ព្រះតេជព្រះគុណ ថាច់ ភោគ

0 100

ដោយ ថាច់ ប្រីជា គឿន​

​ព្រះតេជព្រះគុណ ថាច់ ភោគ ជា​អតីត​នាយករង​នៃ​គណៈ​ពុទ្ធសាសនា​ថេរវាទ ប្រសូត ឆ្នាំ ១៩៤២ ត្រូវ​យួន​ចាប់​ដាក់គុក​ពីលើ​ក​ធ្វើ ទារុណកម្ម រហូតដល់​សុគត​នៅក្នុង​គុក​ខេត្ត​លង់​ហោរ នៅ​ឆ្នាំ ១៩៨៧ ។​

ព្រះតេជព្រះគុណ ថាច់ ភោគ (ស្ដាំ) និង ព្រះតេចព្រះគុណ ថាច់ អើ ។
ព្រះតេជព្រះគុណ ថាច់ ភោគ (ស្ដាំ) និង ព្រះតេចព្រះគុណ ថាច់ អើ ។

​ប្រវត្តិ

​ព្រះតេជព្រះគុណ ថាច់ ភោគ ប្រសូត​ឆ្នាំ ១៩៤២ នៅ​ភូមិ​ព្រែក​ឈូក (Cần Súc) ឃុំ​កំពង់​ប៉េង (Loan Mỹ) ស្រុក​ផ្សារ​ថ្មី (Tam Bình) ខេត្ត លង់​ហោរ (Vĩnh Long) កម្ពុជា​ក្រោម ។​

​ការ​សាង​ព្រះ​ផ្នួស​៖

​ឆ្នាំ ១៩៦៣ ព្រះអង្គ​បាន​បំពេញ​ឧបសម្បទា​នៅ​វត្ត​សាល​វន​ឧទ្យាន​(​ព្រែក​ឈូក​) (​ភាសាបាលីៈ Sãlavana Udyãna) ។​

​ការសិក្សា​ផ្នែក​ពុទ្ធសាសនា​៖

​ព្រះអង្គ​បានទទួល​សញ្ញាប័ត្រ​បាលី​រង​នៅ​សាលា​ពុទ្ធិកវិទ្យាល័យ​នៅ​ខេត្ត​លង់​ហោរ ។​

ការតស៊ូ​ដើម្បី​បុព្វហេតុ​ជាតិ​សាសនា​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម៖

​ព្រះតេជព្រះគុណ ថាច់ ភោគ ជា​អតីត​នាយករង​នៃ​គណៈ​ពុទ្ធសាសនា​ថេរវាទ ប្រសូតិ ឆ្នាំ ១៩៤២ ត្រូវ​យួន​ចាប់​ដាក់គុក​ពីលើ​ក ធ្វើ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦៩ គណៈប្រតិភូ ពុទ្ធសាសនិក ចំនួន​២០០ អង្គ​និង​រូប​បាន​ចូលរួម មហាសន្និបាត ពុទ្ធសាសនា​ពិភព លោក​បំរើ​សង្គមកិច្ច នៅ ទីក្រុង​ព្រៃនគរ​មកពី​ប្រទេស​កាន់​ពុទ្ធសាសនា​មួយចំនួន​ដូចជា ឥណ្ឌា​, សេរី​លង្កា , នេ​ប៉ាល​, កូរ៉េ​ខាង ត្បូង​, ជប៉ុន​,​តៃវ៉ាន់​, សៀម​, លាវ និង ភូមា ហើយ​បាន​និមន្ត​និង​អញ្ជើញ​ចូលធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​វត្ត​ចន្ទរង្សី ព្រះ​តេជ​ព្រះ គុណ ថាច់ ភោគ ជា​តំណាង​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម ប្រចាំខេត្ត​លង់ ហោរ ដើម្បី​ទទួល​គណៈប្រតិភូ​ព្រះពុទ្ធសាសនា ទាំងនេះ​នៅ វត្ត​ចន្ទរង្សី ។​

​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ១៩៦៩ ព្រះ សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​បាន​បង្កើត​គណៈកម្មាធិកា​រ​កណ្តាល​ដឹកនាំ​ព្រះសង្ឃ​ខ្មែរ  កំណើត​នៅ វៀតណាម​ខាងត្បូង​តស៊ូ​ទាមទារ​ដើម្បី រក្សា​នូវ​តួនាទី​ជា​ជនជាតិ ភាគតិច​មាន​ទី​ស្នាក់ ការ​កណ្តាល​នៅ​វត្ត​ចន្ទរង្សី ក្រុង​ព្រៃនគរ ដោយ មាន​ព្រះតេជព្រះគុណ​ធម្ម​វិ​រ​យោ គឹម សាង ជា ព្រះប្រធាន ព្រះ​ភិក្ខុ ថាច់ សឹង ជា​អគ្គលេខាធិការ ព្រះ គ្រូ ថាច់ គង់ ជា​ហេរញ្ញិក និង​មាន​មេដឹកនាំ​ខ្មែរក្រោម ជា​ព្រះសង្ឃ​និង​គ្រហស្ថ​ទាំង ១២ ខេត្ត ក្រុង​នៅ​កម្ពុជា​ចូលរួម ព្រះ​តេជ​ព្រះ គុណ​ថាច់ ភោគ ពេលនោះ​គឺជា សមាជិក ។​

​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​១៩៦៩​ព្រះអង្គ​បាន​ចូល រួម​ធ្វើបាតុកម្ម ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​ប្រមាណ ២៦៥ អង្គ ដឹកនាំ​ដោយ​ព្រះគ្រូ ឡឹម អែម ជា​តំណាង​ឲ្យ​ខ្មែរក្រោម ២ លាន នាក់ និង ព្រះសង្ឃ ២០.០០០ ( ម្ភៃ​ពាន់​អង្គ ) បានធ្វើ​បាតុកម្ម​ដោយ សន្តិវិធី​និង​អហិង្សា នៅមុខ វិមានឯករាជ្យ​ប្រ​ធានា ធិបតី ង្វៀង វ៉ាំ​ង ធេ​វ ទាមទារ​នាទី​ជា​ជន ជាតិ​ភាគ តិច ។​

​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ព្រះអង្គ​ត្រូវបាន​ជ្រើសតាំង​ជា សង្ឃនាយក​ពុទ្ធសាសនា​គណៈ​ថេរវាទ នៅ​ទីក្រុង​ព្រៃនគរ ។​

​ក្រោយ​ថ្ងៃ ៣០ ខែមេសា ឆ្នាំ ១៩៧៥ ពេល​ពួក​អាណានិកម​បក្សកុម្មុយនិស្ត​យួន​ចូលលុកលុយ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ ថាច់ ភោគ ត្រូវបាន​បក្សកុម្មុយនិស្ត​យួន​ចាប់​យកទៅ​លត់​ដំនៅ​ជំរុំ លត់​ដំ​ខេត្ត​ព្រែក​ឫស្សី​(Trại Cải Tạo Hậu Giang) (​ខេត្ត​ព្រែក​ឫស្សី ពេលនោះ រដ្ឋាភិបាល​យួន​បាន បូក​បញ្ចូល​ខេត្ត​ព្រែក​ឫស្សី​និង​ខេត្ត​ឃ្លាំង​ចូលគ្នា​) ។​

​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ១៩៧៥ ព្រះអង្គ​ត្រូវ បាន​បក្សកុម្មុយនិស្ត​យួន​បញ្ជូនទៅ​ឃុំឃាំង​នៅ​ជំរុំ​លត់​ដំ​ខេត្ត​ព្រែក​ឫស្សី (Trại Cải Tại Cần Thơ) និង​ត្រូវបាន​ដោះលែង​វិញ​នៅ​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ១៩៨០ ។​

​ជីវិត​អាពាហ៍ពិពាហ៍៖

​ក្រោយពី​បាន​លាចាក​សិក្ខាបទ លោក ថាច់ ភោគ បាន​រៀបការ​ជាមួយ​កញ្ញា ធី តា ហើយ​បច្ចុប្បន្ន អ្នកស្រី ធី តា កំពុង​រស់នៅ​ជា មួយ​កូន​នៅ​ខេត្ត​លង់​ហោរ ។​

​ការជាប់គុក​ជា​លើក​ទី​ពីរ៖

​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៨៥ លោក ថាច់ ភោគ ត្រូវបាន​យួន​ចាប់​ដាក់ពន្ធនាគារ​ជា​លើ​ទី​ពីរ ដោយ​ចោទ​ពីបទ KC ៥០ ជាមួយ ករណី​ព្រះតេជព្រះគុណ គឹម តុ​ក ចើ​ង ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង ។ ការជាប់​ពន្ធនាគារ​លើ​ក​នេះ លោក ថាច់ ភោគ ត្រូវបាន បក្សកុម្មុយនិស្ត​យួន​ដាក់​ក្នុង​ជំរុំ​លត់​ដំ​ខេ​ត្ក​លង់​ហោរ (Trại Cải Tạo Vĩnh Long) ។ នៅក្នុង​ជំ​រុំលត់​ដំ​នេះ លោក​ត្រូវបាន​គេ​ដឹង ថា បក្ស​កុ​ម្មុយ និ​ស្ត​យួន​បាន​ខ្ចោះ​ស​សៃ​កែងជើង ហើយ​យក​ខ្សែ​ទាញ​ជើង​ឡើងលើ ក្បាល​ដាំ​ចុះក្រោម​ដើម្បី​សួរចម្លើយ ។​

​ជីវិត​ស្លាប់​នៅក្នុង​គុក​យួន​៖

​ខែកញ្ញា ឆ្នាំ ១៩៨៧ ដោយ​មិនអាច​ទ្រាំ​បាន​នឹង​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​បក្ស​កុ​ម្មុយ និ​ស្ត​លោក ថាច់ ភោគ បាន​ស្លាប់​នៅក្នុង ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។ សព​របស់លោក ថាច់ ភោគ បាន​នាំយកមក​ធ្វើ ពិធីបុណ្យ​ឈាបនកិច្ច​នៅក្នុង​វត្ត​សាលា​វន​ឧទ្យាន (​ព្រែក​ឈូក​) ឋិត​ក្នុង ភូមិ​ព្រែក ឈូក​ស្រុក​ផ្សារ​ថ្មី​ខេត្ត​លង់​ហោរ ៕​

Leave A Reply

Your email address will not be published.