ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ

0 91

ដោយ ថាច់ ប្រីជា គឿន

ព្រះតេជព្រះគុណ ធម្ម​សាល ថាច់ រាជ ប្រសូត​នៅ គ​.​ស​. ១៩២១​សុគត​នៅ គ​.​ស​. ១៩៧៧ ជា​អតីត​ព្រះ​មេគណ​ខេត្ត​ព្រះ​ត្រពាំង ចាប់តាំងពី គ​.​ស​. ១៩៦៤ ដល់ គ​.​ស​.១៩៧៥ និង ជា​អតីត​ប្រធាន​សមណ​ប្បាតុករ​ប្រចាំខេត្ត​ព្រះ​ត្រពាំង​នា​ឆ្នាំ​១៩៦៩ ដើម្បី​ទាម ទារ​ឲ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​យួន ផ្តល់​តួនាទី​ជា​ជនជាតិភាគតិច​ដល់​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។ ព្រះអង្គ​សុគត​ក្នុង​ព្រះ ជន្ម ៥៦ វស្សា នៅ​វត្ត​ពោធិ​បឹង​ដោយ​យួន​ធ្វើ​ទារុណកម្ម​ក្នុង​គុក ។​

ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ប្រសូតនៅ គ.ស. ១៩២១ សុគតនៅ គ.ស. ១៩៧៧ ។
ព្រះតេជព្រះគុណ ធម្មសាល ថាច់ រាជ ប្រសូតនៅ គ.ស. ១៩២១ សុគតនៅ គ.ស. ១៩៧៧ ។

​ប្រវត្តិ​

​ព្រះតេជព្រះគុណ ធម្ម​សាល ថាច់ រាជ ប្រសូតិ​ក្នុង​ឆ្នាំរកា​ត្រី​ស័ក​ព​.​ស​. ២៤៦៤ គ​.​ស​. ១៩២១ នៅ​ភូមិ​ចុង​ព្រែក ឃុំ​ព្រែ​កលប ស្រុក​កញ្ចោង (Tiểu Cần)​ខេត្ត​ព្រះ​ត្រពាំង​។ ឱ​ពូក​ឈ្មោះ​ថាច់ កែវ ម្តាយ​ឈ្មោះ ថាច់ ធី ចាន់ ។ ព្រះអង្គ​មាន​បងប្អូន ៦ នាក់ គឺ​៖

  •     ១. ?
  •     ២.ថាច់ ប្រាជ្ញ​
  •     ៣.ថាច់ អោ​
  •     ៤.ថាច់ ធី សម​
  •     ៥.ថាច់ រាជ​
  •     ៦.ថាច់ ធី ឡាយ (​ប្រុស ៤ ស្រី ២)​។​

​ការ​សាង​ផ្នួស​ជា​សាមណេរ​៖

​គ​.​ស​.១៩៣៧ ពេល​ព្រះអង្គ​អាយុ​បាន ១៦ ឆ្នាំ បួស​ជា​សាមណេរ​នៅ វត្ត​សុវណ្ណ​គន្ធ​វា​រី​រង្សី​ហៅថា​វត្ត​ព្រែ​កទុង ក្រោម​សំណាក់ ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ថាច់ អម ។​

​ការបំពេញ​ឧបសម្បទា​និង​ទទួល​នាទី​ជា​ព្រះចៅអធិការ​វត្ត​៖

​ឆ្នាំមមី ចត្វា​ស័ក ព​.​ស​.២៤៨៥ គ​.​ស​.១៩៤២​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​បាន ២១ ឆ្នាំ ក៏បាន​បំពេញ ឧបសម្បទាកម្ម​នៅក្នុង វត្ត​ពោធិ​បឹង ហៅថា វត្ត​បឹង ឋិត​នៅក្នុង​ភូមិ​បឹង ឃុំ​ចាប់​ភ្លើង​(Tập Sơn) ស្រុក​ថ្កូវ​ខេត្ត​ព្រះ​ត្រពាំង ក្រោម​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះនាម​ថាច់​កេស ហើយក៍​បាន​ពុទ្ធបរិស័ទ​នៅ ក្នុង​ចំណុះជើងវត្ត​ពោធិ​បឹង តែងតាំង​ឲ្យ​ព្រះអង្គ​ឡើង​ធ្វើជា​ព្រះចៅអធិការ វត្ត​នេះ​នា​ឆ្នាំ​នោះ​តែម្តង ។​

​ការ​ឡើងជា​ព្រះ​ឧបជ្ឈាយ៍​៖

​ឆ្នាំជូត​ទោស័ក ព​.​ស​. ២៥០៤ គស​.១៩៦០ ពេល​ព្រះអង្គ​ព្រះជន្ម​៣៩ វស្សា ពុទ្ធបរិស័ទ​វត្ត​ពោធិ​បឹង (​បឹង​) និង​ព្រះសង្ឃ​នៅ ស្រុក​ថ្កូវ​បាន​តែង តាំង​ព្រះ​អង្គជា​ព្រះ​ឧបជ្ឈាយ៍ ។​

​ការទទួល​ឋានៈ​ជា​ព្រះ​មេគណ​ខេត្ត​៖

​ថ្ងៃ​ពុធ ១៥ កើត ខែភទ្របទ ឆ្នាំ រោង ឆស័ក ព​.​ស​. ២៥០៨​ត្រូវ​នឹង​ថ្ងៃទី ២១ ខែតុលា គ​.​ស​. ១៩៦៤ បានទទួល​តំណែង ជា ព្រះ​មេគណ​នៃ​គណៈ​ពុទ្ធសាសនា​ថេរវាទ ខេត្ត​ព្រះ​ត្រពាំង ។​

​ការតស៊ូ​ដើម្បី​ការពារ​ពូជសាសន៍​ជនជាតិដើម​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម៖

  • ថ្ងៃ​សុក្រ ១៤​រោច ខែភទ្របទ ឆ្នាំ រកា ឯកស័ក​ត្រូវ​នឹង​ថ្ងៃទី ១០ ខែតុលា គ​.​ស​.១៩៦៩ ប្រធាន​គណៈ កម្ម​ការ​ព្រះ សង្ឃ​អំបូរ​ខ្មែរ​នៅ​សាធារណរដ្ឋ​យួន ព្រះអង្គ​បាន​ដឹកនាំ​ព្រះសង្ឃ​ខ្មែរក្រោម​ជាង​មួយ​ពាន់​អង្គ ធ្វើ​បា​តុម​កម្ម​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជនជាតិភាគតិច ។​
  • ថ្ងៃ​សុក្រ ១៤ កើត ខែអស្សុជ ឆ្នាំរកា ឯកស័ក ព​.​ស​.២៥១៣ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែតុលា គ​.​ស​.១៩៦៩ ព្រះអង្គ​បាន ទទួល​នាទី​ជា​ប្រធាន​សមណ​ប្បាតុករ ប្រចាំ​​ខេត្ត​ព្រះ​ត្រពាំង (tỉnh Vĩnh Bình) ក្នុង​រចនាសម្ព័ន្ធ​នៃ​«​គណៈ​កម្ម​ធិ​ការ​កណ្តាល​ដឹកនាំ​ព្រះសង្ឃ​ខ្មែរ​កំណើត​នៅ​យួន ខាងត្បូង តស៊ូ​ដើម្បី​ទាមទារ​នាទី​ជា​ជនជាតិដើម ភាគតិច​នៅ​កម្ពុជា​ក្រោម​ក្រោម​ការដឹកនាំ​របស់​ព្រះតេជព្រះគុណ​ធម្ម​វិ​រិ​យោ គឹម សាង នាយក​សាសនា នៃ​គណៈ​ពុទ្ធសាសនា​ថេរវាទ មជ្ឈមណ្ឌល​ព្រៃនគរ ។​

​សូមបញ្ជាក់ថា​ការធ្វើ​បាតុកម្ម​នេះ ព្រោះ​រដ្ឋាភិបាល​យួន​សម័យ​នោះបាន​អនុម័ត​ដាក់ឈ្មោះ​ឲ្យ​ខ្មែរក្រោម​ថា​«​ប្រជាជន​យួន កំណើត​កម្ពុជា​» (Người Việt Gốc Miên) គឺ​រដ្ឋាភិបាល​យួន​បញ្ជាក់ថា «​ខ្មែរក្រោម​មិនមែនជា​ជនជាតិដើម​នៅ​កម្ពុជា​ក្រោម​ទេ គឺជា​ជនជាតិខ្មែរ​ដែល​បាន​ភៀសខ្លួន​ពី​កម្ពុជា​ទៅ​ពឹង​អាស្រ័យ​នឹង​យួន​នៅ​កម្ពុជា​ក្រោម​(​វៀតណាម​ខាងត្បូង​)»​។​

​ការរង​ទារុណកម្ម​ក្នុង​គុក​យួន​កុ​ម្មុយ​និ​ស្ត​៖

  •     ថ្ងៃ​អង្គា​រ៍ ៣ កើត ខែជេស្ឋ ឆ្នាំ ថោះ​សប្តស័ក ព​.​ស​. ២៥១៩​ត្រូវ​នឹង​ថ្ងៃទី ១៣ ខែឧសភា គ​.​ស​.១៩៧៥​ព្រះអង្គ​ត្រូវបាន សង្ឃា​ភិ​បាល​តំណាង​យួន​យៀកកុង​ចាប់​ផ្សឹក ។​
  •     ថ្ងៃអាទិត្យ ០៦ រោច ខែអស្សុជ ឆ្នាំថោះ សប្តស័ក ព​.​ស​.២៥១៩ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែតុលា គ​.​ស​.១៩៧៥ ព្រះអង្គ​ត្រូវបាន យួន​យកទៅ​លត់​ដំ នៅ​គុក​បេន​យ៉ា (Ben Gia)​ខេត្ត​ព្រះ​ត្រពាំង ។​

ការ​សុគត​ដោយ​រង​ទារុណកម្ម​ពីរ​បប​យួន​៖

​ថ្ងៃ​ពុធ ០៨ កើត ខែជេស្ឋ ឆ្នាំម្សាញ់ នព្វ ស័ក ព​.​ស​.២៥២១​ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា គ​.​ស​.១៩៧៧ ព្រះអង្គ​បាន​សុគត​នៅវេលា ម៉ោង ១២ និង ០៥ នាទី អធ្រាត្រ ៥៦ វស្សា ៕

—————————————

ឯកសារពិគ្រោះ​៖

  •     ប្រវត្តិ​ព្រះតេជព្រះគុណ ធម្ម​សាល ថាច់ រាជ ចងក្រង​ដោយ លោក ថាច់ សេ​
  •     ប្រក្រតិទិន​អេ​ឡិច​ត្រ​និ​ច ដើម្បី​ផ្ទៀង​ថ្ងៃខែ​ឆ្នាំ​ចន្ទគតិ និង សុរិយា​គតិ​
Leave A Reply

Your email address will not be published.