​សារ​ចូលរួម​រំលែក​មរណទុក្ខ ចំពោះ​គ្រួសារ​លោក ត្រឹង យ៉ាប និង​លោក ទ្រឿ​ង មាលី

0 358

ដោយ ថាច់ ប្រីជា គឿន​

​នៅ​ថ្ងៃទី ១ ខែមករា ឆ្នាំ ២១០៩ ពី​សហរដ្ឋអាមេរិក ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ លោក ទ្រឿ​ង មាលី ជា​អតីត​នាយក​ព្រះរាជ​ខុទ្ទកាល័យ នៃ សម្ដេច ន​រោ​ត្ដម សីហនុ និង ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​ប្រទេស​ជប៉ុន ដែល បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨0 ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ប្រទេស​បារាំង ដោយ​ជរាពាធ ។​

​លោក ទ្រឿ​ង មាលី មាន​ដើមកំណើត នៅ​ខេត្ត​ឃ្លាំង ដែនដី​កម្ពុជា​ក្រោម ។ កាលពី​ឆ្នាំ ១៩៨៧ ដល់ ១៩៩១ គឺជា​សមាជិក​គណៈប្រតិភូ​កម្ពុជា​មួយរូប ក្នុងចំណោម​សមាជិក​ជាច្រើនរូប ដែល​បានរួម​ចំណែក​ក្នុង​ការជួយ​ការងារ​ដល់ ព្រះបាទ នរោត្តម សីហនុ ដើម្បី​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ ២៣ តុលា​ឆ្នាំ ១៩៩១ ។

​ទាក់ទង​នឹង​សារ​រំលែក​ទុក្ខ​នេះ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ផ្ញើ​សារ​ចួ​ល​រួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុមគ្រួសារ លោក ត្រឹង យ៉ាប់ ជា​ប្រធាន​រដ្ឋបាល នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បងប្រុស​របស់គាត់​ឈ្មោះ លោក ត្រឹង ថ បានទទួល​មរណភាព នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ ។

​ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ លោក ត្រឹង យ៉ាប់ ផងដែរ ។

​យោងតាម​សារ​រំលែក​ទុក្ខ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា បាន​បញ្ជាក់ថា ព្រះអង្គ “​សូម​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ និង សោកស្តាយ​ជាទីបំផុត ព្រមទាំង​សូម​បួងសួង​ឱ្យ លោក ត្រឹង ថ ត្រូវជា​បង​បង្កើត លោក មា ត្រឹង យ៉ាប បាន​ទៅ​ចាប់បដិសន្ធិ​ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​”

​ពី​ប្រទេស​ហូ​ឡង់ លោក ត្រឹង ចន្ទ សា​រ័​ត្រ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​ហូ​ឡង់ នៅ​ថ្ងៃទី ១ ខែមករា នេះ ក៏បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ លោក ត្រឹង យ៉ាប ផងដែរ ។

​សារលិខិត​នេះ បាន​បញ្ជាក់ថា គណៈកម្មកា​សាខា នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង សមាជិក សមាជិកា សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​លោក ត្រឹង យ៉ាប ព្រមទាំង​កូនក្មួយៗ​ជាទី​រាប់អាន និង​សាច់ញាតិ និង​សូម​បួស​សួង​ឲ្យ​លោក ត្រឹង ថ បាន​ទៅ​សោយ​ក្នុង​សុគតិភព​កុំបី​ឃ្លៀង​ឃ្លាត់​ឡើយ ។​

​សម្រាប់ សមាជិក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​បំណង​ចង់​ចូល​កុសល​នៅក្នុង​ពិធី បុណ្យសព លោក ត្រឹង ថ សូម​ទាក់ទង ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ទូរស័ព្ទ​លេខ (408) 550-5060

Leave A Reply

Your email address will not be published.