សេចក្ដី​ថ្លែងអំណរគុណ​ ​ចំពោះ​សប្បុរសជន និង​សមាជិកនៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី​

178

​នៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៧ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៤ រូប រួមមាន ខ្ញុំ​ព្រះ ករុណា អាត្មាភាព ភិក្ខុ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន លោក ម៉ៅ មុនី ជា អនុប្រធាន​ប្រតិបត្តិ បណ្ឌិត Joshua Cooper ទីប្រឹក្សា និង លោក គឹម បិ​ន ជា​សមាជិក នៃ​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី នៅ​រដ្ឋធានី Canberra ដើម្បី​ជម្រាប ដល់​មន្ត្រី​ក្រុមប្រឹក្សា​ច្បាប់ និង​មន្ត្រី​ក្រសួងការបរទេស​អូស្ត្រាលី​អំពី​បញ្ហា សិទ្ធិមនុស្ស​នៅ​ដែនដី កម្ពុជា​ក្រោម ។ ក្រៅពី​ជួប​មន្ត្រី​អូស្ត្រាលី ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានធ្វើ​ដំណើរ​ទស្សនកិច្ច សួរ សុខទុក្ខ សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង​ស៊ីដនី​យ៍ (Sydney) ទីក្រុង​អា​ដែល ឡែ​ត (Adelaide) ទីក្រុង​កា​ប្រាំ​ម៉ា​តា (Cabramatta) និង​ទីក្រុង​មែ​ល​ប៊​ន (Melbourne) ។​

គណ:ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចូលជួបមន្រ្តីក្រុមប្រឹក្សាច្បាប់ និងមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ។
គណ:ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) ចូលជួបមន្រ្តីក្រុមប្រឹក្សាច្បាប់ និងមន្រ្តីក្រសួងការបរទេសអូស្រ្តាលី ។

នៅក្នុង​ដំណើរ​ទស្ស​កិច្ច ២ សប្ដាហ៍ ចាប់ពី​ថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៧ នៅ​ប្រទេស អូ​ស្ត្រ​លី សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សមាគម​ខ្មែរក្រោម មួយចំនួន​បាន ឧបត្ថម្ភ​ថវិកា​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ខ្ញុំព្រះករុណា អាត្មាភាព ដើម្បី​ទ្រទ្រង់​ដល់ ដំណើរ​ទស្សនកិច្ច​នេះរ​បស់​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

នៅ​ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ នៅ​វត្ត​រតនា​រាម សាខា​ស​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ម​ជ្ឈ មណ្ឌល​វប្បធម៌​កម្ពុជា​ក្រោម នាទី​ក្រុង ទីក្រុង​កា​ប្រាំ​ម៉ា​តា (Cabramatta) បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥០០ ដុល្លារ​អូស្ត្រាលី ។​

នៅ​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧ នៅក្នុង​ពិធីសូត្រមន្ត និង​សំណេះសំណាល​ជាមួយនឹង សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង Adelaide នា​គេហដ្ឋាន អ្នកស្រី កៀង សុធី ជា​ប្រធាន​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្ញុំព្រះករុណា អាត្មា ភាព បានទទួល​ប្រាក់ឧបត្ថម្ភ ចំនួន ១.១៥០ ដុល្លារ​អូស្ត្រាលី ។​

នៅ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៧ នាទី​ក្រុង​មែ​ល​ប៊​ន ព្រះតេជព្រះគុណ ចៅ សៀ​ប បាន​ឧបត្ថម្ភ ចំនួន ៥០០ ដុល្លារ​អូស្ត្រាលី និង ព្រះតេជព្រះគុណ ន​ន្ទ សុ​ទេព ចំនួន ៣០០ ដុល្លារ​អូស្ត្រាលី ដើម្បី​ឧបត្ថម្ភ​ដល់​ដំណើរ​ទៅ​រដ្ឋសភា​អូស្ត្រាលី នៅ​រដ្ឋធានី កង់​ប៊ើ​រ៉ា (Canberra) ។​

​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៧ នៅ​គេហដ្ឋាន អ្នកស្រី គឹម អាន់ នា​ទិ​ក្រុង​មែ​ល​ប៊​ន ចំនួន ៧០០ ដុល្លារ​អូស្ត្រាលី ។​

​នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ លោក ជ័យ សំណាង បាន​ឧបត្ថម្ភ​ចំនួន ១៥០ ដុល្លារ អូស្ត្រាលី ពេលដែល​ខ្ញុំព្រះករុណា អាត្មាភាព​បាន​និមន្ត​ទៅ​គេហដ្ឋាន​របស់គាត់ នាទី​ក្រុង មែ​ល ប៊​ន ។​

​សរុប​ថវិកា​ទាំងអស់ ចំនួន ៣.៣០០ ដុល្លារ​អូ​ស្ត្រ​លី ។​

​តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្ញុំព្រះករុណា អាត្មាភាព សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សមាជិក សមាជិកា ប្រ​ធា​សាខា និង​តំបន់ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សមាគម​ខ្មែរក្រោម និង​វត្ត​អារាម នៅក្នុង​ប្រទេស​អូស្ត្រាលី ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជាទីបំផុត នូវ​ដំណើរ និមន្ត និង​អញ្ជើញ​របស់ខ្ញុំ​ព្រះករុណា អាត្មាភាព និង​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​បេសកកម្ម ស្វែងរក​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុងតែ​រង​ទុក្ខ​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយសារ ការ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​រដ្ឋាភិបាល​អាណានិគម​យួន សព្វថ្ងៃ ។​

សូម​ប្រគេន និង​ជូនពរ ព្រះតេជព្រះគុណ គ្រប់​ព្រះអង្គ និង​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​សប្បុរសជន​ទាំងអស់ ឲ្យ​បាន​ជួបតែ​សេចក្ដីសុខ និង​សេចក្ដីចម្រើន​គ្រប់ប្រការ​កុំបី​ឃ្លៀង ឃ្លាត​ឡើយ ៕

​ដោយ​សេចក្ដី​គោរព​រាប់អាន​ពី​ខ្ញុំព្រះករុណា​អាត្មាភាព​
​ទីក្រុង មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០១៧
​ភិក្ខុ សឺ​ង យ៉ឹ​ង​រតនា
​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

Comments are closed.