ដំណឹងស្ដីពីពិធីបុណ្យឈាបនកិច្ចសព ឧបាសិកា ថាច់ ធី សាម៉ឺន
ឧបាសិកា ថាច់ ធី សាម៉ឺន ត្រូវជាភរិយារបស់ លោក ឧបាសក ថាច់ មាឃ ជាប្រធានគណៈកម្មការ វត្តសាមគ្គីធរារាម នៅទីក្រុងខែមដិន (Camden) រដ្ឋ New Jersey សហរដ្ឋអាមេរិក បានទទួល អនិច្ចកម្ម កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៧ ក្នុងជន្មាយុ ៧៩ ឆ្នាំ ។ ឧបាសិកា ថាច់ ធី សាម៉ឺន និងគ្រួសារធ្លាប់បានជួយដល់ការងារវិទ្យុសំឡេងកម្ពុជាក្រោម កាលពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០០២ ពេលដែលវិទ្យុសំឡេងកម្ពុជាក្រោម ទើបបង្កើតឡើងដំបូង ។

ពិធីបុណ្យឈាបនកិច្ចសពឧបាសិកានឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ២៥ ខែមីនា ឆ្នាំ ២០១៧ នៅទីតម្កល់សព Palco Caruso & Leonard Funeral Home អាសយដ្ឋាន 6600 N Browning Rd. Pennsauken, NJ 08109 ។
កម្មវិធីបុណ្យនឹងធ្វើចាប់ពីម៉ោង ៩ ដល់ម៉ោង ១០ កន្លះព្រឹក ដែលមានរបៀបវារៈ ដូចជា នមស្ការ ព្រះរតនត្រ័យ សមាទាននិច្ចសីល អានជីវប្រវត្តិសព មតិចាប់អារម្មណ៍របស់ផ្ញៀវកំណាន់ទុក្ខ ព្រះ សង្ឃបង្សុកូល និងពិធីជូនផ្កាដល់សព រួចដង្ហែសពទៅកាន់វត្តសាមគ្គីធរារាម ហើយ ដង្ហែទៅកាន់ ឈាបនដ្ឋាន នៅក្បែរ Our Laday of Lord Hospital នាទីក្រុង Camben ដើម្បីបូជាសពតាម ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងពុទ្ធសាសនា ជាកិច្ចឆ្លងបុណ្យ ។
តាមនាមក្រុមការងារ នៃវិទ្យុសំឡេងកម្ពុជាក្រោម សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមកាន់ ទុក្ខជាមួយនឹងក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឧបាសិកា ថាច់ ធីសាម៉ឺន ។ ដោយអានុភាព នៃកុសលកម្មដែលឧបាសិកា ថាច់ ធី សាម៉ឺន បានសាងកាលមានព្រះជន្មនោះ សូមឲ្យឧបាសិកា បានទៅសោយសុខក្នុងសុគតិភពកុំបីខានឡើយ ។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ (856) 665-0150 ។
រូបថតពិធីបុណ្យសព ឧបាសិកា ថាច់ ធី សាម៉ឺន
Comments are closed.