ភាពខុសគ្នានៃការតស៊ូរវាងខ្មែរក្រោម និង យួនសេរី

0 100

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅពេល​ថ្មីៗ​នេះ ​កាសែត​យួន​ជាច្រើន​ដែលមាន​មូលដ្ឋាន​នៅ​បរទេស​បាន​ចុះផ្សាយ​ អត្ថបទ​ចាប់អារម្មណ៍​ដល់​បញ្ហានយោ បាយ ប្រែប្រួល​នៅ​ប្រ ទេស កម្ពុជា ផ្សារភ្ជាប់​នឹង បញ្ហា​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ផងដែរ ។ ការ ដែល កាសែត​ទាំងនោះ និយាយ​ដល់​បញ្ហា​ខ្មែរ នោះ បន្ទាប់ពី​មានការ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់ គណបក្ស​សង្គ្រោះ​ជាតិ និង​មានការ​បង្ក្រាប​ពី អាជ្ញាធរ នៅ​ដើម ឆ្នាំ ២០១៤ នេះ ។​

ព្រះសង្ឃខ្មែរក្រោម នៅទីក្រុងភ្នំពេញ ចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ កាលពីខែធ្នូ ឆ្នាំ ២០១៣ ។
ព្រះសង្ឃខ្មែរក្រោម នៅទីក្រុងភ្នំពេញ ចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ កាលពីខែធ្នូ ឆ្នាំ ២០១៣ ។

​អត្ថបទ​វិភាគ​មួយ របស់ លោក ឡេ វាំង (Le Van) មាន​ចំណង​ថា “​ពេល​វត្ត​អារាម​ចាប់ផ្ដើម​ទូងស្គរ​” ដែល​បាន​ចុះផ្សាយ នៅលើ​គេហ ទំព័រ​យួន​វៀត បាវ (Viet Bao) ចេញផ្សាយ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៤ ថា “​បញ្ហា​ធំ​ដែល​ត្រូវតែ​យកចិត្ត ទុកដាក់​នោះ គឺ​ក្រុម ចលនា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល កំពុង​មានមុខ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ពិភពលោក ហើយ​ថែមទាំង មាន ទីស្នាក់ការ​នៅ​ទី ក្រុងភ្នំពេញ ផងដែរ និង​បាន​ទាក់ទង យ៉ាង​ទង​ជិត ដិត ជាមួយនឹង​ពលរដ្ឋ ខ្មែរក្រោម​រាប់លាន​នាក់​នៅ ដែនដី​កម្ពុជា​ក្រោម ឬ នៅ​តំបន់​វាលទំនាប​នៃ​ដង​ទន្លេមេគង្គ ។​

​អត្ថបទ​ជា​ភាសា​យួន​នេះ បាន​លើក​ការអះអាង​ណាមួយ​របស់​ខ្មែរក្រោម​ដែល​មិនមាន​ប្រភព​មក​បញ្ជាក់​បន្តទៀតថា “​ពួកគេ [​ខ្មែរក្រោម​] បាន បញ្ជាក់ថា ដរាបណា គោលបំណង​របស់​ពួកគេ​មិនទាន់​បានសម្រេច​ទេ គឺ [​វៀតណាម​] មិនអាច​ធានា​នា​បាន​នូវ សន្តិ ភាព​យូរអង្វែង នៅ​តំបន់​វាល រាប​ទន្លេ មេគង្គ​បានឡើយ​” ។​

“​ពួកគេ [​ខ្មែរក្រោម​] បាន បញ្ជាក់ថា ដរាបណា គោលបំណង​របស់​ពួកគេ​មិនទាន់​បានសម្រេច​ទេ គឺ [​វៀតណាម​] មិនអាច​ធានាបាន​នូវ​សន្តិភាព​យូរអង្វែង​នៅ​តំបន់​វាលរាប​ទន្លេមេគង្គ​បានឡើយ​” ។​

–​លោក ឡេ វ៉ាំ​ង អ្នកវិភាគ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​ក្នុង​កាសែត​យួន Viet Bao–

​អត្ថបទ​នេះ បាន​បន្តទៀតថា ភាព​ស្ងប់ស្ងៀម​របស់ [​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម​] សព្វថ្ងៃ គ្រាន់តែ​ជា​រូបភាព​សំបក​ខាង ក្រៅ​បណ្ដោះ អាសន្ន តែប៉ុណ្ណោះ និង​អាច​និយាយបានថា ខ្មែរក្រោម​កំពុង​រស់នៅក្នុង​ស្ថានភាព “ ពេញ​មុខតែ​មិន​ពេញចិត្ត​” ។​

ទាក់ទង​នឹង​ការ​ងើប​បះបោរ​រើបំរះ​របស់​ពលរដ្ឋ​ខ្មែរក្រោម ពី​ការត្រួតត្រា​របស់​វៀតណាម​វិញ​អត្ថបទ​វិភាគ​នេះ​បាន​បញ្ជាក់ថា “ គ្រាន់តែ​ព្រឹត្តិការណ៍ ប៉ះទង្គិច​មួយ​តូច និង​មានការ​លើកទឹកចិត្ត​មួយ​តាម​អ្វីដែល​អ្នកវិភាគ​បាន​ហៅថា ឈានដល់​ការបូជា​ជីវិត ដើម្បី ប្ដូរ​យក​គោលដៅ​នោះ អំពើហិង្សា នឹង​ផ្ទុះឡើង​រាលដាល​ដ៏​ឆាប់រហ័ស​នៅ​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ហើយ​នៅ​ទីបំផុត សន្ធិសញ្ញា​បត្យាប័ន​នឹង​ក្លាយទៅជា​គោលដៅ នៃ​ការតស៊ូ របស់ ពួកគេ​យ៉ាងពិត​ប្រាកដ​” ។​

អត្ថបទ​នេះ​បាន​បន្តទៀតថា ខណៈដែល ហ៊ុន សែន កាន់តែ​ផ្អែកលើ​ឥទ្ធិពល​របស់​បក្សកុម្មុយនិស្ត​វៀតណាម ភាគី​ដែល ពលរដ្ឋ ខ្មែរ​ចាត់ទុកថា មាន ការ ធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម និង​ជាស​ត្រូវ​ដែល​ចូល ឈ្លានពាន​ទឹកដី​កម្ពុជា​នោះ ហ៊ុន សែន កាន់ តែ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ទន់ ក្សោយ របស់ខ្លួន​នៅ​ចំពោះ​គណបក្សជំទាស់ ។ ម្យ៉ាងទៀត អត្ដ​ចរិត បង្ក្រាប​របស់ ហ៊ុន សែន កាន់តែខ្លាំង វា​នឹង​ជម្រុញ​ឲ្យ​មានការ ជំទាស់​យ៉ាងខ្លាំង ពី ក្រុម​បក្សពួក​ផ្ទៃ​ក្នុងនៃ គណបក្ស​ប្រ ជា​ជនកម្ពុជា (CPP) ផងដែរ ដែល កត្តា​នេះ វា​នឹង រុញ​ឲ្យ ហ៊ុន សែន កាន់តែ​ចូល​ជិត​នឹង​មួយ នឹង​បក្ស​កុ​ម្មុយ និ​ស្ត​វៀត ណា​ម​ថែមទៀត ។​

អត្ថបទនេះ បានបន្តថា ការដែលខ្មែរក្រោម និងពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា ក្រោកឡើងប្រឆាំងរបបផ្ដាច់ការ ហ៊ុន សែន នៅ កម្ពុជា នោះ វាមិនខុសគ្នាទៅនឹងខ្មែរក្រោមនៅកម្ពុជាក្រោម និងជនជាតិយួននៅភាគខាងត្បូងវៀតណាម ក្រោកឡើងប្រឆាំង នឹងរបបកុម្មុយនិស្តវៀតណាមទេ ។

អត្ថបទ​កាសែត បាន​សរុបសេចក្ដី​ថា ខណៈដែល​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បក្សកុម្មុយនិស្ត​វៀតណាម​ឈ្លានពាន និង​បង្ក្រាប​នោះ ពល រដ្ឋ​ខ្មែរក្រោម មិនអាច​ឈរ​ឱបដៃ​នៅ​ស្ងៀម​បាន​ទៀត​ទេ ។ នៅពេលនេះ ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់ នៅ​កម្ពុជា​ក្រោម ដែលមាន​ទីក្រុង​ព្រៃនគរ ជា មជ្ឈមណ្ឌល និង​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា នៅ​មិន​ឆ្ងាយ ពីគ្នា ទៀត​ទេ ។ ពេលណា សំឡេង​ស្គរ​តាម​វត្ត​អារាម​នៅ​កម្ពុជា ក្រោម​ចាប់ផ្ដើម​ទូង ពេលនោះ យុទ្ធនាការ​ក្រោយ ឡើង របស់​ពលរដ្ឋ ខ្មែរក្រោម​ក៏​ចាប់ផ្ដើម​ដែរ ។​

តស៊ូដើម្បីសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងក្នុងនាមជាម្ចាស់ស្រុក៖

ឆ្លើយតបនឹងការលើកឡើងរបស់អ្នកវិភាគជនជាតិយួនរូបនេះ លោក ត្រឹង ម៉ាន់ រិន្ទ ប្រធានផែនការនៃសហព័ន្ធ ខ្មែរកម្ពុជា ក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានបញ្ជាក់ថា គោលបំណង និង ការតស៊ូរបស់ខ្មែរក្រោមផ្សេងពីជនជាតិយួន ។ លោក ថា ជនជាតិយួនដែលមានមាននិន្នាការសេរី គេធ្វើការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនៅវៀតណាម ចំណែកសហ ព័ន្ធខ្មែរកម្ពុជាក្រោមធ្វើការតស៊ូដោយអហិង្សា គឺដើម្បីបានទទួលសិទ្ធិជាម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម តាមសេចក្ដីប្រកាស ជាសកល ស្ដីពីសិទ្ធិ ជនជាតិដើម នៃអង្គការសហប្រជាជាតិ និងដើម្បីបានទទួលនូវ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជាទិសដៅចម្បង របស់ពលរដ្ឋខ្មែរក្រោម ។

លោក ត្រឹង ម៉ាន់ រិន្ទ៖

“ក្រុម​ប្រ​ឆាំង​កុម្មុយនិស្ត​ហ្នឹង ចង់​បង្កើត​រដ្ឋ​យួន​មួយ​ទៅ​ជា​សេរី តែ​អំ​ពី​ខ្មែរ​កម្ពុជា​ក្រោម​យើង​វិញ ទិស​​ដៅ​របស់​យើង គឺ​យើង​ចង់​ទាម​ទារ​សិទ្ធិ​សេ​រី​ភាព​របស់​ខ្មែរ​ក្រោម ជា​ម្ចាស់​ដើម​នៃ​ទឹក​ដី​កម្ពុជា​ក្រោម​ហ្នឹង ។ ហេតុ​ដូច្នេះ ​ហើយ មិន​មែន​ថា ​កុម្មុយ​និស្ត ឬ​សេរី​ទេ ទោះ​បី​ប្រ​ទេស​វៀត​ណាម ថ្ងៃ​ក្រោយ​ទៅ​ជា​សេរី​ក្ដី ការ​ទាម​ទារ​របស់​យើង គេ​មិន​ផ្ដល់​ឲ្យ យើង​នៅ​តែ​ទាម​ទារ ​។ ដូ​ច្នោះ ​ហើយ ​កន្លែង​ហ្នឹង​ហើយ ជា​កន្លែង​ខុស​គ្នា ។ យួន​គេ​ចង់​រំលំ​របប​ហ្នឹង​ឲ្យ​ទៅ​ជា​សេរី អា​ហ្នឹង យើង​សប្បាយ​ចិត្ត​ហើយ ព្រោះ​ប្រ​ទេស​សេរី គេ​ប្រើ​ច្បាប់​ច្រើន គោរ​ព​នូវ​​សិទ្ធិ​មនុស្សច្​រើន ក៏​ប៉ុន្តែ​យួន​សេរី​ហ្នឹង បើ​មិន​ឲ្យ​អ្វី​ដែល​ខ្មែរ​ក្រោម​ចង់​បាន ក៏​យើង ​នៅ​តែ​តវ៉ា ​យើង​នៅតែ​ទាមទារ ។ រឿង​ខុស​គ្នា​ហ្នឹង​វា​ចឹង” ។

ដើម្បី​មាន​សន្តិ​ភាព​យូរ​អង្វែង​នៅ​កម្ពុ​ជា​ក្រោម ​លោក ​ត្រឹង ​ម៉ាន់ ​រិន្ទ បាន​បញ្ជាក់​ថា រដ្ឋា​ភិ​បាលកុម្មុយ​និស្ត​វៀតណាម និង​ក្រុមជន​ជាតិយួន​សេរី​នៅ​ក្រៅ​ប្រ​ទេស ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិត​នូវ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ក្រោម​ថា ខ្មែរ​ក្រោម​ជាជន​ជាតិ​ដើម ហើយ​ត្រូវ​គោរពសទ្ធិរបស់ពួកគេក្នុងនាមជាជនជាតិដើម ដូចអ្វីដែលអង្គការសហប្រជាជាតិបានប្រកាស ។ ផ្ទុយទៅវិញ បើរដ្ឋាភិបាល វៀតណាម នៅ​តែធ្វើព្រងើយកន្តើយចំពោះអ្វីដែលខ្មែរក្រោមទាមទារចង់បានទេ បើខ្មែរក្រោមនៅតែបន្ត ទាមទារជានិច្ច ទីបំផុត វៀតណាមនឹងមិនអាចរក្សា សន្តិភាព និងស្ថេរភាពនៅកម្ពុជាក្រោម បានឡើយ ។

“យើង​នៅ​តែ​ទាម​ទារ​នៅ​តែ​ត​វ៉ា ។ ដរាប​ណា​គោល​បំ​ណាង​របស់​ខ្មែរ​ក្រោម​ ដែល​យួន​មិន​ដោះ​ស្រាយ​ឲ្យ គឺ​យើង​នៅ​តែ​ទាម​ទារ​នៅ​តែ​ត​វ៉ា ។ ហេតុ​ដូច្នេះ​ហើយ បើ​ចង់​បាន​សន្តិភាព​វែង​ឆ្ងាយ នៅ​តំ​បន់​ដែន​ដីសណ្ដ​ទន្លេ​មេគង្គ​ហ្នឹង ​ដាច់​ខាត​ត្រូវតែ​ចរ​ចា ត្រូវ​តែ​មាន​ដំណោះ​ស្រាយ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ។ ខ្មែរ​កម្ពុជា​ក្រោម​ជា​ម្ចាស់ នៅ​ទឹក​ដី​ហ្នឹង ។ ខ្មែរ​យើង​នៅ​កម្ពុជា ក្រោម​ហ្នឹង ​រាប់​ម៉ឺន​ឆ្នាំ ហើយ​យើង​មាន​ភស្តុ​តាង​គ្រប់​គ្រាន់” ​។

ដែនដីកម្ពុជាក្រោម ឋិតនៅភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានបារាំងកាត់ឲ្យឋិតនៅក្រោមរដ្ឋចំណុះវៀតណាម កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ មកដល់ពេលមានរយៈពេល ៦៥ ឆ្នាំ ហើយ ដែលខ្មែរក្រោមឋិតនៅ ក្រោមអាណា និគមវៀតណាម ។ ជីវិតខ្មែរក្រោមនៅក្រោមការគ្រប់គ្រងរបស់វៀតណាម ជាញឹកញយត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម រាយការណ៍ថា មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលវៀតណាម ក្នុងនោះមានការចាប់ព្រះសង្ឃផ្សឹក និងយកទៅដាក់ ពន្ធនាគារ ជាបន្តបន្ទាប់ដោយគ្រាន់តែព្រះសង្ឃទាំងនោះ បញ្ចេញមតិតិចតួចទាក់ទងនឹង សិទ្ធិសេរីភាព របស់ ពួកគេ ៕

Leave A Reply

Your email address will not be published.