លោក ថាច់ សុង ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Oregon អនិច្ចកម្ម ក្នុងជន្មាយុ ៦៤ ឆ្នាំ
លោក ថាច់ សុង (Thach Song) ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋអូរីហ្គិន (Oregon) សហរដ្ឋអាមេរិក បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី ៣១ ខែកក្កដា កន្លង ក្នុងជន្មាយុ ៦៤ ឆ្នាំ ។ នេះបើយោងតាមសេចក្ដីជូន ដំណឹងពីក្រុមគ្រួសារសព ដល់វិទ្យុសំឡេងកម្ពុជាក្រោម ។
កម្មវិធីបុណ្យសពនឹងធ្វើនៅថ្ងៃសុក្រ ទី ៥ ខែ សីហា ឆ្នាំ ២០១៦ សូត្រមន្តនៅគេហដ្ឋានសព ។ ថ្ងៃសៅរ៍ ទី ៦ ខែ សីហា ឆ្នាំ ២០១៦ ម៉ោង ៨ ព្រឹក ដង្ហែសពទៅកាន់គេហដ្ឋាន និងប្រារព្ធពិធីបុណ្យតាមប្រពៃណីខ្មែរ ដល់ម៉ោង ១ ថ្ងៃត្រង់ ដង្ហែសពយកទៅបូជានៅឈាបនដ្ឋាន ។
ព័ត៌មានបន្ថែមសូមទាក់ទងក្រុមគ្រួសារសព តាមទូរសព្ទលេខ (503) 889 6701
បន្ទាប់ពីបានទទួលដំណឹងមរណភាពនេះ ពីប្រទេសកាណាដា លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ ។
លិខិតចុះថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៦ លោក ថាច់ ង៉ុក ថាច់ បានគូសបញ្ជាក់ថា មរណភាពរបស់ លោក ថាច់ សុង គឺជាការបាត់បង់នូវសកម្មជនស្នេហាជាតិ និងសមាជិករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម មួយរួបដ៏សំខាន់ ដែលតែងតែ បូជាទាំងកម្លាំងកាយ កម្លាំងចិត្ត និងទ្រព្យសម្បត្តិ ចូលរួមជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងបេសកកម្មស្វែងរក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ជូនពលរដ្ឋខ្មែរក្រោ នៅដែនដីកម្ពុជាក្រោម ៕
ខាងក្រោមនេះ ជាលិខិតរំលែកទុក្ខរបស់សម្ព័ន្ធសមណនិស្សិត – និស្សិតខ្មែរកម្ពុជាក្រោម ផ្ញើជូនគ្រួសារសព ។
Comments are closed.