បក្សប្រឆាំងថៃនឹងធ្វើបាតុកម្ម ទ្រង់ទ្រាយធំនៅថ្ងៃអាទិត្យ

0 133

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​មនុស្ស​រាប់ពាន់នាក់​ បាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ប្រទេស​ថៃ​ឈានដល់​ថ្ងៃទី ២ កាលពី​ថ្ងៃ​សុក្រ ។ ក្បួន​យាត្រា នៅតាម​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​បាងកក ដើម្បី​ទាមទារ​ឲ្យ​អ្នកស្រី យិ​ង​លក្សណ៍ ជិន​វ័​ត្រ នាយករដ្ឋមន្ត្រី ចុះ​ចេញពី​តំណែង ។​

បាតុកម្មនៅថៃ ។
បាតុកម្មនៅថៃ ។

​អ្នកចូលរួម​ក្នុង​ក្បួន​បាតុកម្ម​ម្នាក់​បាន​ថ្លែងថា ពលរដ្ឋ​ថៃ​មិនអាច​អត់ទ្រាំ​បានទេ និង​ត្រូវតែ​បង្ហាញ​នូវ​កម្លាំង​របស់ យុ​ត្តិ ធម៌ ។ មនុស្ស​ម្នាក់នេះ បាន​ថ្លែង​បន្តទៀតថា រដ្ឋាភិបាល​មិនអាច​ធ្វើ​ព្រងើយ​ចំពោះ កម្លាំង​របស់​មហាជន​បានឡើយ ។​

​អ្នកចូលរួម​បាតុកម្ម​បាន​ថ្លែងថា ការធ្វើ​បាតុកម្ម​នៅក្នុង​សប្ដាហ៍​នេះ គឺ​ដើម្បី​ត្រៀម​មនុស្ស​ឲ្យ​ចូលរួម​ក្នុង មហា​បាតុកម្ម​នៅ តាម​ដងផ្លូវ​នៅ​ថ្ងៃអាទិត្យ ទី ២២ ខែធ្នូ ខាងមុខនេះ ។​

លោកស្រី យិ​ង​លក្សណ៍ ជា​ទិសដៅ​របស់​ក្រុមបាតុករ ដែល​ត្រូវបាន​គេ​រិះគន់ថា បាន​រំលាយ​សភា​នៅ ពេល​ថ្មីៗ​នេះ និង​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ មុនពេល​កំណត់​នៅក្នុង​ខែកុម្ភៈ ឆ្នាំ ២០១៤ ខាងមុខនេះ ។​

អ្នកចូលរួម​បាតុកម្ម​បាន​ថ្កោលទោស​នាយករដ្ឋមន្ត្រី យិ​ង​លក្សណ៍ ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ និង ជា​អាយ៉ង​ឋិត​នៅ ក្រោម​ការបញ្ជារ​បស់បង​ប្រុស​របស់ខ្លួន គឺ លោក ទក្សិណ ជិន​វ័​ត្រ ដែល​ត្រូវបាន​រដ្ឋប្រហារ កាលពី​ឆ្នាំ ២០០៦ ។​

​បាតុកម្ម​បានចាប់ផ្ដើម​កាលពី​ខែតុលា ដើម្បី​ប្រឆាំងនឹង​ពង្រាងច្បាប់​ដែល​គេ​មើលឃើញថា ប្រសិនបើ​បានសម្រេច អនុម័ត លោក ទក្សិណ ជិន​វ័​ត្រ អាច​ត្រឡប់​ចូល​ស្រុក​បាន បញ្ចប់ជីវិត​នីរ​ទេស​របស់ខ្លួន និង​បាន​រួច​ពី​ការចាប់​ដាក់ ពន្ធនាគារ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ៕​

 

Leave A Reply

Your email address will not be published.