ប្រវត្តិ ព្រឹត្តិការណ៍ ០៨ កុម្ភៈ នៅសាលាបាលីខេត្តឃ្លាំង
កាលពី ៧ ឆ្នាំមុន នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្សសាលាបំពេញវិជ្ជា បាលីមធ្យមសិក្សា ភាគខាងត្បូង ឬបាលីជាន់ខ្ពស់ ខេត្ត ឃ្លាំង ឋិតនៅក្នុងវត្តឃ្លាំង ទីរួមខេត្តឃ្លាំងបានធ្វើបាតុកម្មទាមទារឲ្យ អាជ្ញាធរវៀណាមគោរពសិទ្ធិ សេរីភាពរបស់ខ្មែរ ក្រោមនៅដែន ដីកម្ពុជាក្រោម ។ ក្រោយពីព្រឹត្តិការណ៍មួយ នេះ រដ្ឋាភិបាលវៀតណាម បានបង្ក្រាប លើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមដែលពាក់ព័ន្ធរឿងនេះ ដោយវិធី ផ្សេងៗដែលក្រុមសិទ្ធិមនុស្សនៅ ក្រៅប្រទេសចាត់ ទុក ថារំការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរ ក្រោម ។

ក្នុងព្រឹត្តិការណ៍នេះ ព្រះសង្ឃ ៥ អង្គត្រូវបានតុលាការវៀតណាមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ២ ទៅ ៤ ឆ្នាំ សមណ សិស្សជាច្រើនអង្គ ត្រូវបានអាជ្ញាធរវៀតណាមចាប់ផ្សឹក និងបណ្ដេញចេញពីសាលា និងព្រះសង្ឃជាច្រើនអង្គបាន ភៀស ខ្លួនចេញពីដែនដីកម្ពុជាក្រោម ទៅលាក់ ខ្លួនរស់នៅក្នុងប្រទេសកម្ពុជា និងប្រទេស ថៃ ។
លោក សឺន ថាយ ធន ធ្វើសេចក្ដីរាយការណ៍ពិស្ដារមួយស្ដីអំពីព្តឹត្តិការណ៍មួយនេះ ដោយយោងលើ ឯកសារកាលប្បវត្តិ កម្ពុជាក្រោម ដែលបានរៀបរៀង និងចងក្រងដោយសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុង សៀវភៅមគ្គុទ្ទេស “ផ្លូវទៅយក សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដូច តទៅ៖ ចុចស្ដាប់៖ ព្រឹត្តិការណ៍ ០៨ កុម្ភៈ ឆ្នាំ ២០០៧