ប្រសិទ្ធិភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុងការ​ទាមទារ​សិទ្ធិ​ជូន​ខ្មែរក្រោម​ ​នៅក្នុង​ឆាក​អន្តរជាតិ​

0 196

កិច្ចសម្ភាសន៍ របស់ លោក លី ឈូ​ន ចាងហ្វាង សារព័ត៌មាន ព្រៃនគរ និង អ្នកយកព័ត៌មាន​វិទ្យុ​សំឡេង កម្ពុជា​ក្រោម​ជាមួយនឹង លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ប្រទេស​បារាំង​អំពី​សកម្ម ភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឆាក​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព សិទ្ធិ ខ្មែរក្រោម នៅ​ដែន ដី​កម្ពុជា​ក្រោម ។

លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នងពិធីបុណ្យ ៦៤ ឆ្នាំ នៃទិវា ៤ មិថុនា ប្រារព្ធដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអ៊ីតាលី កាលពី ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៣ ។
លោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នងពិធីបុណ្យ ៦៤ ឆ្នាំ នៃទិវា ៤ មិថុនា ប្រារព្ធដោយ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅប្រទេសអ៊ីតាលី កាលពី ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៣ ។

ប្រសិទ្ធិភាព​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ក្នុងការ​ទាមទារ​សិទ្ធិ​ជូន​ខ្មែរក្រោម​ ​នៅក្នុង​ឆាក​អន្តរជាតិ​

​ក្នុង​បទសម្ភាសន៍​នេះ លោក ថាច់ វៀន បានលើកឡើង​អំពី​សកម្មភាព និង តួនាទី​ជា​គណៈកម្មការ​នាយក របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ឬ UNPO ដែលមាន​ជនជាតិ ផ្សេងៗ​ប្រមាណ ៥០ ជា​សមាជិក​របស់ UNPO នោះ កំពុង​រង​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ខាំង​ពី​សំណាក់ រដ្ឋាភិបាល​នានា​ក្នុង​ពិភពលោក  ក្នុងនោះ​មាន​ខ្មែរក្រោម​ជា​ជនជាតិដើម​នៅ​ដែនដី​កម្ពុជា​ក្រោម ឬ ភាគ ខាងត្បូង​វៀតណាម , ជនជាតិ​ម៉ុង​តៃ​ញ៉ា ជនជាតិដើម​នៅ​តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​វៀតណាម​និង​ជន ជាតិ​ទី​បេ​ត៍ (Tibet) នៅ​ប្រទេស​ចិន​ជាដើម ។

​លោក ថាច់ វៀន បាន​បញ្ជាក់ថា ជនជាតិ​ទី​បេ​ត៍​នៅ​ចិន​កំពុង​រង​ការគាបសង្កត់​យ៉ាងខ្លាំង​ពី​សំណាក់​រដ្ឋា ភិ​បាល​បក្សកុម្មុយនិស្ត​ចិន និង​រហូតមក​ដល់ពេលនេះ មាន​ជនជាតិ​ទី​បេ​ត៍​ជាង ១០០ នាក់​ហើយ ដែល បាន​ដុត​ខ្លួន ដើម្បី​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ចិន​លើ​ដែនដី​របស់​ពួកគេ ។

លោក ថាច់ វៀន បាន​មានប្រសាសន៍ថា តួនាទី​របស់ UNPO គ្រាន់តែ​ជម្រុញ​ឲ្យ​អង្គការសហប្រជាជាតិ ជួយ​ណែនាំ​ដល់​ប្រទេស​ដែលជា​សមាជិក​របស់​អង្គការសហប្រជាជាតិ ឲ្យ​គោរព​នូវ​សិទ្ធិ​របស់​ជនជាតិដើម និង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ដែល​ប្រទេស​ទាំងនោះ បាន​ចុះសន្ធិសញ្ញា​នានា​ជាមួយ នឹង​អង្គការសហប្រជាជាតិ ។ តាមរយៈ UNPO នេះដែរ លោក ថាច់ វៀន បាន​បញ្ជាក់ថា នាពេល កន្លងមក សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឱកាស​ចូល​ជម្រាប​ដល់​សភា​អ៊ឺ​រុ​ប​អំពី​បញ្ហា​ខ្មែរក្រោម​ដែល​ត្រូវ បាន​វៀតណាម​រំលោភសិទ្ធិ​នៅ​កម្ពុជា​ក្រោម និង​ដាក់​សម្ពាធ​ដល់​អាជ្ញាធរ​វៀតណាម​យ៉ាង​មាន​ប្រសិទ្ធិ  ភាព ។​

​ចំពោះ​រឿងរ៉ាវ​ដែនដី​កម្ពុជា​ក្រោម វិញ លោក ថាច់ វៀន បាន​មានប្រសាសន៍ថា កម្ពុជា​ក្រោម ពីមុន ជា​ដី​ខ្មែរ​មួយ​ភាគ​នៃ​ប្រទេស​កម្ពុជា ហើយ​ក្រោយមក​ត្រូវបាន​ឋិត​នៅក្រោម​អាណានិគម​បារាំង ត្រូវបាន គេ​ប្ដូរ​ឈ្មោះ ទៅជា “​កូស័ងស៊ីន​”  ក្រោយពី​បារាំង​បានធ្វើ​អាណានិគម​លើ​ដែនដី​មួយ​ភាគ​នេះ នា​ឆ្នាំ ១៨៦២ ។

​សម្រាប់​សកម្មភាព​ថ្មី លោក ថាច់ វៀន បាន​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាពេល​ថ្មីៗ​នេះ បាន ចូលទៅ​ជម្រាប​សភា​អ៊ឺ​រុ​ប​អំពី​បញ្ហា​វៀតណាម​ចាប់​ព្រះសង្ឃ​វត្ត​សិរី​តាសេក និង វត្ត​ព្រៃ​ជាប់​ផ្សឹក និង​ដាក់ គុក ផងដែរ ដើម្បី​ឲ្យ​សភា​ដ៏​មាន​ឥទ្ធិពល​មួយ​ជម្រុញ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម ៕​

Leave A Reply

Your email address will not be published.