​ការ​តស៊ូ​របស់​លោក​ ​ថា​ច់ ​រី​ន​ ​ដើម្បី​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​

0 398

ដោយ គឹម សាវតា

បើ​ទោះ​ជា​មាន​វ័យ​ជាង​ ​៦​០​ ​ឆ្នាំទៅ​ហើយ​ក្តី​ ​ប៉ុន្តែ​ ​លោក​ ​ថា​ច់ ​រី​ន​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​រស់នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ដែនដី​កម្ពុជាក្រោម​ ​មិន​រុញរា​ក្នុង​ការ​លើក​ពី​ការរំលោភ​សិទ្ធិ​ ​និង​សិទ្ធ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​ជា​ម្ចាស់​ទឹកដី​ ​ត្រូវ​ទទួល​បាន​នោះ​ទេ​ ​ខណៈ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​យកទៅ​សួរ​ចម្លើយ​ ​និង​តាមដាន​ជាបន្តបន្ទាប់​ ​។​ ​តើ​មូលហេតុ​​​អ្វី​ ​បានជា​បុរស​ជា​គ្រិស្ថនិ​ក​មួយ​រូប​នេះ​ ​ព្យាយាម​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ ​វៀតណាម​? ​តើ​បុរស​វ័យ​ ​៦​១ ​ឆ្នាំនេះ​ មាន​ប្រវត្តិ​យ៉ាងណា​? ​។​

​លោក ថាច់ រីន ​អាយុ ៦១ ​រស់​នៅ​ខេត្ត​ព្រះត្រពាំង ដែល​អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម ​ឃាត់​ខ្លួន​កាល​ពី​ចុង​ខែមិថុនា ក្រោយ​​ពីលោក​អាន​សៀវភៅ​ អំពី​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ផ្សាយ​​ផ្ទាល់​តាម​បណ្ដាញ​សង្គម ​(Facebook) ។ រូបៈ Screenshot
​លោក ថាច់ រីន ​អាយុ ៦១ ​រស់​នៅ​ខេត្ត​ព្រះត្រពាំង ដែល​អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង កម្ពុជា​ក្រោម ​ឃាត់​ខ្លួន​កាល​ពី​ចុង​ខែមិថុនា ក្រោយ​​ពីលោក​អាន​សៀវភៅ​ អំពី​សេចក្ដី​ប្រកាស​អង្គការ​សហប្រជាជាតិ​ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម ផ្សាយ​​ផ្ទាល់​តាម​បណ្ដាញ​សង្គម ​(Facebook) ។ រូបៈ Screenshot

​ប្រសិនបើ​លោកអ្នក​ជា​អ្នកតា​ម​ដាន​ព្រឺ​ត្តិ​ការណ៍​សំខាន់​ៗ​ ​ដែល​កើតឡើង​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​លោកអ្នក​នឹងបាន​ដឹង​ពី​ព្រឹត្តិការណ៍​ចុងខែ​មិថុនា​កន្លងទៅ​ ​គឺ​អាជ្ញាធរ​វៀតណាម​ ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​មួយ​រូប​ ​នាំ​យកទៅ​សួរ​ចម្លើយ​ផង​ ​។​ ​នោះ​គឺ​លោក​ ​ថា​ច់ ​រី​ន​ ​រស់នៅ​ក្នុងស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​។​

​លោក​ ​ថា​ច់ ​រី​ន​ ​កើត​ក្នុង​ត្រកូល​កសិករ​ ​ដែល​មាន​ដីស្រែ​តិចតួច​ ​មិន​អាច​ប្រើប្រាស់​ ​ដើម្បីឲ្យ​ជីវភាព​គ្រួសារ​របស់​គាត់​អាច​មាន​ជីវភាព​ល្អ​ប្រសើរ​នោះ​ទេ​ ​ដូចនេះ​ ​លោក​ក៏​ស​ម្រេ​ចិត្ត​ឈប់​សិក្សា​ត្រឹម​ថ្នាក់ទី ២​ ​ហើយ​ដើរ​ឃ្វាល​ក្របី​រហូត​ធំ​ពេញវ័យ​ ​។​

​លោក​ ​ថា​ច់ ​រី​ន​ ​«​ខ្ញុំ​បាន​សិក្សា​អក្សរសាស្ត្រ​ខ្មែរ​ ​បាន​ត្រឹម​ថ្នាក់ទី ២​ ​ទេ​ ​ហើយ​ចាប់ពី​ពេល​នោះ​មក​ ​ខ្ញុំ​ឃ្វាល​ក្របី​រៀង​រហូតដល់​ធំ​ពេញវ័យ​ ​។​ ​លុះដល់​ខ្ញុំ​ ​ចាប់​មានគ្រួសារ​ហ្នឹង​ ​ខ្ញុំ​ចេញ​ស៊ីឈ្នួល​កាប់​អំពៅ​ ​នៅ​ស្រុក​ហ្នឹង​គេ​កាប់​អំពៅ​ ​។​ ​ខ្ញុំ​យក​កម្លាំង​ត​ទល់នឹង​កាប់​អំពៅ​នេះ​ ​ជា​រៀង​រហូត​»​ ​។​

​និយាយ​ពី​ការ​សម្រេច​ចិត្ត​ចូលរួម​កិច្ចការ​សង្គម​ ​ដើម្បី​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​រស់នៅ​ ​ដែនដី​កំណើត​របស់​ខ្លួន​នោះ​ ​បុរស​មាន​មាឌ​ក្រអាញ​សក់រួញ​រូប​នេះ​ ​ឲ្យដឹង​ថា​ ​តាំងពី​លោក​ធំដឹងក្តី​ ​រហូតដល់​ពេលនេះ​ ​លោក​មើលឃើញ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ហាក់​ត្រូវ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​វៀតណាម​ ​បំបិទ​សិទ្ធិ​សេរី​ជាច្រើន​ ​ហើយ​លោក​ក៏បាន​សិក្សា​ ​ពី​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​ផ្សេងៗ​ ​ព្រមទាំង​ព្យាយាម​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដទៃទៀត​ ​បាន​ដឹងផង​ដែរ​ ​។​

​លោក​ ​ថា​ច់ ​រី​ន​«​ ​ការសិក្សា​របស់​ខ្ញុំ​ ​នៅ​ក្នុង​ច្បាប់​អង្គការសហប្រជាជាតិ​ ​ស្តី​អំពី​សិទ្ធិ​ជនជាតិ​ដើម​នេះ​ ​ខ្ញុំ​បាន​មើល​ត្រួស​ ​ៗ​ត្រាយ​ៗ​ ​ទេ​ ​មិនទាន់​បាន​អី​ទេ​ ​តែ​ខ្ញុំ​ដឹង​ថា​ ​សិទ្ធិ​នៅ​ក្នុង​អង្គការសហប្រជាជាតិ​ ​ក៏ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ ​គេ​មិន​បើក​សិទ្ធិ​ឲ្យ​រៀន​ ​ពី​ច្បាប់​ហ្នឹង​ជាដាច់ខាត​ ​គេ​ហាមឃាត់​កន​ពួក​ខ្ញុំ​នៅ​ទីនេះ​ ​មិន​ឲ្យ​ស្គាល់​ច្បាប់​អង្គការសហប្រជាជាតិ​ជាដាច់ខាត​»​ ​។​

​បន្ទាប់ពី​បាន​អាន​សៀវភៅ​ ​អំពី​សេចក្ដីប្រកាស​ ​អង្គការសហប្រជាជាតិ​ ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្ដាញ​សង្គម​ ​ហ្វេសប៊ុក​ ​ព្រមទាំង​បាន​ពាក់អាវ​យឺត​ ​ដែល​មាន​​​រូបភាព​ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​) ​របស់​អង្គការសហប្រជាជាតិ​ផង​នោះ​ ​អាជ្ញាធរ​ស្រុក​ថ្កូវ​ ​ខេត្ត​ព្រះត្រពាំង​ ​បាន​កោះហៅ​ ​និង​សួរ​ចម្លើយ​លោក​ ​។​

​លោក​ ​ថា​ច់ ​រី​ន​ ​«​ ​ជា​លើក​ទី​១​ ​ហើយ​ ​ដែល​ខ្ញុំ​បាន​ប៉ះពាល់​ ​ដែល​នគរបាល​ស្រុក​បាន​អញ្ជើញ​ខ្ញុំ​ទៅ​សាលាស្រុក​ ​ដើម្បី​សួរ​ចម្លើយ​នេះ​ ​តែ​ខ្ញុំ​អត់​តក់​ស្លុក​អី​ទេ​»​ ​។​

​លោក​បន្ត​ថា​ ​កិច្ចការ​ផ្សព្វផ្សាយ​សិទ្ធិមនុស្ស​ ​ខណៈ​ដែល​ដែនដី​កំណើត​របស់​ខ្លួន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កុម្មុ​យ​នី​ស​ ​គឺ​មាន​ការពិបាក​ ​និង​ប្រឈម​ ​តែ​ទោះជាយ៉ាងណា​លោក​មិន​រុញរា​ឡើយ​ ​ព្រោះ​លោក​ចង់​ឃើញ​កូនចៅ​ជំនាន់​ក្រោយ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុងនាម​ជា​ម្ចាស់​ស្រុក​ ​។​

​លោក​ ​ថា​ច់ ​រី​ន​ ​«​ ​សម័យ​ខ្ញុំបាទ​ឥឡូវនេះ​ ​កំពុងតែ​គាបសង្កត់​ ​កំពុងតែ​ពិបាក​ជា​ខ្លាំង​ណាស់​ប៉ុន្តែ​បើសិនជា​វៀតណាម​ ​គេ​ស្ម័គ្រចិត្ត​ឲ្យ​ខ្មែរក្រោម​ ​មាន​សិទ្ធិ​សេរីភាព​ ​គេ​ទទួលស្គាល់​ខ្មែរក្រោម​ ​ជា​ជនជាតិ​ដើម​នោះ​ ​កូនចៅ​ជំនាន់​ក្រោយ​ឃើញ​ថា​ ​ធូរស្រាល​បន្តិច​ ​។​ ​ហើយ​បើ​សិន​គេ​នៅតែ​គាបសង្កត់​ទៀត​ ​ផុត​ពី​ខ្ញុំ​ទៅ​ ​កូនចៅ​ពិតជា​វេទនា​ជាង​ខ្ញុំ​ទៅទៀត​»​ ​។​

​លោក​ ​ថា​ច់ ​រី​ន​ ​បាន​ងាក​មក​ជឿ​លើ​គ្រិស្ថ​សាសនា​ ​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​។​ ​បើ​ទោះ​ជា​លោក​បាន​ងាក​ពី​សាសនា​ព្រះពុទ្ធ​ ​មក​ជឿ​លើ​សាសនា​គ្រិស្ថ​ក្តី​ ​ប៉ុន្តែ​ ​កិច្ចការ​សង្គម​ខ្មែរក្រោម​ ​លោក​នៅតែ​ចូលរួម​ ​៕​

Leave A Reply

Your email address will not be published.