារ លោក ថាច់ ស៊ី ច័ន្ទ ដើម្បីចូលរួមសម្ដែង ការសោកស្ដាយ និងរំលែកទុក្ខជាមួយនឹងក្រុម គ្រួសារសព លោក ថាច់ ធនារី ។

ខាងក្រោមនេះ ជាខ្លឹមសារដើមនៃលិខិតរបស់ លោក ថាច់ ង៉ុក ថាច់៖
ជូនចំពោះ លោក ថាច់ ស៊ី ច័ន្ទ និង ភរិយា
ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម យើងខ្ញុំសូមចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់ លោក ថាច់ ធនារី ដែលបាន ទទួលមរណភាព នាថ្ងៃទី ១៧ ខែកុម្ភ: ឆ្នាំ ២០១៦ កន្លងទៅនេះ ។
មរណភាពរបស់ លោក ថាច់ ធនារី នឹងដិតជាប់ជានិច្ចជាមួយសង្គមខ្មែរក្រោម ញាតិសន្ដានទាំងក្នុងស្រុក និងក្រៅ ស្រុក ។ ជាពិសេសយុវជន យុវតីដែលជាមិត្តភក្តិ៍រួមក្នុងដំណើរតវ៉ា ការពារនូវសិទ្ធិសេរីភាព ជូនជន ជាតិដើមខ្មែរក្រោម នៅលើ វេទិកាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម ។
យើងខ្ញុំសូមបួងសួងឲ្យ លោក ថាច់ ធនារី បានទៅសោយសុខក្នុងសុគតិភពខាងមុខកុំបីអាក់ខានឡើយ ។
សូមលោក លោកស្រី ក្មួយស្រី ចៅៗ និងក្រុមគ្រួសារ សាច់ញាតិ មេត្តាទទួលនូវការចូលកាន់ទុក្ខពីយើងខ្ញុំ ខ្ញុំបាទក្នុង វេលាដ៏ក្រៀមក្រំនេះ ៕
កាណាដា ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៦
ថាច់ ង៉ុក ថាច់
ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម
Comments are closed.