នាយករដ្ឋមន្រ្តីថៃនឹងរំលាយរដ្ឋសភា ដើម្បីរៀបចំការបោះឆ្នោតនាពេលឆាប់ៗនេះ
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ បានប្រកាសជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទនេះថា លោកស្រីនឹងរំលាយសភា រៀបចំការបោះឆ្នោតឡើងវិញ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងកើតមាន ។
លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ ថ្លែងតាមទូរទស្សន៍ជាតិថៃ នៅព្រឹកថ្ងៃចន្ទនេះ អំពាវនាវឲ្យបញ្ឈប់ការតវ៉ា ដោយលោកស្រីសន្យានឹងរំលាយសភា ហើយរៀបចំការបោះឆ្នោតឲ្យបានឆាប់បំផុត តាមការដែលអាចធ្វើទៅបាន ។
លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ ថ្លែងទៀតថា រដ្ឋាភិបាលរបស់លោកស្រី មិនចង់ឃើញមនុស្សបាត់បង់ជីវិតដោយសារបាតុ កម្មបន្តទៀតទេ។ ហិង្សាពេលបាតុកម្មកន្លងទៅនេះ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង ជាង ២០០ នាក់ រងរបួស ។

លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ ថ្លែងថា៖
ខ្ញុំសម្រេចចិត្តថា សូមព្រះរាជទានទូលថ្វាយអំពីកិច្ចរាជការ ថានឹងរំលាយសភាតំណាងរាស្ត្រ ពុទ្ធសករាជ ២៥៥៦ ដើម្បីព្រះបរមរាជវិនិច្ឆ័យដោយហេតុផលដូចតទៅ៖
ទី ១ – ការរំលាយសភាតំណាងរាស្ត្រជាទម្លាប់ប្រក្រតីក្នុងការគ្រប់គ្រង តាមរបបលទ្ធិប្រជាធិបតេយ្យ ដែលប្រទេស នានាបានអនុវត្តតាមបែបសភានិយម ។ ប្រទេសថៃ បានអនុវត្តតាមទំនៀមនេះ តាំង ពីដើម រៀង មក និងបាន ឃើញថា គ្រប់ច្បាប់នៃរដ្ឋ ធម្មនុញ្ញប្រទេស បញ្ញតិឲ្យរំលាយសភាទុក និង បានរំលាយ សភា មកជាច្រើនដង ដូចជា ឆ្នាំ ពុទ្ធសករាជ ២៥៣៩ , ២៥៤៣, ២៥៤៩ និង ២៥៥៤ ។
ទី ២- តាមដែលរដ្ឋាភិបាលបានចូលមកទទួលតួនាទីដឹកនាំរាជការក្នុងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែសីហា ពុទ្ធសករាជ ២៥៥៤ នោះ ដោយមានភារកិច្ចសំខាន់ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិជាច្រើនប្រការ ដូចជា គ្រោះ ទឹកជំនន់ដ៏ធំ និងផលប៉ះពាល់ ដែលកើតពីវិបត្តិសេដ្ឋកិច្ចពិភពលោក និងការស្ដារឡើង វិញនូវ លទ្ធិប្រជាធិបតេយ្យ ការពង្រឹងទំនាក់ទំទងការបរទេស រហូតដល់មានការទុកចិត្តនៃរបប ប្រជាធិ បតេយ្យ ដែលមានព្រះមហាក្សត្រ ជា ប្រមុខ ។ រដ្ឋាភិបាលបានខំអស់ពីសមត្ថភាពធ្វើឲ្យ មាន កំណែ ទម្រង់ បញ្ហាផ្សេងៗ រហូតដល់មានការបង្រួបបង្រួម ទៀតផង ។ តែទោះជាយ៉ាងណាក៏ដោយ ចំណុច នៃការ វិវាទនយោបាយនោះ រដ្ឋាភិបាលកំពុងរកដំណោះស្រាយ រហូតទាល់តែបានសម្រេច ។ រដ្ឋាភិ បាល នឹងព្យាយាម ពន្យល់ឲ្យយល់ នូវចំណុចដែលត្រូវ កែប្រែរដ្ឋធម្មនុញ ការបើ វេទិការសាធារណៈ និងធ្វើប្រជាមតិនោះ ក៏មានយោបល់ស្របខ្លះ មិនស្របខ្លះក៏ដោយ រដ្ឋាភិបាលនៅតែទទួល យកមក ពិភាក្សា និងកែប្រែ ទៅតាមរបបប្រជាធិបតេយ្យសភានិយម ។ ជាការពិត មានមតិគំនិតខ្វែងគ្នា នៃក្រុម មួយចំនួន រួមទាំង សមាជិកបក្សប្រឆាំងផងដែរ មិនព្រមចូលមករដ្ឋាសភា ដើម្បីចរចាគ្នារក ដំណោះ ស្រាយ តែបែរ ទៅរកផ្លូវ ដោះស្រាយនៅក្រៅរដ្ឋសភាទៅវិញ ។ តែរដ្ឋាភិបាលនៅតែរកវិធី ដើម្បីជួប គ្នាក្នុងការ ដោះស្រាយតាមបែប សន្តិវិធី និងគោលការគោរព សិទ្ធិមនុស្សជារៀងរហូត និងជាការរក្សា ការពារ រដ្ឋធម្មនុញ នៃព្រះរាជា ណាចក្រថៃ ព្រោះថា រដ្ឋាភិបានមិនចង់ឲ្យមាន ការបែកបាក់នាំឲ្យខាត ប្រយោជន៍ ដល់ប្រជាជន និងប្រទេស ជាតិតទៅទៀត ដោយហេតុថា ប្រទេសថៃឆ្លងកាត់ការបែកបាក់ និងជូរចត់ជាយូរ យាណាស់ មកហើយ តែស្ថា នការណ៍ ក្នុងពេល បច្ចុប្បន្ន នេះ ក្រុមណាក៏ថា ខ្លួនជាអ្នក តំណាងឲ្យប្រជាជន និងប្រជាជនគាំទ្រច្រើនទាំងអស់ មានអ្នកខ្លះដោយយកលេះនៃរបបប្រ ជាធិបតេយ្យ មកសំអាង ហើយជាន់ឈ្លីពីលើដែរ ជាហេតុ ធ្វើឲ្យប្រទេសជាតិមានការបែកបាក់គ្នា ហើយតវ៉ា ឲ្យរំលាយ សភាចោល ដើម្បីបោះឆ្នោតសាជា ថ្មីដែលជាគោលបំណងរបស់គេ ហើយគេយល់ថា ជាប្រ ទេសប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រ ជាប្រមុខ និងធ្វើឲ្យអន្តរជាតិ មានការ ទទួល ស្គាល់ និងប្រជាជន ជ្រើសរើស អ្នកណាជា អ្នកដឹក នាំប្រទេស របស់ពួកគេដែលពួកគេចង់បាន ។ រដ្ឋាភិ បា លសូមអញ្ជើញ គ្រប់ក្រុម គ្រប់បក្ស គ្រប់និន្នាការនយោបាយ ដែលមានគំនិតផ្សេងគ្នាចូលមក ឈរ ឈ្មោះ សម្រាប់ប្រជាជនបោះ ឆ្នោតជូន ទៅ តាមរបបប្រជាធិបតេយ្យ ។
ទី ៣- ពេលដែររំលាយសភារួចរដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីទាំងឡាយនៅតែរក្សាតំណែងរបស់ខ្លួន និងត្រូវ គោរពទៅ តាមច្បាប់រដ្ឋធម្មនុញមាត្រា ១៨០ (២) រងចាំរហូតដល់មានការបោះ ឆ្នោតជាប់ អ្នកថ្មីមកជំនួស តំណែងតាមច្បាប់រ ដ្ឋធម្មនុញមាត្រា ១៨១ ដែរបាន ចែងថា រដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ដែលមកទទួល តួនាទីក្នុងករណីចាំបាច់ ដោយ គោរពទៅតាមមាត្រាខាងលើជាគោល ។
ទី ៤ – សូមឲ្យប្រជាជនទាំងឡាយយល់ពីសារៈសំខាន់នៃការបោះឆ្នោតលើកនេះ និងស្នើទៅគណៈ កម្ម ការ រៀប ចំការបោះឆ្នោតឲ្យកំណត់ថ្ងៃនៃការបោះឆ្នោតលឿនបំផុត ។ ហេតុដូច្នេះ សូមឲ្យប្រជាជន ទាំង អស់ បំពេញ កតព្វកិច្ច របស់ខ្លួន ក្នុងការទៅ បោះឆ្នោត ឲ្យបាន ព្រមៗគ្នា ដើម្បីឲ្យការបោះឆ្នោត ខាង មុខ ប្រព្រឹត្ត ទៅដោយសុចរិត និងយុត្តិ ធម៌ តាមច្បាប់រដ្ឋធម្មនុញ និងតាមគោលការណ៍ ប្រជាធិបតេយ្យ ។
ការប្រកាសរបស់ លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ ធ្វើឡើងស្របដែលក្រុមបាតុករកំណត់យកថ្ងៃ ចន្ទនេះ ជាថ្ងៃបាតុកម្មផ្តាច់ព្រាត់សម្រេចយកលទ្ធផល ។ បាតុករប្រមាណ ១ សែននាក់ប្រមូលផ្តុំ នៅក្បែរវិមានរដ្ឋាភិបាល និងនៅតាមបណ្តាផ្លូវនានានៅទីក្រុងបាងកក ជាសញ្ញាបង្ហាញថា ហិង្សាអាចកើតមានឡើងជាថ្មីម្តងទៀត ។
ការប្រកាសរំលាយសភា និង រៀបចំការបោះឆ្នោតជាថ្មីរបស់ លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ បានធ្វើឲ្យបាតុករជាច្រើនហាក់ ដូចជា យល់ព្រម និងការសន្យានោះ តែមិនដឹកនាំបាតុករ លោក សូថេប មិនយល់ព្រមទេ គឺគេទាមទារឲ្យ លោកស្រី យីងលក្ខណ៍ ជីនវ័ត្រ ចុះចេញពីតំណែង ដោយដកខ្សែស្រឡាយលោក ទក្សិណ ជីនវ័ត្រ ទាំងឫសចេញពីថ្នាក់ដឹកនាំ ។ លោកថា ប្រសិនបើមានការបោះឆ្នោតជាថ្មីទៀតនោះ ខ្សែស្រលាយ លោក ទក្សិណ ជីនវ័ត្រ នៅតែមាននៅក្នុងរដ្ឋាភិបាលដដែល ។
វិបត្តិនយោបាយនៅក្នុងប្រទេសថៃនេះ បណ្តាលឲ្យសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងចំនួន ១៥៣ រូប សម្រេចលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ម្សិលមិញ ដែលធ្វើឲ្យសភាមានអាសនៈ សរុប ៥០០ បាត់បង់សុពលភាព ក្នុងការសម្រេចការងារ ៕