សេចក្ដីថ្លែងអំណរគុណរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង សាន់ ហូស្សេ
កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ បន្ទាប់ពីបានបញ្ចប់នូវសន្និបាតប្រចាំឆ្នាំ ២០១៨ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ពីសហរដ្ឋអាមេរិក លោក ថាច់ ជូនជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំទីក្រុង សាន់ ហូស្សេ (San Jose) នៃរដ្ឋ California បានចេញលិខិតមួយច្បាប់ ចុះថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បីថ្លែងអំណរគុណដល់ភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមប្រជុំ និងឧបត្ថម្ភថវិកាដល់អង្គសន្និបាត ។ តទៅនេះ លោក ថាច់ ជូន ជាប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose អាននូវខ្លឹមសារដើម នៃសារលិខិតនេះ ដូចតទៅ៖