ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ

0 405

នៅ​ថ្ងៃ​ទ ៨ ខែកុម្ភៈ ឆ្នាំ ២០១៨ នេះ ជា​ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ ដែល​កាល ១១ ឆ្នាំ មុន នៅ​ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណ​សិស្សសាលា​បាលី​ខេត្ត​ឃ្លាំង ប្រមាណ ជាង ២០០ អង្គ បានចេញ​ធ្វើបាតុកម្ម នៅមុខ​ការិយាល័យ​នគរបាល​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។

ព្រះតេជព្រះគុណ យ័​ញ ទូ​ន និង ព្រះ​តេជ ព្រះ​គុណ សួន បូរ៉ា ផ្តល់បទសម្ភាស៍ជាមួយទូរទស្សន៍ ព្រៃនគរ អំពីព្រឹត្តិការណ៍ ៨ កុម្ភៈ ។
ព្រះតេជព្រះគុណ យ័​ញ ទូ​ន និង ព្រះ​តេជ ព្រះ​គុណ សួន បូរ៉ា ផ្តល់បទសម្ភាស៍ជាមួយទូរទស្សន៍ ព្រៃនគរ អំពីព្រឹត្តិការណ៍ ៨ កុម្ភៈ ។

​នៅក្នុង​ឱកាស ខួប ១១ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៨ កុម្ភៈ នេះ លោក ថាច់ វឿ​ង នៃ ទូរទស្សន៍ ព្រៃនគរ និង វិទ្យុ សំឡេង កម្ពុជា​ក្រោម (VOKK) បាន​សម្ភាស ព្រះតេជព្រះគុណ យ័​ញ ទូ​ន និង ព្រះ​តេជ ព្រះ​គុណ សួន បូរ៉ា ជា​ព្រះសង្ឃ​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​នៅ ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ហើយ​ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​បណ្ដាល​ឲ្យ ព្រះអង្គ និង​ព្រះសង្ឃ ជាច្រើន​អង្គ​ទៀត បាន​ភៀស​ព្រះកាយ​ចេញពី​ស្រុកកំណើត​ទៅ​រស់ នៅក្រៅ​ប្រទេស​រហូត មកដល់ សព្វថ្ងៃ ។

​រយៈពេល ១១ ឆ្នាំ ក្រោយពី ព្រឹត្តិការណ៍ ៨ កុម្ភៈ តើ​ស្ថានភាព​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម មានការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លះ ? នាពេល បច្ចុប្បន្ន ព្រះសង្ឃ ៨ កុម្ភៈ ដែល​បាន​នីរ​ទេស​ព្រះកាយ​ចេញទៅ​រស់នៅ​ប្រទេសក្រៅ មាន ជីវភាព​យ៉ាងណាខ្លះ ?

​សូម​ប្រិយមិត្ត​ទស្សនា នូវ​បទ​សម្ភាស​នេះ ដូចតទៅ​៖

Leave A Reply

Your email address will not be published.