ខួប​ ៧០​ ឆ្នាំ​ នៃ​ទិវា​ ៤ មិថុនា​ ប្រារព្ធ​ដោយ​ពលរដ្ឋខ្មែរ​ និង​ខ្មែរក្រោម​ នៅ​ទូទាំង​ពិភពលោក​

0 327

ដោយ ស៊ឺន ចែងចើន

នៅ​ថ្ងៃ​ ៤ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ជុំវិញ​ពិភពលោក​ នឹង​ប្រារព្ធ​ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ឲ្យ​ទៅ​វៀតណាម​ធ្វើអាណានិគម​បន្ត​លើ​ប្រជាជាតិ​ខ្មែរក្រោម​ ។

ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ រូបថតៈ សមាគមខ្មែរក្វាងជូ
ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ រូបថតៈ សមាគមខ្មែរក្វាងជូ

ពិធីបុណ្យ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ ដែល​ នឹង​ប្រារព្ធ​ដោយ​អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ពលរដ្ឋខ្មែរ​ នៅ​ជុំវិញ​ពិភពលោក​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិ​សាស្រ្ត​ ដែល​បារាំង​ បាន​ផ្ទេរ​ដែនដី​កម្ពុជាក្រោម​ ឬកូស័ងស៊ីន​ ឲ្យ​ធ្វើជា​រដ្ឋ​ចំណុះ​វៀតណាម​ កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។

ដោយឡែក​ កាលពី​ថ្ងៃអាទិត្យ​ ទី​ ២ ខែមិថុនា​ ចុង​សប្តាហ៍​កន្លងទៅ​នេះ​ ពិធី​រំឭក​ខួប​ ៧០​ ឆ្នាំ​ ត្រូវ​បាន​រៀបចំឡើង​មុន​ពេលថ្ងៃ​កំណត់​ផ្លូវការ​ ដែល​ នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី​ ៤ ខែមិថុនា​ រួមា​នប្រ​ទេស​កូរ៉េ​ខាងត្បូង​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​នៅ​ប្រទេស​អូស្រ្តាលី​ និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​នៅ​ទ្វីបអឺរ៉ុប​ បា​នប្រារ​ព្វ​ពិធី​នេះ​រួមគ្នា​ នៅ​ប្រទេស​ហូ​ឡង់​ កាលពី​ថ្ងៃទី​ ១ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ។

ខាងក្រោម​នេះ​ វិទ្យុ​សំ​ឡង​កម្ពុជាក្រោម​ សូម​លើកយក​សុន្ទរកថា​ និង​មតិ​ចាប់អារម្មណ៍​របស់​ថ្នាក់ដឹកនាំ​នៃ​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​នៅ​រដ្ឋ​នានា​នៃ​ប្រទេស​អូស្រ្តាលី​ រួមមាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​ញូ​វសៅ​វ៉េ​ល ប្រា​រព្វ​នៅ​វត្ត​រតនារាម​ និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ ប្រា​រព្វ​នៅ​វត្ត​រតនារាម​ ដែល​បាន​ថ្លែង​ទាក់ទិន​ នឹង​ពិធី​ខួប​ ៧០​ ឆ្នាំ​ នៃ​ទិវា​កម្ពុជាក្រោម​ ឋិតនៅ​ក្រោម​នឹម​អាណានិគម​យួន​ ដូចតទៅ​៖

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​ញូ​វសៅ​វ៉េ​ល និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ ប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ រូបថតៈ ផ្តល់ឲ្យ
សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​ញូ​វសៅ​វ៉េ​ល និង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​រដ្ឋ​វិច​តូ​រី​យ៉ា​ ប្រារព្ធខួប ៧០ ឆ្នាំ ថ្ងៃបារាំងកាត់ដែនដីកម្ពុជាក្រោម ឲ្យទៅវៀតណាមធ្វើអាណានិគមបន្តលើប្រជាជាតិខ្មែរក្រោម ។ រូបថតៈ ផ្តល់ឲ្យ

លោក​ ថាច់​ ចាន់​ ធរ​ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ប្រទេស​អូស្ត្រាលី​ និង​ New​ Zealand​ បាន​ថ្លែង​យ៉ាងនេះ​ថា​៖

លោក​ យ៉ា​ញ់​ បូ​ណាត​ ទទួលបន្ទុក​កិច្ចការ​សាធារណ​: នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​យ៉ាងនេះ​ថា​ ៖

អ្នកនយោបាយ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ លោក​ ជា​ យូ​ហន​ អតីត​អភិ​បា​លក្រុងស្ព្រីង​វែល​ (Springvale​) រដ្ឋ​វី​កតូ​រី​យ៉ា​ ដែល​សព្វថ្ងៃ​លោក​ជា​ មេឃុំ​ប្រចាំ​នៅ​តំបន់​ ស្ព្រីង​វែល​ បាន​ថ្លែង​ចាប់អារម្មណ៍​ក្នុង​ពិធី​ខួប​ ៧០​ ឆ្នាំ​នោះ​ យ៉ាង​ដូច្នេះ​៖

ចំណែក​ពលរដ្ឋខ្មែរ​ក្រោម​ម្នាក់​ មាន​ស្រុកកំណើត​នៅ​ខេត្ត​ឃ្លាំង​ នៃ​ដែនដី​កម្ពុជាក្រោម​ លោក​ ជា​ សារី​ មាន​មតិ​ចាប់អារម្មណ៍​យ៉ាងនេះ​ថា​៖

ពីរ​ដ្ឋ​ញូ​វសៅ​វ៉េ​ល អ្នកស្រាវជ្រាវ​ និង​និពន្ធ​រៀបរៀង​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ក្បាល​ ដែល​មាន​ចំណងជើង​ថា​ «រឿងរ៉ាវ​នៃ​ទឹកដី​កម្ពុជាក្រោម​» គឺ​លោក​ ទៀ​ ថេន​ ដែល​លោក​បាន​ចូល​រួប​ក្នុង​ពិធីបុណ្យ​បាត់បង់​ទឹកដី​កម្ពុជាក្រោម​ នៅ​វត្ត​រតនារាម​ នាទី​ក្រុង​ស៊ីដនី​ ហើយ​លោក​បាន​ថ្លែង​រៀបរាប់​អំពី​ប្រវត្តិ​សាស្រ្ត​ខ្មែរក្រោម​ និង​ដំណើរ​ឆ្ពោះទៅ​ទាមទារ​សិទ្ធិស្វ័យសម្រេច​វាសនា​ខ្លួន​ ដោយខ្លួនឯង​ នៅ​លើឆាកអន្តរជាតិ​ យ៉ាងនេះ​ថា​៖

គួរ​ជម្រាប​ជូន​ថា​ រៀងរាល់​ឆ្នាំ​ ឲ្យតែ​ដល់​ថ្ងៃទី​ ៤ ខែមិថុនា​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ និង​ពលរដ្ឋខ្មែរ​ក្រោម​ ទូទាំង​ពិភពលោក​ ដូចជា​ ប្រទេស​កម្ពុជា​ ; ថៃ​ ; សហរដ្ឋអាមេរិក​ ; កាណាដា​ អូ​ស្តា​លី​ New​ Zealand​ និង​ប្រទេស​មួយចំនួន​នៅ​អឺរុប​ ដូចជា​ បារាំង​ ស្វិ​ស អ៊ីតាលី​ ហូ​ឡង់​ ជាដើម​ តែងតែ​ប្រារព្ធ​ទិវា​ ៤ មិថុនា​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ជា​អតីត​ទឹកដី​មួយភាគធំ​របស់​ប្រទេស​កម្ពុជា​ ឲ្យ​ទៅ​យួន​បន្ត​ធ្វើអាណានិគម​លើ​ខ្មែរក្រោម​ ។

កាលពី​ ថ្ងៃទី​ ០៤​ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ប្រធានាធិបតី​បារាំង​ឈ្មោះ​ វ៉ែន​សង់​ អូរិ​យោល​ (Vincent​ Auriol​) បាន​ប្រកាស​ច្បាប់​ លេខ​ ៤៩​-៧៣៣​ ក្នុង​ការ​ប្រគល់​ដែនដី​កូស័ងស៊ីន​ ឲ្យ​ទៅជា​រដ្ឋ​ចំណុះ​ វៀតណាម​ដែល​ពលរដ្ឋខ្មែរ​ចាត់ទុកថា​ ជា​សន្ធិសញ្ញា​ខុសច្បាប់​ ។

ដែនដី​កូស័ងស៊ីន​ ឬកម្ពុជាក្រោម​ មាន​ទំហំ​ ៦៧.៧០០ គីឡូម៉ែត្រ​ក្រឡា​ នៅ​តំបន់​ដីស​ណ្ត​ទន្លេមេគង្គ​ ឬ ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម​ សព្វថ្ងៃ​ ។ ក្រោយពី​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ មក​ ពលរដ្ឋខ្មែរ​ក្រោម​វាល់​លាន​នាក់​ជា​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជាក្រោម​ បាន​បន្ត​រស់នៅ​ក្រោម​នឹម​អាណា​ និគម​យួន​រហូតមកដល់​ សព្វថ្ងៃ​ ។

បច្ចុប្បន្ន​ ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ដែនដី​កម្ពុជាក្រោម​ មិន​មាន​សិទ្ធិ​ប្រារព្ធ​ខួប​ ទិវា​ ៤ មិថុនា​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​ជាតិ​របស់​ខ្លួន​ ដែល​អាណានិគម​និយម​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ និង​វាសនា​របស់​ខ្លួន​ ផ្ទេរ​ឲ្យ​ទៅ​នៅ​ក្រោម​នឹម​អាណានិគម​ថ្មី​របស់​យួន​នោះ​ឡើយ​ ។ ទិវា​នេះ​ ប្រារព្ធ​បានតែ​ពលរដ្ឋខ្មែរ​ក្រោម​នៅ​ក្រៅ​ ប្រទេស​តែ​ប៉​ណ្ណោះ​ ៕



Leave A Reply

Your email address will not be published.