អត្ថន័យ ​ទិវា ០៤ មិថុនា ១៩៤៩

0 255

ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ០៤ ខែមិថុនា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​គ្រប់ទិសទី​ជុំវិញ​ភពផែនដី បាន​ស្រុះស្រួល​គ្នា​ប្រារព្ធ​ពិធីបុណ្យ​កាន់ទុក្ខ​ដើម្បី​រំឭក​ដល់ “​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​” ឬ “​ទិវា​កម្ពុជា ក្រោម ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម​” ។​

ផែនទីកម្ពុជាក្រោម
ផែនទីកម្ពុជាក្រោម

​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតី​បារាំង​ឈ្មោះ វ៉ែន​សង់ អូ​រិ​យោល (Vincent Auriol) បាន​ប្រ កាស​ច្បាប់ លេខ ៤៩-៧៣៣ មាន​សេចក្តី​ទាំងស្រុង​ដូចតទៅ​នេះ​៖

យោងតាម​មតិ​ពី​រដ្ឋសភា នៃ​សហភាព​បារាំងសែស​, រដ្ឋសភា​និង​ក្រុមប្រឹក្សា នៃ​សាធារណរដ្ឋ​បារាំង បានសម្រេច ហើយ​អនុមតិ​ដោយ​រដ្ឋសភា​នៃ​សាធារណរដ្ឋ​បារាំង​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រកាស ច្បាប់​ដូចតទៅ នេះ​៖

​មាត្រា ១ – ក្នុង​ក្របខណ្ឌ​មាត្រា ៦០ នៃ​សាធារណរដ្ឋ​បារាំងសែស និង​តាម​មតិ​របស់​សភា​កូស័ងស៊ីន នា​សម័យប្រជុំ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈ​ទឹកដី​កូ​ស័ង​ស៊ិន​ត្រូវបាន​កែប្រែ​តាម​មាត្រា​ដូចខាងក្រោម​៖

មាត្រា ២ – ទឹកដី​កូស័ងស៊ីន ត្រូវបាន​ត​ភ្ជាប់​ទៅជា​រដ្ឋ​ចំណុះ​របស់​យួន យោងតាម​សេចក្តីប្រកាស​រួម ចុះ​ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និង​សេចក្តីប្រកាស​របស់​រដ្ឋា​ភិ​បាល​បារាំង ចុះ​ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដី​កូស័ងស៊ីន​ឈប់ ស្ថិតនៅក្នុង​លក្ខន្តិកៈ ជា​ទឹកដី​ឯនាយសមុទ្រ របស់​បារាំង​ទៀតហើយ ។​

មាត្រា ៣ – ក្នុងករណី​ដែល​លក្ខន្តិកៈ​ស្រុក​យួន​ត្រូវ​កែប្រែ​លក្ខន្តិកៈ កូស័ងស៊ីន ត្រូវ​ចាត់ទុកជា​កម្មវត្ថុ នៃ​ការ សម្រេចចិត្ត​របស់​សភា​ខាងលើ​ដូច​បាន ចែង​នៅក្នុង​មាត្រា ៧៥ នៃ​រដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃ​សភា​បារាំងសែស ) ។​

ច្បាប់​នេះ​នឹង​ត្រូវបាន​អនុវត្ត​ដូចជា​ច្បាប់​រដ្ឋ ។​
​ធ្វើ​នៅ​ទូ​លូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
​ហត្ថលេខា​
​វែ​នស​ង់ អូ​រិ​យ៉ូ​ល​( ប្រធានាធិបតី​)
​ហត្ថលេខា​
​ហង់​រី កឿ​យ (​នាយករដ្ឋមន្ត្រី​)
​ហត្ថលេខា​
​ប៉ូល​កូ​ស ផ្ល​រ៉េ (​រដ្ឋមន្ត្រី​ទឹកដី​បារាំង​ឯនាយសមុទ្រ​)

ដែនដី កូស័ងស៊ីន ឫុ កម្ពុជា​ក្រោម មាន​ទំហំ ៦៧.៧០០ គីឡូម៉ែត្រ​ក្រឡា នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ។​

ការ​ប្រារព្ធ ទិវា ៤ មិថុនា មាន​សារៈសំខាន់​ខា្ល​ង​ណាស់​សម្រាប់​ប្រជាជាតិ​ខ្មែរ ដើម្បី​ធ្វើឱ្យ​មតិ​ជាតិ និង​អន្តរជាតិ​បាន​ដឹងបាន​យល់ថា ដែនដី​នៃ​ប្រទេស​កម្ពុ​ជាមួយ​ភាគ​ធំ ត្រូវបាន​កាត់ផ្ដាច់​ចេញ​ឲ្យ​ទៅជា រដ្ឋ​ចំណុះ​វៀតណាម ហើយ​ប្រជាជាតិ​ខ្មែរក្រោម​រាប់លាន​នាក់ ត្រូវបាន​ឋិត​នៅក្រោម​នឹម​អាណានិគម​វៀត ណា​ម​រហូតមកដល់ បច្ចុប្បន្ន ។​

០៤ មិថុនា ជា​ថ្ងៃ​រំឭក​នូវ​ប្រវត្តិ​តស៊ូ​អង់អាច​ក្លាហាន របស់​វីរ​សមណៈ វីរបុរស វីរនារី ខ្មែរក្រោម​គ្រប់ សម័យកាល​ដែល​បាន​ពលី​កម្ម​ជីវិត​ដើម្បី​ការពារ​នូវ​កេរដំណែល​វប្បធម៌​ជាតិខ្មែរ​នៅ​កម្ពុជា​ក្រោម​ឲ្យ​បាន​គង់វង្ស​រហូតមក​ដល់ សព្វថ្ងៃ ។​

០៤ មិថុនា ជា​ទិវា​បង្កលក្ខណៈ​សាមគ្គី​ជាតិ និង​ដើម្បី​បង្កា​មិន​ឲ្យ​បរទេស​យួន និង​សៀម​ទន្ទ្រាន​យក ទឹកដី​ខ្មែរ​ពី​ប្រទេស​កម្ពុជា សព្វថ្ងៃ បាន​ទៀត ។​ល​។​

Leave A Reply

Your email address will not be published.